KH History Acknowledge

KH History Acknowledge

Share

Hello everyone!

Here is my Official Channel, i hope that my channel will be help Camboidan people to recieved true khmer history on my FBP /YouTube and also is as part of sharing or return back what is true khmer history to khmer citizen to be awareness.

13/06/2023

វិធីបោកថ្មីប្រយត្ន័ទាំងអស់គ្នាណាបងប្អូន🙏❤️

07/01/2021

 ចិននិងយួនហាណយបើកលកល្បិចបោកសម្តេចសីហនុ!
 ចិននិងយួនបើកអង្គរប្រជុំបង្កើតរណសិរ្សប្រជាជនទាំងបី នៃឧបទ្វីបឥណ្ឌូចិន (FUTPI) !
 ចិន យួន និងលាវ គាំទ្រសម្តេច!
 សកម្មភាពបូដូយវាយកទេចខ្មែរលន់-នល់
===========================

 ចិននិងយួនហាណយបើកល្បិចបោកសម្តេចសីហនុ ៖
នៅវេលាម៉ោងមួយរសៀលនៃថ្ងៃទី១៨មិនា១៩៧០ រដ្ឋសភាពខ្មែរបានប្រកាស់ទម្លាក់សម្តេចសីហនុចេញពីតំណែងប្រមុខរដ្ឋ នៅពេលដែលសម្តេចកំពុងតែសំណាក់នៅឯទីក្រុងម៉ូស្គូនៃអតីតសហភាពសូវៀត។
ជូ-អេនឡាយលើកទឹកចិត្តសម្តេចសីហនុនិងផាំ-យ៉ាំងដុងរដ្ឋមន្រ្តីក្រសួងការបរទេសវៀតខាងជើង ឲ្យបង្កើតរណសិរ្សមួយ ដែលគេនិងប្រកាសបង្កើតនាខែមេសាមួយខែក្រោយទៀត ។ ថ្ងៃទី២៥មិនា សម្តេចសីហនុក៏បង្កើតរណសិរ្សមួយដែលបានឈ្មោះថា ដែលមានខៀវ សំផន ហ៊ូ យន់ ហូ នឹម ជាអ្នកគាំទ្រឥតលក្ខ័ណ ដើម្បីប្រឆាំងនិងរដ្ឋាពិបាល លន់ នល់ ។

នៅថ្ងៃទី២៥-២៦មេសា ក្រោមការផ្តើមគំនិតរបស់សម្តេចសីហនុ និងក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីទី១ ចិនជូ អេនឡាយ មានការបើកប្រជុំមួយទៀត ដើម្បីបង្កើត ដែលមានទ្រងសុផានវង្ស (លាវ) ផាំ យ៉ាំងដុង (វៀតណាមខាងជើង) ង្វៀង ហ៊ូថូ (វៀតណាមខាងត្បួង) ជាអ្នកចូលរួមប្រជុំ ។
បើតាមសេចក្តីប្រកាសរួម ទីកន្លែងប្រជុំនេះស្តិតនៅចំព្រំដែននៃប្រទេសទាំង៣ គឺចិន លាវ និងវៀតណាម៕ បើយោងតាមសេចក្តីសម្ភាសន៍នៃរបស់ទ្រងសុផាវង្ស បានអះអាងថា ការប្រជុំនេះបានប្រព្រឹត្តទៅឡើងនៅទីកន្លែងមួយនៃខេត្តកង់តុងស្រុកចិន។

ជាមួយគ្នានេះ ចិនប៉េងកាំងចាត់បេសកជនអោយទៅជួបលោកលន់ នល់នៅឯភ្នំពេញដើម្បីសុំចរចា។ ចិនសុំអោយលន់ នល់គិត ហើយសម្រេចនៅកិច្ចសន្យា៣ខ រហូតដល់តំណាច់ខែមេសា។
កិច្ចសន្យា៣ខនោះគឺ៖
១ សុំអោយរដ្ឋាពិបាលោកលន់ នល់សំរួលការដឹកស្បៀង និងអាវុធគ្រប់យ៉ាងទៅអោយយៀកកុងកាត់តាមស្រុកខ្មែរ ដើម្បីវាយសឹកជាមួយវៀតណាមខាងត្បូង។
២ យល់ព្រមអោយយួនខាងជើងដាក់ទ័ពស្រុកខ្មែរ។

>>រាល់ពេលអានសៀវភៅប្រវត្តិសាស្ត្រខ្មែរម្តងៗ ហួសតែចិត្តអាណិតតែខ្មែរ ទឹងទ្រុង បង្កើតបានជាសំនួរ៖ តើពួកគាត់រស់វេទនាយ៉ាងណាទៅ ????? នេះជាសំនួរដក់ជាប់ក្នុងខួក្បាលខ្ញុំ ឳដូនតាមខ្មែរអើយ រស់គិតតែរត់គិចពីការជិះជាន់កាប់សម្លាប់ តជំនាន់ !!!!

