Learn to think រៀនគឹត

Learn to think រៀនគឹត ផ្នត់+គិត=ផ្នត់គំនិត,ការគិតខ្លាំង, គិតដោយមានប្រាជ្ញាស្មារតីរឹងមាំស្វាហាប់ និងមុះមុត....

03/02/2023
រៀនគិត      រៀនស្តាប់           រៀនអភិវឌ្ឍន៍                រៀនកែប្រែ                      រៀនទទូលយក                    ...
12/11/2021

រៀនគិត
រៀនស្តាប់
រៀនអភិវឌ្ឍន៍
រៀនកែប្រែ
រៀនទទូលយក
រៀនទទូលស្គាល់

✍️🧠🎯ការប្រើគំនិតដើម្បីរកភាពជោគជ័យមិនមែនរកភាពបរាជ័យទេ   ដោយភាពបរាជ័យត្រូវបានឆាបឆេះដោយរំសួលភ្លើងគំនិត 🦅🦅🦅
11/05/2021

✍️🧠🎯ការប្រើគំនិតដើម្បីរកភាពជោគជ័យមិនមែនរកភាពបរាជ័យទេ ដោយភាពបរាជ័យត្រូវបានឆាបឆេះដោយរំសួលភ្លើងគំនិត 🦅🦅🦅

📚✍️🧠មេរៀន៧ ដែលមនុស្ស គួររៀនសូត្រពីសត្វឥន្រ្ទី🎯🦅ខាងក្រោម​ គឺជាមេរៀនពិតនៃជីវិតរបស់សត្វឥន្រ្ទីដែលមនុស្សគួរស្វែងយល់ និងរៀនសូ...
09/05/2021

📚✍️🧠មេរៀន៧ ដែលមនុស្ស គួររៀនសូត្រពីសត្វឥន្រ្ទី

🎯🦅ខាងក្រោម​ គឺជាមេរៀនពិតនៃជីវិតរបស់សត្វឥន្រ្ទីដែលមនុស្សគួរស្វែងយល់ និងរៀនសូត្របាន៖

១. 🦅ឥន្រ្ទីហោះហើរជាមួយសត្វឥន្រ្ទី ៖ សត្វឥន្រ្ទីហោះហើរនៅកម្ពស់ខ្ពស់បំផុត ដូចនេះគ្មានបក្សីណា​ដែល​អាច បណ្តែតកាយក្នុងកម្ពស់នេះបានឡើយ ក្រៅពីគ្នាវានោះទេ។ វាមិនដែលហោះហើរជាមួយ​បក្សីផ្សេងៗដូចជា សត្វចាប សត្វក្អែក ឬហ្វូងបក្សីផ្សេងទៀតឡើយ ។

២. 🦅ឥន្ទ្រីមានទស្សនៈវិស័យវែងឆ្ងាយ និងមានការផ្តោតអារម្មណ៍ខ្លាំង ៖ បក្សីប្រភេទមានសំឡឹង​មើល​បាន​ឆ្ងាយណាស់ រហូតដល់រយៈចំងាយជាង ៥០០០ម៉ែត្រ។ នៅពេលដែលវាសំឡឹងទៅរកចំណី ឬ​កំណត់​ទិសដៅណា ហើយ វានឹងហោះសំដៅទៅតែម្តងដោយមិនខ្វល់ពីឧបសគ្គអ្វីឡើយ។ ទោះបីមាន​ឧបសគ្គអ្វីក៏ដោយ ក៏មិនអាច ធ្វើឲ្យសត្វឥន្ទ្រីចាកចេញពីគោលដៅដែលខ្លួនបានដៅទេ ពោលគឺរហូត​ទាល់តែចាប់ចំណី ឬដល់គោលដៅ របស់ខ្លួន។

៣. 🦅ឥន្ទ្រីមិនស៊ីសត្វងាប់ (សាកសព) ៖ ខុសពីសត្វត្មាតដែលស៊ីសត្វងាប់ ឥន្រ្ទីវិញស៊ីតែរបស់ស្រស់ៗ តែ ប៉ុណ្ណោះ។ មនុស្សគួរតែប្រុងប្រយ័ត្នខ្ពស់ជាមួយអ្វីដែលត្រូវមើល ឬត្រូវស្តាប់ពិសេសគឺព័ត៌មាន ដែលថ្មីៗក្តៅៗ។ មនុស្សត្រូវតែ បង្កើនការស្រាវជ្រាវឲ្យបានប្រសើរបំផុត។

