រកស៊ី - Roksee

រកស៊ី - Roksee

Share

រកស៊ីបែបម៉េច រស់ស្រួល? We come from nowhere. We Care About Your Business!

We are invisible but CREATIVE and ENTHUSIASTIC about creating ENGAGING CONTENTS to help your Social Media platforms' performance significantly grows.

10/04/2026

Gen Z
បច្ចុប្បន្ន អ្នកជ្រើសរើសបុគ្គលិកភាគច្រើនហាក់ដូចជាមានភាពតឹងតែងខ្លាំងជាមួយបេក្ខជនជំនាន់ Z (Gen Z) ចំពោះបញ្ហាការប្រាស្រ័យទាក់ទងមិនផ្លូវការ។

១. តួលេខនៃគម្លាតនៃការយល់ឃើញ និងការបដិសេធ
តាមទិន្នន័យអង្កេតចន្លោះឆ្នាំ ២០២៣-២០២៦ បង្ហាញពីចំណុចគួរឱ្យកត់សម្គាល់ដូចខាងក្រោម៖
- ៣៩% ទៅ ៥៧% នៃអ្នកជ្រើសរើសបុគ្គលិក បដិសេធមិនយក Gen Z ព្រោះតែជំនាញទំនាក់ទំនងមិនល្អ។
- ៨០% នៃអ្នកជ្រើសរើសបុគ្គលិកដដែលនោះ បានលើកឡើងថាពួកគេធ្លាប់មិនផ្ដល់ដំណឹង មានន័យថាមិនតបទៅបេក្ខជនដែលខ្លួនធ្លាប់សម្ភាសរួចនោះទេ។
- ១៨% នៃកម្លាំងពលកម្មនៅអាមេរិកបច្ចុប្បន្នគឺជា Gen Z (បានវ៉ាដាច់ជំនាន់ Boomers នៅត្រីមាសទី២ ឆ្នាំ២០២៤) ហើយនឹងកើនដល់ ៣០% នៅឆ្នាំ ២០៣០។
- កម្ពុជា ជាប្រទេសដែលមានសមាមាត្រ Gen Z ខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ គឺមានរហូតដល់ជាង ៦០% នៃចំនួនប្រជាជនសរុប។

២. ហេតុអ្វីបានជាមេៗមិនសូវពេញចិត្ត Gen Z?
តាមការអង្កេតពីស្ថាប័នផ្សេងៗ៖
- Intelligent.com (សីហា ២០២៤)៖ ក្នុងចំណោមថ្នាក់ដឹកនាំក្រុមហ៊ុន ឬ អាជីវកម្ម ៩៦៦ នាក់ មាន ៧៥% យល់ថាការជួលនិស្សិតបញ្ចប់ការសិក្សាថ្មីៗមកធ្វើការ គឺពួកគេធ្វើការមិនបានល្អនោះទេ។ ក្នុងនោះ ៣៩% ថាមកពីទំនាក់ទំនងមិនល្អ និង ៤៦% ថាមកពីខ្វះវិជ្ជាជីវៈ។
- ResumeBuilder.com (មករា ២០២៤): អ្នកគ្រប់គ្រង ៣១% ព្យាយាមជៀសវាងការជួលបុគ្គលិក Gen Z ហើយ ៧៤% ជឿថា Gen Z ពិបាកធ្វើការជាមួយជាងជំនាន់ផ្សេងៗ។
- ចំណុចដែលនាំឱ្យធ្លាក់សម្ភាសភ្លាមៗ៖ ៣៥% នៃនិយោជក បដិសេធ CV ភ្លាមៗតែម្ដង ព្រោះតែប្រើប្រាស់អាសយដ្ឋានអ៊ីម៉ែល មិនសមរម្យ។
- ៧៧% នៃនិយោជកបានលុប CV ចោលភ្លាមៗ បើឃើញមានកំហុសអក្ខរាវិរុទ្ធ ឬវេយ្យាករណ៍។ ការសិក្សាបង្ហាញថា CV ដែលមានចំណុចខុសត្រឹម ៥ កន្លែង ធ្វើឱ្យឱកាសជាប់សម្ភាសធ្លាក់ចុះ ១៨.៥%។

