IR’s TALK

IR’s TALK

Share

យុវគំនិត (IR TALK) គឺជាវេទិកាពិភាក្សាឯករាជ្យ អព្យាក្រឹត ផ្ដល់ចំណេះដឹង និងការគិតស៊ីជម្រៅដល់សាធារណជន

IR's TALK's mission statement can be defined as pursuing goals within five target areas
In this regard, the institute endeavors to:
Enhance the ability of students and the public by talking and writing about social and international problems
Build students’ confidence in sharing perspectives
Recognize the effort of students/youths in the society
Conduct research on development issues that concern Cambodia, regions, and international affairs.

28/08/2025

យុវគំនិត IR TALK
🚨ឱកាសកម្មសិក្សា សម្រាប់និសិ្សតក្នុងការពន្លឿនចំណេះដឹងក្រៅពីការសិក្សានៅសាកលវិទ្យាល័យ!

📌យុវគំនិតបានផ្ដល់នូវឱកាសសិក្សាដល់និស្សិតនូវការអនុវត្តផ្ទាល់តាមរយៈការហាត់ការក្នុងតួនាទី៖
1. ធ្វើការស្រាវជ្រាវអំពីព្រឹត្តិការណ៍អន្តរជាតិ
2. សរសេរអត្ថបទ
3. បកប្រែជាភាសាខ្មែរ

🔵អត្ថប្រយោជន៍
1. ទទួលបានវិញ្ញាបនបត្រ
2. យល់ដឹងស៊ីជម្រៅពីទំនាក់ទំនងអន្តរជាតិ គោលនយោបាយការបរទេស និងស្រាវជ្រាវ
3. យល់ដឹងបន្ថែមអំពីការសរសេរ (Academic Writing)

🖊លក្ខខណ្ឌ
1. កម្រិតភាសាអង់គ្លេសល្អ (អាចសរសេរ និងនិយាយភាសាអង់គ្លេស)
2. មានការប្ដេជ្ញាចិត្តខ្ពស់
3. និស្សិត កំពុងសិក្សាឆ្នាំទី៣ ឬទី៤ ដែលមានមុខជំនាញពាក់ព័ន្ធ (ឧទាហរណ៍៖ ជំនាញទំនាក់ទំនងអន្តរជាតិ)

📮ព័ត៌មានបន្ថែម៖
តេឡេក្រាម: +855 99349964 / +855 77430844

📌បំពេញព័ត៌មានតាមរយៈ Google Form:
https://forms.gle/xmh8Mr5xzWP4XtrC8

🔴 ការបង្កើនសមិទ្ធិផលអប់រំយុវជនជាអតិបរមាគឺជាជំហានដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដើម្បីឈានទៅដល់ការសម្រេចអោយបាននូវប្រទេស ដែលមានប្រាក់ចំណូលកម្រិតមធ្យមនៅ ឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់នៅ ឆ្នាំ២០៥០ ដោយយោងទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សម្រាប់ឯកសារសិក្សាផ្សេងៗ៖
-IR TALK: https://t.me/joinchat/UtgM4aahcg8yMWQ9

26/07/2025

🔴 ព័ត៌មាន ជាអាវុធមុខពីរ ក្នុងសម័យសង្រ្គាម
🚨សូមពលរដ្ឋខ្មែរ ត្រូវធ្វើការផ្ទៀងផ្ទាត់ព័ត៌មាន និងស្ថានការណ៍ ជាមួយប្រភពផ្លូវការ ជាពិសេសពីប្រភពថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធឱ្យបានច្បាស់លាស់បំផុត។

យុទ្ធសាស្រ្តមួយក្នុងស្ថានភាពសង្រ្គាម “All warfare is based on deception” ឬ “សង្គ្រាមទាំងអស់គឺផ្អែកលើការបោកបញ្ឆោត” របស់ស៊ុន ជឺ (Sun Tzu) ដែលស្ថិតនៅក្នុងសៀវភៅ សិល្បៈនៃសង្គ្រាម (The Art of War)

📌ទប់ទល់ស្ថានការណ៍កុំឱ្យចលាចល គឺទប់ទល់អារម្មណ៍កុំឱ្យមានភាពចលាចលជាមុន

🔴ថៃ កំពុងប្រើប្រាស់ព័ត៌មានខ្លីៗ អន្ទង និងបំភ័យស្ថានការណ៍ ចិត្តសត្រូវ និងទាញការគាំទ្រពលរដ្ឋក្នុងស្រុក បង្កើតចលាចលក្នុងសតិអារម្មណ៍ និងបំភ័ន្តអន្តរជាតិ

📜យុទ្ធសាស្រ្តមួយក្នុងស្ថានភាពសង្រ្គាម “All warfare is based on deception” ឬ “សង្គ្រាមទាំងអស់គឺផ្អែកលើការបោកបញ្ឆោត” របស់ស៊ុន ជឺ (Sun Tzu) ដែលស្ថិតនៅក្នុងសៀវភៅ សិល្បៈនៃសង្គ្រាម (The Art of War) គឺជាគោលការណ៍ស្នូលមួយដែលបង្ហាញពីសារៈសំខាន់នៃការប្រើប្រាស់យុទ្ធសាស្ត្រដើម្បីបន្លំសត្រូវ ដើម្បីទទួលបានអត្ថប្រយោជន៍។

📌 នៅក្នុងបរិបទជម្លោះព្រំដែន
ព័ត៌មានក្លែងក្លាយ (disinformation) ត្រូវបានប្រើប្រាស់ជាអាវុធដ៏សំខាន់ ពោលសំដៅដល់យុទ្ធសាស្ត្រទំនើប ដែលបច្ចេកវិទ្យាព័ត៌មានបច្ចុប្បន្នបានពង្រីកសមត្ថភាពនៃការបោកបញ្ឆោតពង្វក់ស្មារតីប្រជាពលរដ្ឋ។

១. ការពន្យល់បន្ថែមអំពីអត្ថន័យយុទ្ធសាស្រ្ត

ស៊ុន ជឺ បានបង្រៀនថា នៅក្នុងសង្គ្រាម ការបោកបញ្ឆោតមិនមែនគ្រាន់តែជាការកុហកធម្មតានោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រដែលផ្តោតលើការបង្កើតការយល់ច្រឡំ ឬការបញ្ឆោតសត្រូវឱ្យធ្វើសកម្មភាពខុសពីស្ថានការណ៍ជាក់ស្ដែង និងបង្កើតចលាចលទៅក្នុងប្រទេសសត្រូវ។

-គោលបំណង គឺដើម្បីសន្សំសំចៃធនធាន កាត់បន្ថយការប្រយុទ្ធ និងទទួលបានជ័យជំនះដោយប្រើប្រាជ្ញា។

ស៊ុន ជឺ បានផ្តល់ឧទាហរណ៍ជាក់លាក់ដូចជា៖

• បង្ហាញភាពខ្សោយនៅពេលខ្លាំង៖ ធ្វើឱ្យសត្រូវមើលងាយ និងធ្វើសកម្មភាពដោយអន្ទះសា និងរំភើបភ្លេចខ្លួន។
• បង្ហាញភាពខ្លាំងនៅពេលខ្សោយ៖ បង្កើតការភ័យខ្លាច ឬភាពមិនប្រាកដប្រជាចំពោះសត្រូវ ចលាចល និងបំភ័យភាគីសត្រូវមួយទៀត។
• បន្លំគោលដៅ៖ ធ្វើពុតជាវាយប្រហារទីតាំងមួយ ប៉ុន្តែវាយប្រហារពិតប្រាកដនៅទីតាំងផ្សេង ទាញសង្វក់សតិអារម្មណ៍មនុស្សឱ្យគ្រប់គ្រងស្ថានការណ៍មិនបាន។
• ប្រើព័ត៌មានមិនពិត៖ ផ្សព្វផ្សាយព័ត៌មានខុសៗ ដើម្បីបំភាន់សត្រូវអំពីទីតាំង ឬចេតនារបស់ខ្លួន។

២. ការភ្ជាប់នឹងសភាពការណ៍បច្ចុប្បន្ន

ព័ត៌មានក្លែងក្លាយបានក្លាយជាឧបករណ៍សង្រ្គាម វាយលុកជួរទ័ពខាងក្រោយ។ យុទ្ធសាស្ត្រនៃការបោកបញ្ឆោតបានប្រើបច្ចេកវិទ្យាទំនើប ដូចជា បណ្តាញសង្គម និងបច្ចេកវិទ្យា AI ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កើតភាពច្របូកច្របល់។

🔴ការប្រើប្រាស់ព័ត៌មានក្លែងក្លាយដោយថៃ៖
⭕️ការបង្កើតគណនីក្លែងក្លាយ៖ ភាគីថៃ បានប្រើគណនីបណ្តាញសង្គមក្លែងក្លាយដែលប្រើ IP អាសយដ្ឋានពីកម្ពុជា ដើម្បីធ្វើពុតជាអ្នកសារព័ត៌មានកម្ពុជា។ គណនីទាំងនេះបានផ្សព្វផ្សាយព័ត៌មានខុសៗ ដូចជាការអះអាងថា
📌(១) ថៃប្រឌិតថា បានកាន់កាប់ប្រាសាទខ្មែរ ឬទឹកដីខ្មែរ
📌(២) ថៃប្រឌិតថា កម្ពុជា បានរំលោភទឹកដីថៃ ដើម្បីបង្កើតការគាំទ្រពីសាធារណជនថៃ។
📌(៣) ថៃបាន ធ្វើពុតជាជនរងគ្រោះដើម្បីទទួលបានការគាំទ្រអន្តរជាតិ និងលាបពណ៌លើកម្ពុជា ។ ថៃ ជាចចកពាក់រោមជាម។