៤. 🦅ឥន្ទ្រីចូលចិត្តព្យុះ ៖ ស្របពេលដែលសត្វបក្សីទាំងឡាយហើរឆ្លេឆ្លា និងស្វែងរកទីសុវត្ថិភាពពេលខ្យុះ​ខ្លាំងម្តង​ៗ​ តែសត្វឥន្ទ្រីបែរជារីករាយជាមួយព្យុះទៅវិញ។ ពេលជួបខ្យល់ព្យុះ វាតែងតែហើរឡើងឲ្យខ្ពស់ រួចសំកាំងស្លាប ដោយបណ្តោយខ្លួនតាមខ្យល់ទៅរកគោលដៅដែលវាត្រូវទៅ ដោយមិនចាំបាច់ប្រើ​កំលាំង​ហើរឡើយ។ មានន័យ​ថា ឥន្ទ្រីចេះទាញយកប្រយោជន៍ពីឧបសគ្គ។

៥. 🦅ឥន្ទ្រីចេះសាកល្បងមុនពេលទុកចិត្ត ៖ មិនមែនចេះតែទុកចិត្តអ្វីមួយឡើយ ពោលឥន្ទ្រីត្រូវតែធ្វើការ​ពិសោធន៍​មុនពេលជឿជាក់លើអ្វីមួយ។ ជាក់ស្តែងបើឥន្ទ្រីឈ្មោលណាចង់ស្រលាញ់ឥន្ទ្រីញី ត្រូវតែឆ្លង​កាត់​ការ​សាកល្បង​មួយ។ ឥន្ទ្រីញីហើរទៅក្រោមទៅពាំយកមែកឈើ ដោយឲ្យឥន្ទ្រីឈ្មោះហើរតាម រួចឥន្ទ្រីញីហើរឡើងលើ​ឲ្យខ្ពស់​ហើយ​បោះ មែកឈើចុះមកដី។ ឃើញបែបនេះឥន្ទ្រីឈ្មោះដែល​តាម​ស្រលាញ់នាង ត្រូវតែហើរប្រដេញ​ដើម្បីតាម​ចាប់​មែកឈើ ដែលធ្លាក់នោះមិនត្រូវឲ្យធ្លាក់ដល់​ដីទាន់​ឡើយ។ ក្រោយចាប់បានហើយ ឥន្ទ្រីឈ្មោះត្រូវ​យកមែក​ឈើនេះទៅឲ្យឥន្ទ្រី ញីវិញ។ ក្រោយទទួល ឥន្ទ្រីញីបានពាំមែកឈើនោះហើរទៅលើឲ្យខ្ពស់ជាងលើមុន រួចទម្លាក់​វាចុះមកដីម្តងទៀត ដើម្បីឲ្យអា​ឈ្មោល​តាមចាប់ទៀត។ ធ្វើបែបនេះរហូតដល់ឥន្ទ្រីញីពេញចិត្តនឹងសមត្ថភាព ការតស៊ូព្យាយាមរបស់ ឥន្ទ្រី​ឈ្មោះហើយ ទើបវាស្រលាញ់។ ទោះក្នុងជីវិតអាពាហ៍ពិពាហ៍ ឬជំនួញក្តី អ្នកត្រូវការ​ធ្វើ​តេស្តការ​ប្តេជ្ញាចិត្ត និងសមត្ថភាពដៃគូសិន មុនពេលរួមរស់ ឬធ្វើជំនួញជាមួយគ្នា។

