02/05/2026
🌳📚👨🏫🏫គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូព្រមទាំងសិស្សានុសិស្ស នៃសាលាបឋមសិក្សាតារាម សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ លោក ដន លីម និងលោកស្រីផ្លន ស៊ីណាត ព្រមទាំងបុត្រនៅភូមិតារាម បានជួយថវិការៀបការ៉ូឡាសាលារៀនចំនួន ៣៦០០០ រៀល (1ការេ) ដែលយេីងខ្ញុំកំពុងតែត្រូវការ ក្នុងដំណេីរការរៀបចំកែលម្អបរិស្ថានសាលាឱ្យក្លាយជាសាលាមេត្រីបរិស្ថានក្នុងការផ្តល់សេវាអប់រំ ផ្តល់ផាសុកភាព បរិស្ថានសិក្សាដែលជាទីចាប់អារម្មណ៍ដល់សិស្សានុសិស្ស និងសាធារណៈជនគ្រប់រូបមកទទួលសេវាអប់រំនៅទីនេះ🏫
🙏🙏យើងខ្ញុំសូមគោរពជូនពរ បវរសួស្តី សិរីមង្គល ចំពោះលោក លោកស្រី និងក្រុមគ្រួសារឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល ជោគជ័យគ្រប់ភារកិច្ច ព្រមទាំងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕🙏🙏🙏🌿