⭕️ការប្រើផែនទីឯកតោភាគី៖ ថៃត្រូវបានចោទថាបានប្រើផែនទីដែលមិនស្របច្បាប់ ឬផែនទីឯកតោភាគី ដើម្បីអះអាងសិទ្ធិលើទឹកដីជុំវិញប្រាសាទព្រះវិហារ។ នេះជាទម្រង់នៃការបោកបញ្ឆោតដែលបង្កើតភាពច្របូកច្របល់អំពីព្រំដែន និងបង្កហេតុឱ្យមានការប៉ះទង្គិច។
⭕️គ្រោះថ្នាក់: ព័ត៌មានមិនពិត ឬការឃោសនាត្រូវបានប្រើប្រាស់ដើម្បីបំភាន់សត្រូវ ឬសូម្បីតែប្រជាជនថៃខ្លួនឯង។ ឧទាហរណ៍ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីកម្លាំងទ័ព ទីតាំង ឬផែនការយុទ្ធសាស្ត្រអាចធ្វើឱ្យសត្រូវធ្វើការសម្រេចចិត្តខុសឆ្គង។

🔴ផលប៉ះពាល់ដល់ពលរដ្ឋ:
• សត្រូវអាចធ្លាក់ចូលក្នុងអន្ទាក់ ឬបាត់បង់ឱកាសយុទ្ធសាស្ត្រណាមួយ។
• ប្រជាជន អាចបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល ឬស្ថាប័ន ប្រសិនបើព័ត៌មានមិនពិតត្រូវបានលាតត្រដាង បង្កជាបាតុភូតណាមួយប៉ះពាល់ដល់យុទ្ធសាស្រ្តយោធាជាតិ។
• បាក់ទឹកចិត្តជ្រួលច្របល់ លែងគាំទ្រកងកម្លាំងជាតិខ្លួន
• ស្ថានការណ៍ធ្លាក់ចូលសភាពវឹកវរគ្រប់គ្រងលែងបាន ដួលសេដ្ឋកិច្ច និងស្ថាប័នសំខាន់ៗ ដោយមិនចាំបាច់ច្បាំងផ្ទាល់។

📌 ដូចនេះ៖

🟢យើងត្រូវស្វែងយល់ពីបញ្ហាព័ត៌មានដែលកើតមានក្នុងស្ថានភាពឈ្លានពានរបស់ថៃ ដែលតែងតែភ្ជាប់ជាមួយ ភាពពុតត្បុត បន្លំ ប្រឌិត បំភ័យ និងរុញឱ្យសត្រូវលែងទុកចិត្តគ្នា។

🟢បើពុំនោះទេ យើងនឹងធ្លាក់ចូលសភាពមួយ លែងបែងចែកដាច់ថា មួយណាពិត មួយណាក្លែងក្លាយ សភាពការណ៍ដល់ណាហើយ ឬក្លាយជាឧបករណ៍សត្រូវដោយមិនដឹងខ្លួន។

តាមដានសភាពការណ៍ ផ្ទៀងផ្ទាត់ព័ត៌មានផ្លូវការ និងរក្សាអារម្មណ៍ឱ្យស្ងប់ ជួយអ្វីដែលជាប្រយោជន៍ដល់ប្រទេសជាតិក្នុងពេលបច្ចុប្បន្ននេះ។

ប្រភពព័ត៌មានថ្នាក់ដឹកនាំផ្លូវការ៖

1/ Samdech Hun Sen of Cambodia Hun Sen of Cambodia
https://www.facebook.com/share/1B6tmoMdff/?mibextid=wwXIfr
2/ Hun Manet
https://www.facebook.com/share/16gGbcZpHB/?mibextid=wwXIfr
3/ Neth Pheaktra
https://www.facebook.com/share/1Frsu7Vd9u/?mibextid=wwXIfr
4/ ក្រសួងការពារជាតិ
https://www.facebook.com/share/1CaArLAJRj/?mibextid=wwXIfr
5/ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation
https://www.facebook.com/share/14MjPzxipVr/?mibextid=wwXIfr
6/អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit
https://www.facebook.com/share/12JgWD9wTce/?mibextid=wwXIfr

25/07/2025

‼️សូមពិភពលោក មើលកម្ពុជា ក្នុងការគិតស៊ីជម្រៅ និងត្រិះរិះពិចារណា

🔴 ព័ត៌មានក្នុងស្ថានការណ៍សង្គ្រាម មានការក្លែងបន្លំជាច្រើន ប៉ុន្តែប្រវត្តិសាស្រ្តរបស់ កម្ពុជាកន្លងមក គឺពិតជាមិនអាចត្រូវបានក្លែងបន្លំ អ្នកសិក្សា សហគមន៍អន្តរជាតិ និងពិភពលោក បាននោះទេ។

🔷ពិភពលោកត្រូវដឹងថា «ស្ថិរភាព» ដែល កម្ពុជា កំពុងមានសព្វថ្ងៃនេះ គឺ កម្ពុជា បានប្ដូរមកដោយការស្រក់ឈាម ច្រើនជាង សៀម (ថៃ) ស្រក់ញើសក្នុងសម័យទំនើបទៅទៀត។

📌ពិភពលោកត្រូវដឹងថា ៖
ចំនួនប្រជាជន កម្ពុជា 🇰🇭 ប្រមាណជាង ១៧ លាននាក់ រីឯ ថៃ 🇹🇭 ប្រមាណជាង ៧០ លាននាក់

⚔️🇰🇭កម្ពុជា មានថវិកាការពារជាតិចំនួន ១,៣ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤

🇹🇭 ⚔️ថៃ មានថវិកាការពារជាតិចំនួន ៥,៧៣ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤

‼️តើអ្នកជឿទេ ប្រទេសថៃ ដែលមានសេដ្ឋកិច្ចខ្លាំង កម្លាំងយោធាធំ និងប្រជាជនច្រើន បែរជាត្រូវរងនូវការវាយប្រហារយោធា ពីប្រទេសដែលកំពុងស្រែកឃ្លានការអភិវឌ្ឍទៅមុខ និងរក្សាស្ថិរភាព ស្របពេលដែលកំពុងរងនូវទម្ងន់ពន្ធគយពីសហរដ្ឋអាមេរិកនោះ?

‼️តើ អ្នកជឿទេថា កម្ពុជា ដែលខំប្រឹងរក្សាសន្តិភាព ជួយប្រឹក្សាទីម័រខាងកើតឱ្យចូលរួមជាសមាជិកអាស៊ាន និងដោះស្រាយបញ្ហាវិបត្តិមីយ៉ាន់ម៉ាក្នុងតំបន់ ខ្វះអ្នកចេះដឹងរហូតដល់មិនអាចគណនាពីលទ្ធផលនៃសង្គ្រាមនោះ?

‼️តើ កម្ពុជា ដែលពឹងផ្អែកលើវិស័យទេសចរណ៍ ការនាំចេញ និងឈានដល់ទាក់ទាញវិនិយោគទុនបរទេស អភិវឌ្ឍបច្ចេកវិទ្យា ឧស្សាកម្មនានា នឹងទៅជាយ៉ាងណា? កម្ពុជា សំបូរដោយយុវជនពេញកម្លាំងកសាងជាតិ ហេតុអ្វីកម្ពុជាបែរជាត្រូវការសង្រ្គាម ដើម្បីបំផ្លាញខ្លួនឯងម្ដងទៀត? តើពិភពលោកអាចពិចារណាបានទេចំណុចនេះ?

‼️តើអ្នកយល់យ៉ាងណាដែរ ប្រសិនជា កម្ពុជា ធ្វើការវាយប្រហារទៅ ប្រទេសថៃមុន តើវាស្មើនឹងការធ្វើអត្តឃា.តសេដ្ឋកិច្ចខ្លួនឯងដែរឬទេ? តើពិភពលោកអាចពិចារណាបានទេចំណុចនេះ? ។

⭕️ពិភពលោកត្រូវដឹងថា ៖
ពាក្យស្លោក «អរគុណសន្តិភាព» មិនមែនគ្រាន់តែជាឃ្លាបន្ទរប៉ុណ្ណោះទេ ប៉ុន្តែជាសម្លេងបេះដូងនៃប្រជាជាតិ ដែលបានរៀនសូត្រ ចងចាំ និងស្គាល់ច្បាស់ពីភាពខ្មៅងងឹតនៃភ្លើងសង្រ្គាម និងតម្លៃនៃស្ថិរភាពដែលកម្ពុជាបច្ចុប្បន្នកំពុងមាន។

🩸កម្ពុជា ប្រទេសមួយនេះ ដែលបានឆ្លងកាត់ភ្លើងសង្គ្រាម អាណានិគម និងភាពឈឺចាប់នៃអំពើប្រល័យពូជសាសន៍របបខ្មែរក្រហម បានរៀនក្រោកឈរឡើងយ៉ាងយឺតៗ និងនឹងនរ ដោយការប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិភាពជាមូលដ្ឋានគ្រឹះនៃជាតិ។

🇹🇭 រីឯ ប្រទេសថៃ ដែលជាប្រទេសដែលតែងតែត្រូវបានគេចងចាំថាដឹកនាំដោយ រដ្ឋាភិបាលមានជំហរមិននឹងនរ ទន់ៗ តូចៗ និងតិចៗ ក្នុងតំណែងកន្លងមក ស្ដែងចេញឱ្យឃើញតាមរយៈរដ្ឋប្រហារយោធាផ្ដួលរលំបានសម្រេចដល់ទៅ១៣លើក ចាប់តាំងពីឆ្នាំ១៩៣២ ដោយករណីចុងក្រោយបង្អស់ក្នុងឆ្នាំ២០១៤។

🔷តើកម្រិតវប្បធម៌ពិភពលោកក្នុងសម័យណាដែលគិតថា រូបភាពនេះជាវប្បធម៌សន្តិភាពដែលថ្នាក់ដឹកនាំបង្ហាញដល់ប្រជាជនរបស់ខ្លួន និងប្រទេសជិតខាងក្នុងតំបន់?