៣. ទម្លាប់នៃការរកការងាររបស់ Gen Z
- ឧបករណ៍ប្រើប្រាស់៖ ខុសពីការស្មាន ដែលថា Gen Z ប្រើតែទូរស័ព្ទ ប៉ុន្តែជាក់ស្ដែងបេក្ខជនដល់ទៅ ៧៥% ប្រើប្រាស់កុំព្យូទ័រលើតុ Desktop ដើម្បីដាក់ពាក្យការងារ។
- ការប្រើប្រាស់ AI៖ Gen Z ប្រើប្រាស់ AI ក្នុងការរកការងាររហូតដល់ ៥០% (ខណៈ Gen X មាន ៣៧% និង Boomers មាន ២៩%)។ ក្នុងនោះ ៣៤% ប្រើ AI សម្រាប់សរសេរ CV និង ២៦% ប្រើសរសេរ Cover Letter។
- លទ្ធផលជាក់ស្តែង៖ មានបេក្ខជនតែ ៣% ប៉ុណ្ណោះដែលទទួលបានការហៅទៅសម្ភាស ហើយជាមធ្យម ក្រុមហ៊ុនត្រូវទទួលពាក្យដល់ទៅ ១៨០ ច្បាប់ ទើបជ្រើសរើសបានបុគ្គលិកម្នាក់។

៤. ភាពខុសគ្នានៃការប្រើប្រាស់ភាសាក្នុងកន្លែងធ្វើការ
- ការប្រើប្រាស់ Email vs សារ៖
- Baby Boomers: ប្រើ Email ៨០% ប្រើសារ ២០%។
- Gen Z៖ ប្រើ Email តែ ៣០% ប៉ុន្តែប្រើសាររហូតដល់ ៧០%។
- ការប្រើ Emoji៖ ៨៣% នៃ Gen Z ផ្ញើ Emoji ទៅកាន់សហការីដែលមានឋានៈស្មើគ្នា ហើយ ៨២% គិតថាវាជារឿងសមរម្យក្នុងការផ្ញើ Emoji ទៅកាន់អតិថិជនដែលស្កាល់គ្នាយូរហើយ (ផ្ទុយពីជំនាន់ Boomers ដែលមានតែ ៥៨% ប៉ុណ្ណោះដែលយល់ស្របចំណុចនេះ)។
- ផលប៉ះពាល់៖ ការយល់ច្រឡំក្នុងការប្រាស្រ័យទាក់ទងធ្វើឱ្យ Gen Z បាត់បង់ផលិតភាពការងារមធ្យម ៤.៦ ម៉ោង/សប្តាហ៍។ សរុបមក អាជីវកម្មនៅអាមេរិកខាតបង់ប្រាក់ប្រហែល ១.២ ទ្រីលានដុល្លារ ជារៀងរាល់ឆ្នាំ ដោយសារទំនាក់ទំនងគ្មានប្រសិទ្ធភាព។