>>រស់ព្រាត់ប្តី ប្រពន្ធ កូន ណាមួយភ័យខ្លាចនឹងសង្គ្រាម ការកាប់សម្លាប់ ការអត់អារហារផ្សេងៗជាច្រើន ពិតជាវេទនាណាស់ ដល់ពេលមកដល់ពេលបច្ចុប្បន្នខ្មែរអោយរំភើយរាំច្រៀងៗៗៗៗ

Photos from KH History Acknowledge's post 05/12/2020

#អង្ករការជានរណា #ជំពូកទី៤

 ចិននិងយួនហាណយបើកលកល្បិចបោកសម្តេចសីហនុ!
 ចិននិងយួនបើកអង្គរប្រជុំបង្កើតរណសិរ្សប្រជាជនទាំងបី នៃឧបទ្វីបឥណ្ឌូចិន (FUTPI) !
 ចិន យួន និងលាវ គាំទ្រសម្តេច!
 សកម្មភាពបូដូយវាយកទេចខ្មែរលន់-នល់

>>ខ្ញុំនឹងសសេរបកស្រាយនៅចំនុចនិមមួយនៃ ចំនុចខាងលើ ៖

បញ្ជាក់៖ ខ្ញុំបាទមិនមែនជាអ្នកចេះដឹង ឬជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រនោះទេ គឺដោយសាខ្ញុំគិតថា ពេលខ្ញុំបានអានរាល់សៀវភៅប្រវត្តិសាស្ត្រ បើខ្ញុំបានធ្វើអ្វីមួយដើម្បីចែកបន្ត ដូចជា៖ ការសសេរនៅចំនុចសំខាន់ៗខ្លះ និងរៀបចំជាខ្លឹបវីដេអូ ដាក់ចូលបណ្តាលផ្សព្វផ្សាយសង្គម ដើម្បីជាប្រយោជន៍សម្រាប់បងប្អូនដែលចង់ដឹង និងមានបំណងចង់ស្វែងយល់បន្ថែមពីប្រវត្តិសាស្រ្តខ្មែរនាពេលថ្មីៗនេះ ដែលពួកគាត់គ្មានពេលគ្រប់គ្រាន់សម្រាប់អាន ចឹងពួកគាត់អាចស្តាប់ជាសារសម្លេងបាន ៕

01/12/2020

I wan to share what is really Khmer history then what should we do to help our CAMBODIA citizens from another country..