🔷តើវាមិនមែនជាវប្បធម៌នៃការជ្រៀតជ្រែកដោយគ្មានខ្មាស់អៀនពីជាតិសាសន៍ឯងទេឬ? ដែលហូតដងកាំភ្លើង ជំនួសភាសាមនុស្ស? តើវាមិនមែនជាការបំផ្លាញស្ថិរភាពនយោបាយ និងបង្កើតឥទ្ធិពលដែលគួរឱ្យស្អប់ខ្ពើមលើរដ្ឋាភិបាលស៊ីវិលដែលអសមត្ថភាពទេឬ?។

🔷នៅគ្រប់រដ្ឋាភិបាលថៃ ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១១ ដឹកនាំដោយនាយករដ្ឋមន្ត្រីចំនួន៥រូប រួមមាន ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ឧត្តមសេនីយ៍ ស៊ូរ៉ាយុត ជូឡាណុន (General Surayud Chulanont) សាម៉ាក់ ស៊ុនដារ៉ាវេច (Samak Sundaravej) ស៊ុំចៃ វង់សុវ៉ាត់ (Somchai Wongsawat) អាភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) ដែលបានដឹកនាំប្រទេសថៃ ស្ថិតនៅក្នុងភាពវឹកវរនៃជម្លោះនយោបាយផ្ទៃក្នុង។

⭕️គំរូដែលគួរឱ្យអាម៉ាស់នេះ រួមទាំងរដ្ឋប្រហារក្នុងឆ្នាំ២០០៦ និង២០១៤ ដែលតែងតែត្រូវបានប្រើជាទឡ្ហីករណ៍ ក្នុងការអះអាងថា ដើម្បីការពារអធិបតេយ្យភាពជាតិ ឬស្ថិរភាព ប៉ុន្តែតាមពិត គឺជាការបង្កើតភាពជឿជាក់ និងការហាត់លត់ដុំពុតចិត្តគំនិតតស្មារតីព្រៃនិយម មុននឹងឈានដល់ការអនុវត្តទង្វើឈ្លានពានប្រទេសជិតខាងប៉ុណ្ណោះ តួយ៉ាង ឥរិយាបថព្រំដែនរបស់ថៃ ដែលពោរពេញដោយនិយមន័យ «ដៃភ្លើង ជើងមាន់» បាញ់បោះ និងរៀបជើងការយោធាតាមព្រំដែនតាំងពីដើមរហូតមកដាក់ភាគីកម្ពុជា។

🇰🇭ចំណុចនេះ កម្ពុជា ទន្ទេញតែពាក្យសន្តិភាព រស់នៅក្នុងស្ថិរភាព ផ្ទុយទៅវិញ ថៃ នឹកត្រូវបាននឹងដល់រូបភាពរដ្ឋប្រហារ និងអំណាចយោធា តើពិភពលោកអាចពិចារណាបានទេចំណុចនេះ?

⭕️ ពិភពលោកត្រូវដឹងថា បញ្ហាព្រំដែនកម្ពុជា-ថៃ បានផ្ដើមធ្ងន់ធ្ងរ បន្ទាប់ពីឧប្បត្តិហេតុដ៏គួរឱ្យស្អប់ខ្ពើមនៅថ្ងៃ២៨ ឧសភា ឆ្នាំ២០២៥ ដែលកងទ័ពថៃ ជាកងកម្លាំងដែលតែងតែពោរពេញដោយភាពជឿជាក់លើខ្លួនឯងដែលគ្មានមូលដ្ឋាន បានសម្លា.ប់ទាហានកម្ពុជាម្នាក់នៅក្នុងតំបន់ត្រីកោណមរតកដែលមានជម្លោះ។

⭕️ ពិភពលោកត្រូវដឹងថា បន្ទាប់ពីឧប្បត្តិហេតុនេះ កម្ពុជា បានដាក់សំណើជម្លោះព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃ១៥ មិថុនា ឆ្នាំ២០២៥ ដើម្បីស្វែងរកយុត្តិធម៌ផ្លូវច្បាប់ ទោះបីជាមានភាពតានតឹងដែលកំពុងកើនឡើងដោយការបង្កហេតុពីសំណាក់ថៃក៏ដោយ។
ពិភពលោកត្រូវដឹងថា ត្រឡប់ទៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ កងទ័ពថៃបានរំលោភឈ្លានពានកាន់កាប់លើបូរណភាពទឹកដីកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារនឹងបង្កើតឱ្យមានស្ថានការណ៍តានតឹងរហូតមកដល់ផ្ទុះសង្គ្រាមក្នុងទ្រង់ទ្រាយធំក្នុង ចន្លោះឆ្នាំ២០០៨ និង ឆ្នាំ២០១១។

⭕️ បន្ទាប់ពីមានសេចក្ដីសម្រេចរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ គឺជាសាលដីកា ដែលចេញដោយសហគមន៍អន្ដរជាតិប្រឆាំងនឹងសៀម ហើយទទួលស្គាល់អធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរ។
សេចក្ដីសម្រេចរបស់សហគមន៍អន្ដរជាតិនេះ បានបញ្ចប់មហិច្ឆតាវាតទីនិយមរបស់ថៃ។

⭕️ ទង្វើប្រទូសរ៉ាយនេះ បានបង្ហាញឱ្យឃើញពីមហិច្ឆតាឈ្លានពានរបស់មជ្ឈដ្ឋាននយោបាយ និង យោធាថៃដូចដែលធ្លាប់បានអនុវត្តពីអតីតកាល។ តើនេះឬជាហេតុផលដែលថៃ មិនព្រមដោះស្រាយបញ្ហា តាមរយៈតុលាការយុត្តិធម៌អន្តរជាតិជាមួយកម្ពុជា? ពិភពលោកអាចពិចារណាបានទេចំណុចនេះ?

⭕️ រីឯ បញ្ហាព្រំដែនកម្ពុជា-ថៃ នេះ ពិភពលោកត្រូវដឹងថា៖
បន្ទាប់ពី ទាហានថៃ បានបាញ់សម្លា.ប់ទាហានខ្មែរមួយរូបបាត់បង់ជីវិតមក
📌ថៃ បានបន្តបិទព្រំដែនដោយឯកតាភាគី និងមិនបានផ្ដល់ដំណឹងដល់កម្ពុជាផងដែរ
📌ថៃ បានគំរាមផ្ដាច់អ៊ីនធឺណិត និងការផ្គត់ផ្គង់អគ្គិសនី
មន្រ្តីចេះដឹងរបស់ថៃ និងអ្នកមានឥទ្ធិពលនយោបាយថៃ បានប្រើបំពងកខ្លួនខ្ជាក់សំឡេងឆ្លងក្លិនអាហាររលួយក្នុងពោះគំរាមកម្ពុជាថា «រយៈពេលតែ ៣ ថ្ងៃអាចវាយចូលភ្នំពេញ វាយយកភ្នំពេញ គំរាមបញ្ចូនយន្តហោះចម្បាំងដល់កម្ពុជា ក្នុងរយៈ ៥ នាទី» មុនពេលមានការផ្ទុះអាវុធមកម្ល៉េះ។ តើភាសាទាំងនេះ ជាមនុស្សសន្តិភាពនិយមដែរទេ?

📌ទាហានថៃ ដែលបានជាន់មីនរងរបួសនៅថ្ងៃទី១៦ កក្កដា និងថ្ងៃទី២៣ កក្កដា ថៃបានចោទប្រកាន់កម្ពុជាបន្ថែមទៀតដោយគ្មានភស្ដុតាង ដោយប្រើការស្មានបែបទន់ៗប្រហែលៗរបស់ខ្លួន ដើម្បីយកលេសបិទប្រាសាទ និងធ្វើសកម្មភាពលើតំបន់ជម្លោះ បង្កើតជាភាពតានតឹង វាយប្រហារលើកងទ័ពខ្មែរ ដើម្បីធ្វើឱ្យការផ្ទុះអាវុធរបស់ខ្លួនសមហេតុផល ចំពោះមុខប្រជាជនថៃ និយាយដោយឡែក និងអន្តរជាតិនិយាយជារួម។

⭕️ពិភពលោកត្រូវដឹងថា៖
តាំងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ កម្ពុជាបានដើរលើមាគ៌ាសន្តិភាព ដោយសហការជាមួយដៃគូអន្តរជាតិ ដើម្បីស្តារសេដ្ឋកិច្ច និងពង្រឹងស្ថិរភាពសង្គម។

⭕️រាល់ជំហាននៃការអភិវឌ្ឍនេះគឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តដ៏មោះមុត ដែលបានធ្វើឱ្យកម្ពុជា ក្លាយជាគំរូនៃការកសាងជាតិឡើងវិញក្រោយជម្លោះ។

⭕️ការបើកវាយប្រហារទៅភាគីថៃមុនដោយគ្មានហេតុផលនោះ គឺមិនត្រឹមតែជាការក្បត់នឹងឆន្ទៈជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំផ្លាញវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមដ៏គួរឱ្យស្ញប់ស្ញែង ដែលប្រជាជនខ្មែរបានសម្រេចបានដោយឈាម និងទឹកភ្នែក បន្ថែមទៀត។

ពិភពលោកត្រូវដឹងថា កម្ពុជា ដែលជាទឹកដីនៃការកសាងសន្តិភាពពីភ្លើងសង្រ្គាម នឹងមិនដែលជ្រើសរើសផ្លូវនៃសង្គ្រាមទៀតឡើយ ព្រោះសន្តិភាព គឺជាខ្យល់ដង្ហើម របស់ជីវិត១៧លាននាក់។

25/07/2025

‼️An Appeal to the World Regarding the Cambodia-Thailand Border Tension

⭕️The world is urged to examine Cambodia with deep thought and sincere reflection. In times of war, misinformation and manipulation abound—but Cambodia's history cannot be distorted before the eyes of scholars, the international community, and the world at large.