៥. ស្តង់ដារពីរ៖ ក្រុមហ៊ុន "Ghost" បេក្ខជនកាន់តែច្រើន
ខណៈដែលក្រុមហ៊ុនទាមទារឱ្យ Gen Z មានវិជ្ជាជីវៈ ប៉ុន្តែទិន្នន័យពី Criteria Corp បង្ហាញថា ការបាត់ដំណឹងសូន្យឈឹងពីខាងក្រុមហ៊ុន (Ghosting) ទៅកាន់បេក្ខជនដែលបានដាក់ពាក្យ បានកើនឡើងជាលំដាប់៖
- ៣៨% នៅឆ្នាំ ២០២៤ ៤៨% នៅឆ្នាំ ២០២៥ និងឡើងដល់ ៥៣% នៅឆ្នាំ ២០២៦។
- ៨០% នៃអ្នកជ្រើសរើសបុគ្គលិក បានយល់ស្របថាពួកគេមិនបានផ្ដល់ដំណឹងត្រលប់ទៅកាន់បេក្ខជនថាជាប់ឬធ្លាក់នោះទេ។
- ប៉ុន្តែនិយោជក ៨៥% បាននិយាយថាក្រុមហ៊ុនមិនគួរមិនផ្ដល់ដំណឹងដល់បេក្ខជនវិញនោះទេ ប៉ុន្តែមាននិយោជកតែ ២៧% ប៉ុណ្ណោះដែលអះអាងថា ខ្លួនមិនដែលធ្វើបែបនោះដាក់បេក្ខជនក្នុងឆ្នាំកន្លងទៅនោះទេ។

៦. បរិបទនៅកម្ពុជា និងអាស៊ីអាគ្នេយ៍
កម្ពុជាគឺជាករណីសិក្សាពិសេសមួយ៖
- កម្លាំងពលកម្ម៖ កម្ពុជាមានកម្លាំងពលកម្មជាង ៦០% ជា Gen Z។ មានអ្នកប្រើប្រាស់បណ្តាញសង្គម ១២.៩ លាននាក់ (ហ្វេសប៊ុក ១២.៩ លាន, Messenger ១៣.៤ លាន, TikTok ១០.៧ លាន)។ ផ្ទុយទៅវិញ LinkedIn មានអ្នកប្រើត្រឹមតែ ៧៨០,០០០ នាក់ ប៉ុណ្ណោះ។
- ទីផ្សារការងារ៖ អត្រាអ្នកអត់ការងារធ្វើផ្លូវការគឺត្រឹមតែ ០.៧៦% ប៉ុន្តែការពិតគឺ ៩៥.៥% នៃយុវជនខ្មែរធ្វើការក្នុងអាជីវកម្មក្រៅប្រព័ន្ធសេដ្ឋកិច្ច។ ការរកការងារធ្វើភាគច្រើនគឺតាមរយៈ Group Facebook, Telegram និងគេហទំព័រដូចជា CamHR, BongThom ជាដើម។
- តម្រូវការ៖ ៦៨% នៃ Gen Z នៅអាស៊ីអាគ្នេយ៍ ចង់បានម៉ោងធ្វើការដែលមានភាពបត់បែន ហើយ ៥៧% ធ្លាប់បដិសេធការងារពីក្រុមហ៊ុនដែលនៅប្រើប្រាស់បច្ចេកវិទ្យាហួសសម័យ។

បញ្ហានេះមិនមែនមកពី Gen Z ខ្វះវិជ្ជាជីវៈនោះទេ ប៉ុន្តែវាគឺជាការប៉ះទង្គិចគ្នានៃស្តង់ដារទំនាក់ទំនង។ ការសិក្សាផ្នែកអប់រំបញ្ជាក់ថា ការនិយាយបែបមិនផ្លូវការមិនបានធ្វើឱ្យផលិតភាពការងារធ្លាក់ចុះនោះទេ។ អ្វីដែលជាបញ្ហាធំគឺស្តង់ដារពីរ ដែលមានន័យថា ក្រុមហ៊ុនទាមទារឱ្យបេក្ខជនធ្វើខ្លួនឱ្យល្អឥតខ្ចោះ ប៉ុន្តែខ្លួនឯងបែរជាមិនផ្តល់ព័ត៌មានត្រលប់ ឬបាត់ដំណឹងសូន្យឈឹង ដោយមិនបានផ្ដល់ដំណឹងដល់បេក្ខជនដែលបានដាក់ពាក្យទៅវិញ។

