DaCoding

DaCoding

Share

{សូមស្វាគមន៍មកកាន់ផេក DaCoding}

24/01/2026

ទោះបីជាបច្ចុប្បន្នមនុស្សភាគច្រើនប្រើប្រាស់ AI ដើម្បីដោះស្រាយបញ្ហា ជាជាងប្រើប្រាស់ stackoverflow ក៏ដោយ។ ប៉ុន្តែយើងនៅតែនឹករលឹកជានិច្ច ពីកាលដែល AI មិនទាន់ Hit on Trending ដូចប៉ុន្មានឆ្នាំចុងក្រោយនេះ.... -_-

22/01/2026

មាន Giveaway ទាក់ទងនឹងការសរសេរ Prompt ចាប់ប្លង់កាមេរ៉ាក្នុង Nano Banana PRO
កុំភ្លេចចូលតេលេក្រាម DaCoding👇👇👇

21/01/2026

🪿មួយរយៈក្រោយនេះឃើញថាបញ្ហា 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 ទារឲ្យបង់លុយ (𝗦𝗠𝗦 𝗙𝗲𝗲) មិនសូវជាឃើញមានច្រើនដូចមុន

✌ដោយសារតែម្ចាស់ 𝗔𝗰𝗰𝗼𝘂𝗻𝘁 អាចធ្វើការ 𝗦𝗲𝘁𝘂𝗽 មុខងារ 𝗦𝗶𝗴𝗻-𝗶𝗻 តាមរយៈ 𝗣𝗮𝘀𝘀𝗸𝗲𝘆𝘀 ធ្វើឲ្យមានភាពងាយស្រួលជាងមុន។ ការ 𝗦𝗲𝘁𝘂𝗽 𝗽𝗮𝘀𝘀𝗸𝗲𝘆𝘀 គឺជាការកំណត់នូវរបៀបនៃការ 𝗦𝗶𝗴𝗻-𝗶𝗻 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗔𝗰𝗰𝗼𝘂𝗻𝘁 របស់យើង ដោយមិនចាំបាច់ទទួលកូដតាមរយៈសារ 𝗦𝗠𝗦 និងមិនចាំបាច់បញ្ចូល 𝗣𝗮𝘀𝘀𝘄𝗼𝗿𝗱 ឡើយ។ វាអាចជាការ 𝗦𝗰𝗮𝗻 មុខ ឬប្រើប្រាស់ 𝗙𝗶𝗻𝗴𝗲𝗿𝗽𝗿𝗶𝗻𝘁 ទៅតាម 𝗗𝗲𝘃𝗶𝗰𝗲 ដែលយើងបាន 𝗦𝗲𝘁𝘂𝗽 ជាមួយ។
⭐របៀប 𝗔𝗱𝗱 𝗣𝗮𝘀𝘀𝗸𝗲𝘆𝘀: 𝗦𝗲𝘁𝘁𝗶𝗻𝗴𝘀 -> 𝗣𝗿𝗶𝘃𝗮𝗰𝘆 & 𝗦𝗲𝗰𝘂𝗿𝗶𝘁𝘆 -> 𝗣𝗮𝘀𝘀𝗸𝗲𝘆𝘀 -> 𝗔𝗱𝗱 𝗣𝗮𝘀𝘀𝗸𝗲𝘆

⁉️ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលទើបនឹងបង្កើត 𝗔𝗰𝗰𝗼𝘂𝗻𝘁 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 ថ្មីៗ គឺយើងមិនអាចចូលដល់កន្លែងកំណត់ 𝗣𝗮𝘀𝘀𝗸𝗲𝘆𝘀 បានឡើយ។ ដូច្នេះ គឺនៅតែទាមទារឲ្យបង់លុយសម្រាប់ 𝗦𝗠𝗦 ដដែល។ ប៉ុន្តអ្នកអាចធ្វើតាមវិធីមួយនេះបាន៖ https://t.me/c/1514858326/11499

©️អត្ថបទ៖ 𝗗𝗮𝗖𝗼𝗱𝗶𝗻𝗴
✌ចូលគ្រុបជជែក Programming និងផ្សេងៗ: https://t.me/+e2KvDwFgezk3YmI1
✌ចូលទៅ Telegram Channel: https://t.me/+3aXUyY_LLUUxZDM1