🩸Cambodia, a land that rose from war to peace, will never choose the path of war again. Peace is the lifeblood of 17 million Cambodians. The international community must see clearly: Cambodia stands for peace, and it is calling on the world to see the truth, act justly, and hold aggressors accountable.

🔷Let it be known that the "stability" Cambodia enjoys today was not given freely. Cambodia has shed more blood to reach this peace than Thailand has sweated in its modern development.

🌍 The World Should Be Aware:
🇰🇭 Cambodia has a population of approximately 17 million, while 🇹🇭 Thailand's population exceeds 70 million.

⚔️Cambodia's 2024 defense budget is approximately $1.3 billion, compared to Thailand's $5.73 billion.

‼️Can anyone truly believe that a country like Thailand—with its strong economy, large military, and massive population—is now claiming to be under military threat from a nation like Cambodia, which is still, developing, and facing economic pressure from international tariffs, including those imposed by the United States?

‼️Can one really believe that Cambodia—a nation committed to peace, a supporter of East Timor’s ASEAN accession, and a regional advocate for resolving the Myanmar crisis—lacks the wisdom to assess the consequences of WAR?

⭕️ What would become of Cambodia, a country relying heavily on tourism, exports, foreign investment, and growing industries and technology sectors, if it were to choose conflict?

⭕️Why would a nation full of hardworking youth, focused on building the future, seek war to destroy itself? Shouldn't this question prompt global consideration?

‼️And if, hypothetically, Cambodia were to attack Thailand first—wouldn’t that be equivalent to an act of economic su***de? Can the international community reflect on this?

🔷Cambodian people say “Thank You, Peace”

-It Is Not Just a NATIONAL Slogan
It is the voice of a nation that has painfully learned the cost of war, genocide, and colonialism. Cambodia knows the true value of stability—because it earned peace with great sacrifice.

🔵Cambodia has slowly risen from the ashes of war and genocide under the Khmer Rouge, determined to uphold peace as the foundation of national rebuilding.

🔴In contrast, Thailand, which often projects an image of military leadership, has experienced 13 military coups since 1932—the most recent in 2014.

🔷What global standard of political culture praises such a legacy as a "peaceful" model? Are these not acts of unchecked military influence replacing democratic expression? Is this not political interference through the barrel of a gun, rather than diplomacy?

🔴From 2006 to 2011, Thailand saw five Prime Ministers, including Thaksin Shinawatra, General Surayud Chulanont, Samak Sundaravej, Somchai Wongsawat, and Abhisit Vejjajiva—leaders amid constant internal political turmoil.

🔲 The coups in 2006 and 2014 were often justified in the name of “national stability,” yet in truth, they weakened civilian governance and fostered militaristic nationalism, which continues to provoke neighbors like Cambodia—especially along the border, where Thailand’s military presence remains aggressive.

🩸 Escalation of Tensions at the Border
Tensions dramatically escalated following the May 28, 2025 incident, in which a Cambodian soldier was fatally shot by Thai troops in the contested Area. Cambodia considers this an unprovoked act of aggression by a self-confident Thai military acting without cause.

🟦 Following the incident, Cambodia filed a case with the International Court of Justice (ICJ) on June 15, 2025, seeking a peaceful, legal resolution despite growing provocations from Thailand.

💭The world must recall that on July 15, 2008, Thai troops violated Cambodian sovereignty near the Preah Vihear Temple, igniting armed clashes that continued from 2008 to 2011. This came after the UNESCO World Heritage Committee recognized Preah Vihear as a Cambodian site—a decision backed by the international community and opposed by Thailand.

🟥Thailand's response demonstrated a pattern of historical territorial ambition, rooted in political and military expansionism. Is this not why Thailand resists settling the dispute through international law?

📌Recent Provocations Must Be Condemned
Following the fatal shooting Cambodian Soldier on 28th May,

📌Thailand unilaterally closed the border, without any official diplomatic notice to Cambodia.

📌Thai authorities threatened to cut internet access and electricity supplies.

⭕️Thai political elites and commentators used inflammatory rhetoric, threatening that Phnom Penh could be captured in 3 days, and that Thai warplanes could reach Cambodia in 5 minutes.⭕️

⭕️Moreover, when Thai soldiers were injured by landmines on July 16 and July 23, Thailand quickly accused Cambodia—without evidence—to justify further military pressure and tighten control over disputed areas.⭕️

Are these the words of peace-loving leaders?

‼️Thailand speaks the language of power. Cambodia, in contrast, speaks the language of peace. This contradiction deserves global scrutiny.

🔵Cambodia’s Commitment to Peace
Since the 1991 Paris Peace Accords, Cambodia has pursued peace through international cooperation, rebuilding its economy and social stability.

Every step of its development is proof of its commitment to peace, achieved through sacrifice and national unity. To launch a war—without cause—would not only betray the will of the Cambodian people, but also destroy the remarkable economic and social progress earned through decades of suffering.

Photos from IR’s TALK's post 16/06/2025

IR TALK BOOK

📕សៀវភៅ« ទំនាក់ទំនងអន្តរជាតិ »

👉សៀវភៅនេះអាចជាទុនគំនិតមួយផ្នែកធំដែលបានចងក្រងជាភាសាខ្មែរយ៉ាងពិសេសសម្រាប់ និស្សិតទំនាក់ទំនងអន្តជាតិ(IR’s Students) ឬសម្រាប់មនុស្សទូទៅដែលចង់សិក្សាស្វែងយល់បន្ថែមពី៖

✅ខ្លឹមសារមូលដ្ឋានគ្រឹះនៃទំនាក់ទំនងអន្តជាតិ សំណួរចម្លើយ និង ពាក្យបច្ចេកទេស
✅ទំនាក់ទំនងការទូត
✅នយោបាយ
✅សេដ្ឋកិច្ច
✅សំណួរចម្លើយ និងពាក្យបច្ចេកទេស
✅លំនាំនៃអត្ថបទវិភាគនយោបាយរបស់យុវជន
✅របៀបនៃការស្រាវជ្រាវ
✅សិល្បៈនៃការជជែកដេញដោល

អរគុណ ដល់សាធារណជនទាំងអស់ដែលតែងតែលើកទឹកចិត្ត និង ទទួលស្គាល់ស្នាដៃនានារបស់យុវជនកន្លងមក..
ទំនាក់ទំនងទិញសៀវភៅតាមរយៈ៖ 096 4433322 (Telegram) 𝐡𝐭𝐭𝐩𝐬://𝐭.𝐦𝐞/𝐬𝐢𝐞𝐯_𝐬𝐨𝐝𝐚𝐫𝐲

02/03/2025

ខួរសង្គម៤ + អំណាចព័ត៌មាន២
📌អាវុធលាក់មុខក្នុងអំណាចនយោបាយ គឺជាអំណាចនៃឥទ្ធិពលក្នុងការគ្រប់គ្រងការគិតរបស់មនុស្ស
📌«ទេវតាមានច្បាប់របស់ទេវតា ទេវតាក៏ជួយតាមច្បាប់របស់ទេវតា»
📌«មនុស្សមានច្បាប់របស់មនុស្ស មនុស្សត្រូវការទឹកដែលមានប្រភពដើមភ្ជាប់ដល់មហាសមុទ្រ ជាជាងរំពឹងទឹកភ្លៀង»
🔷ខ្លះក៏ថា ភ្លៀងជាប្រភពដើមប្រាកដ ខ្លះក៏ថាមហាសមុទ្រ
មនុស្សក៏ផ្ដើមច្បាំងគ្នា ដណ្ដើមគ្រប់គ្រងការពិតរៀងៗខ្លួន....