ប្រភព៖
- https://www.intelligent.com/1-in-6-companies-are-hesitant-to-hire-recent-college-graduates/
- https://www.resumebuilder.com/3-in-10-hiring-managers-say-they-avoid-hiring-gen-z-candidates/
- https://www.resumebuilder.com/3-in-4-managers-find-it-difficult-to-work-with-genz/
- https://resumegenius.com/blog/resume-help/resume-statistics
- https://journals.plos.org/plosone/article?id=10.1371/journal.pone.0283280
- https://softgarden.com/en/magazine/blog-articles/typo-in-the-application-should-you-really-care/
- https://www.cvwizard.com/en/articles/future-of-job-applications-for-gen-z
- https://www.randstad.com/press/2025/genz-workplace-blueprint/
- https://www.ihire.com/resourcecenter/employer/pages/genz-workforce-report-2024
- https://bestcorporateevents.com/generational-communication-differences-in-the-workplace
- https://www.zerobounce.net/GenZ-work-report
- https://mailsuite.com/blog/how-americans-use-emojis-in-work-emails/
- https://pumble.com/learn/communication/communication-statistics/
- https://www.hrdive.com/news/hiring-managers-responsive-applicants/716173/
- https://www.ihire.com/resourcecenter/employer/pages/53-percent-of-job-seekers-have-been-ghosted-by-a-potential-employer
- https://www.greenhouse.com/blog/greenhouse-2024-state-of-job-hunting-report
- https://fortune.com/2026/03/20/job-seekers-arent-imagining-things-candidates-ghosted-by-employers-hit-three-year-high/
- https://fortune.com/2023/10/30/ghosting-job-hunt-interviewing-increasing-glassdoor/
- https://www.ere.net/articles/12-key-takeaways-from-the-2024-candidate-experience-benchmark-research
- https://www.greenhouse.com/blog/2024-greenhouse-candidate-experience-report
- https://www.khmertimeskh.com/501683396/over-72-of-cambodians-active-on-social-media-platforms/
- https://cambodiainvestmentreview.com/2025/10/20/beyond-paychecks-how-gen-zs-search-for-purpose-is-reshaping-cambodias-workplaces-says-ibc-panel/
- https://www.workneticsglobal.com/insights/understanding-gen-z-talent-in-southeast-asia
- https://www.ilo.org/media/429066/download
- https://www.emerald.com/jcom/article-abstract/doi/10.1108/JCOM-03-2025-0075/1345059/Perceptions-of-informal-communication-in-the
- https://www.researchgate.net/publication/357971915_Informal_communication_in_organizations_work_time_wasted_at_the_water-cooler_or_crucial_exchange_among_co-workers
- https://www.ere.net/articles/rejecting-resumes-with-spelling-errors-a-silly-and-costly-hiring-mistake
- https://hbr.org/2019/11/the-costs-of-codeswitching

#ជំនាន់Z #ទីផ្សារការងារ #គម្លាតការប្រាស្រ័យទាក់ទង #មិនផ្តល់ដំណឹង #ជីវិតការងារ #កម្លាំងពលកម្មកម្ពុជា

24/01/2026

ឈ្មួញកណ្ដាលទិញលក់ស្រូវម្នាក់ ទិញស្រូវក្នុងតម្លៃ ៧៦០ ដុល្លារ ក្នុងមួយតោនពីកសិករនៅបាត់ដំបង បានចំនួន ៥០០ តោន។

🔹ដោយសារតែទីផ្សារធ្លាក់តម្លៃ និងប្រកួតប្រជែងខ្ពស់ គាត់បញ្ចុះតម្លៃលក់ចេញ ១០% ក្នុងមួយតោន។

🔹 ២ សប្ដាហ៍ក្រោយមក ថ្លៃដើមចេះតែកើន៖
- ថ្លៃសាំងកើនឡើង
- ថ្លៃដឹកជញ្ជូនកើនឡើង
- ថ្លៃកម្មករកើនឡើង

