19/06/2026
សកម្មភាពបញ្ចប់កម្មសិក្សារបស់និស្សិតវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូននៅ ឆ្នាំសិក្សា ២០២៥-២០២៦
កម្មសិក្សានៅ ៖ ក្រុមហ៊ុន NIPPON EXPRESS CANBODIA CO., LTD
ជំនាញ៖ គ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់
គួរបញ្ជាក់ផងដែរថានិស្សិតដែលនឹងត្រូវចុះកម្មសិក្សាសរុបមានចំនួន ៩៥នាក់ ដែលនឹងត្រូវធ្វើការបែងចែក ទៅតាម ទីតាំងនានា៖
មាន អគ្គនាយកដ្ឋាន មន្ទីរសាធារណការខេត្ត កំពង់ផែស្វយ័ត នាយកដ្ឋាន នានាចំណុះក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនឯកជន។
តាមរយៈការយកចិត្តទុកដាក់ ណែនាំ និងផ្តល់ការគាំទ្រពីសំណាក ថ្នាក់ដឹកនាំក្រសួង និង ថ្នាក់ដឹកនាំវិទ្យាស្ថាន
បានរៀបចំឱ្យមានកម្មវិធីចុះកម្មសិក្សានៅអំឡុងពេលសម្រាកឆមាសនេះឡើង ដើម្បីតម្រង់ទិស និងបណ្ដុះបណ្ដាល ឱ្យនិស្សិតមានទំនុកចិត្ត ទទួលបានបទពិសោធន៍ការងារ និងបានអនុវត្ដជំនាញរបស់ខ្លួន នៅទីតាំងការងារជាក់ស្ដែង។
កិច្ចខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងការសហការ សម្របសម្រួលពី ស្ថាប័ននានាចំណុះក្រសួងសាធារណការ បានធ្វើឱ្យកិច្ចការ កម្មសិក្សាអាចប្រព្រឹត្តទៅបាន។ ជាលក្ខណៈពិសេសរបស់វិទ្យាស្ថាន ការចុះកម្មសិក្សាតាំងពីឆ្នាំទី២ នៅពេលវិស្សមកាល និស្សិតគឺត្រូវពង្រឹងសម្ថភាពបន្ថែម ដែលនេះជាទស្សនវិស័យវែងឆ្ងាយ និងភ្លឺថ្លា របស់ ថ្នាក់ដឹកនាំក្រសួង ថ្នាកដឹកនាំវិទ្យាស្ថាន ក្នុងការផ្តល់ឱកាសឱ្យនិស្សិតអាចសម្របសម្រួលខ្លួននឹងធ្វើការស្វែងយល់ពីការងារពិត ដែលនិស្សិតនឹងអាចជួបប្រទះពេល ដែលឈានចូលដល់ជីវិតការងារជាក់ស្តែងនៅពេលខាងមុខ។ សកម្មភាពនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល ពង្រឹងសម្ថភាពធនធានមនុស្សក្នុងវិស័យសាធារណការ ក៏ដូចជាសង្គមជាតិទាំងមូល។
#កម្មសិក្សា