Photos from DaCoding's post 20/01/2026

☕️The Farmer Was Replaced

ជាហ្គេមថ្មីស្រឡាងមួយ ដែលនឹងទាក់អារម្មណ៍អ្នកសរសេរកូដ។ ព្រោះហ្គេមនេះ ជាប្រភេទ Programming Puzzle Game ដែលតម្រូវឲ្យអ្នកលេង ប្រើប្រាស់ការសរសេរកូដ python ដើម្បីឲ្យ Drone ធ្វើការងារផ្សេងៗឲ្យយើង។ អត្ថប្រយោជន៍ធំបំផុតនោះគឺ ជួយពង្រឹងផ្នែក Logical Thinking ដែលអាចឲ្យអ្នកដោះស្រាយបញ្ហាពិបាកៗបានច្រើនក្នុងជីវិតពិត។

Official Steam: https://store.steampowered.com/app/2060160/The_Farmer_Was_Replaced/

💡អាចសាកដោនតាម DaLua File បាន

©️អត្ថបទ៖ DaCoding
✌ចូលគ្រុបជជែក Programming និងផ្សេងៗ: https://t.me/+e2KvDwFgezk3YmI1
✌ចូលទៅ Telegram Channel: https://t.me/+3aXUyY_LLUUxZDM1

18/01/2026

🎉មានវគ្គ Vibe Coding Academy តម្លៃជិត 100$
ចូលទៅរៀនដោយឥតគិតថ្លៃក្នុងតេលេក្រាម DaCoding

18/01/2026

🎉IDE ល្អសម្រាប់ Coder ជំនាន់ថ្មី!

Antigravity ជា IDE ថ្មីស្រឡាងមួយរបស់ក្រុមហ៊ុន Google ដែលមាន Interface ដូចគ្នាបេះបិតទៅនឹង VS Code។ ប៉ុន្តែសមត្ថភាពរបស់វាគឺលើសពីការរំពឹងទុក ដោយ Google បានបញ្ចូលនូវ AI Agent មកជាមួយដែលជួយសម្រួលដល់អ្នកសរសេរកូដផងដែរ។ AI Agent នេះមានមុខងារជាច្រើនដូចជា៖
👉 បង្កើត File Projects ដោយខ្លួនឯង
👉 Auto Fix និង Debug Code ដោយខ្លួនឯង
👉 Parallel Agent អាចឲ្យ AI ជាច្រើនធ្វើការផ្សេងៗគ្នាក្នុងពេលតែមួយ
👉 Automated UI/Browser Testing ៖​ អាចឲ្យ AI ធ្វើការបើក Website ដែលយើងបានបង្កើត និងចូលទៅ Section Page ណាមួយដើម្បីតេស្ដ/ចុច Feature ទាំងអស់ដែលមាន
👉 និងមាន AI Model ជាច្រើនដូចជា៖ GEMINI 3 PRO, GEMINI 3 Flash, Claude Sonnet 4.5, GPT-OSS 120B។

©️អត្ថបទ៖ DaCoding
✌ចូលគ្រុបជជែក Programming និងផ្សេងៗ: https://t.me/+e2KvDwFgezk3YmI1
✌ចូលទៅ Telegram Channel: https://t.me/+3aXUyY_LLUUxZDM1

15/01/2026

📱គេលេង PC Game លើ Android Phone ឃើញហើយអាណិតទូរស័ព្ទ!

ទូរស័ព្ទកម្រិតកំពូលសម័យឥឡូវនេះភាគច្រើនគឺសុទ្ធតែអាចលេងហ្គេម PC បានក្នុងកម្រិតមួយដែលអាចទទួលយកបាន។ ប៉ុន្តែទន្ទឹមនឹងនេះ ខ្ញុំយល់ឃើញថា យើងមិនគួរលេងហ្គេមប្រភេទនេះលើទូរស័ព្ទញឹកញាប់ពេកទេ ព្រោះវាអាចនឹងប៉ះពាល់ដល់ផ្នែក Hardware ទៅថ្ងៃមុខ។