៦. 🦅ឥន្ទ្រីរៀបចំខ្លួនរួចរាល់សម្រាប់ការផ្លាស់ប្តូរ ៖ មុនពេលបង្កើតកូន ឥន្ទ្រីតែងតែស្វែង​យក​កន្លែង​ដែល​ខ្ពស់​បំផុត ពិសេសតាមជ្រលងភ្នំ ឬមែកឈើខ្ពស់ៗ ដើម្បីឲ្យផុតពីសត្រូវផងទាំងពួង។ សត្វឥន្ទ្រីឈ្មោល​ត្រូវ​​តែ​ហើរ​មកដីដើម្បី​ស្វែងរកបន្លា មែកឈើងាប់ និងស្មៅទន់ៗ ដើម្បីធ្វើជាសំបុកសម្រាប់សម្រាល។ ទាំង​បន្លា មែកឈើ និងស្មៅទន់ៗទាំងនោះត្រូវបានរៀបចំយ៉ាងល្អ ទាំងក្នុងបំណងការពារ និងបង្កភាព​ងាយ​ស្រួល​សម្រាប់​ការបង្កើតកូន។ ក្រោយពេលសម្រាលរួច ទាំងឪពុក ទាំងម្តាយត្រូវសហការ​គ្នាដើម្បី​បង្រៀនកូនឲ្យចេះ ហើរ និងមានភាពក្លាហាន។ ពួកគេបានបោះកូនចេញក្រៅសំបុក រួចបណ្តាលឲ្យ​ធ្លាក់​ដោយ​​មានម្នាក់ចាំ​ទទួល ឬក៏បោះឡើងលើឲ្យកូនតូចធ្លាក់ក្នុងសំបុកវិញ។ ពួកគេធ្វើបែបនេះ​រហូត​ដល់កូន​​របស់ខ្លួនចេះ​ហើរ និង​មានភាពក្លាហានគ្រប់គ្រាន់ដើម្បីរស់នៅដោយឯករាជ្យបាន។

៧. 🦅ជម្រុះចោលនូវទម្លាប់ចាស់ ៖ ពេលឥន្ទ្រីកាន់តែចាស់ស្លាប ឬរោមរបស់វាកាន់តែខ្សោយទៅៗ ដែលធ្វើឲ្យមិនអាចហោះហើរបានលឿនឡើយ។ ពេលដែលវាមានអារម្មណ៍ថាខ្សោយ និងគិតពី​សេចក្តី​ស្លាប់ វាតែងតែហើរទៅកន្លែងដ៏ស្ងប់ស្ងាត់បំផុត ពិសេសគឺក្នុងរូងថ្ម។ វាព្យាយាមត្រដុសខ្លួននឹងថ្ម ឬខាំ​បោច ដើម្បី​ឲ្យ​​រោមចាស់ៗជ្រុះ រហូតអស់ពីខ្លួន។ បន្ទាប់មក វាបន្តរស់នៅក្នុងជីវិតស្ងប់ស្ងាត់នេះ​រហូត​ដល់​រោមថ្មីដុះ មកវិញ ទើបវាហើរចេញមកជីវិតខាងក្រៅវិញ។

🦅=============🦅🦅===============🦅

👉👀💔តើនៅពេលជួបនឹងព្រាននារី គួរធ្វើដូចម្តេច? ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការទប់ទល់នឹងព្រាននារី។ តើមានអ្វីខ...
09/05/2021

👉👀💔តើនៅពេលជួបនឹងព្រាននារី គួរធ្វើដូចម្តេច?
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការទប់ទល់នឹងព្រាននារី។ តើមានអ្វីខ្លះទៅ?

👉💔👀នៅពេលដែលអ្នកដឹងថាអ្នកកំពុងតែជួបនឹងព្រាននារី អ្នកអាចមើលភ្នែកគេបាន ដោយសម្លឹងមើលឲ្យជាប់ ដើម្បីឲ្យព្រាននារីនោះខ្លាច ហើយរត់ឆ្ងាយពីអ្នក។

👉💔👀នៅពេលដែលអ្នកដឹងថា មានមនុស្សកំពុងតាម អ្នកអាចដើរទៅកន្លែងដែលមានមនុស្សច្រើន ទើបព្រាននារីនោះមិនធ្វើអ្វីអ្នកបាន ដោយមានមនុស្សជួយការពារអ្នក។

👉💔👀បើអ្នកជួបនឹងព្រាននារី អ្នកអាចស្រែកឲ្យខ្លាំងៗថាចោរបាន ទើបគេមិនហ៊ានមកធ្វើបាបអ្នក ព្រោះមនុស្សដែលនៅជិតខ្លួនអ្នក នឹងជួយអ្នកចាប់ខ្លួនព្រាននារីម្នាក់នេះ។

👉💔👀នៅពេលដែលអ្នកជិះជណ្តើរយន្ត អ្នកគួរតែឈរឲ្យជិតកន្លែងដែលចុចឲ្យអ្នកដទៃជួយ ព្រោះនៅពេលដែលអ្នកជួបនឹងព្រាននារី អ្នកអាចចុចទាន់ពេល ទើបមានអ្នកអាចជួយអ្នកបាន។

