02/05/2026
លោក #ពុធ_កុលកា សហស្ថាបនិក និងជាប្រធានប្រតិបត្តិបណ្តោះអាសន្ន នៃ #កម្មវិធីសប្បុរសធម៌កម្ពុជា ( ) ត្រូវបានក្រុមការងារ នៃ Cambodian Youth Network - CYN អញ្ជើញជាវាគ្មិនកិត្តិយសក្នុងការចែករំលែកក្នុងវគ្គបណ្តុះបណ្តាលជាស៊េរីស្តីពី “ #មូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និង #សិទ្ទិបរិស្ថាន“ ដែលមានអ្នកចូលរួមចំនួនប្រមាណ ១៨ នាក់ / ស្ត្រី ១០ នាក់ ដែលជាយុវជនសហគមន៍គោលដៅមកពីខេត្តចំនួន ៣ រួមមាន៖ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ ដែលបានរៀបចំឡើងនៅសណ្ឋាគារភារម្យ ក្រុងព្រះវិហារ ខេត្តព្រះវិហារ កន្លងទៅ ។ 🥰🥰🥰🥰
01/05/2026
សូមអនុមោទនា #ពិធីបុណ្យវិសាខបូជា ( )!
________________________
ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦!
14/04/2026
#សួស្តីឆ្នាំថ្មី
ក្នុងសុន្ទរោកាសដ៏មហានក្ខត្តឬក្សប្រពៃថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ តាងនាមសហស្ថាបនិក ថ្នាក់ដឹកនាំ នៃកម្មវិធីសប្បុរសធម៌កម្ពុជា (CEC) និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមសម្តែងការគោរពដល់សមាជិក-សមាជិកា នៃកម្មវិធីសប្បុរសធម៌កម្ពុជា (CEC) និងសប្បុរសជននានាដែលធ្លាប់ចូលរួម និងគាំទ្រការបរិច្ចាគថវិកា និងធនធាននានាកន្លងមកជាមួយយើងខ្ញុំ សូមអនុញាតសម្តែងការដឹងគុណចំពោះការលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងធនធាន ដើម្បីចូលរួមចំណែកក្នុងការរៀបចំកម្មវិធីសប្បុរសធម៌ និងព្រឹត្តិការណ៍នានាកម្មវិធីសប្បុរសធម៌កម្ពុជា (CEC) កន្លងមក ក្នុងបុព្វហេតុលើកកម្ពស់វិស័យអប់រំសិក្សាធិការ និងលើកកម្ពស់ការចូលរួមសាធារណៈរបស់ប្រជាពលរដ្ឋក្នុងកិច្ចការសង្គម ដើម្បីជាឧត្តមប្រយោជន៍សាធារណៈសម្រាប់សង្គមជាតិកម្ពុជា និងសម្រាប់មនុស្សអន្តរជំនាន់ ។
ឆ្លៀតក្នុងសុន្ទរោកាសដ៏មហាវិសេសវិសាលនេះ តាងនាមសហស្ថាបនិក ថ្នាក់ដឹកនាំ នៃកម្មវិធីសប្បុរសធម៌កម្ពុជា (CEC) និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមគោរពជូនពរឲ្យសមាជិក-សមាជិកា នៃកម្មវិធីសប្បុរសធម៌កម្ពុជា (CEC) និងសប្បុរសជននានាដែលធ្លាប់ចូលរួម និងគាំទ្រការបរិច្ចាគថវិកា និងធនធាននានាកន្លងមកជាមួយយើងខ្ញុំ សូមពោរពេញដោយសុខភាពបរិបូរណ៍ ថាមពលខ្លាំងក្លា ប្រាជ្ញាវៀងវៃ អាយុយឺនយូរ ចាកផុតពីរោគាទាំងពួង ជាពិសេសជួបតែព្រះពុទ្ធពរទាំងឡាយ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ ។
06/04/2026
#អនុស្សាវរីយ៍
កម្រងរូបភាពអនុស្សាវរីយ៍នៃកម្មវិធីសប្បុរសធម៌កម្ពុជាកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នៅសាលាជលសាខេត្តពោធិ៍សាត់។
____
#កម្មវិធីសប្បុរសធម៌លើកទី២៣
05/04/2026
#កម្មវិធីលើកទី២៣
____
កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារកម្មវិធីសប្បុរសធម៌កម្ពុជាបានដឹកនាំយុវជនធ្វើកម្មវិធីចែកសម្ភារៈសិក្សារមួយចំនួនទៅកាន់កុមារ។ កម្មវិធីទទួលផ្លែផ្កាយ៉ាងជោគជ័យក្នុងការចែកជូនសម្ភារៈសិក្សាទៅកាន់កុមារនៅសាលាជលសាស្ថិតនៅក្នុងខេត្តពោធិ៍សាត់ដែលមានការចែកជូនទៅកាន់កុមារប្រមាណជាង៣០០នាក់ដែលសុទ្ធសឹងជាកុមារដែលរស់នៅលើផ្ទៃទឹកនៃបឹងទន្លេសាប។
ជាកិត្តិយសណាស់នៅក្នុងកម្មវិធីនេះក៏មានវត្តមានចូលរួមពីសំណាក់ លោកប្រធានការិយាល័យអប់រំស្រុក លោកមេឃុំ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សានុសិស្សផងដែរ។ យើងខ្ញុំទាំងអស់គ្នាសង្ឃឹមថា ការចូលរួមចំណែកនេះក៏អាចជួយសម្រួលដល់ការសិក្សារបស់កុមារ និងជាពិសេសជម្រុញឱ្យកុមារកាន់តែមានការខិតខំរៀនសូត្របន្ថែមទៀតដើម្បីក្លាយជាសសរទ្រូងនៃប្រទេសជាតិ៕
________
#ជួបគ្នាកម្មវិធីលើកទី២៤ឆាប់ៗនេះ
#កម្មវិធីសប្បុរសធម៌លើកទី២៣ #កម្មវិធីសប្បុរសធម៌កម្ពុជា
02/04/2026
នេះជាក្រុមលិខិតថ្លែងអំណរគុណ វគ្គទី១០ សម្រាប់ #កម្មវិធីសប្បុរសធម៌លើកទី២៣ខេត្តពោធិ៍សាត់ ជាមួយក្រុមការងារ នៃ #កម្មវិធីសប្បុរសធម៌កម្ពុជា ( )!
-------------------------
#កម្មវិធីសប្បុរសធម៌លើកទី២៣ #មនុស្សធម៌ #សប្បុរសធម៌ #សង្គមធម៌ #វប្បធម៌ចែករំលែក
ប្រភពព័ត៌មាន ៖ www.facebook.com/CharityEventCambodia