សរុបថ្លៃដើមកើនឡើងប្រមាណ ៥៤ ដុល្លារ ក្នុងមួយតោន។

🔹៤ សប្ដាហ៍ក្រោយមក តម្លៃទីផ្សារស្រូវត្រលប់មកធម្មតាវិញ បន្ទាប់ពីគាត់លក់អស់ ៣០០ តោន។

ដើម្បីកុំឲ្យខាតដើម គាត់ត្រូវដំឡើងថ្លៃលក់ឡើងវិញ។

❓តើគាត់ត្រូវដំឡើងថ្លៃប៉ុន្មានភាគរយ (%) នៃតម្លៃលក់បច្ចុប្បន្ន ទៅលើស្រូវដែលនៅសល់ ២០០ តោន ដើម្បីរួចថ្លៃដើមមកវិញ?

ចូលរួមឆ្លើយនៅក្នុង Comment ខាងក្រោម!👇

រូបភាព៖​ បង្កើតដោយ Gemini

#គណិតវិទ្យាសម្រាប់អាជីវកម្ម #គណិតវិទ្យា #រកស៊ី

29/09/2025

ត្រឹមត្រូវ

26/09/2025

❗️ចូលរួមកម្មវិធី KhmerSME MATCH ដើម្បីស្វែងយល់ពីប្រធានបទ៖ «ការធ្វើអាជីវកម្មប្រកបដោយចីរភាពដើម្បីស្វែងរកឱកាសថ្មីនៅក្នុងទីផ្សារប្រកួតប្រជែង»

កិច្ចពិភាក្សានឹងផ្ដោតសំខាន់ទៅលើ៖
✅ ទិដ្ឋភាពរួមនៃសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងគន្លឹះអនុវត្តងាយៗ ដើម្បីឆ្ពោះទៅរកអាជីវកម្មដែលមាននិរន្តរភាព។
✅ ទម្លាប់ល្អក្នុងអាជីវកម្មដើម្បីសន្សំសំចៃ កាត់បន្ថយសំណល់ ជួយដល់បរិស្ថាន សន្សំថាមពល មិនប៉ះពាល់ដល់ប្រាក់ចំណូល។
✅ សារៈសំខាន់នៃការកសាងកេរ្តិ៍ឈ្មោះអាជីវកម្ម សម្រាប់ការពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ។
✅ បញ្ហាទូទៅដែលសហគ្រាសជួបប្រទះនៅពេលអនុវត្តគោលការណ៍ចីរភាព វិធីសាស្ត្រដោះស្រាយ ដើម្បីឆ្ពោះទៅរកគោលដៅវែងឆ្ងាយ និងទទួលបានការទុកចិត្តពីអតិថិជន។

ℹ️ អំពីកម្មវិធី៖
🗓 ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥
⏱️ ម៉ោង ០៩:០០-១២:០០
✍️ ចុះឈ្មោះ៖ https://match.khmersme.gov.kh/
📱 ចូលរួមដោយឥតគិតថ្លៃតាមរយៈកម្មវិធីហ្សូម (Zoom)

📱 ព័ត៌មានលម្អិត៖ https://t.me/SoknaSS
ℹ️ ចូលក្នុងគ្រុបតេឡេក្រាម៖ https://t.me/khmerSMEMATCH

👉 ចូលរួមស្វែងយល់ពីការធ្វើអាជីវកម្មប្រកបដោយចីរភាពទាំងអស់គ្នា!

01/09/2025

❗️សូមអញ្ជើញចូលរួមកម្មវិធី KhmerSME MATCH ដើម្បីសិក្សាពីប្រធានបទ៖ “ការស្វែងយល់ពីឧបករណ៍ AI ងាយៗសម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម”

