ខំរៀន ខំរក ខំសន្សំ l Learn Earn Save

ខំរៀន ខំរក ខំសន្សំ l Learn Earn Save ខំរៀន ខំរក ខំសន្សំ ពីក្រមកគ្រប់ ពីគ្រប់មកគ្រាន់ និងពីគ្រាន់ទៅក្រៃណា

កូនមាសឳពុក! ឳពុកព្រឹងរកដោយកម្លាំងញើសឈាម ប្រាជ្ញា និងចំណេះស្ដួចស្ដើង តាមសម្មាអាជីវៈ ហើយមិនដែលបានសាងអំពើបាបដល់ជនណាឡើយ ដូចន...
10/12/2023

កូនមាសឳពុក! ឳពុកព្រឹងរកដោយកម្លាំងញើសឈាម ប្រាជ្ញា និងចំណេះស្ដួចស្ដើង តាមសម្មាអាជីវៈ ហើយមិនដែលបានសាងអំពើបាបដល់ជនណាឡើយ ដូចនេះឳពុកអត់ត្រូវការអ្នកមានបុណ្យបារមីណាមកជួយទេ ព្រោះអ្នកមានបុណ្យនោះអាចបានសាងបាបច្រើនជាងឳពុកទៅទៀត...តើអោយឳពុកទៅទទួលបុណ្យពីបុគ្គលនោះយ៉ាងម៉េចកើត មានតែទៅទទួលបាបមកវិញ ណាកូន។

ឱខ្មែរខ្ញុំអើយ   ម្ដេចអ្នកកន្តើយនឹងការសិក្សាជឿលើទឹកមន្ត   អាគមគាថាថាពិតអស្ចារ្យ  ​  សង្រ្គោះអ្នកបាន។អាគមមានពិត  តែកុំប្រ...
09/12/2023

ឱខ្មែរខ្ញុំអើយ ម្ដេចអ្នកកន្តើយនឹងការសិក្សា
ជឿលើទឹកមន្ត អាគមគាថា
ថាពិតអស្ចារ្យ ​ សង្រ្គោះអ្នកបាន។
អាគមមានពិត តែកុំប្រព្រឹត្តអស់ឆ្នាំងអស់ចាន
ជឿការអប់រំ ទើបបានសុខសាន្ត
សង្គមថ្កើងថ្កាន បានគ្រប់ជំនាន់។

បើកូនចង់ស្រោចទឹកឱ្យជ្រះចង្រៃ ចូរកូនឱ្យលោកឪពុក ឬអ្នកម្ដាយស្រោចឱ្យ ព្រោះលោកជាអ្នកមានគុណបង្កើតកូន បង្រៀនកូន ចិញ្ចឹមកូន មើថែ...
03/12/2023

បើកូនចង់ស្រោចទឹកឱ្យជ្រះចង្រៃ ចូរកូនឱ្យលោកឪពុក ឬអ្នកម្ដាយស្រោចឱ្យ ព្រោះលោកជាអ្នកមានគុណបង្កើតកូន បង្រៀនកូន ចិញ្ចឹមកូន មើថែរក្សាកូនគ្រប់ពេលវេលា...ចូរកូនកុំឱ្យអ្នកដ៏ទៃដែលខ្លួនគេផ្ទាល់ប្រព្រឹត្តអំពើបាបរាប់មិនអស់ ហើយគ្រាន់តែគេនោះចេះវិជ្ជាខ្មៅ វ័ណ្ដសំពត់លឿងជាព្រះសង្ឃ កូនក៏ជឿថាគេចេះមន្តអាគម ហើយកូនក៏ឱនក្បាលខ្លួនឯង លើកដៃសំពះ ឱ្យគេស្រោចទឹកឱ្យពីក្បាលដល់ចុងជើងដើម្បីឱ្យជ្រះចង្រៃ។ បើកូនរបស់ឪពុកធ្វើបែបនេះ សូមកូនវេចបង្វិចទៅនៅជាមួយលោកអ្នកមានបុណ្យនោះរបស់កូនចុះ ហើយឱ្យលោកមានបុណ្យនោះចិញ្ចឹមកូនចុះ ព្រោះឪពុកគ្មានទឹកមន្តអ្វីទេ ក្រៅពីការអប់រំទូន្មានកូនឱ្យខំប្រឹងសិក្សា អានសៀវភៅ និងខំធ្វើការ ខំសន្សំ និងរស់ក្នុងសង្គមដោយសេចក្ដីថ្លៃថ្នូរ ជាប្រជាជនពូជអ្នកជា (កម្ពុជា) មិនមែនជាប្រជាជនពូជអត់ជាទេកូន។

Address

Phnom Penh
123465

Telephone

+85515220074

Website

Alerts

Be the first to know and let us send you an email when ខំរៀន ខំរក ខំសន្សំ l Learn Earn Save posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category