🔥បញ្ហាកម្ដៅ (𝗢𝘃𝗲𝗿𝗵𝗲𝗮𝘁𝗶𝗻𝗴)៖ វាជាផ្នែកមួយដែលគួរឲ្យបារម្ភបំផុត ព្រោះការរត់នូវ PC Game លើទូរស័ព្ទ គឺមិនមែនជារឿងធម្មតាឡើយ𝗖𝗣𝗨 និង 𝗚𝗣𝗨 ត្រូវធ្វើការធ្ងន់ជាងធម្មតាទ្វេដង ហើយណាមួយទូរស័ព្ទភាគច្រើនក៏មិនមានកង្ហារសម្រាប់បញ្ចុះកំដៅ ឬ 𝗖𝗼𝗼𝗹𝗶𝗻𝗴 𝗦𝘆𝘀𝘁𝗲𝗺 ក៏នៅមានកម្រិតដែរ។

🪫ប៉ះពាល់ទៅដល់សុខភាពថ្ម(𝗕𝗮𝘁𝘁𝗲𝗿𝘆 𝗛𝗲𝗮𝗹𝘁𝗵)៖ កាលណាដែលកម្ដៅឡើងខ្លាំង នោះបញ្ហាថ្មក៏នឹងប៉ះពាល់ខ្លាំងដូចគ្នាដែរ ដែលធ្វើឲ្យការប្រើប្រាស់បានតិច និងមិនសូវកាន់បានល្អដូចមុន។

🏃‍♂️ទាក់ទងនឹង Hardware៖ ការកើនឡើងកម្ដៅខ្ពស់ខុសពីធម្មតាក៏ធ្វើឲ្យផ្នែក Hardware របស់ទូរស័ព្ទខូចផងដែរទាក់ទងប្រឈមនឹងការឆេះបត(𝗠𝗮𝗶𝗻𝗯𝗼𝗮𝗿𝗱), អេក្រង់(𝗦𝗰𝗿𝗲𝗲𝗻 𝗕𝘂𝗿𝗻-𝗶𝗻) ឬ ខូច 𝗖𝗣𝗨 តែម្ដង។

⁉️ដូច្នេះ ប្រសិនបើអ្នកចង់លេងហ្គេម𝗣𝗖 លើនៅលើ 𝗗𝗲𝘃𝗶𝗰𝗲 ដែលមានទំហំតូចៗស្រួលយកតាមខ្លួនបាន ខ្ញុំ 𝗥𝗲𝗰𝗼𝗺𝗺𝗲𝗻𝗱 ឲ្យទិញនូវ 𝗔𝗻𝗱𝗿𝗼𝗶𝗱 𝗛𝗮𝗻𝗱𝗵𝗲𝗹𝗱 ឬ 𝗣𝗖 𝗛𝗮𝗻𝗱𝗵𝗲𝗹𝗱 ជំនួសវិញ។ ព្រោះវាត្រូវបានគេបង្កើត និងរចនាឡើងពិសេសក្នុងការរត់ហ្គេមធំៗ និងការលេងធ្ងន់ៗ ដែលពិសេសទៀតនោះវាមានប្រព័ន្ធគ្រប់គ្រងកម្ដៅបានល្អ ជាងទូរស័ព្ទរបស់យើង។

✌អត្ថបទ៖ DaCoding
✌ចូលគ្រុបជជែក Programming និងផ្សេងៗ: https://t.me/+e2KvDwFgezk3YmI1
✌ចូលទៅ Telegram Channel: https://t.me/+3aXUyY_LLUUxZDM1

11/01/2026

☕️CyberSecurity Course
💌Udemy - 100% Discount
អ្នកមកក្រោយប្រយ័ត្ន Claim លែងបាន

👍 Cyber Security & Ethical Hacking Online Course: https://www.udemy.com/course/cyber-security-ethical-hacking-online-course/?couponCode=76E9DB48812EFCA739FF

👍 The Complete Nmap Ethical Hacking MasterClass: https://www.udemy.com/course/nmap-masterclass/?couponCode=965A9EFA7D83FAF1E363

👍 WebHack for Ethical Hacking Ultimate Defensive Skills: https://www.udemy.com/course/webhack-for-ethical-hacking-ultimate-defensive-skills-h/?couponCode=8E4A470B25ACD2F045CD