👉💔👀បើអ្នកដើរក្នុងកន្លែងស្ងាត់ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ហើយក្នុងកាបូបគួរតែដាក់របស់ដែលអាចការពារខ្លួនបាន ទើបអ្នកអាចទប់ទល់នឹងព្រាននារីបានគ្រប់ពេល។
ក្រោយពេលដែលអ្នកជួបនឹងព្រាននារី អ្នកគួរតែប្តឹងប៉ូលីសភ្លាម ទើបអាចចាប់ខ្លួនព្រាននារីនោះដាក់គុកបានទាន់ពេល ដោយមិនទៅបន្តធ្វើបាបនារីដទៃបាន៕
================💔💔================

👉ដូចម្ដេចហៅថាព្រាននារីហើយព្រាននារីជាអ្វី ?👉តើព្រាននារីមានពត៍សម្បុរបែបណាខ្លះ ?💔ខាងក្រោមនេះគឺជាការបង្ហាញខ្លះៗមួយចំនួនដែលបញ...
09/05/2021

👉ដូចម្ដេចហៅថាព្រាននារីហើយព្រាននារីជាអ្វី ?
👉តើព្រាននារីមានពត៍សម្បុរបែបណាខ្លះ ?
💔ខាងក្រោមនេះគឺជាការបង្ហាញខ្លះៗមួយចំនួនដែលបញ្ជាក់ពីមនុស្សដែលមានចរិកជាព្រាននារីឬក៏ជនបោកប្រាស់💔:

👉💔ព្រាននារីប្រភេទទី១ ជាប្រភេទព្រាននារីនៅកណ្ដាលវាល សំដីផ្អែម ដៃដល់ ស្ដេចដ្រាម៉ា និងប៉ិនខាងសន្យា។ ស្រួលចំណាំទេព្រាននារីប្រភេទនេះ គោលដៅគេគឺតណ្ហា(សម្ដៅលើផ្លូវភេទ) ពេលសេពគប់គេ និយាយទៅនិយាយមកវិលទៅវិលមកតែអារឿងហ្នឹងឯង ហើយបើប្រើវិធីល្បួងទៀត ហ្នឹងប្រាកដ។

👉💔ព្រាននារីប្រភេទទី២ គឺជាប្រភេទព្រាននារីស្រឡាញ់មុខមាត់ ស្ទាយ៌បណ្ឌិត។ និយាយពីថាការរៀបចំខ្លួន គឺត្រឹមត្រូវសមសួន និយាយទៅម៉ាអេម ទ្រឹស្ដីវិញបណ្ឌិតសូមខ្មាស។ ចូលចិត្តឈឺឆ្អាលរឿងគុណធម៌ រឿងខុសនិងត្រូវ។ សំខាន់ចូលចិត្តកាន់សៀវភៅ ផុសពីសៀវភៅ ធ្វើខ្លួនឯងជាអ្នកស្រឡាញ់សៀវភៅមាំហាស៎។ ឥរិយាបទវិញ គឺជេនធឺមេនពិតៗ។ ពិបាកចំណាំបន្តិច តែនៅពេលអ្នកសេពគប់កន្ទុយក៏លេចចេញមក គឺគេជាមនុស្សមានប្រតិកម្មផ្លូវភេទរហ័ស ឆាប់រំជួលអារម្មណ៍"ភេទ" ហើយបើអ្នកជាគោលដៅ គេនឹងបង្ហាញប្រតិកម្មនៃអារម្មណ៍គេទៅកាន់អ្នក។ គេមានវិធីសាស្ត្រល្បួងអ្នកទៅកាន់ចំណង់ ដោយប្រយោលជាច្រើន ដែលនាំឱ្យគេបានទៅកាន់គោលដៅ។ កំសួលតណ្ហាគេ កើនឡើងរហ័ស ហើយក៏ឆាប់ដកខ្លួនដែរ។ គេចូលចិត្តប្ដូរមុខសញ្ញារើយៗ អត់ដែលប្រាកដជាមួយនរណាទេ។ ប្រភេទនេះអ្នកត្រូវប្រយ័ត្ន វាទាមទារឱ្យអ្នកជាមនុស្សរឹងមាំ ហើយច្បាស់លាស់ទើបគេចផុត។