24/11/2020

#អង្គការជានរណា? #លន់-នល់ទទួលរងថ្មរបាក់

លោកលន់ នល់ហ៊នអះអាងទទួលស្គាល់ថា ជនជាតិយួនដោយមានសង្រ្គាមជាប់ៗគ្នាដូច្នេះ ញ៉ាំងអោយមានចរិករឹងប៉ឹង ចេះអត់ធ្មត់នៅការលំបាបគ្រប់បែបយ៉ាង រីឯខាងយោធា វាមានឋាមពលដ៏ខ្លាំងពូកែ មានការពិសោធដ៏ត្រឹមត្រូវ ក្នុងភ្នក់ភ្លើងសង្រ្គាម ថែមទាំងមានគុណសម្បត្តិខាងផ្លូវបញ្ញា ទាំងខាងផ្លូវកលប្បិខ ។ ដូច្នេះបញ្ជាក់អោយឃើញថា យួនទៅអនាគត់ ផ្នែកយោធាអាចពូកែក្នុងចំណោមមនុស្សជាតិទាំងឡាយ នៅជ្រោយឥណ្ឌូចិន និងនៅក្នុងអាស៊ីអាគ្នេយ៍ជាមិនខាន ។
ក្នុងឆ្នាំ១៩៧០ បូដូយមានចំនួន២សែននាក់ តាំងមូលដ្ឋានពាសពេញព្រៃនៃប្រទេសខ្មែរ ។ ចំណែកឯកងខេមរភូមិន្ទវិញ មានតែ២ម៉ឺន៧ពាន់នាក់តែប៉ុណ្ណោះ គឺមានចំនួនតិចជាងយួនបូដូយដល់ទៅជាង៧ដង ! ៕ នេះមិននិយាយដល់គុណភាពនៃអាវុធយុទ្ធភ័ណ្ណផង៕ លោកលន់ នល់យល់ដូច្នេះមានកាព្រួយបារម្មណ៍យ៉ាងខ្លាំង ។ សម្តេខស៊ីហនុបែលជារត់ចោលតំណែង រត់ចោលមាតុភូមិ រត់ចោលរាស្រ្តខ្មែរ យករួចខ្លួន ហើយទម្លាក់អំរែកនេះទៅលើលោកវិញ ៕ លោកលន់ លន់គ្មានគំនិតក្បត់សម្តេចស៊ីហនុទេ ប៉ុន្តែលោកត្រូវទទួលថ្មបាក់នេះស្វាយប្រវត្តិ ទើបជំរុញអោយមានប្រតិបត្តិការណ៍១៨មិនា១៩៧០វេលាម៉ោង១រសៀលនេះឡើង ៕
ប៉ុន្តែគួរអោយស្តាយ កាលនោះប្រៀបដូចជាយើងធ្វេសប្រហែស ជំនន់ជន់លិចដល់តំបូលផ្ទះទៅហើយ ទើបប្រវេរប្រវាលរកទីជំរក ក៏ក្លាយទៅលិខលង់វិនាសអន្តរាយដល់ភាពអស់សង្ឃឹម រហូតដល់សព្វថ្ងៃនេះ ៕ ម្យ៉ាងវិញទៀតខ្មែរយើង អភ័ព្វណាស់ មើលចុះលោកលន់ នល់ឡើងជាប្រមុខរដ្ឋគ្រប់គ្រងសាធារណៈរដ្ឋខ្មែរ មិនបានបំរើប្រទេសអោយបានពេញលេញទេ ព្រោះលោកមានរោគពាធធ្ងន់ដាបណាស់ទៅហើយ ៕ ពេលនោះ លោកដូចជាអ្នកកាន់អំណាចឯទៀតៗដែរ លោកមានគុណវិបត្តិនិងគុណសម្បត្តិគួរអោយកត់សម្គាល់៕ នរណាចង់ចោទលោកថាដូចម្តេច ក៏លោកគ្មានឆ្លើយបតទេ ៕ លោកបន្សុលទុកកិត្តិយសរបស់លោកផ្ងើក្នុងដៃរាស្រ្តខ្មែរ ដែលចេះគិតពិចារណា ចេះប្រៀបធៀបអោយឆ្លើយជំនួសចុះ៕ >>>>>... [ត…..]
#

Photos from KH History Acknowledge's post 21/11/2020

ហេតុដូចម្តេចបានជាមានព្រឹត្តិការណ៍១៨មិនា១៩៧០ [ត…..]