👍 The Optimum Introduction to Ethical Hacking: https://www.udemy.com/course/introduction-to-hacking-n/?referralCode=727E3851BC9C7EBB4314

👍 Cybersecurity & Ethical Hacking Test: https://www.udemy.com/course/cybersecurity-ethical-hacking-test/?couponCode=HAPPY-JAN26

✅ Tool សម្រាប់ដោន Video ពី Udemy: ចុចទីនេះ (https://t.me/c/1514858326/11543)
✅ ប្រើ APP Uដុសមី ដើម្បី Claim បានមុនគេ៖ ចុចទីនេះ
(https://t.me/c/1514858326/11766)

✌ចូលគ្រុបជជែក Programming និងផ្សេងៗ: https://t.me/+e2KvDwFgezk3YmI1
✌ចូលទៅ Telegram Channel: https://t.me/+3aXUyY_LLUUxZDM1

02/01/2026

🔎Tool មួយចំនួនដែលប្រើប្រាស់ក្នុងការងារ Pentesting🔫

✅ hydra https://github.com/vanhauser-thc/thc-hydra

✅ changeme https://github.com/ztgrace/changeme

✅ MobSF https://github.com/MobSF/Mobile-Security-Framework-MobSF/

✅ Apktool https://github.com/iBotPeaches/Apktool

✅ dex2jar https://sourceforge.net/projects/dex2jar/

✅ sqlmap http://sqlmap.org/

✅ oxml_xxe https://github.com/BuffaloWill/oxml_xxe/

✅ XXE Injector https://github.com/enjoiz/XXEinjector

✅ The JSON Web Token Toolkit https://github.com/ticarpi/jwt_tool

✅ ground-control https://github.com/jobertabma/ground-control

✅ ssrfDetector https://github.com/JacobReynolds/ssrfDetector

✅ LFISuit https://github.com/D35m0nd142/LFISuite

✅ GitTools https://github.com/internetwache/GitTools

✌ Bonus: https://github.com/enaqx/awesome-pentest

✌ចូលគ្រុបជជែក Programming និងផ្សេងៗ: https://t.me/+e2KvDwFgezk3YmI1
✌ចូលទៅ Telegram Channel: https://t.me/+3aXUyY_LLUUxZDM1

31/12/2025

🔺Github Repo ទាំង 20 ដែលអ្នកមិនគួរមើលរំលង🔻

1. The Algorithms: https://github.com/TheAlgorithms
2. JavaScript Algorithms: https://github.com/trekhleb/javascript-algorithms
3. Coding Interview University: https://github.com/jwasham/coding-interview-university
4. FreeCodeCamp: https://github.com/freeCodeCamp/freeCodeCamp
5. Frontend Developer Roadmap: https://github.com/kamranahmedse/developer-roadmap
6. 30 Seconds of Code: https://github.com/30-seconds/30-seconds-of-code
7. You Don't Know JS: https://github.com/getify/You-Dont-Know-JS
8. Awesome React Native: https://github.com/jondot/awesome-react-native
9. Flutter Samples: https://github.com/flutter/samples
10. Express.js Guide: https://github.com/expressjs/express
11. Node Best Practices: https://github.com/goldbergyoni/nodebestpractices
12. Django REST Framework: https://github.com/encode/django-rest-framework
13. Tailwind CSS: https://github.com/tailwindlabs/tailwindcss
14. CSS Tricks Snippets: https://github.com/AllThingsSmitty/css-protips
15. React UI Components: https://github.com/mui/material-ui
16. Awesome Machine Learning: https://github.com/josephmisiti/awesome-machine-learning
17. fast.ai: https://github.com/fastai/fastai
18. Awesome Docker: https://github.com/veggiemonk/awesome-docker
19. Oh My Zsh: https://github.com/ohmyzsh/ohmyzsh
20. Public APIs: https://github.com/public-apis/public-apis

✌ចូលគ្រុបជជែក Programming និងផ្សេងៗ: https://t.me/+e2KvDwFgezk3YmI1
✌ចូលទៅ Telegram Channel: https://t.me/+3aXUyY_LLUUxZDM1

25/12/2025

⚠️ការដាក់ 𝗟𝗶𝗰𝗲𝗻𝘀𝗲 𝗞𝗲𝘆 លើ 𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲!