👉💔ព្រាននារីប្រភេទទី៣ ជាប្រភេទបង្ហាញថា ខ្លួនជាមនុស្សថ្លៃថ្នូរខ្ពើមចំណង់។ និយាយទៅចូលចិត្តធ្វើរឹកខុសគេ ប្រកា
ន់មុខមាត់ រឹកធំ បើគេមើលស្រីស្អាត គាត់អត់ខ្ចីមើលទេ ហើយបង្ហាញថាអត់អីអស្ចារ្យ។ ស្រីៗសម្រាប់គាត់ដូចមើលស្រាល គ្មានអីអស្ចារ្យ មិនចង់បាន មិនចង់សេពគប់ ប៉ុន្តែកុំច្រឡំ ការពិតនៅក្រោយខ្នង មិនដឹងជាមានមនុស្សស្រីប៉ុន្មាននាក់ទេកំពុងទឹកភ្នែក។ ព្រាននារីប្រភេទនេះ រឹកមាំ អស្ចារ្យតែនៅមុខគេឯងទេ តែស្ងាត់ៗ២នាក់វិញ ចាប់ផ្ដើមចេញកន្ទុយហើយ ជន្លឆ្វេងជន្លស្ដាំស្ទួសៗ មើលតែដឹងសភាពការណ៍ចាត់ការតែម្ដង។

👉💔ព្រាននារីប្រភេទទី៤ គឺជាប្រភេទព្រាននារីឈាមត្រជាក់ ប្រភេទនេះលាក់មុខសាហាវណាស់។ គេមានសមត្ថភាពខ្ពស់ មើលធ្លុះចិត្តមនុស្សភាគច្រើន ចេះរៀបចំបត់បែនបានម៉ាសមទំនង។ បើគេដាក់ចិត្តលើអ្នកណាហើយ អ្នកនោះកម្រគេចផុត គេមានមធ្យោបាយអាចយកបានទាំងកាយ បេះដូង ទាំងព្រមទាំងជីវិតផង💔។ គេអាចរៀបចំគ្រប់យ៉ាងបានទៅតាមដំំណើរ មានផ្ដើម មានតួ មានសរុប ជាប្រភេទមនុស្សឆ្លាត ហើយពូកែខ្លាំងតែម្ដង។ មនុស្សប្រភេទនេះ ខ្លាំង ពិសពុល ហើយត្រជា
ក់ស្រេប មាន១០នាក់អាចលាក់ជិតឈឹងទាំង១០ ហើយជួនកាលបើអ្នកដឹង គេក៏អាចធ្វើឱ្យអ្នកប្រតិកម្មមិនរួច។ ពេលខ្លះ រឿងដូចមេឃរលំគេធ្វើធម្មតា នៅអាចចាត់ចែងគ្រប់យ៉ាងបានយ៉ាងល្អ រៀបរយ ដូចគ្មានអីកើតឡើង។ ប៉ះព្រាននារីប្រភេទនេះ បើគេឱ្យសុខអ្នកក៏សុខ បើគេមិនចង់ឱ្យសុខក៏វេទនាដូចស្លាប់ទាំងរស់។ ប្រភេទនេះ អ្នកនឹងមិនងាយចំណាំ ឬដឹងងាយៗទេ លុះត្រាតែគេជាអ្នកចង់ឱ្យអ្នកដឹង ពុំនោះទេ អ្នកជាមនុស្សឆ្លាត ហើយមានបទពិសោធន៍ខ្ពស់ណាស់។

ចាប់ពីវិនាទីនេះតទៅ ឈប់ជឿគេងាយៗតែសម្បកក្រៅទៀត។ ដឹងទេ? សូម្បីកូវីដ១៩ ក៏បំលែងខ្លួនដែរ នេះលើក
ឡើងពី៤ប្រភេទទេ ចុះប្រាកដអត់ ថាព្រាននារីមិនបំលែង
ខ្លួន? ការសេពគប់នរណាម្នាក់ត្រូវប្រើពេលវេលា ច្បាស់លាស់ រក្សាខ្លួន ឱ្យតម្លៃខ្លួនឯងឱ្យបានច្រើន បើមិនចង់ក្លាយជាសាច់ប្រមាញ់របស់ព្រានដោយទទេៗ ហើយអង្គុយស្ដាយក្រោយទេនោះ៕
===============💔💔💔==============

✍️មនុស្សគ្រប់រូបត្រូវជ្រើសរើសគូស្រករដោយរបៀបណា ?👉👫៥ចំណុចជួយឲ្យការរើសគូស្រករបានត្រឹមត្រូវ🌺💕ការរើសគូស្រករ ដើម្បីកសាងជីវិតបន...
09/05/2021

