RobotYOUNG Academy

RobotYOUNG Academy

Share

បេសកកម្ម: កសាងមូលធនមនុស្ស ៤.០
Mission: Build Workforce 4.0

Specialties in
Robotics Training, Automated Machine Operation Training, Industrial Engineering Solution Training, Drone Training, STEM Training, AI Training, Circuitry Training, and IoT Training

17/05/2026

🤖 ការអនុវត្ត៖ ការសិក្សាពី RGB LED Strip និងការសរសេរកូដ គ្រប់គ្រងពន្លឺ 🎨💡

ក្នុងវគ្គសិក្សានេះ សិស្សបានសិក្សាអំពីការភ្ជាប់ និងការគ្រប់គ្រង RGB LED Strip ដោយប្រើ Microcontroller និងការសរសេរកូដ Block Programming។ សិស្សបានរៀនអំពីការបញ្ជាពន្លឺ ការប្តូរពណ៌ និងការបង្កើត Effect ផ្សេងៗ ដែលជាមូលដ្ឋាន សម្រាប់ការអភិវឌ្ឍគម្រោង Smart Electronics និង IoT នាពេលអនាគត។

EN: In this lesson, students explored how to connect and control RGB LED strips using microcontrollers and block-based programming. They learned how to manage lighting, change colors, and create different lighting effects, building foundational skills for future smart electronics and IoT projects.

Photos from RobotYOUNG Academy's post 16/05/2026

🤖 អបអរសាទរ សិស្សានុសិស្ស RobotYOUNG Academy - Congratulations to Our Students!

បន្ទាប់ពីការខិតខំរៀនសូត្រ និងអនុវត្តជាក់ស្តែង សិស្សានុសិស្សបានបញ្ចប់កម្រិតសិក្សា និងទទួលបានវិញ្ញាបនបត្រដោយជោគជ័យ។ តាមរយៈ Robotics និង STEAM ពួកគេបានអភិវឌ្ឍជំនាញសំខាន់ៗដូចជា ការសរសេរកូដ អេឡិចត្រូនិច ការផ្គុំរ៉ូបូត ការគិតវិភាគ និងការដោះស្រាយបញ្ហា។

After dedicated hands-on learning, students successfully completed their level and received certificates. Through Robotics and STEAM, they gained key skills in coding, electronics, robot building, critical thinking, and problem-solving.

15/05/2026

🤖 ការអនុវត្ត៖ ការសិក្សាពី Flight Drone, ជំនាញ Pilot និងបច្ចេកវិទ្យាដែលនៅពីក្រោយការហោះហើរ Drone 🎮

មុននឹងឈានដល់ការសិក្សា Autonomous Drone សិស្សត្រូវស្វែងយល់អំពីជំនាញ Pilot ពិតប្រាកដ ការគ្រប់គ្រងការហោះហើរ និងសមាសធាតុសំខាន់ៗរបស់ Drone ដូចជា Motor, Propeller, Sensor និង Flight Controller។ ការសិក្សានេះ បានជួយឲ្យសិស្សយល់អំពីសុវត្ថិភាព ការគ្រប់គ្រង និងបច្ចេកវិទ្យា ដែលនៅពីក្រោយការហោះហើរ Drone ជាក់ស្តែង។

EN: Before learning autonomous drone systems, students study real piloting skills, flight control, and key drone components such as motors, propellers, sensors, and flight controllers. This helps them understand flight safety, control, and the technology behind real drone operations.

14/05/2026

👑 អបអរសាទរ ព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា - Happy Birthday, Your Majesty! 🇰🇭

សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៧៣ព្រះវស្សា យាងចូល៧៤ព្រះវស្សា។

ស្ថិតក្នុងព្រះវរោកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លានេះ សូមក្រាបថ្វាយព្រះសព្ទសាធុការពរ សូមព្រះមហាក្សត្រទ្រង់ ប្រកបដោយព្រះបរមសុខគ្រប់ប្រការ ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្ត្រកម្ពុជា ជារៀងដរាបតទៅ។

EN: On the auspicious occasion of the Birthday Anniversary of His Majesty King Norodom Sihamoni, RobotYOUNG Academy
extends our heartfelt wishes for His Majesty’s good health, happiness, wisdom, and longevity. May His Majesty continue to bless Cambodia with peace, prosperity, and harmony for generations to come.