និយាយពីការដាក់ 𝗟𝗶𝗰𝗲𝗻𝘀𝗲 𝗞𝗲𝘆 លើ 𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲 ជាទូទៅ 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗲𝗿 អាចដាក់ក្នុងគោលបំណងផ្សេងៗគ្នាដូចជា៖​ ការកំណត់សិទ្ធប្រើប្រាស់នូវ 𝗣𝗿𝗲𝗺𝗶𝘂𝗺 𝗙𝗲𝗮𝘁𝘂𝗿𝗲𝘀, ការចូលប្រើប្រាស់ដោយតម្រូវឲ្យបង់ថ្លៃជាមុនសិន, និងអាចមានមូលហេតុផ្សេងៗទៀត។ ចុះថាតើក្នុងការដាក់ 𝗟𝗶𝗰𝗲𝗻𝘀𝗲 𝗞𝗲𝘆 នឹង គេដាក់បែបមិចទៅ? ខាងក្រោមនេះ គឺជាគោលគំនិតខ្លះៗដែលអាចឲ្យអ្នកយកទៅគិតបាន៖

បើនិយាយពី 𝗟𝗶𝗰𝗲𝗻𝘀𝗲 𝗞𝗲𝘆 គឺមានរបស់ ២យ៉ាងចូលរួម៖
✅ 𝗞𝗲𝘆 𝗚𝗲𝗻𝗲𝗿𝗮𝘁𝗼𝗿: ប្រៀបបាននឹងអ្នកដែលចងចំណង ដោយប្រើវិធីសាស្ត្រផ្សេងៗ បើនៅក្នុងកូដ អ្នកត្រូវគិត ថាតើចង់ប្រើប្រាស់ទម្រង់បែបណា? ដូចជា៖ 𝗫𝗫𝗫𝗫-𝗫𝗫𝗫𝗫-𝗫𝗫𝗫𝗫-𝗫𝗫𝗫𝗫, 𝗫𝗫𝗫𝗫𝗫𝗫𝗫𝗫𝗫𝗫𝗫𝗫, 𝗗𝗔-𝗫𝗫𝗫𝗫-𝗫𝗫𝗫𝗫,...
ឬ អាចប្រើជា ប្រភេទ 𝗢𝗻𝗲-𝗪𝗮𝘆 𝗘𝗻𝗰𝗿𝘆𝗽𝘁𝗶𝗼𝗻 (𝗛𝗮𝘀𝗵𝗶𝗻𝗴) ដែល 𝗲𝗻𝗰𝗿𝘆𝗽𝘁𝗶𝗼𝗻 ប្រភេទនេះគឺមិនអាចយកមក 𝗱𝗲𝗰𝗿𝘆𝗽𝘁 ត្រលប់វិញបានទេ ប៉ុន្តែយើងអាចផ្ទៀងផ្ទាត់បាន/𝗩𝗲𝗿𝗶𝗳𝘆 ថាតើវាត្រឹមត្រូវឬអត់? វាមានដូចជា៖ 𝗦𝗛𝗔-𝟮𝟱𝟲/𝗦𝗛𝗔-𝟱𝟭𝟮, 𝗕𝗟𝗔𝗞𝗘𝟮/𝗕𝗟𝗔𝗞𝗘𝟯, 𝗛𝗠𝗔𝗖 ជាដើម។ ប៉ុន្តែបើសម្រាប់ប្រភេទ 𝗟𝗶𝗰𝗲𝗻𝘀𝗲 𝗞𝗲𝘆 ជាប្រភេទ 𝗛𝗮𝘀𝗵𝗶𝗻𝗴 នេះប្រសិនបើយើងចងក្រងកូដសម្រាប់ផ្ទៀងផ្ទាត់វានៅលើ 𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲 នោះហេកគ័រអាចធ្វើការ 𝗥𝗲𝘃𝗲𝗿𝘀𝗲 𝗘𝗻𝗴𝗶𝗻𝗲𝗲𝗿𝗶𝗻𝗴 នឹងយក 𝗟𝗼𝗴𝗶𝗰 𝗖𝗼𝗱𝗲 នោះទៅបង្កើត 𝗞𝗲𝘆𝗚𝗲𝗻 ថ្មីមួយទៀតបានយ៉ាងងាយបំផុត។ ដូច្នេះដំណោះស្រាយសម្រាប់ 𝗟𝗶𝗰𝗲𝗻𝘀𝗲 𝗞𝗲𝘆 ដែលសុវត្ថិភាពជាងនេះ គឺប្រើជាប្រភេទ 𝗥𝗦𝗔 ឬ 𝗘𝗖𝗖 បានន័យថាវាមាន 𝗽𝗿𝗶𝘃𝗮𝘁𝗲 𝗸𝗲𝘆 (ដែលផ្ទុកនៅនឹងយើង 𝗱𝗲𝘃𝗲𝗹𝗼𝗽𝗲𝗿) និង 𝗽𝘂𝗯𝗹𝗶𝗰 𝗸𝗲𝘆 (ដែលផ្ទុកក្នុង 𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲)។ 𝗣𝘂𝗯𝗹𝗶𝗰 𝗞𝗲𝘆 ប្រើសម្រាប់តែផ្ទៀងផ្ទាត់ 𝗞𝗲𝘆 ដែលបាន 𝗚𝗲𝗻𝗲𝗿𝗮𝘁𝗲/𝗦𝗶𝗴𝗻 ដោយ 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗞𝗲𝘆 ប៉ុណ្ណោះ។ បើទោះបីជាពួកគេឃើញ 𝗽𝘂𝗯𝗹𝗶𝗰 𝗸𝗲𝘆 របស់យើងក្នុង 𝘀𝗼𝗳𝘁𝘄𝗮𝗿𝗲 ក៏ដោយ ក៏ពួកគេមិនអាចយកកូដ/𝗸𝗲𝘆 នោះទៅបង្កើត 𝗟𝗶𝗰𝗲𝗻𝘀𝗲 𝗞𝗲𝘆 ថ្មីដោយខ្លួនឯងបានដែរ។

