CHIM Vine - ជឹម វីណេ

CHIM Vine - ជឹម វីណេ Feeling, Experience, Idea, Perspective

Public Library📖The ECCC Public Library was a place where students could explore documents, books, and research about the...
12/04/2025

Public Library📖

The ECCC Public Library was a place where students could explore documents, books, and research about the Khmer Rouge trials, human rights, and international law. It helped students, researchers, and the public learn more about Cambodia’s history and the justice process.


+សុខទុក្ខយ៉ាងណាហើយសិស្សប្អូនទី១២! 😊                      +ចង់បានមួយសន្លឹកនេះទេ ?+សល់ពេលប្រហែលមួយសប្តាហ៍ទៀតតែប៉ុណ្ណោះដល់ថ...
28/10/2023

+សុខទុក្ខយ៉ាងណាហើយសិស្សប្អូនទី១២! 😊
+ចង់បានមួយសន្លឹកនេះទេ ?
+សល់ពេលប្រហែលមួយសប្តាហ៍ទៀតតែប៉ុណ្ណោះដល់ថ្ងៃឡើងប្រយុទ្ធហើយ😁
✓រំលឹកមេរៀនឡើងវិញ
✓ចំណាយពេលអោយបានច្រើនជាងមុន ចំពោះមុខវិជ្ជាណាដែលខ្លួនគិតថានៅរៀងខ្សោយជាងគេ
✓សម្រាកអោយបានគ្រប់គ្រាន់
✓ប្រយ័ត្នប្រយែងចំពោះការហូបអាហារ ជាពិសេសអំឡុងពេលថ្ងៃប្រឡង(×ម្ជូរ ×អាហារផ្អាប់...)
✓បង្កើនទំនុកចិត្តចំពោះខ្លួនឯង...........

មួយវិញទៀត មិនថា A B C D E ឬ F ទេ ពេលឡើងមកដល់សកលវិទ្យាល័យដឹងគ្នាហើយ...😆

___________________តែងសេចក្តី ________________តើមានចំណុចអ្វីខ្លះដែរធ្វើអោយការតែងសេចក្តីរបស់យើងបានល្អ និងទទួលបានពិន្ទុច្រ...
28/08/2023

___________________តែងសេចក្តី ________________
តើមានចំណុចអ្វីខ្លះដែរធ្វើអោយការតែងសេចក្តីរបស់យើងបានល្អ និងទទួលបានពិន្ទុច្រើន? មួយវិញទៀត ការប្រឡងបាក់ឌុបទាំងថ្នាក់វិទ្យាសាស្ត្រពិត និងវិទ្យាសាស្ត្រសង្គម ភាគច្រើនចេញប្រធានបែបពន្យល់ ប៉ុន្តែយើងក៏ត្រូវចេះបែបពិភាក្សាផងដែរ(ក្រែងលោក្រសួង prank) 😆

ទាំងអស់នេះគឺជាចំណុចមួយចំនួនដែលខ្ញុំបានអនុវត្តន៍ទាំងមុនពេលប្រឡង និងក្នុងពេលប្រឡងហើយវាមានប្រសិទ្ធភាព។

A.ការពង្រឹងសមត្ថភាពក្នុងការតែងសេចក្តី
១.ការអាន : ការអាន គឺជាផ្នែកមួយយ៉ាងសំខាន់មិនថាអក្សរសិល្បិ៍ បញ្ហាសង្គម ចំណេះដឹងទូទៅ ប្រវត្តិសាស្ត្រ...ជាដើម គឺសុទ្ធតែជាប្រភពព័ត៌មានដែរយើងអាចប្រើប្រាស់បានក្នុងការតែងសេចក្តី និងវាជួយផ្តល់នូវការគិតដល់ការរស់នៅរបស់យើងផងដែរ។

២.ការចងចាំអំពីព្រឹត្តិការណ៍សំខាន់ៗក្នុងរឿង : ក្នុងរឿងនីមួយៗ វាមានដំណើរដើមទងពីដើមដល់ចប់ ហើយវាប្រាកដជាមានព្រឹត្ដិការណ៍សំខាន់ៗដែលបានកើតឡើង ឬអាចនិយាយបានថា ជាខ្លឹមសារគោលនៃរឿងទាំងមូល ព្រោះវាជាចំណុចសំខាន់ប្រសិនបើប្រធានតែងសេចក្តីមានអត្ថន័យរបៀបនឹង ប្រហាក់ប្រហែលនឹង គឺយើងអាចលើករឿងនឹងចូលតែម្តង។(ភាគច្រើនក្នុងរឿងតែមួយ អាចមានព្រឹត្តិការណ៍ ឬគោលគំនិតសំខាន់ៗពី ៣ទៅ៤ ឬច្រើនជាងនេះ ) ។