✍️មនុស្សគ្រប់រូបត្រូវជ្រើសរើសគូស្រករដោយរបៀបណា ?
👉👫៥ចំណុចជួយឲ្យការរើសគូស្រករបានត្រឹមត្រូវ

🌺💕ការរើសគូស្រករ ដើម្បីកសាងជីវិតបន្ទាប់ពីអាពាហ៍ពិពាហ៍ ចាំបាច់ណាស់ត្រូវសម្លឹងមើលឲ្យបានហ្មត់ចត់ កុំគ្រាន់តែមានអារម្មណ៍ថាស្រលាញ់ និងចង់មានដៃគូកំដរជីវិតឯកោ។ តើមនុស្សដូចម្ដេចដែល អ្នកគួរតែជ្រើសមកធ្វើជាគូស្រករ ហើយធ្វើឲ្យជីវិតអ្នកថ្លៃថ្នូរ មានសិរីសួស្ដី សុភមង្គលរហូតដល់ចាស់ស្លាប់?

ចំណុចនេះយុវវ័យភាគច្រើន តែងមើលរំលងក្រឹត្យក្រមពីបុរាណ ដែលដូនតាបានចងក្រងជាដំបូន្មាន ហើយបែរងាកទៅរកទ្រឹស្ដីបរទេសមួយចំនួន ដែលខ្វះនូវមូលដ្ឋានគ្រឹះច្បាស់លាស់ ឬគ្រាន់តែជាបទពិសោធន៍អារម្មណ៍នៃមនុស្សម្នាក់ពីរនាក់ប៉ុណ្ណោះ។ ការណ៍នេះហើយ ដែលយុវជនយុវនារីមួយចំនួនជួបវិបត្តិនៅក្រោយពេលរៀបការ។

ឆ្លើយតបទៅនឹងសំនួរខាងលើ មនុស្សដែលគួរជ្រើសរើសជាគូស្រករពិតប្រាកដបាននោះ ត្រូវសម្លឹងទៅលើលក្ខណៈសម្បត្តិសំខាន់ៗដូចជា៖

១. រូបសម្បត្តិ សំដៅដល់ទម្រង់រូបរាងដែលគ្រប់លក្ខណៈ ពុំមានវិការៈ មានសាច់ឈាមភ្លឺថ្លា រៀបខ្លួនស្លៀកពាក់សមរម្យ មានសុខភាពល្អមាំមួន រហ័សរហួនស្វាហាប់។ មិនថាបុរស ឬនារីទេ តែងតែងប្រាថ្នានូវរូបសម្បត្តិល្អ គួរជាទីពេញចិត្តជនានុជនទាំងពួង។

២. ចរិយាមារយាទ ត្បិតថាវាមើលមិនឃើញ តែវាស្ដែងចេញតាមទង្វើ កាយវិការ ការប្រព្រឹត្តិដោយកាយ និងវាចា។ ចរិយាមារយាទ កើតចេញពីការហ្វឹកហាត់ ការតាំងចិត្ត ការធ្វើជាប្រចាំក្លាយទៅជាទម្លាប់ និងមជ្ឈដ្ឋានរស់នៅ។ ដូច្នេះអ្នកគួរសម្លឹងមើលនរណាដែលមានកាយវិការសមរម្យ សម្ដីសំដៅមានរបៀប មានរសខ្លឹមសារ ចេះគោរពឱនលំទោន ចេះគួរសម រួសរាយ ជាអ្នកមានស្មារតីខ្ជាប់ខ្ជួន និងមិនសូវធ្វេសប្រហែស ឧស្សាហ៍ព្យាយាម មានគោលការណ៍ច្បាស់លាស់ និងឈ្លាសវៃ។

៣. ចំណេះដឹង គឺចំណេះ និងជំនាញដែលបានពីការរៀនសូត្រ និងហ្វឹកហាត់ ដើម្បីដោះស្រាយបញ្ហាជីវិត។ ឃ្លាថាដោះស្រាយបញ្ហាជីវិតនេះ សំដៅដល់មុខរបរការងារអាជីពចិញ្ចឹមជីវិតខ្លួនឯង និងគ្រួសារ មានសមត្ថភាពកសាងសេដ្ឋកិច្ច សង្គមកិច្ច សុខុមាលភាពគ្រួសារ និងសង្គមជាតិ និងមានបុគ្គលិកលក្ខណៈជាដៃគូគ្រួសារ និងជាប្រជាពលរដ្ឋពេញលេញ។