✅ 𝗞𝗲𝘆 𝗩𝗮𝗹𝗶𝗱𝗮𝘁𝗼𝗿: វាប្រៀបបានទៅនឹងអ្នកដែលស្រាយចំណង គឺបានន័យថាយើងត្រូវសរសេរកូដដើម្បី យក 𝗟𝗶𝗰𝗲𝗻𝘀𝗲 𝗞𝗲𝘆 ដែល 𝗨𝘀𝗲𝗿 បានបញ្ចូលនោះយកមកផ្ទៀងផ្ទាត់ទៅតាម 𝗔𝗹𝗴𝗼𝗿𝗶𝘁𝗵𝗺 ដែលយើងបានប្រើប្រាស់ខាងលើ។ វាអាចមានលាយឡំនឹង 𝘀𝗲𝗰𝗿𝗲𝘁 𝗸𝗲𝘆 ផងដែរក្នុងការផ្ទៀងផ្ទាត់ 𝗟𝗶𝗰𝗲𝗻𝘀𝗲 𝗞𝗲𝘆 នោះ។

🌐 ម្យ៉ាងវិញទៀតអ្នកអាចធ្វើជាលក្ខណៈ 𝗢𝗻𝗹𝗶𝗻𝗲 𝗔𝗰𝘁𝗶𝘃𝗮𝘁𝗶𝗼𝗻 ពោលគឺគ្រប់ការ 𝗩𝗮𝗹𝗶𝗱𝗮𝘁𝗶𝗼𝗻 𝗟𝗶𝗰𝗲𝗻𝘀𝗲 𝗞𝗲𝘆 គឺផ្ដល់តួនាទីទៅឲ្យខាង 𝗦𝗲𝗿𝘃𝗲𝗿 ជាអ្នកធ្វើជំនួសវិញ។​ ក្រោយពីការ 𝗩𝗮𝗹𝗶𝗱𝗮𝘁𝗲, 𝗦𝗲𝗿𝘃𝗲𝗿 នឹងឆ្លើយតបមកកាន់ 𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲 វិញ ហើយ 𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲 នឹងយក 𝗧𝗼𝗸𝗲𝗻 ឬទិន្នន័យដែលបានមកពី 𝘀𝗲𝗿𝘃𝗲𝗿 យកមកត្រួតពិនិត្យថាតើ 𝗟𝗶𝗰𝗲𝗻𝘀𝗲 𝗞𝗲𝘆 គឺពិតជាត្រឹមត្រូវដែរឬអត់?
ហើយពេលដែល 𝗦𝗲𝗿𝘃𝗲𝗿 ឆ្លើយតបមកវិញ អ្វីដែលមិនគួរធ្វើនោះគឺ មិនអាចផ្ទៀងផ្ទាត់តែត្រឹម 𝗦𝘁𝗮𝘁𝘂𝘀 𝗖𝗼𝗱𝗲 𝟮𝟬𝟬 𝗢𝗞 ឬ 𝗣𝗿𝗲𝗺𝗶𝘂𝗺:𝗧𝗿𝘂𝗲/𝗙𝗮𝗹𝘀𝗲 ទេ។ ខាង 𝗦𝗲𝗿𝘃𝗲𝗿 គួរតែ 𝗥𝗲𝘀𝗽𝗼𝗻𝘀𝗲 មកវិញនូវប្រភេទជា 𝗦𝗶𝗴𝗻𝗲𝗱 𝗧𝗼𝗸𝗲𝗻 (𝗝𝗪𝗧) បន្ថែមទៀតដែលមានផ្ទុកព័ត៌មានថា "𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲 នេះអាចប្រើបានដល់ថ្ងៃណា" និងត្រូវបាន 𝗦𝗶𝗴𝗻 ដោយ 