📔 ស្វែងយល់អំពី៖
✅ តើ AI ជាអ្វី ហើយអាចជួយអាជីវកម្មរបស់អ្នកបានយ៉ាងដូចម្តេចខ្លះ?
✅ ឧបករណ៍ AI ដែលមានតម្លៃសមរម្យ សម្រាប់ជួយផ្នែកទីផ្សារ
សេវាកម្មអតិថិជន និងការគ្រប់គ្រងទូទៅនៅក្នុងក្រុមហ៊ុន
✅ របៀបចាប់ផ្តើមប្រើប្រាស់ AI ទោះបីមិនមានជំនាញបច្ចេកទេស
✅ ឱកាស និងបញ្ហាប្រឈមក្នុងការប្រើប្រាស់ AI ក្នុងបរិបទអាជីវកម្ម

ℹ️ អំពីកម្មវិធី៖
🗓 ០៥ កញ្ញា ២០២៥
⏰ ០៩:៣០ - ១២:០០
✍️ ចុះឈ្មោះចូលរួមកម្មវិធី៖ https://match.khmersme.gov.kh/
📱 ចូលរួមដោយឥតគិតថ្លៃតាមរយៈកម្មវិធីហ្សូម (Zoom)

📱 ព័ត៌មានលម្អិត៖ https://t.me/SoknaSS
ℹ️ ចូលក្នុងគ្រុបតេឡេក្រាម៖ https://t.me/khmerSMEMATCH

20/08/2025

❗️សូមអញ្ជើញចូលរួមកម្មវិធី KhmerSME MATCH ដើម្បីពិភាក្សាពីប្រធានបទ៖ «យុទ្ធសាស្ត្របង្កើនឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិសម្រាប់សហគ្រាសកម្ពុជា»

🗣ជួបជាមួយវាគ្មិនជំនាញ៖
១. លោក ចាន់ សុភ័ក្ត​ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន Angkor Green Investment and Development
២. លោក ប៉ូ សត្យា ប្រធានក្រុមហ៊ុន​ S&P Consulting and Advisory Services
៣. លោក ស៊ុយ ប៊ុនថាន​ ​​ប្រធានប្រតិបត្តិការក្រុមហ៊ុន DHL Express Cambodia

ℹ️អំពីកម្មវិធី៖
🗓ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥
⏱️ម៉ោង ០៩:៣០-១២:០០
✍️ចុះឈ្មោះ៖ https://match.khmersme.gov.kh/
📱ចូលរួមដោយឥតគិតថ្លៃតាមរយៈកម្មវិធីហ្សូម (Zoom)

📱 ព័ត៌មានលម្អិត៖ ឬ +885 93 44 16 20
(តេឡេក្រាម)

ℹ️ ចូលក្នុងគ្រុបតេឡេក្រាម៖ https://t.me/khmerSMEMATCH

👉 តស់ ចូលរួមស្វែងយល់ពីឱកាសនាំចេញថ្មីៗ និងពង្រីកអាជីវកម្មរបស់អ្នកទៅកាន់ទីផ្សារអន្តរជាតិ!

30/07/2025

❗️តស់! ចូលរួមកម្មវិធី KhmerSME MATCH ដើម្បីពិភាក្សាពីប្រធានបទ៖ "ការកសាងភាពធន់នឹងអស្ថិរភាពទីផ្សារ៖ ការសម្របខ្លួន នវានុវត្តន៍ និងយុទ្ធសាស្ត្រផលិតផលសម្រាប់សហគ្រាសកម្ពុជា"

👤 វាគ្មិនកិត្តិយស៖
✅ លោកស្រី ថូង ធីតា ម្ចាស់សហគ្រាស ថូង អ៊ិនធ័រប្រាយស៍
📈 លោកអ្នកនឹងទទួលបាន៖
✅ ចូលរួមចែករំលែក និងសិក្សាពីដំណោះស្រាយផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ ការអភិវឌ្ឍផលិតផល ឬសេវាកម្ម
✅ ស្វែងយល់ពីហានិភ័យ និងភាពងាយរងគ្រោះរបស់អាជីវកម្ម ជាពិសេសវិស័យកសិកម្ម
✅ ទទួលបានគំនិត និងមធ្យោបាយវិវត្តខ្លួនរបស់អាជីវកម្ម ដើម្បីឆ្លើយតបនឹងស្ថានភាពទីផ្សារបច្ចុប្បន្ន