អត្ថបទពេញជា PDF៖ https://drive.google.com/file/d/1desjcuHjQmT4yvchkYxrkI6sVc59TiSj/view?usp=sharing

⭕️ក្នុងចំណោមមនុស្ស ស្ថាប័ន ប្រទេស និងពិភពលោក ដើម្បីស្វែងយល់ពីទីតាំងអំណាចពិតប្រាកដនៅត្រង់ណា ត្រូវមើលលំហូរនៃព័ត៌មាន ថាតើព័ត៌មានកំពុងរត់ចាក់ស្រោចទៅកន្លែងណាពិតប្រាកដ តួអង្គណាទទួលលំហូរព័ត៌មានច្រើនបំផុត រីឯដំណែងយសស័ក្តិគ្រាន់តែជាផ្ទាំងបំភាន់ប៉ុណ្ណោះ

🔷នរណាគ្រប់គ្រងព័ត៌មាន អ្នកនោះជាអ្នកសម្រេចចិត្ត ឬ
ជាអ្នកគ្រប់គ្រងអ្នកដែលសម្រេចចិត្ត

🔺អំណាចតែងតែជាច្រកតែមួយគត់និងជាទីទាបដែលព័ត៌មានហូរចាក់បញ្ចូល ប៉ុន្តែនៅពេលដែលទីតាំងនៃលំហូរព័ត៌មានផ្លាស់ប្ដូរ មានន័យថាអំណាចក៏ត្រូវបានផ្លាស់ប្ដូរទៅកន្លែងផ្សេងដូចគ្នា

🩸ប្រទេសដែលមានអំណាច ជាប្រទេសដែលមានប្រជាជនពោរពេញដោយព័ត៌មាន ហើយព័ត៌មានសំដៅដល់ការសិក្សាស្វែងយល់ពីវប្បធម៌ខ្លួន លក្ខខណ្ឌជាក់ស្ដែងក្នុងប្រទេស បរិបទសង្គម ធនធានប្រទេស ប្រវត្តិសាស្រ្ត ភូមិសាស្រ្តនិងការវិវត្តពិភពលោក។

📌ប្រសិនជាយើងមិនស្គាល់ខ្លួនឯងច្បាស់ សូម្បីតែជ្រើសរើសសម្លៀកបំពាក់មកពាក់លើខ្លួនក៏រើសមិនត្រូវដែរ....

[...]

🔷ហេតុអ្វីបានជាពិភពលោកបញ្ចេញព័ត៌មានមិនល្អនៅរៀងរាល់ដើមឆ្នាំ?

គឺដើម្បីឱ្យមនុស្សយល់ថាពិភពលោកមានសភាពកាន់តែអាក្រក់ទៅៗ ក្នុងការតម្កើងអំណាចអ្នកដឹកនាំពិភពលោកដោយប្រយោល ព្រោះធាតុមិនល្អតែងចងភ្ជាប់នឹងអំណាច ហើយការពោលបែបនេះ វាក៏មិនមែនជាការពិតដែរ ប៉ុន្តែវាអាចជាអ្វីដែលមនុស្សកំពុងគិត។

🔴ប្រព័ន្ធផ្សព្វផ្សាយក្លាយជាឧបករណ៍មានឥទ្ធិពលបំផុតនាពេលបច្ចុប្បន្ន ដែលលុយរាប់ពាន់លានដុល្លារត្រូវបានចាក់បញ្ចូលក្នុងការអភិវឌ្ឍ ការអភិវឌ្ឍដើម្បីតែ «របស់ម្យ៉ាងគត់» នោះគឺ ដើម្បីទទួលបានការចាប់អារម្មណ៍របស់អ្នក គ្រាន់តែទាមទារឱ្យអ្នកមើលក្នុងរយៈពេល៣ទៅ៥វិនាទីប៉ុណ្ណោះ ហេតុអ្វីបានជាអារម្មណ៍របស់មនុស្សថ្លៃយ៉ាងនេះ? ។

📌ការណ៍នេះ តើអ្នកកំពុងមានអំណាចលើប្រព័ន្ធផ្សព្វផ្សាយ
ឬប្រព័ន្ធផ្សព្វផ្សាយកំពុងចិញ្ចឹមបីបាច់គំនិតរបស់អ្នក?

🔷ទំនើបកម្មពិភពលោក ខួរក្បាលមនុស្សហាក់ហ៊ុមព័ទ្ធដោយអាណានិគមពាណិជ្ជកម្ម ទិញរបស់ដែលអ្នក «មិនត្រូវការ» ស្អែកក៏លក់របស់ដែលអ្នក «ត្រូវការ» ពេលខ្លះរហូតដល់ចង់ទិញមនោគមវិជ្ជាពីបរទេស មកដាំក្នុងប្រទេសដែលមានដីនិងបរិស្ថានមិនដូចគ្នាសោះ។ យើងអាចពិបាកយល់ថាអ្វីជាល្បែងចិត្តសាស្រ្តនៃនយោបាយរបស់មហាអំណាច

អ្នកសួរថាទិញបែបណា ហើយយកអ្វីទៅទិញ?
គឺការបញ្ជ្រាបព័ត៌មានចូលក្នុងសតិអារម្មណ៍របស់អ្នក គឺជារូបិយប័ណ្ណសម្រាប់ការដោះដូរ។

🩸 អាវុធលាក់មុខក្នុងអំណាចនយោបាយ គឺជាអំណាចនៃឥទ្ធិពលក្នុងការគ្រប់គ្រងការគិតរបស់មនុស្ស ដ្បិតអ្វីដែលអាចគាស់គន្លឹះកាំ.ភ្លើងបាននោះគឺ អារម្មណ៍មនុស្ស ពោលទោះបីជាអ្នកស្ថិតនៅក្នុងបន្ទប់ដែលមានមនុស្សប្រដាប់ដោយអាវុ.ធមុតស្រួចក៏ដោយ ក៏មិនគ្រោះថ្នាក់ដល់មនុស្សប្រដាប់ដោយគំនិតប្រឆាំងអ្នកដែរ។

[..]

🌊ព័ត៌មាន = Information ដែលពាក្យនេះផ្ដុំឡើងដោយ In + formation ឬ To form into something ដែលមានន័យថា ព័ត៌មានគឺជាការកសាងមនុស្សឱ្យក្លាយជាប្រភេទអ្វីមួយ កសាងគំនិតក្នុងខួរក្បាលឱ្យក្លាយជាអ្វីមួយទៅតាមរបៀបវារៈ ឱ្យល្អ ឱ្យស្មោះត្រង់ ឱ្យមានសីលធម៌ ឱ្យអង្គុយ ឱ្យតម្រង់ជួរ ឱ្យស្រុះគ្នា ឱ្យ..........ឱ្យក្លាយជាទម្រង់ជាក់លាក់ណាមួយ។ ដើម្បីគ្រប់គ្រងឬកម្ទេចប្រទេសមួយ ពេលខ្លះគេមិនចាំបាច់ប្រើប្រាស់យោធានោះទេ គឺធ្វើយ៉ាងណាបង្វែរការគិតរបស់ពលរដ្ឋក្នុងប្រទេសនោះឱ្យទៅតាមគោលនយោបាយបរទេសរបស់គេគឺជាយុទ្ធសាស្រ្តរយៈពេលវែង។

[....]

🔴អន្ទងការគិតមនុស្សក្នុងនយោបាយ
♟យុទ្ធសាស្រ្តនយោបាយរបស់មហាអំណាច គឺធ្វើឡើងដើម្បីបង្កើនកម្ដៅបញ្ហាផ្ទៃក្នុងរបស់ប្រទេសតូចៗ តាមរយៈការសម្រួចគំនិតរបស់សាធារណជន ក្នុងន័យជំរុញឱ្យមហាជនមានសកម្មភាព និងងើបប្រឆាំងអ្វីមួយក្នុងប្រទេស។

(សូមបញ្ជាក់ការលើកឡើងគ្រាន់ជាគតិ ដែលបានអាននិងសិក្សាពីប្រវត្តិសាស្រ្ត ដើម្បីពិចារណា ស្វែងយល់ថ្លឹងថ្លែងនិងត្រៀមសម្រាប់សិក្សាបន្តទៀត ក្នុងការធ្វើឱ្យប្រទេសមួយអភិវឌ្ឍ ការពារពីឥទ្ធិពលបរទេសប៉ុណ្ណោះ*******)

♟ក្នុងនយោបាយយុទ្ធសាស្រ្តនោះបែងចែកជា២ ៖
Agitation Propaganda និង Integration Propaganda
🩸 ទី១ ការឃោសនាឱ្យច្របូកច្របល់ (Agitation Propaganda) សំដៅដល់យុទ្ធសាស្រ្តនយោបាយដែលបញ្ជ្រាបខ្លឹមសារគាស់គន្លឹះសតិអារម្មណ៍ពលរដ្ឋឱ្យមានការមិនពេញចិត្ត និងមានកំហឹងដើម្បីបង្កើតជាអស្ថិរភាពក្នុងសង្គម។ ខ្លឹមសារទាំងនោះភាគច្រើនត្រូវបានប្រើជាពាក្យរសើប និងមុតស្រួច ដើម្បីឱ្យអ្នកស្ដាប់ឬអានឆាប់មានអារម្មណ៍ប្រតិកម្មភ្លាមៗ។ គោលបំណងដើម្បីបង្កើតភាពចលាចល និងការបែកចែកនិន្នាការនយោបាយ បង្ការមិនឱ្យប្រជាជនប្រទេសតូចអាចសាមគ្គីជាធ្លុងមួយបាន បន្ទាប់មកចូលមកអន្តរាគមន៍ដែលនេះក្នុងវិធីសាស្រ្តមួយហៅថា បំបែកនិងគ្រប់គ្រង ឬ Divide and Conquer ដែលមហាអំណាចច្រើនប្រើប្រាស់ក្នុងពិភពលោក។

🩸ទី២ ការឃោសនាឱ្យមានការរួបរួម (Integration Propaganda) សំដៅដល់យុទ្ធសាស្រ្តនយោបាយដែលបញ្ជ្របខ្លឹមសាររបៀបនៃការរស់នៅដោយសុខដុមនីយកម្ម លើកកម្ពស់ការសាមគ្គីនិងការស្នេហាជាតិ ស្ថិរភាពតាមរយៈលើកតម្កើងអត្តសញ្ញាណតែមួយ តម្លៃជាតិសាសន៍តែមួយ។