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗞𝗲𝘆 របស់ 𝗦𝗲𝗿𝘃𝗲𝗿 ពិតមែនឬអត់? ធ្វើបែបនេះដើម្បីការពារកុំឲ្យហេកគ័រអាច ធ្វើការស្ទាក់ចាប់ (𝗠𝗮𝗻-𝗶𝗻-𝘁𝗵𝗲-𝗠𝗶𝗱𝗱𝗹𝗲) ឬកែប្រែ 𝗥𝗲𝘀𝗽𝗼𝗻𝘀𝗲 ពី 𝗦𝗲𝗿𝘃𝗲𝗿 មកកាន់ 𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲បានឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ហានិភ័យនៃការបំបែក 𝗟𝗶𝗰𝗲𝗻𝘀𝗲 នៅក្នុង 𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲 របស់អ្នក នៅតែជាកត្តាដែលគួរឲ្យបារម្ភ ប៉ុន្តែយើងនឹងព្យាយាមការពារទៅតាមអ្វីដែលយើងអាចធ្វើទៅបាន។ ការ 𝗘𝗻𝗰𝗿𝘆𝗽𝘁𝗶𝗼𝗻 គឺគ្រាន់តែជាខែលការពារមួយដែលការពារមិនឲ្យហេកគ័រធ្វើការបង្កើតបាននូវ 𝗟𝗶𝗰𝗲𝗻𝘀𝗲 𝗞𝗲𝘆 ដោយខ្លួនឯង/ក្លែងក្លាយប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺការកែកូដ​ (𝗽*𝘁𝗰𝗵𝗶𝗻𝗴)។ ដូច្នេះអ្នកគួរតែធ្វើការការពារបន្ថែមទៅលើកូដរបស់អ្នកដូចជាការធ្វើ 𝗖𝗼𝗱𝗲 𝗢𝗯𝗳𝘂𝘀𝗰𝗮𝘁𝗶𝗼𝗻 និង 𝗔𝗻𝘁𝗶-𝗧𝗮𝗺𝗽𝗲𝗿 𝗣𝗿𝗼𝘁𝗲𝗰𝘁𝗶𝗼𝗻 ជាដើម។

✌ចូលគ្រុបជជែក Programming និងផ្សេងៗ: https://t.me/+e2KvDwFgezk3YmI1
✌ចូលទៅ Telegram Channel: https://t.me/+3aXUyY_LLUUxZDM1

©️អត្ថបទ៖ DaCoding

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Phnom Penh
120101