ℹ️អំពីកម្មវិធី៖
🗓 ០១ សីហា ២០២៥
⏰ ០៩:៣០ - ១២:០០
✍️ចុះឈ្មោះចូលរួមកម្មវិធី៖ https://forms.gle/RePV1eAzt6Zf55bP7
📱ចូលរួមដោយឥតគិតថ្លៃតាមរយៈកម្មវិធីហ្សូម (Zoom)
📱ព័ត៌មានលម្អិត៖ ឬ +885 93 44 16 20
(តេឡេក្រាម)
ℹ️ចូលក្នុងគ្រុបតេឡេក្រាម៖ https://t.me/khmerSMEMATCH
🌐ចុះឈ្មោះនៅលើគេហទំព័រ៖ https://match.khmersme.gov.kh/

03/07/2025

បងប្អូនអ្នករកស៊ី ម្ចាស់អាជីវកម្ម គាំទ្រច្បាប់ដកសញ្ជាតិទេ?

03/07/2025

ចឹងបានថា

01/07/2025

អ្វីទៅជាគោលការណ៍ 5Ps ក្នុងសហគ្រិនភាព? ❺𝐏𝐬

អ្នកធ្លាប់តែអានពីយុទ្ធសាស្រ្ដ​ 4Ps ឬ 5Ps ទាក់ទងនឹងផ្នែកទីផ្សារ។ ឥឡូវ យើងមកដឹងពីគោលការណ៍ 5Ps សម្រាប់សហគ្រិនភាព ដែលសហគ្រិនគួរដឹង មុន ឬកំឡុងពេលដំណើរការអាជីវកម្មវិញម្តង។

ខាងក្រោមនេះជាចំណុចទាំង ៥ នៃគោលការណ៍ 5Ps៖

១. គោលបំណង (Purpose)

គោលបំណង​ ជាចម្លើយគ្រប់យ៉ាងនៃសកម្មភាពទាំងអស់។ ចំណុចដំបូងគឺ
សហគ្រិនគួប្បីកំណត់គោលបំណងប្រាកដប្រជារបស់ខ្លួនជាមុនសិន តាមរយៈការស្វែងយល់ កត់សម្គាល់ និងស្វែងរកឱ្យឃើញនូវបញ្ហាជាក់ស្ដែងក្នុងសង្គមដែលចង់ដោះស្រាយ និងច្នៃវាឱ្យទៅជាគោលដៅក្នុងការបង្កើតចក្ខុវិស័យសម្រាប់ក្រុមការងារ ឬអាជីវកម្ម ហើយនេះក៏ជាកម្លាំងចលករជួយអ្នកប្ដេជ្ញាចិត្តក្នុងការអនុវត្តផែនការផងដែរ។

២. ការតស៊ូ (Persistence)

ការធ្វើអាជីវកម្ម ជាដំណើរវែងឆ្ងាយ និងត្រូវប្រឈមនឹងរឿងប្លែកៗជាច្រើន។ ជួនកាល ការខំប្រឹងប្រែងខ្លះក៏អាចក្លាយជាអសារបង់ក៏មាន។ ឧទាហរណ៍ ធុរកិច្ចបង្កើតថ្មីជាមួយផលិតផលថ្មីលើទីផ្សារ ដោយការចាប់ផ្ដើមមួយដែល​មិនទាន់មានអ្នកស្គាល់។ ដូច្នេះ អ្នកត្រូវការការតស៊ូ និងការប្រឹងប្រែងខ្លាំង ដើម្បីធ្វើយ៉ាងណាឱ្យក្រុមមនុស្សប្រើប្រាស់គោលដៅទទួលស្គាល់ និងជឿជាក់លើផលិតផលរបស់អ្នក។ ប្រសិនបើសហគ្រិន មិនមានការតស៊ូនោះ គេអាចនឹងសម្រេចចិត្តបោះបង់កណ្ដាលទីជាក់ជាមិនខាន។