៤. ទ្រព្យសម្បត្តិ ទ្រព្យសម្បត្តិខ្មែរយើងចែកជាបី គឺ ទ្រព្យកេរ ទ្រព្យកើតពីការរកស៊ី និងទ្រព្យកើតពីបុណ្យ ឬទ្រព្យបានមកដោយឥតហេតុ តែក្នុងន័យនេះទ្រព្យ សម្បត្តិសំដៅដល់ទ្រព្យដែលកើតចេញពីការប្រឹងប្រែងរកស៊ីដោយញើសឈាមសាមីខ្លួនផ្ទាល់។ មនុស្សដែលមានទ្រព្យសមរម្យថ្លៃថ្នូរតែងធ្វើរឿង៤យ៉ាង៖

💪ជាអ្នកពូកែរកស៊ី ឧស្សាហ៍ ព្យាយាម និងឈ្លាសវៃក្នុងការរកទ្រព្យ💵💰🏍️🚕💒🏖️🏝️

💪ជាអ្នកចេះទុកដាក់ទ្រព្យ និងថែរក្សាការពារបានល្អ

រាប់អានមិត្តភ័ក្ដិដែលល្អៗ មានគំនិតគិតគូរជ្រៅជ្រះ

💪ជាអ្នកចេះចាត់ចែងលុយកាក់ទ្រព្យសម្បត្តិបានយ៉ាងល្អ និងមានប្រយោជន៍។

៥. កិត្តិយស ជាផ្នែកមួយសំខាន់ដែរ ដែលមនុស្សគ្រប់គ្នាតែងប្រាថ្នាចង់បាន។ កិត្តិយសជាសេចក្ដីថ្លៃថ្នូរ និងធ្វើឲ្យជីវិតមានខ្លឹមសារ។ ដូចជាពាក្យគេថា រស់នៅដើម្បីសេចក្ដីថ្លៃថ្នូរ។ កិត្តិយសមិនលំបាករកទេ ឲ្យតែមនុស្សមានលក្ខណៈទាំងបួនយ៉ាងខាងលើ។

កុំស្រមៃខ្ពស់ពេក គ្មានមនុស្សណាល្អគ្រប់ទាំងប្រាំចំណុចនោះទេ ប៉ុន្តែបើគ្មានសូម្បីតែមួយចំណុចនោះ ក៏មិនគួរសេពគប់ជាគូស្រករដែរ។ ម្យ៉ាងទៀតប្រសិនអ្នកចង់ទាក់ចិត្ត Crush របស់អ្នកឲ្យបាក់ស្រលាញ់អ្នកវិញនោះ អ្នកគួរតែខំបំពេញ ៥ ចំណុចនេះឲ្យបាន។

សរុបមកវិញ មនុស្សប្រុសស្រី ដែលអ្នកគួរតែជ្រើសមកធ្វើជាគូស្រករ ហើយធ្វើឲ្យជីវិតអ្នកថ្លៃថ្នូរ មានសិរីសួស្ដី សុភមង្គលរហូតដល់ចាស់កោងខ្នងនោះ សូមកុំមើលរំលងលក្ខណៈសម្បត្តិទាំង ៥ ខាងលើនេះឲ្យសោះ៕
====================================

 #តម្លៃពិតមិនចាំបាច់លាក់បាំងលាក់បាំងមិនមែនតម្លៃពិត✍️អ្វីទៅជាតម្លៃ?តម្លៃ គឺជាសភាពពិតមិនក្លែងក្លាយដែលមនុស្សគ្រប់គ្នាត្រូវក...
09/05/2021

#តម្លៃពិតមិនចាំបាច់លាក់បាំងលាក់បាំងមិនមែនតម្លៃពិត
✍️អ្វីទៅជាតម្លៃ?
តម្លៃ គឺជាសភាពពិតមិនក្លែងក្លាយដែលមនុស្សគ្រប់គ្នាត្រូវការហើយជាសភាវគតិដែលមនុស្សមានបំណងប៉ងប្រាថ្នាចង់បាន ។ ឬ តម្លៃគឺជា អ្វីៗដែលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន ដើម្បីធ្វើឲ្យជីវីតរបស់ពួកគេរស់នៅក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានតម្លៃ ។