ព្រោះប្រទេសវៀតណាមមានផ្ទៃទំហំក្រឡាផ្ទៃក្រលាចំនួន៣០០០០គម២ គឺធំជាងស្រុកខ្មែរជិតដល់ទៅពីរដង ។ មានចម្ញាយពីខាងជើងទៅខាងត្បួងប្រវែង២០០គម ។ ក្នុងឆ្នាំ១៩៦៩ វៀតណាមទាំងពីរមានប្រជាជនចំនួន៣៨លាននាក់ (២០លាននាក់នៅខាងជើង និង១៨លាននាក់នៅខាងត្បួង) ។ ប្រទេសវៀតណាមសម្បូទៅដោយព្រៃភ្នំឥតប្រយោជន៍គ្របដណ្តប់ ។ ៨០%ភាគរយនៃផ្ទៃក្រឡាទាំងមូល (២៦០០០០គម២) នៅសល់តែ២០%ភាគរយ គឺ៦៦០០០គម២ប៉ុណ្ណោះ ដែលជាដីអាចរស់នៅបាន ។ ស្ថានភាបប្រជាជនយួនមានចំនួន៦០០នាក់ក្នុងផ្ទៃដី១គម២ ។
ប្រជាជនវៀតណាមមានច្រើននៅលើផ្ទៃដីដ៏ចង្អៀតចង្អល់បែបនេះ និងអាចបណ្តាលអោយទៅជាទម្ងន់មួយធ្ងន់ឥតគណនាដល់ប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់គ្នា ព្រោះយើងមិនអាចបិទបាំងព្រំប្រទល់ទាំងពីរ ដែលគ្មានរបាំងធម្មជាតិជួយការពារអោយមានប្រសិទ្ធិភាពបានទេ ៕ សព្វថ្ងៃនេះ យួនចេះតែវាតទី ចូលមកតាំងនៅលើដីខ្មែរដែលទំនេរជាហូហែល ។ ក្នុងឆ្នាម១៩៦៩ យួនចូលមកតាំងទីលំនៅតាមច្បាប់មានចំនួន៥០ម៉ឺននាក់ ក្នុងចំណោមខ្មែរដែលជាម្ខាស់ទឹកដីចំនួន៧លាននាក់ ៕ បើសព្វថ្ងៃយួនបូដូយនិងរាស្រ្តយួនកំពុងលបលួចចូលមកទៀតនោះ ដូច្នេះខ្មែរយើងពិបាកសន្និដ្ឋានណាស់ចំពោះផលវិបាកខាងសេដ្ឋកិច្ច និងនយោបាយ ដែលប្រទេសខ្មែរនិងត្រូវទទួលរងគ្រោះនៅពេលអនាគត់ខាងមុខជាពិសេសអណិកជនជាតិយួនមានចំណងខាងផ្លួវចិត្ត និងនយោបាយជាមួយមាតុប្រទេសដើមរបស់វាជានិច្ច៕
លោកយល់ទៀតថា៖ ការរួមគ្នាឡើងវិញនៃប្រទេសយួន ជាមហន្តរាយឥតអ្វីប្រកែកបាន ចំពោះភ័ព្វវាសនារបស់ប្រទេសកម្ពុជា៕ សង្គ្រាមមុខតែនិងផ្ទុះរវាងខ្មែរនិងយួន មិនងាយចៀសវាងផុតឡើយ ៕ >>>>>... [ត…..]

Photos from KH History Acknowledge's post 20/11/2020

#អត្ថបទ (អង្គការជានរណា ?)