📌ការដាក់មនុស្សក្នុងបន្ទប់គំនិត Framing Effect
យុទ្ធសាស្រ្តប្រទេសធំ លូកដៃក្នុងប្រទេសតូចដោយប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការបំពាក់និយមន័យមិនល្អពីលើរដ្ឋាភិបាលរបស់ប្រទេសតូចៗ ដោយបំផុសព័ត៌មានអវិជ្ជមានដដែលៗលើអ្នកដឹកនាំនយោបាយ ឬរដ្ឋាភិបាល ត្រូវបានចាត់ថ្នាក់ជាវិធីចិត្តសាស្រ្តហៅថា Framing Effect ឬការបង្កើតបន្ទប់គំនិត៖
🔷ជំហានដំបូង គឺការកសាងព័ត៌មានផ្សព្វផ្សាយវាយប្រហារដដែលៗឱ្យបានច្រើនសម្រាប់ហ៊ុមព័ន្ធការគិតរបស់ប្រជាជន ដើម្បីស្រោបការគិតពលរដ្ឋប្រទេសនោះឱ្យគិតឃើញតែអវិជ្ជមានលើប្រភេទនៃការដឹកនាំរបស់រដ្ឋាភិបាលដូចដែលបានផ្សព្វផ្សាយ
🔷ជំហានទី២ បន្ទាប់មក នឹងវាយប្រហារដោយលើកអង្គហេតុនានាមកបកស្រាយក្នុងន័យផលប្រយោជន៍នយោបាយកេងចំណេញលើព្រឹត្តិការណ៍សង្គម ក្នុងតំបន់និងអន្តរជាតិ ចងភ្ជាប់រដ្ឋាភិបាលនឹងលទ្ធផលអាក្រក់ដែលបានកើតឡើង ដើម្បីបង្ហាញឱ្យឃើញថាការវាយប្រហាររបស់ប្រទេសមហាអំណាចមានន័យស៊ីចង្វាក់គ្នា និងសមហេតុផល => ពលរដ្ឋចាប់ផ្ដើមជឿ
🔷ជំហានទី៣ ប្រជាពលរដ្ឋដែលទទួលព័ត៌មានវាយប្រហារទាំងនោះ មិនអាចគិតលើរដ្ឋាភិបាលដោយសរុបសេចក្ដីចាកឆ្ងាយពីអ្វីដែលបានចងភ្ជាប់នឹងពាក្យវាយប្រហារទាំងនោះឡើយ ទោះបីចង់ឬមិនចង់ (ទោះតិចឬច្រើន) ដ្បិតមនុស្សនឹងដក់ជាប់ជាមួយពាក្យដែលស៊ីជម្រៅនិងគួរឱ្យខ្លាចក្នុងខួរក្បាល ដែលប្រព័ន្ធផ្សព្វផ្សាយជ្រាបចូលក្នុងខួរក្បាលរបស់ពួកគេ (ជាយុទ្ធសាស្រ្តទន់គ្រប់គ្រងប្រទេសតូចដូចការលើកឡើងខាងលើ)

⭕️ក្រោយមក ប្រជាពលរដ្ឋដែលរងគ្រោះពីយុទ្ធសាស្រ្តនេះ៖

🔷អាចនឹងកើតការភ័យខ្លាចលើរដ្ឋាភិបាលលែងចង់ស្វែងយល់ពីនយោបាយតទៅទៀត ពេលនោះសង្គមជាតិនឹងប្រឈមបញ្ហារ៉ាំរ៉ៃពីឱនភាពក្នុងការយល់ដឹងពីនយោបាយរបស់ប្រជាពលរដ្ឋ
🔷បន្ទាប់មក ឱនភាពនៃអក្ខរកម្មនយោបាយនឹងបង្កឱ្យពលរដ្ឋមួយចំនួនភ័ន្តច្រឡំ ឬហ៊ានសម្រេចចិត្តបង្កការបាតុកម្មលើករណីណាមួយកើតឡើង ដែលធ្ងន់ធ្ងរឈានដល់បដិវត្តន៍ពណ៌ ផ្តួលរំលំរដ្ឋាភិបាល
🔷អ្នកមានធនធាន ឬ វណ្ណៈកណ្ដាល ដែលមានចំណេះដឹងអាចធ្វើអន្តោប្រវេសន៍រស់នៅក្រៅប្រទេស នាំឱ្យបាត់បង់កម្លាំងពលកម្មជាតិ
🔷នៅពេលការចាត់វិធានការសណ្ដាប់ធ្នាប់កើតឡើង រដ្ឋាភិបាលនឹងត្រូវបានចោទប្រកាន់ពីបញ្ហាសិទ្ធិមនុស្ស
🔷ប្រឈមការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងប្រើយុទ្ធសាស្រ្ត Post Truth ដែលបំផ្លើសព័ត៌មានលើតំបន់សេដ្ឋកិច្ច (ការលាបពណ៌លើតំបន់សេដ្ឋកិច្ច ថាជា តំបន់ឧក្រិដ្ឋកម្ម ជួញដូរមនុស្ស ឬ អនាធិបតេយ្យ) ដើម្បីកាត់បន្ថយទំហំសេដ្ឋកិច្ចប្រទេសនោះ
🔷បន្ទាប់មក នៅពេលសេដ្ឋកិច្ចមិនរីកចម្រើន ប្រជាពលរដ្ឋផ្ដើមរិះគន់ និងវាយប្រហារសង្កត់ធ្ងន់លើរដ្ឋាភិបាល ដែលនេះជាវដ្ដនៃយុទ្ធសាស្រ្តបំបែកនិងគ្រប់គ្រង ដោយបង្វែរការគិតរបស់ពលរដ្ឋក្នុងប្រទេសតូចៗ។
🔷ចុងក្រោយ ប្រទេសមហាអំណាចចូលខ្លួនអន្តរាគមន៍ដូចមានចារចែងក្នុងប្រវត្តិសាស្រ្តច្រើនមកហើយ
[......]

📌នៅពេលយើងមកផែនដីនេះជាការលម្ហែទស្សនកិច្ច ប៉ុន្តែប្រែជាកាតព្វកិច្ចបែបនេះទៅវិញ តើយើងត្រូវត្រៀមខ្លួនបែបណា?
🔺យើងអាចទុកព័ត៌មានជាជំនួយការ មិនចាំបាច់ត្រូវជឿអ្វីដែលបានដឹង និងអ្វីដែលបានឮនោះទេ។
🔺យើងត្រូវអានឱ្យបានច្រើនដើម្បីពង្រីកដែននៃការគិតឱ្យបានធំល្វឹងល្វើយ និងជ្រៅជ្រះ ដើម្បីអ្វី? ដើម្បីផ្ទុកព័ត៌មានឱ្យបានច្រើន សម្រាប់ច្បាមយកមកគណនាថ្លឹងថ្លែងឱ្យគ្រប់ជ្រុងនិងគ្រប់ជ្រោយ មិនមែនសម្រាប់ជឿនោះទេ។
🔺សម្រាប់ប្រទេសជាតិ អ្នកគួរស្វែងយល់ពីខ្លឹមសារនិងបរិបទដំណើរការនៃប្រទេសមួយ ឬហៅថាអក្ខរកម្មនយោបាយមានអ្វីខ្លះ ប្រសិនជាគ្រាន់តែស្ដាប់ប្រព័ន្ធផ្សព្វផ្សាយហើយជឿនិងធ្វើតាម នោះហើយយើងក្លាយជាត្រី ហើយសំដីគេក្លាយជានុយ អ្នកស៊ីនុយ ជឿសំដីគេ អ្នកក៏បានដឹងពីលទ្ធផលរបស់ត្រីនឹងទៅជាយ៉ាងណាដែរ។
🔺ពិភពលោកអាចល្អជាងអ្វីដែលអ្នកកំពុងគិត តែរឿងប្រឌិតមានច្រើនជាងគ្រប់ខ្សាច់ទៅទៀត

យើងនឹងនិយាយដដែលថា «មហិច្ឆតាមនុស្សកាន់តែធំ ពិភពលោកកាន់តែតូច» ...................[.....]

អានអត្ថបទពេញជាPDF៖ https://drive.google.com/file/d/1desjcuHjQmT4yvchkYxrkI6sVc59TiSj/view?usp=sharing

សម្រាប់ឯកសារសិក្សាផ្សេងៗ៖
-IR TALK: https://t.me/joinchat/UtgM4aahcg8yMWQ9

ម៉ា វិន



04/11/2024

🚨ចំណុចពិសេសនៃមុខជំនាញទំនាក់ទំនងអន្តរជាតិ
ទំហំទំនាក់ទំនងរបស់មនុស្សចងភ្ជាប់ជាបណ្ដាញដោយប្រព័ន្ធព័ត៌មានឆ្លងគ្នាទៅវិញទៅមក ដែលព័ត៌មានទាំងនេះត្រូវបានចាត់ថ្នាក់ជា (១)ជំនឿ (២)វប្បធម៌ (៣)ភាសា (៤)ប្រវត្តិសាស្រ្ត (៥)ប្រព័ន្ធដឹកនាំ និង(៦)ផលប្រយោជន៍។

ប្រព័ន្ធព័ត៌មានទាំង ៦នេះមានតួនាទី ក្លិន និងរសជាតិផ្សេងៗគ្នា ដែលអាចលាយជាល្បាយដើម្បីអន្ទងដឹកនាំមនុស្សគ្នាឯងឱ្យដើរតាម ឱ្យជឿ ឱ្យស្រឡាញ់ ឱ្យរស់ និងស្លាប់ ហើយការវិវត្តសតិសម្បជញ្ញៈខួរក្បាលមនុស្សនេះហើយ ទើបធ្វើឱ្យមនុស្សជា សត្វចេះលេងនយោបាយ។

