ផ្កាក្នុងចិត្ត

ផ្កាក្នុងចិត្ត កុំធ្វើទង្វើណាដែលអ្នកមិនចង់អោយអ្នកដទៃធ្វើបានអ្នកវិញ ចែករំលែកចំណេះដឹង

 #គ្មានអ្នកណាដូចអ្នកសាកគិតទៅមនុស្សគ្រប់គ្នា គិតតាំងពីមនុស្សដែលកើតតាំងពីយូរលុងណាស់មកហើយ គឺគ្មានអ្នកណាម្នាក់ដែលដូចអ្នកឡើយ ...
08/02/2022

#គ្មានអ្នកណាដូចអ្នក

សាកគិតទៅមនុស្សគ្រប់គ្នា គិតតាំងពីមនុស្សដែលកើតតាំងពីយូរលុងណាស់មកហើយ គឺគ្មានអ្នកណាម្នាក់ដែលដូចអ្នកឡើយ ។ គ្មានអ្នកណាដែលមានទេពកោសល្យ សមត្ថភាព រឿងរ៉ាវ និងឱកាសដូចអ្នកដែរ ហើយគ្មានអ្នកណាដែលមានគ្រួសារ បងប្អូន មិត្តភក្តិដូចអ្នកដែរ ។ គ្មានក្រយៅដៃអ្នកណាដូចអ្នក ហើយគ្មានអ្នកណាដែរមានទាំងក្ដីបារម្ភ និងគោលដៅដូចអ្នកទាំងស្រុងនោះដែរ ។ គ្មានអ្នកណាម្នាក់ដែលអាចនិយាយដូចអ្នកគ្រប់ពាក្យ ហើយគ្មានអ្នកណាដែលអាចញញឹមដូចអ្នក គឺគ្មានអ្នកណាម្នាក់ដែលអាចសម្ដែងពីលក្ខណៈរបស់អ្នកទៅអ្នកដទៃបានឡើយ។

បើអញ្ចឹង ម៉េចក៏មិនរីករាយចំពោះអ្វីដែលអ្នកមាន? ទទួលស្គាល់នូវអ្វីដែលអ្នកមាន និងជារបស់អ្នកពិតៗ មិនចាំបាច់ខំប្រឹងធ្វើពុតជាមនុស្សប្រភេទផ្សេងដើម្បីគ្រាន់តែបំពេញនូវការរំពឹងរបស់គេតែប៉ុណ្ណោះទេ។

មិនត្រូវខ្លាចពេលដែលអ្នកធ្វើអ្វីដែលខុសពីគេ ព្រោះអ្នកជាអ្នក គ្មានអ្នកណាម្នាក់អាចចូលក្នុងវិញ្ញាណ និងចិត្តរបស់អ្នកបានឡើយ។ គួរសម្ដែងចេញមកនូវអ្វីដែលជារបស់អ្នក ទៅកាន់គ្រួសារ មិត្តភក្តិ បងប្អូន និងមនុស្សជុំវិញខ្លួនយើង។ ហ៊ានធ្វើអ្វីដែលអ្នកចូលចិត្ត ហ៊ានធ្វើអ្វីដែលជាក្ដីស្រមៃដែលខុសប្លែកពីគេ ព្រោះវាជារបស់អ្នក💖។

---
អត្ថបទដកស្រង់: Khmer LifeLesson

Address

Phnom Penh

Telephone

+855975849258

Website

Alerts

Be the first to know and let us send you an email when ផ្កាក្នុងចិត្ត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ផ្កាក្នុងចិត្ត:

Shortcuts

Share

Category