ហេតុដូចម្តេចបានជាមានព្រឹត្តិការណ៍១៨មិនា១៩៧០

លោកលន់-នល់ ជារដ្ឋមន្រ្តីជានាយអគ្គមេពញ្ជាការកងទ័ពជាតិ។ តំណែងនេះលោកធ្លាប់បានកាន់កាប់រហូតមកដល់ឆ្នាំ១៩៦៧។ ចាប់តាំងពីឆ្នាំ១៩៦៩លោកសុំដកខ្លួនថយពីមុខដំណែងទាំងអស់ គឺលោកមានបំណងថ្វាយសម្តេចសីហនុចញ្ចេញថ្វីព្រះហត្ថចុះ។ ម្យ៉ាងទៀតលោកកំពុងមានកង្វល់ ដោយសារមរណៈភាពថ្មីៗរបស់លោកស្រីខេង ដែលជាភរិយាដ៏កំសត់កម្ររបស់លោក។
ពេលនោះ សម្តេចសីហនុកំពុងបង្រ្កាបពួកឆ្វេងផង ពួកស្តាំផង ញ៉ាំងអោយសេដ្ឋកិច្ចចុះដុនដាប បន្ថែមលើឥទ្ធិពលនៅសង្រ្គាមនៅប្រទេសវៀតណាម កំពុងជះមកលើជាយ៉ាងខ្លាំង និងបញ្ហលំនិងនយោបាយ លំនិងមនោគមវិជ្ជា ត្រូវជោតយ៉ាងធ្ងន់ក្នុងប្រទេសខ្មែរ។ មូលហេតុនេះ ក្នុងឆ្នាំ១៩៦៩ សម្តេចត្រងទទួលស្គាល់បរាជ័យនៃនយោបាយខាងផ្នែកសេដ្ឋកិច្ច និងកំហុសដែលព្រមអោយវៀតកុងតាំងមូលដ្ឋានបូដូយក្នុងទឹកដីខ្មែរ។ ពេលនោះវាកំពុងពញ្ជូនបូដូយ បញ្ជូនអាវុធចូលមកច្រើនឡើងៗ ដូចទឹកបាក់ទំនប់ (កាលនោះវៀតកុងកាន់កាបទឹកដីខ្មែរអស់ពីភាគបី ២/៣ ទៅហើយ។ វាឆ្លៀតពង្រឹងពង្រឹកកងកម្លាំងអតិតខ្មែរវៀតមិញឡើងវិញ ។ល។
ដូច្នេះខែសីហា១៩៦៩ សម្តេចបើកសមាជពីសេសមួយ រួចសម្តេចចាត់តាំងលោកលន់-លន់ ជាមេដឹកនាំ ។ កាលណោះមរតកកម្ពុជា ដែលពោលពេញទៅដោយវិបត្តិ ក៏ត្រូវធ្លាក់ទៅលើស្មាលោក លន់-នល់ ទាំងស្រុង។
លោកខ្វល់សែនខ្វល់ ព្រោះលោកយល់ថា៖
 បើអាមេរិចកាងដកថយចេញពីយួនខាងត្បូង តើរាជការខ្មែរអាចដេញយួនបូដូយអោយថយចេញពីស្រុកខ្មែររបៀបដូចម្តេចទៅ ? ធ្វើការចរចារប្រាប់វាអោយដកថយចេញ ? វាច្បាស់ជាឆ្លើយថាទេ ! ។ យើងប្រើអាវុធ ? មានតែ២ម៉ឺន៧ពាន់នាក់ ? ៕
 ប្រើសិនបើជាប្រទេសវៀតណាមខាងជើង រួមគ្នាជាមួយប្រទេសវៀតណាមខាងត្បួងវិញ ប្រទេសនេះហ្នឹងក្លាចទៅជាប្រទេសមួយយ៉ាងរឹងមាំខាងផ្នែកសង្រ្គាម ព្រោះរបរកស៊ីរបស់វាគឺធ្វើសង្រ្គាម។ វាធ្វើសង្គ្រាមបន្តៗជាមួយបរទេស និងជាមួយពួកយួនគ្នាវាគ្មានស្រាកស្រាន ។ តទៅអនាគត់ វាមុខជាឆ្លៀតបន្តសង្រ្គាម ដើម្បីពង្រីកទឹកដីរបស់វាបន្តែមទៀត ។ >>>>>... [ត…..]

10/11/2020

#បងប្អូនសាកស្រម៉ៃមើលថា ពួកគាត់រស់វេទនាបែបណា

#អត្ថបទដកស្រង់ចេញពី អង្គរការជានរណា ៖

>>ហេតុដូចម្តេចបានមានព្រឹត្តិការណ៍១៨មិនា១៩៧០
>>ការបង្កើតរាជរដ្ឋាភិបាលស្រោចស្រង់ជាតិ
>>សម្តេចសីហនុរត់ចោលស្រុក
>>លោកលន់ នល់ចាត់តំណាងទៅជួយសម្តេចស៊ីហនុ
បកស្រាយបន្ត [......................]

ឃើញរូបភាពបែបនេះ បងប្អូនសាកស្រមៃមើល តើវាវេទនាយ៉ាងណាទៅ ដូនតាខ្មែរយើង ហើយនរណាជាអ្នកទទួលខុសត្រូវលើរឿងនេះ?

@អង្គរការជានរណា​?

10/11/2020

#អត្ថបទដកស្រង់ចេញពី អង្គរការជានរណា ៖

>>ហេតុដូចម្តេចបានមានព្រឹត្តិការណ៍១៨មិនា១៩៧០
>>ការបង្កើតរាជរដ្ឋាភិបាលស្រោចស្រង់ជាតិ
>>សម្តេចសីហនុរត់ចោលស្រុក
>>លោកលន់ នល់ចាត់តំណាងទៅជួយសម្តេចស៊ីហនុ
បកស្រាយបន្ត [......................]

ឃើញរូបភាពបែបនេះ បងប្អូនសាកស្រមៃមើល តើវាវេទនាយ៉ាងណាទៅ ដូនតាខ្មែរយើង ហើយនរណាជាអ្នកទទួលខុសត្រូវលើរឿងនេះ?

@អង្គរការជានរណា​?

Photos from KH History Acknowledge's post 03/11/2020
Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


National Road 4
Phnom Penh
12101

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00