៣.លួចស្នាដៃអ្នកនិពន្ធ : មានន័យថាយើងអានគំរូតែងសេចក្តីរបស់អ្នកនិពន្ធ អ្នកសរសេរផ្សេងៗគ្នា ដើម្បីយើងសំយោគយកពាក្យពេចន៍ ឃ្លាឃ្លោងរបស់គាត់ ដាក់បញ្ចូលក្នុងតែងសេចក្តីរបស់យើង។

៤.ស្តាប់គ្រូ និងរៀនបន្ថែម : ពេលយើងទៅសាលាជាពេលដែលយើងត្រូវចំណាយពេលស្តាប់គ្រូណែនាំពីរបៀបសរសេរ ប្រធានតែងសេចក្តីគេសរសេររបៀបយ៉ាងម៉េច ពិភាក្សាប្រៀបធៀបគេសរសេររបៀបយ៉ាងម៉េច ពេលខ្លះគាត់និយាយរឿងអោយយើងស្តាប់ ដែលធ្វើអោយយើងចងចាំរឿងនោះកាន់តែប្រសើរឡើង។ ក្រៅពីនេះ យើងអាចរៀនបន្ថែម តាម YouTube, Facebook, Google,... ដែលមានសាស្រ្តាចារ្យល្បីៗជាច្រើន។

B.ក្នុងអំឡុងពេលនៃការប្រឡង
១.ការច្បិចយកគោលគំនិតចម្បងរបស់ប្រធាន : មិនថាយើងរៀន ឬក្នុងអំឡុងពេលប្រឡងនោះទេ យើងត្រូវអានប្រធានតែងសេចក្តីយ៉ាងតិចបំផុត៣ដង តើប្រធានគេចង់និយាយពីអ្វី? ហើយមានអត្ថន័យយ៉ាងដូចម្តេច? បន្ទាប់់មកត្រូវរកអោយឃើញអំពីពាក្យ ឬឃ្លាដែលគេសង្កត់ធ្ងន់ទៅលើប្រធានមួយនោះ ហើយវាគឺជាគោលគំនិតចម្បងរបស់ប្រធាន។

២.ការបំបែកគំនិតនៅក្នុងប្រធានតែងសេចក្តី :
នៅពេលដែរយើងរកឃើញនូវ ឃ្លា ឬពាក្យចម្បងនៅក្នុងប្រធានរួចហើយ ជំហ៊ានបន្ទាប់យើងត្រូវបំបែកគំនិតឃ្លា ឬពាក្យរបស់ប្រធានយ៉ាងតិចអោយបាន៣។ ឧទាហរណ៍ ប្រធាន "ភក្តីភាពជាឧត្តមគតិដ៏សំខាន់នៅក្នុងអត្ថបទអក្សរសិល្ប៍"(បាក់ឌុប 2022)។ ចំណុចសំខាន់គឺ "ភក្តីភាព" តើភក្តីភាពមានចំពោះអ្វីខ្លះ (ស្ថិតក្នុងចំណុច "បកស្រាយប្រធាន"):
_ចំពោះ... (លើករឿងទី១)
_ចំពោះ... (លើករឿងទី២)
ភក្តីភាព ⟩ _ចំពោះ... (លើករឿងទី៣)
_ ...........................

ជារួមមក តាំងពីការអានប្រធាន + ច្បិចយកគោលគំនិតសំខាន់របស់ប្រធាន + បំបែកគំនិតប្រធាន = យើងប្រើពេលយ៉ាងច្រើនបំផុត១០នាទីដំបូង បើអាចយើងលើកយកចំណងជើងរឿងអោយត្រូវនឹងចំណុចនីមួយៗរបស់គោលគំនិតប្រធានរឹតតែល្អ ព្រោះវាធ្វើអោយការសរសេររបស់យើងមានភាពរលូនទៅមុខបានល្អ។