៣. ភាពអំណត់ (Patience)

វិថីនៃសហគ្រិនភាពជាដំណើរវែងឆ្ងាយ ដូចជាការត្រាច់ចរលើវាលខ្សាច់ដ៏ធំល្វឹងល្វើយមើលគោលដៅមិនឃើញ ហើយក៏មិនមែនប្រឹងតែមួយថ្ងៃ ឬមួយយប់ទទួលបានលទ្ធផលផ្លែផ្កាជាទីគាប់ចិត្តនោះទេ។ ដូច្នេះ សហគ្រិន ត្រូវការការលត់ដំ ទាំងកាយ ទាំងចិត្ត និងស្មារតី អត់ធ្មត់គ្រប់កិច្ចការ ដើម្បីពុះពារដើរទៅមុខជានិច្ច។

៤. ក្រុមការងារ (People)

សហគ្រិនភាគច្រើន ត្រូវការមនុស្សដែលមានឆន្ទៈដោះស្រាយបញ្ហាជាមួយគ្នា។ ដូច្នេះហើយទើប ការជ្រើសរើសក្រុមការងារ គឺជារឿងចម្បង ដោយសហគ្រិនជាម្ចាស់អាជីវកម្ម គួរណាស់ ផ្តោតខ្លាំងលើអត្តចរិតបុគ្គល ដែលមានទស្សនវិស័យស្របផ្លូវគ្នា ហើយប្រាកដថា នឹងរីករាយក្នុងការធ្វើការ ហើយមានភាពបត់បែនទៅតាមកាលៈទេសៈ ទើបកិច្ចការនានាអាចដើរទៅមុខដោយរលូនបាន។

៥. ប្រាក់ចំណូល​ (Profit)

ចំពោះអាជីវកម្មទើបបង្កើតថ្មីថ្មោង អាចនឹងការចំណាយពេលច្រើនបន្តិច ដើម្បីទាញរកប្រាក់ចំណេញ។ ម្យ៉ាងទៀត ការផ្ដោតលើប្រាក់ចំណេញក្នុងការរយៈពេលខ្លី អាចជាឧបសគ្គរារាំងដំណើរទៅមុខរបស់សហគ្រិន។ ដូច្នេះហើយ ជាការចាប់ផ្ដើមដំបូង ថ្វីបើប្រាក់ចំណេញសំខាន់ក៏ពិតមែន ប៉ុន្ដែសហគ្រិនមិនគួរផ្ដោតលើប្រាក់ចំណេញខ្លាំងពេកទេ គ្រាន់តែធ្វើយ៉ាងណាឱ្យឃើញមានចំណូល និងលំហូរប្រាក់វិជ្ជមានសិន ក៏បង្ហាញពីការវិវត្តន៍នៃអាជីវកម្មដែរ។

សរុបមកវិញ ការបកស្រាយចំណុចទាំង ៥ នេះ គឺជាការបង្ហាញពីភាពសំខាន់ៗមួយចំនួនក្នុងដំណើរនៃភាពជាសហគ្រិន ហើយគោលការណ៍ដែល​មានរួមបញ្ចូល គោលបំណង ការតស៊ូប្រឹងប្រែង ភាពអំណត់ ក្រុមការងារ និងប្រាក់ចំណូល សុទ្ធតែមានឥទ្ធពលលើគម្រោងធុរកិច្ចថ្មី៕
------------------------
អត្ថបទនេះនាំមកជូនដោយ Khmer Enterprise - សហគ្រិនខ្មែរ
✨ Join us on Telegram Channel: https://t.me/+w84MlB8KVKVjMDBl
🔰 សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់គ្រប់សកម្មភាពរបស់វិស័យសហគ្រិនភាព។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


Seksatompor@gmail. Com
Phnom Penh
12000