🔴ហេតុខាងលើ ជាផលនៃមុខជំនាញទំនាក់ទំនងអន្តរជាតិត្រូវបានបង្កើតឡើងដើម្បីសិក្សាពីទំនាក់ទំនងមួយនេះ

ទំនាក់ទំនងអន្តរជាតិមិនមែនជាជំនាញដែលរៀនច្រើនផ្នែកនោះទេ ប្ដូរពាក្យនិយាយ វាជាជំនាញដែលជំរុញអោយមនុស្សយល់ដឹងបានច្រើនវិស័យចម្រុះរាប់ទាំងនយោបាយ សេដ្ឋកិច្ច ប្រព័ន្ធដឹកនាំ បញ្ហាសង្គមបូកសកល ការផ្លាស់ប្ដូររបត់ដំណើរការពិភពលោក ប្រវត្តិសាស្រ្ត បច្ចេកវិទ្យា មនុស្សជាតិ និងចិត្តសាស្រ្ត (ជាដើម)។

ទំនាក់ទំនងអន្តរជាតិ ជាវិទ្យាសាស្រ្តសង្គម (Social Science) ដែលសិក្សាពីភាពរួមបង្គុំនៃមនុស្ស ដែលជាវិស្វករកសាងសង្គម ដោយបង្កើតដំណោះស្រាយ ផ្ដួចផ្ដើមគោលនយោបាយ រចនាកម្មវិធីសិក្សាបង្កើនធនធានមនុស្ស និងវាយតម្លៃទំនាក់ទំនងសេដ្ឋកិច្ចប្រទេសនិងប្រទេស។

📌 បទពិសោធចំពោះការសិក្សាលើមុខជំនាញមួយនេះដែលនិស្សិតគួរសាកល្បងយល់ដឹង

🔺មុនចូលសិក្សាពីមុខជំនាញ៖
-ជំហានទី១៖ ការអានអោយបានច្រើន ឬទទួលព័ត៌មានអោយបានច្រើន (refers to Information not news) (មិនថាចូលចិត្តអ្វីគួរស្ដាប់ អាន និងជជែក ស្រូបយកទាំងអស់) ៖
បើអ្នកមិនចូលចិត្តការអាន» មិនមែនជាឧបសគ្គសម្រាប់មុខជំនាញនេះទេ
ប៉ុន្តែមិនយល់ពីគោលបំណងនៃ «ការអាន» ទើបជាបញ្ហា
ការអានពេលខ្លះក្លាយជាឃ្លាគួរអោយធុញទ្រាន់ព្រោះគិតថា «ការអានគឺជា ការអាន» ប៉ុន្តែគោលបំណងនៃការអាន គឺជាការស្រូបយកព័ត៌មានប៉ុណ្ណោះ (ធម្មតាបែបហ្នឹង) ដូចនេះមិនថ្វីទេ ដរាបណាអ្នកអាចទទួលបានព័ត៌មាន អ្នកធ្វើអ្វីក៏បានមិនថាតាមរយៈ ការស្ដាប់ ការជជែក ការសួរសំណួរ ការគិត ឬបែបណាក៏បាន។

-ជំហានទី២៖ ការស្វែងយល់ពីមុខជំនាញជាមុនសិនថា តើយើងនឹងត្រូវជួបប្រទះមុខវិជ្ជាគោលៗអ្វីខ្លះនៅតាមផ្លូវពីឆ្នាំទី១ ដល់ ទី៤ ក្នុងមហាវិទ្យាល័យ។ វាប្រៀបដូចជាផែនទីសំគាល់ដឹងមុនខ្លះៗដែលអាចអោយខួរក្បាលបានកត់ចំណាំ និងរក្សាទុករាល់ព័ត៌មានណាដែលមានទំនាក់ទំនងនឹងមុខវិជ្ជាដែល «ទំនាក់ទំនងអន្តរជាតិ» មាន។
ទំនាក់ទំនងអន្តរជាតិសិក្សាទៅលើ៖
• អន្តរកម្មរវាងទំនាក់ទំនងនានា (តួរអង្គ៖ ប្រទេស, អង្គការអន្ដរជាតិ, អង្គការក្រៅរដ្ឋាភិបាល, និងបុគ្គល)
• ជម្លោះប្រវត្តិសាស្រ្ដ
• ទ្រឹស្ដីនៃទំនាក់ទំនងអន្តរជាតិ (វិភាគព្រឹត្តិការណ៍ ចិត្តសាស្រ្តមនុស្ស ស្វែងយល់ពីចេតនានៃការសម្រេចចិត្តរបស់រដ្ឋនីមួយៗ)
• វិទ្យាសាស្ត្រនយោបាយ
• សកលភាវូបនីយកម្ម
• ច្បាប់អន្តរជាតិ
• វិធីសាស្រ្តនៃការសិក្សាស្រាវជ្រាវ
• មនុស្សជាតិ
• សេដ្ឋកិច្ច
• សង្គមវិទ្យា
• វប្បធម៌ចម្រុះ

-ជំហានទី៣៖ យល់ដឹងពីពាក្យគន្លឹះគោលៗនៃមុខជំនាញដូចជា អ្វីទៅដែលហៅថា៖ នយោបាយ, ទំនាក់ទំនងអន្តរជាតិ, សេដ្ឋកិច្ច, គោលនយោបាយបរទេស, ការទូត, និងព័ត៌មានទូទៅ ជាដើម។ (អោយបានត្រឹមយល់ថាវាជាអ្វីក្នុងន័យទូទៅជាមុនសិន កុំបារម្ភថាយល់ច្បាស់ឬមិនច្បាស់)

🔴ការសិក្សាក្នុងមហាវិទ្យាល័យ
-ទី១៖ ធានាអោយបានថាយើងបានដឹងពីមុខវិជ្ជាអ្វីខ្លះដែលនឹងត្រូវសិក្សា ខួរក្បាលយើងនឹងផ្សារភ្ជាប់បន្តិចម្ដងៗដែលជួយដល់ការចាប់យកនៅពេលជួបប្រទះខ្លឹមសារ និងមុខវិជ្ជានោះ។

-ទី២៖ និស្សិតត្រូវ
• យល់ន័យ «នយោបាយ» ពង្រីកន័យឱ្យកាន់តែធំ ចាក់ស៊ីជម្រៅតាមដែលអាចធ្វើបាន
• ពាក្យនេះមិនមែនសំដៅតែរដ្ឋាភិបាលដូចដែលមនុស្សភាគច្រើននិយមជឿនោះទេ ប៉ុន្តែប្រសិនជាអ្នកអាចយល់ថា វប្បធម៌ សេដ្ឋកិច្ច បរិស្ថាន សុខភាព ការអប់រំ ទំនាក់ទំនងពីលំដាប់បុគ្គលដល់ប្រទេសជាប់ទាក់ទងនឹងនយោបាយនោះ
• ជាន់អោយនឹងនូវខ្លឹមសារស្អិតរមួតរវាង «នយោបាយ និងទំនាក់ទំនងអន្តរជាតិ» តើមានទំនាក់ទំនងគ្នាបែបណា?
• ត្រូវសង្កត់អោយធ្ងន់លើ «ទ្រឹស្ដីនៃទំនាក់ទំនងអន្តរជាតិ Theory of IR» ដែលជាគ្រឹះនៃមុខជំនាញនេះ (ប្រាកដនិយម Realism, សេរីនិយម (Liberalism), គំនិតនិយម (Constructivism) និងមានច្រើនទៀតប៉ុន្តែទាំងបីទ្រឹស្ដីនេះ សំខាន់ណាស់សម្រាប់ជីវិតអ្នក IR)។
• ទ្រីស្ដី ប្រៀបបាននឹងមូលដ្ឋាននៃការសិក្សាដែលជួយដល់ ការវិភាគ ការពិសោធស្ថានការណ៍ យល់ដឹងពីចិត្តសាស្រ្តនៃធម្មជាតិមនុស្ស ចេតនាតួអង្គឬអ្នកដឹកនាំ បញ្ហារដ្ឋនិងរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និងកិច្ចសហការនានាគ្រប់លំដាប់ថ្នាក់។
• ផ្ទុយទៅវិញ ភាពស្រពិចស្រពិលនៃទ្រឹស្ដីក្នុងមុខជំនាញនេះ វានឹងប៉ះពាល់ស្ទើរទាំងស្រុងដល់កម្រិតនៃការសិក្សារបស់អ្នក។ វាមិនមាននរណាអាចយល់បាន១០០%នោះទេ តែអ្នកត្រូវស្វែងយល់អោយបានច្រើនតាមដែលអាចធ្វើបាន។ (ម្ដងទៀតត្រូវចាប់អោយបានចំណុច «ទ្រឹស្ដី ឬ Theory» )

-ទី៣៖ និស្សិត IR ត្រូវបានបើកជំហរទ្វារគំនិតទទួលមតិផ្សេងៗគ្រប់មជ្ឈដ្ឋាន ជៀសវាងដាច់ខាតនូវការប្រកាន់គំនិតណាមួយខ្លាំងដែលវាជាកត្តាបិទការគិតបែបស៊ីជម្រៅ ហើយងាយស្រួលក្នុងការចូលអន្ទាក់របស់អ្នកដទៃ។ ហេតុអ្វីវាសំខាន់? ព្រោះ និស្សិត IR ជាមនុស្សនៅជាមួយបញ្ហាគ្រប់វិនាទី ខួរក្បាលគិត វិភាគគ្រប់ជំហាន សម្រាប់ពិភពខាងក្រៅជាមួយព្រឹត្តិការណ៍កើតឡើង ហើយអ្វីដែលគួរធ្វើគឺការផ្ដល់ដំណោះស្រាយ វិធីសាស្រ្ត និងបង្កើតវិធានការប្រកបដោយសន្តិវិធី។ល។