ទាំងអស់នេះគឺជាអ្វីដែលខ្ញុំធ្វើមុនគេ មុនពេលការចាប់ផ្តើមសរសេរនៅលើសន្លឹកកិច្ចការ។ អ្នកទាំងអស់អាចរករបៀបខុសពីនេះបានប្រសិនបើវាមានប្រសិទ្ធភាពជាងរបៀបមួយនេះ។

៣. ចំណុចអូសទាញអ្នកអាន ឬអ្នកកែ :
+ ការប្រើពាក្យពេចន៍ ឬឃ្លាឃ្លោងក្នុងការសរសេរ
+ លំនាំបញ្ហា បកស្រាយប្រធាន និងបញ្ចប់សេចក្តី :
_លំនាំបញ្ហា : គឺជាចំណុចសំខាន់ដែលជាអ្នកអន្ទងចិត្តអ្នកអាន ឬអ្នកកែ ប្រសិនបើយើងសរសេរបានល្អគាត់ចង់អានរបស់យើងបន្ត ប៉ុន្តែបើសរសេរចាកឆ្ងាយប្រធានហើយ រៀងពិបាកបន្តិចហើយ(🥺)។
_បកស្រាយប្រធាន : ក្នុងចំណុចមួយនេះទទួលបានពិន្ទុច្រើនជាងគេ បើយើងធ្វើការបកស្រាយបានល្អ លើករឿងបានត្រឹមត្រូវ យើងអាចមានអទិភាពខ្ពស់ក្នុងការទទួលបាននិទ្ទេសA(🤭) ហើយទាំងអស់នេះវាកើតចេញពីចំណុច B(២) ខាងលើ(👆 )។
_សេចក្តីបញ្ចប់ ឬបញ្ចប់សេចក្តី : កុំជក់ដៃសរសេរ "បកស្រាយប្រធាន"ខ្លាំងពេក ប្រយ័ត្នលឺស្នូរជួងប្រមូលកិច្ចការទាំងដែលមិនបានសរសេរបញ្ចប់សេចក្តី(🥴)។ គួរតែទុកពេលយ៉ាងហោចណាស់ពី ១០-១៥នាទី ដើម្បីសរសេរបញ្ចប់សេចក្តី។

មិនមែនមានតែចំណុច៣នឹងទេដែលសំខាន់ គឺសំខាន់គ្រប់ចំណុចទាំងអស់ក្នុងគ្រោងឆ្អឹងតែងសេចក្តី ប៉ុន្តែខ្ញុំគ្រាន់តែចង់លើកយកចំណុចមួយចំនួនតូច ដែលវាអាចអូសទាញចិត្តអ្នកអាន ហើយក៏ជាចំណុចដែលយើងអាចរកពិន្ទុច្រើនពីវាផងដែរ។
+ អក្សរស្អាត : សាកយកចិត្តយើងដាក់ចិត្តគ្រូលមើល នៅពេលដែលយើងកែប៉ះសិស្សដែលមានអក្សរស្អាត តើយើងចង់កែអត់? ហើយបូកបន្ថែមអត្ថន័យល្អទៀត(ពិន្ទុពេញ(😁🤟))។ ខ្ញុំនិយាយបែបនេះមិនមែនខ្ញុំអក្សរស្អាតអីទេ គ្រាន់តែសរសេរអោយអ្នកអាន អានដាច់ទៅបានហើយ។

៤.នាឡិកា : ការបែងចែកពេលវេលាពិតជាសំខាន់មែនទែន ព្រោះវាធ្វើអោយការសរសេររបស់យើងមានពេលវេលាច្បាស់លាស់ និងទាន់ពេលវេលា។ ការបែងចែក តាំងពី "សេចក្តីផ្តើម" "តួសេចក្តី" និង "សេចក្តីបញ្ចប់" តើយើងគួរចំណាយពេលលើចំណុចនីមួយៗប៉ុន្មាននាទី? មិនថាតែម៉ោងតែងសេចក្តីប៉ុណ្ណោះទេ មុខវិទ្យាផ្សេងៗទៀតក៏ដូចគ្នាដែរ គឺត្រូវការ នាឡិកា ដើម្បីផ្ទៀងម៉ោង និងកំណត់ម៉ោងតាមផ្នែកនីមួយៗ។

សរុបមក ខ្ញុំមានតែប៉ុណ្ណឹងទេ សង្ឃឹមប្អូនៗនឹងធ្វើបានល្អក្នុងពេលប្រឡង(😊)