📚តើតម្លៃមានប្រភពមកពីណា?
👉តាមទស្សនៈម៉ាសែលែ : មកពីមនោសញ្ចេតនា
👉តាមទស្សនៈគូសឌុប : មកពីជីវតម្លៃ
👉តាមទស្សនៈអេរ៉ងហែល : តម្លៃមានប្រភពមកពីចំណង់
ប៉ុន្តែតម្លៃពិតរបស់មនុស្សគឺ មនុស្សជាអ្នកបង្កើតនូវតម្លៃ និងស្គាល់នូវតម្លៃដោយសារមនុស្សមានសតិ២សំខាន់ៗ គឺ វិច្ឆ័យ និងវិចារណញាណ។

📚តើតម្លៃត្រូវបានចាត់ចេញជាប៉ុន្មានផ្នែកអ្វីខ្លះ ?
តម្លៃត្រូវបានចាត់ចេញជា ២ គឺ ៖

✍️តម្លៃទិសដៅ: គឺសំដៅចំពោះទីបញ្ចប់ នៃសេចក្ដីប្រាថ្នា ដែលមនុស្សប្រាថ្នាចង់ឪ្យសម្រេចក្នុងអំឡុងពេលដែលពួកគេមានជីវិតរស់នៅ
✍️តម្លៃមធ្យោបាយ: គឺសំដៅលើវិធីពេញចិត្ត នៃអកប្បកិរិយា ឬ មធ្យោបាយដែលធ្វើឪ្យបានសម្រេចទិសដៅ ។

📚តើតម្លៃរបស់មនុស្សស្ថិតលើសម្បត្តិប៉ុន្មានយ៉ាង?
តម្លៃរបស់មនុស្សស្ថិតលើសម្បត្តិ៤ប្រការ
១. រូបសម្បត្តិ : រូបរាងកាយសមសួនមានសុខភាពល្អសោភ័ណភាព
២. វិជ្ជាសម្បត្តិ : មានចំណេះដឹងមានសមត្ថភាពជំនាញដែលអាចប្រកបមុខរបរមួយច្បាស់លាស់សម្រាប់រកចំណូល។
៣. ទ្រព្យសម្បត្តិ : មានទ្រព្យធនសម្រាប់ផ្គត់ផ្គង់ជីវភាព មានទីជម្រកស្នាក់នៅសមរម្យ មានសំភារៈជាមធ្យោបាយប្រើប្រាស់ក្នុងពេលមានអាសន្ន។
៤. ចរិយាសម្បត្តិ : មានចរិតមាយាទល្អ សុភាពរាបសារ សីលធម៌ សុជីវធម៌ ជាមនុស្សពេញលេញ ឧស្សាហ៍ព្យាយាម អំនត់ ស្គាល់បុណ្យ បាប គុណ ទោស ។

📚ចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សមានៈ

🦾តម្លៃជីវសាស្រ្តៈ ជាតម្លៃទាក់ទងជាមួយទិដ្ឋភាពនៃជីវីត និងជាហេតុការជីវសាស្រ្ត
🚦តម្លៃសេដ្ឋកិច្ចៈ ជាតម្លៃដែលទាក់ទងនឹងវត្ថុសម្ភារៈដែលគេប្រើ ឬផ្លាស់ប្តូរទំនិញ និងសេវាកម្ម
💪តម្លៃឥទ្ធិពលៈ ជាតម្លៃដែលគេបានជួបប្រទះក្នុងទំនាក់ទំនងសង្គម សហប្រតិបត្តិការនិងការប្រកួតប្រជែង
🧠តម្លៃបញ្ញាៈ ជាតម្លៃដែលគេបានជួបប្រទះនៅក្នុងការពេញចិត្តនឹងការចេះចង់ដឹងប្រកបដោយសុភវិនិច្ឆ័យ និងការប្រើប្រាស់ស្មារតីប្រកបដោយបញ្ញា
🌺តម្លៃសោភ័ណៈ ជាតម្លៃដែលគេបានជួបប្រទះនៅក្នុងការអបអរសាទរ ឬការសរសើរដោយមិនលំអៀងចំពោះសោភ័ណភាពធមុ្មជាតិនិងសោភ័ណភាពសិល្បៈ ។
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

Address

Phnom Penh

Telephone

+855885029007

Website

Alerts

Be the first to know and let us send you an email when Learn to think រៀនគឹត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Learn to think រៀនគឹត:

Shortcuts

Share

Category