🔴ការអនុវត្តសមត្ថភាពតាមសកម្មភាព
ទី១៖ ពង្រឹងសិល្បៈនៃការនិយាយជាសាធារណៈ
• ការនិយាយជាចំណុចដិតនៃនិសិ្សត IR វាមានពណ៌លេច ព្រោះសំដីចេញទៅបានប្រដេញដោយព័ត៌មានចម្រុះមានការប្រទាក់គ្នាហាក់ដូចស៊ីជម្រៅនិង Logic ដែលគួរអោយចង់ស្ដាប់ ចង់ជឿ និងយល់ស្រប។ សមត្ថភាពនេះ វាសំខាន់ណាស់ចំពោះការតស៊ូមតិសម្រាប់ការលើកឡើងនូវគោលនយោបាយណាមួយ ឬអះអាងគំនិតសមស្របណាមួយទៅកាន់អ្នកដទៃ។

ទី២៖ ពង្រឹងការនិយាយបែបការទូត។ និស្សិត IR តែងស្រមៃនិងគិតដល់ភាពជាអ្នកការទូត ឬមន្រ្តីក្នុងរដ្ឋាភិបាលតំណាងប្រទេស ដូចនេះ ការនិយាយបែបការទូតជាការនិយាយទាញយកផលប្រយោជន៍ផ្ទាល់ និងរួមបែបត្រជាក់ប្រកបដោយយុទ្ធសាស្រ្ត ដែលត្រូវប្រកាន់ខ្ជាប់នូវអាកប្បកិរិយាផ្លូវការទោះក្នុងស្ថានការណ៍តឹងតែងកម្រិតណាក៏ដោយ។

យ៉ាងណាមិញ ការចូលរួម ការប្រជុំត្រាប់តាមអ្នកដឹកនាំ ដូចជា United Nations, ASEAN ឬ កម្មវិធីយុវជនប្រកួតប្រជែងការជជែកលើបញ្ហាណាមួយនឹងបណ្ដុះភាពបត់បែនរបស់យើងកាន់តែរីកចម្រើន។ ប្រការនេះ សមត្ថភាពនឹងសម្រួចយើងឱ្យមានភាពយល់ច្បាស់ពីគោលជំហររបស់យើងមុនពេលនិយាយអ្វីមួយទៅកាន់អ្នកដទៃ វិភាគការគិតដៃគូរ និងជៀសវាងវិវាទ ដ្បិតអ្នកការទូត ជាអ្នកនាំសន្តិភាព ហើយការបញ្ចប់ការទូតជាការបង្កើតសង្រ្គាម។

ទី៣៖ ធ្វើការស័្មគ្រចិត្ត ឬហាត់ការក្នុងក្រសួងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ឬ ចូលរួមរៀននូវការបង្វឹកជំនាញវគ្គខ្លីៗ។ ឃ្លាថា «រៀនក្នុងសាលាមិនសំខាន់ដល់ការងារជាក់ស្ដែង ឬមានតែទ្រឹស្ដីមិនសំខាន់» ជាឃ្លាបែបទុទិដ្ឋនិយម និងបង្អាក់ឆន្ទៈ ចុះបើយើងបង្វែរការនិយាយដែលថាមានទ្រឹស្ដីជាចំណុចកាន់តែចាំបាច់សម្រាប់ការអនុវត្តជាក់ស្ដែង ដ្បិតទ្រឹស្ដីជាគំនិត ហើយការគិតនេះប្រឌិតជាសកម្មភាពរបស់មនុស្ស (បែបហ្នឹងអត់? ឬអាចលើកទឹកចិត្តអ្នកសិក្សាបន្តិចទៀតដែរអត់?)

ទី៤៖ បង្កើនការយល់ដឹងពីវប្បធម៌ចម្រុះ។ និស្សិត IR មិនថាអ្នកស្អប់ ឬរើសអើងជាតិសាសន៍ណានោះទេ រក្សាភាពជា និស្សិត IR អ្នកមិនមែនឃើញអ្វីថានឹងនោះទេ ព្រោះអ្នកជានិស្សិត IR ម្ដងទៀត។ អ្នកត្រូវមានទំនាក់ទំនងមួយប្រភេទ ដែលមិនថាជាមួយជាតិសាសន៍ណា ក៏អាចអង្គុយហូបបាយ ជជែកគ្នាលេង ឬគេងបន្ទប់ជាមួយគ្នាបានទោះក្នុងកាលៈទេសៈក្ដៅតឹងតែងប៉ុណ្ណា ដែលវាពិតជាសំខាន់ណាស់ សម្រាប់ជាតិសាសន៍មនុស្សគ្រប់រូប ជាពិសេសនិស្សិត IR ដែលអាចវិវត្តខិតជិត អ្នកនយោបាយ អ្នកការទូត មន្រ្តីរដ្ឋាភិបាល អ្នកទីប្រឹក្សា ឬ អ្នកសរសេរគោលនយោបាយជាតិ និងអ្នកសេដ្ឋកិច្ច ដែលទំនាក់ទំនងឆ្លងប្រទេសនេះហើយដែលបង្ហាញពីភាពនឹងនរនៃការដឹកនាំប្រកបដោយយុទ្ធសាស្រ្ត។

ដោយផ្អែកលើបំណងប្រាថ្នាចំណាប់អារម្មណ៍និងបទពិសោធន៍ឱកាសអាជីពទាក់ទងនឹងទំនាក់ទំនងអន្តរជាតិ៖
- មន្រ្តីរដ្ឋាភិបាល
-យុទ្ធសាស្រ្តទីផ្សារ
-មន្ដ្រីការទូត
- អ្នកស្រាវជ្រាវ
-អ្នកការសែត
-អង្គរការក្រៅរដ្ឋាភិបាល
- អ្នកវិភាគនយោបាយ
-ទីប្រឹក្សាកិច្ចការសាធារណៈ
-អ្នកនយោបាយ

🔴ចំណុចពិចារណា
និស្សិត ត្រូវសាកល្បងគិតខ្លឹមសារនេះ ការជ្រើសរើសមុខជំនាញ ក មួយមិនមែនត្រូវតែធ្វើការក្នុងវិស័យ ក នោះទេ។ អ្នកត្រូវមានសំណួរថា តើអ្នកអាចយកចំណេះដឹងដែលជំនាញ ក នេះមាន ទៅធ្វើអ្វីដែលអ្នកចង់បានដោយរបៀបណា? កុំចាត់ទុកខ្លួនឯងជានិស្សិតផ្នែកណាមួយច្បាស់ពេក វានឹងបង្អាក់អ្នកមិនអោយយល់ដឹងពីវិស័យផ្សេងៗទៀត ព្រោះថា គ្រប់វិស័យទាំងអស់មានការប្រទាក់គ្នាណាស់ ដូចនេះអ្នកត្រូវប្រមូលព័ត៌មានពីគ្រប់វិស័យតាមដែលអាចធ្វើបាន។ ឧទាហរណ៍ គំនិតថា «និស្សិត IR នឹងក្លាយជាអ្នកស្រាវជ្រាវសរសេរអត្ថបទ ឬមានចំណូលទាប ឬ លុះត្រាតែមាន ខ្សែពឹងពាក់ដើម្បីធ្វើការ» វាជាការគិត និងដំបូន្មានបែបសន្មត។

អ្នកជាកំណត់ បើសិនជាចង់មានចំណូលខ្ពស់ តើអ្នកអាចប្រើប្រាស់សមត្ថភាពជំនាញទន់ស៊ីជម្រៅ សមត្ថភាពការស្រាវជ្រាវឯកសារ ទៅសិក្សាលើវិស័យហិរញ្ញវត្ថុយ៉ាងដូចម្ដេច? វាមិនមែនត្រូវសួរថាតើការងារពីជំនាញមួយនេះផ្ដល់អ្នកអ្វីខ្លះនោះទេ ដ្បិតអ្នកមិនមែនជាប៉ារ៉ាសិត (parasite) ត្រូវពឹងលើអ្វីមួយ ជាជាងខ្លួនឯងនោះ? (បែបហ្នឹងអត់?) ។

ការក្រសោបចំណេះដឹង លើវិស័យផ្សេងៗដូចជា បច្ចេកវិទ្យា សេដ្ឋកិច្ច ហិរញ្ញវត្ថុ បរិស្ថាន និងចិត្តសាស្រ្ត វាមិនមែនជាការល្បាយមិនសម្រួចច្បាស់នោះទេ ឬគេហៅថា «ចាប់ច្រើនមុខ» ជាគំនិតចាស់គំរិល និយាយច្រាសមកវិញ វាជាកត្តាសម្រួចមុតដែលគ្មានវិស័យណាមួយអាចឈរឯកឯងបានឡើយ បើអ្នកអាចធ្វើបាននោះលទ្ធផលនៃការសម្រេចចិត្ត និងការគិតរបស់អ្នកនឹងបាញ់ទៅរកគ្រប់ជ្រុងច្រើន។
គំនិតនិងចំណេះដឹងត្រូវកែច្នៃឱ្យដូចទន្លេដែលតែងតែតភ្ជាប់ទៅកាន់មហាសមុទ្រ......

➖➖➖
ម៉ា វិន

សម្រាប់ឯកសារសិក្សាផ្សេងៗ៖
-IR TALK: https://t.me/joinchat/UtgM4aahcg8yMWQ9


#ទំនាក់ទំនងអន្តរជាតិ

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Phnom Penh
12000