*នៅមានរឿងមួយទៀត ពេលប្រឡងចប់សល់ម៉ោងអី នៅអង្គុយក្នុងថ្នាក់មើលគេមើលឯងខ្លះទៅ ក្រែងលោមាននិស្ស័យជួប crush ពេលប្រឡងអីចឹងហ៎ាស(🤭😂) ប្រឡងចប់មានគូរ(😆)...អភ័ព្វតែសិស្សម្នាក់ច្បងម្នាក់នេះ ក្រឡេកដែរ តែអត់ឃើញមួយ(🥺😆)

ចប់ដោយបរិបូរណ៍
សូមរងចាំទស្សនានៅមុខវិទ្យាបន្ទាប់!😁

#តែងសេចក្តី
#បាក់ឌុប

17/08/2023

ទើបតែដឹងថាខ្លួនឯងនៅជាកុមារានៅឡើយ​ ព្រោះអត់ទាន់យល់ពាក្យថា "ស្នេហា" 😌😆

ប្រវត្តិវិទ្យា ជាមុខវិជ្ជាមួយដែលថ្នាក់វិទ្យាសាស្ត្រតែងតែជ្រើសរើសបានជារៀងរាល់ឆ្នាំ។ ចំពោះថ្នាក់វិទ្យាសាស្ត្រពិតពិន្ទុអតិប...
26/06/2023

ប្រវត្តិវិទ្យា ជាមុខវិជ្ជាមួយដែលថ្នាក់វិទ្យាសាស្ត្រតែងតែជ្រើសរើសបានជារៀងរាល់ឆ្នាំ។ ចំពោះថ្នាក់វិទ្យាសាស្ត្រពិតពិន្ទុអតិបរមា 50ពិន្ទុ ចំណែកឯថ្នាក់វិទ្យាសាស្រ្តសង្គមពិន្ទុអតិបរមា 75ពិន្ទុ។ ខាងក្រោនេះ​ជា​ tips មួយចំនួនដែរខ្ញុំបានអនុវត្ត​ន៍ ក៏ដូចជាសង្កេតឃើញរៀងរាល់ឆ្នាំនៃវិញ្ញាសាប្រវត្តិវិទ្យា។
​ ១. គួរតែទៅរៀនអោយបានទៀងទាត់​ ហើយត្រូវផ្តោតទៅលើការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ព្រោះប្រវត្តិវិទ្យាប្រៀបដូចជាយើងតាមដានរឿងភាគដូចគ្នាដែរ​ ឈប់មួយថ្ងៃដឹងតែដាច់សាច់រឿងហើយ។
២.​ ត្រូវចំណាយពេលរៀនដោយខ្លួនឯងបន្ថែមតាមរយះឯកសារផ្សេង ជាពិសេសតាម​ online (facebook, you tube, ....) ដែលមានសាស្រ្តាចារ្យល្បីៗជាច្រើនដោយរៀនមិនអស់លុយ។ ជាក់ស្តែង ខ្ញុំចូលចិត្តតាមដានជាងគេគឺលោកគ្រូ មាស​ ភិរុណ​​ (​page ក្រសួងអប់រំ) និងមានលោកគ្រូ អ្នកគ្រូជាច្រើនទៀត។
៣. សំណួរប្រវត្តិវិទ្យាបាក់ឌុបភាគច្រើនជាសំណួរដែល ធ្លាប់ចេញប្រឡងពីឆ្នាំចាស់ៗ គ្រាន់តែពេលពេលខ្លះគេគ្រាន់តែដូរទម្រង់នៃសំណួរ ប៉ុន្តែវាមានចម្លើយតែមួយដូចគ្នាប៉ុណ្ណោះ។ ព្យាយាមយកសំណួរចាស់ៗមករំលឹក អាន សរសេរ និងទន្ទេញអោយចាំ ព្រោះវាអាចមានភាគរយច្រើនដែលចេញប្រឡង។
៤. តើយើងគួរអាន និងរៀនសៀវភៅអ្វីសម្រាប់ការប្រឡងបាក់ឌុបមុខវិជ្ជាប្រវត្តិវិទ្យា?
* សៀវភៅដែលគួរតែរៀនចម្បងគេគឺ​:
>សៀវភៅពុម្ពថ្នាក់ទី១២របស់ក្រសួងអប់រំ យើងត្រូវយល់មេរៀនពីមេរៀនដំបូងរហូតដល់មេរៀនបញ្ចប់(ប្រវត្តិសាស្ត្រខ្មែរ) ព្រោះវាមានភាពប្រទាក់ក្រឡាគ្នា ប្រសិនបើយើងដឹងពីដំណើររឿងយើងអាចងាយស្រួលក្នុងការសរសេរពេលប្រឡង និងឆាប់ទន្ទេញចាំអំពីមេរៀននីមួយៗ ព្រោះយើងដឹងពីដំណើររឿងពីមួយទៅមួយវាប្រព្រឹត្តិទៅដោយរបៀបណា(ដូចរឿងភាគអញ្ចឹង)។ ពេលរៀនចប់ក្នុងមេរៀននីមួយៗ គួរតែអនុវត្តនៃសំណួរបញ្ចប់មេរៀន​​ ព្រោះវាប្រៀបដូចជាការរំលឹកមេរៀនទាំងមូលផងដែរ។
>សៀវភៅសង្ខេបមេរៀនរបស់ក្រសួងអប់រំ ទាំងពីរដូចរូបខាងក្រោមយើងត្រូវតែមាន ព្រោះសំណួរភាគច្រើនគឺយកចេញពីសៀវភៅទាំងនេះ ពេលខ្លះ copy and paste និងមានសៀវភៅជាច្រើនទៀតដែលខ្ញុំបានរៀនភាគច្រើនជាសៀវភៅសំណួរ-ចម្លើយ និងឯកសារតាមបណ្តាញសង្គម។
​​​ ៥.​ មុនពេលប្រឡងមួយសប្តាហ៍ ឬពីរសប្ដាហ៍ គួរតែរំលឹកមេរៀនត្រួសៗបានហើយ(កុំលំអិតពេកអី) ជាពិសេសចំណុចគោលសំខាន់ៗនៃមេរៀន ព្រោះវាជាគន្លឹះក្នុងការចងចាំមេរៀននៃចំណុចនីមួយៗទាំងអស់នោះ។
៦.​ ចុងក្រោយបើទាល់មែនទែនក្នុងពេលប្រឡង(ភ្លេច ឬអត់ចេះ) គួរតែសរសេរតាមគំនិតរបស់ខ្លួនទៅ កុំទុកចោលអី ព្រោះអាចខាតពិន្ទុ បើយើងសរសេរយ៉ាងហោចណាស់ក៏អាចបាន ៥០ទៅ ៦០% នៃពិន្ទុសំណួរដែរ(ប្រសិនបើយើងដឹងពីដំណើរសាច់រឿង)។