13/05/2026

🤖 ការបង្ហាញ៖ ប្រព័ន្ធចាប់សញ្ញាពណ៌ និងបង្ហាញទិន្នន័យលើ LCD 📟

សិស្សបានបង្ហាញការប្រើប្រាស់ Color Sensor (TCS3200) ដើម្បីសម្គាល់ពណ៌វត្ថុផ្សេងៗ ហើយបញ្ជូនទិន្នន័យទៅកាន់មីក្រូកុងត្រូល័រ សម្រាប់បង្ហាញលទ្ធផលលើអេក្រង់ LCD។ នៅពេល Sensor ចាប់សញ្ញាពណ៌ណាមួយ ប្រព័ន្ធនឹងបញ្ជា Servo Motor ឲ្យបង្វិលទៅតាមមុំ (degree) ដែលបានកំណត់សម្រាប់ពណ៌នីមួយៗ។ ប្រព័ន្ធអាចដំណើរការបានដោយស្វ័យប្រវត្តិ និងមានភាពត្រឹមត្រូវក្នុងការគ្រប់គ្រងចលនា។

EN: Students demonstrate a color detection system using a TCS3200 color sensor and LCD display, where the sensor detects object colors and sends the data to a microcontroller for real-time display on the LCD screen. Once a specific color is detected, the system controls the motor to rotate at a predefined angle (degree) based on the detected color.

The project highlights color sensing technology, LCD interfacing, motor control, microcontroller programming, and embedded systems for interactive automation.

Photos from RobotYOUNG Academy's post 13/05/2026

🤖 សាលាបង្រៀនបច្ចេកវិទ្យា និងរ៉ូបូទិកបានបង្កើត និងអភិវឌ្ឍមេរៀន សិក្សាវិស្វកម្ម និងគណិតវិទ្យា ដែលរួមបញ្ចូលមុខវិជ្ជារ៉ូបូទិក ដ្រូន និងអេអាយ។ មេរៀនទាំងនេះត្រូវបានបង្រៀន ដោយវិស្វករ ដែលមានជំនាញច្បាស់លាស់ និងបទពិសោធន៍ជាក់ស្តែង។

យើងសូមអញ្ជើញមាតាបិតា និងអាណាព្យាបាល ជួយលើកទឹកចិត្តកូនៗ ឲ្យសិក្សាផ្នែកបច្ចេកវិទ្យា ដើម្បីរួមចំណែកលើកស្ទួយ ការអភិវឌ្ឍន៍ ប្រទេសកម្ពុជានៅបច្ចុប្បន្ន និងអនាគត។

EN: RobotYOUNG Academy develops and delivers engineering and mathematics-based learning programs, including Robotics, Drones, and AI. All courses are taught by skilled engineers with real-world experience.

We encourage parents and guardians to support and motivate their children to study technology, contributing to the development of Cambodia both now and in the future.

11/05/2026

🤖 ការបង្ហាញ៖ ការគ្រប់គ្រង Stepper Motor ដោយប្រើ Motor Driver និង Joystick ⚙️ 🎮

សិស្សបានបង្ហាញការប្រើប្រាស់ Joystick ដើម្បីគ្រប់គ្រងលើ Stepper Motor តាមរយៈ Motor Driver ដោយភ្ជាប់ជាមួយមីក្រូកុងត្រូល័រ និងប្រើកូដសម្រាប់បញ្ជា។ ម៉ូទ័រអាចបង្វិលទៅមុខ ថយក្រោយ និងផ្លាស់ប្តូរទិសដៅបានយ៉ាងត្រឹមត្រូវ អាស្រ័យលើការបញ្ជាពី Joystick។

EN: Students demonstrate a stepper motor control system using a motor driver and joystick, where the motor responds to joystick movement for precise direction and motion control.

The project highlights motor control, joystick integration, microcontroller programming, and embedded systems for real-time interaction.

Photos from RobotYOUNG Academy's post 10/05/2026

សាលាបង្រៀនបច្ចេកវិទ្យា និងរ៉ូបូទិកបានបង្កើត និងអភិវឌ្ឍមេរៀន សិក្សាវិស្វកម្ម និងគណិតវិទ្យា ដែលរួមបញ្ចូលមុខវិជ្ជារ៉ូបូទិក ដ្រូន និងអេអាយ។ មេរៀនទាំងនេះត្រូវបានបង្រៀន ដោយវិស្វករ ដែលមានជំនាញច្បាស់លាស់ និងបទពិសោធន៍ជាក់ស្តែង។

យើងសូមអញ្ជើញមាតាបិតា និងអាណាព្យាបាល ជួយលើកទឹកចិត្តកូនៗ ឲ្យសិក្សាផ្នែកបច្ចេកវិទ្យា ដើម្បីរួមចំណែកលើកស្ទួយ ការអភិវឌ្ឍន៍ ប្រទេសកម្ពុជានៅបច្ចុប្បន្ន និងអនាគត។

RobotYOUNG Academy develops and delivers engineering and mathematics-based learning programs, including Robotics, Drones, and AI. All courses are taught by skilled engineers with real-world experience.

We encourage parents and guardians to support and motivate their children to study technology, contributing to the development of Cambodia both now and in the future.

10/05/2026

🤱 រីករាយទិវាមាតាពិភពលោក - Happy Mother’s Day: គ្មានក្តីស្រឡាញ់ណាមួយ ដែលធំធេងជាង ក្តីស្រឡាញ់របស់អ្នកម្តាយឡើយ - No love in this world is greater than a mother’s love 🌷

សារជូនចំពោះអ្នកម្តាយដ៏អស្ចារ្យរបស់កូន៖ កូនសូមអរគុណសម្រាប់ក្ដីស្រឡាញ់ដែលមិនចេះរីងស្ងួត ការលះបង់ដែលមិនចេះរួញរា ការតស៊ូប្រឹងប្រែងមិនចេះហត់នឿយ ការថែទាំគ្រប់បែបយ៉ាង និងការគាំទ្រដោយស្មោះស្ម័គ្ររបស់អ្នកម្តាយ។

ទោះបីម្តាយជួបការលំបាក ឬភាពហត់នឿយយ៉ាងណាក៏ដោយ ក៏ម្តាយមិនដែលត្អូញត្អែរឲ្យកូនៗដឹងឡើយ ហើយតែងតែផ្តល់អ្វីល្អៗទាំងអស់សម្រាប់កូនៗ។

ពាក្យល្អៗ ការជំរុញលើកទឹកចិត្ត ការឧបត្ថម្ភគាំទ្រ និងការបួងសួងជូនពរយ៉ាងស្ងៀមស្ងាត់សម្រាប់កូនៗ ទាំងអស់នេះមានន័យយ៉ាងធំធេងបំផុតសម្រាប់កូនៗ។

ជាចុងក្រោយ កូនៗសូមបួងសួងដល់អ្នកម្តាយទាំងអស់ ទទួលបានសុខភាពល្អ សុភមង្គល និងក្ដីស្រឡាញ់ពេញបរិបូណ៌ជារៀងដរាប។

EN: To all amazing mothers, we would like to express our heartfelt gratitude for your endless love, selfless sacrifices, tireless efforts, care in every way, and sincere support.

Even when facing difficulties or exhaustion, mothers never complain to their children and always give their very best in everything they do for them.

Your kind words, encouragement, support, and silent prayers for your children mean more than words can express and are deeply meaningful to us.

Finally, we pray that all mothers are blessed with good health, happiness, and everlasting love.

💖

Photos from RobotYOUNG Academy's post 09/05/2026

🤖 ក្មេងស្រីក៏អាចក្លាយជា វិស្វករ អ្នកបង្កើត អ្នកសរសេរកូដ និងអ្នកបច្ចេកវិទ្យា បានដែរ! - Girls can also become engineers, programmers, and future technology leaders!

នៅសាលារ៉ូបូតយ៉័ង យើងជំរុញឱ្យក្មេងស្រីហ៊ានសាកល្បង ស្វែងយល់ និងបង្កើតអនាគតរបស់ខ្លួនតាមរយៈការសិក្សា Robotics, Coding, AI និង Engineering

ពិសេស! យើងតែងតែផ្តល់ជូននូវអាហារូបករណ៍គាំទ្រ 30% សម្រាប់ក្មេងស្រី ដែលមានចំណាប់អារម្មណ៍​ លើការសិក្សា STEM & Robotics នេះ។

អនាគតបច្ចេកវិទ្យា មិនមែនសម្រាប់តែបុរសទេ ក្មេងស្រីក៏អាចធ្វើបានដែរ!

ចូលរួមជាមួយយើងថ្ងៃនេះ ដើម្បីក្លាយជាអ្នកបង្កើតនាថ្ងៃអនាគត!

———

EN: At RobotYOUNG Academy, we encourage girls to explore, create, and build their future through hands-on learning in Robotics, Coding, AI, and Engineering.

Special Offer! we also provide 30% scholarship support for girls who are passionate about STEM & Robotics education.

Technology has no gender girls can innovate and lead too!

Join us today and become part of the future of innovation!

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

RobotYOUNG Academy, Connexion Asia, Koh Pich City, Corner Of Koh Pich Street, And Park Avenue, Kingdom Of Cambodia
Phnom Penh
12000