+សៀវភៅសង្ខេបមេរៀនប្រវត្តិសាស្រ្តខ្មែរ
https://drive.google.com/file/d/1rueYRccMcTERoA3-uXh7xtvMldv5qlNw/view?usp=drive_link

+សៀវភៅសង្ខេបមេរៀនប្រវត្តិសាស្រ្តតំបន់អាស៊ីអាគ្នេយ៍និងពិភពលោក
https://drive.google.com/file/d/14DaF2fu8RgSo92ZnbRYevuyhFcd0ND-v/view?usp=drive_link

#ប្រវត្តិវិទ្យា
#ថ្នាក់ទី១២

25/04/2023

ការចងចាំដែលមិនអាចបំភ្លេចបាន គឺជាការធ្វើអ្វីមួយស្របពេលជាមួយគ្នានៃដំណក់ទឹកភ្លៀង។ ថ្ងៃនេះអ្នកបានបង្កើតនូវការចងចាំបន្ថែមមួយទៀតហើយ

25/03/2023

បើដឹងថារៀនសកលសប្បាយអ៊ីចឹង ឡើងមករៀនតាំងពីយូរបាត់!🙃😆

ពេលវេលាពិតជាលឿនខ្លាំងណាស់...ប្រភពរូបភាព: Pinterest
26/01/2023

ពេលវេលាពិតជាលឿនខ្លាំងណាស់...
ប្រភពរូបភាព: Pinterest

10/01/2023

សៀវភៅដំបូងចំណងជើង "ដោះដូរ" សម្រេចបាន ៧០%។ អបិយជំនឿ និង វិទ្យាសាស្ត្រ។ Free ជា file ១០នាក់(lucky draw)... ............................................................................

Address

Phnom Penh

Alerts

Be the first to know and let us send you an email when CHIM Vine - ជឹម វីណេ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to CHIM Vine - ជឹម វីណេ:

Shortcuts

Share