14/10/2024
Brand Name : Rexpa Plus
Active Ingredient: Paracetamol 500mg & Caffeine 65mg
ការព្យាបាល៖
ព្យាបាលការឈឺចាប់កម្រិតស្រាលទៅមធ្យម និងជួយកាត់បន្ថយអាការៈគ្រុនក្ដៅ: ឈឺក្បាល ឈឺសាច់ដុំ ឈឺធ្មេញ ឈឺត្រចៀក ឈឺចាប់ពេលមករដូវ ឈឺក ជំងឺផ្ដាសាយ គ្រុនផ្ដាសាយ។
របៀបប្រើ៖ លេប
• មនុស្សពេញវ័យនិងកុមារអាយុ12ឆ្នាំឡើង:
1 រឺ 2 គ្រាប់រៀងរាល់ 4 ទៅ 6 ម៉ោងម្ដង
ផលរំខាន: មិនមានផលរំខានគួរអោយកត់សម្គាល់
ការប្រុងប្រយ័ត្ន :
• ហាមប្រើចំពោះស្រ្តីមានផ្ទៃពោះ
• មិនត្រូវប្រើរួមផ្សំជាមួយផលិតផលមានផ្ទុកនូវសារធាតុ paracetamol ដទៃទៀតទេ។
• ការប្រើប្រាស់ Paracetamol លើសកម្រិតជាមួយផលិតផលផ្សេងទៀតអាចបណ្ដាលអោយខូចថ្លើម ។
• ចំពោះអ្នកជំងឺមានបញ្ហាតម្រង និង ថ្លើមសូមពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនមុនពេលប្រើប្រាស់
23/07/2024
វិធីការពារសុខភាពរបស់លោកអ្នកពីជំងឺរលាកក្រពះ
24/06/2024
តើវីតាមីនBចម្រុះ(Vitamin B-Complex) មានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពប្រចាំថ្ងៃរបស់យើង? ហើយបើយើងខ្វះវា តើវាប៉ះពាល់ដល់សុខភាពយើងបែបណាដែរ?
- វីតាមីន B1
វីតាមីន B1 ជួយបង្កើនការលូតលាស់ និង មុខងារកោសិកាក្នុងរាងកាយ មិនតែប៉ុន្ដែជួយរំញោចដល់មុខងារប្រព័ន្ធប្រសាទ និង បំប្លែងជាតិស្ករទៅជាថាមពល។
- វីតាមីន B2
វីតាមីន B2 ជំនួយការលូតលាស់កោសិកា ពង្រឹងប្រព័ន្ធប្រសាទ សុខភាពស្បែក ភ្នែក ថ្លើម និង សាច់ដុំ។
- វីតាមីន B3
វីតាមីន B3 ជួយបំប្លែងជាតិកាបូនអ៊ីដ្រាត និង ខ្លាញ់ទៅជាថាមពល ក៏ដូចជាជួយពង្រឹងប្រព័ន្ធរំលាយអាហារ និង ប្រព័ន្ធប្រសាទ។
- វីតាមីន B6
វីតាមីន B6 ជំនួយមុខងារប្រព័ន្ធប្រសាទ ពង្រឹងប្រព័ន្ធភាពស៊ាំ និង គ្រប់គ្រងមុខងារអ័ម៉ូន។
💁♂️ការទទួលវីតាមីនB គួរតែទទួលទានប្រភេទវីតាមីនB ចម្រុះ ដើម្បីកុំអោយយើងលើសតែវីតាមីនB មួយប្រភេទ ហើយមិនអាចស្រូបវីតាមីនB ផ្សេងបាន
រោគសញ្ញាកង្វះវីតាមីន B
ប្រសិនបើរាងកាយខ្វះវីតាមីន B នឹងបង្ហាញរោគសញ្ញាដូចជា៖
- ឆាប់អស់កម្លាំង
- ខ្សោយសាច់ដុំ
- ឆាប់ខឹង
- ឆាប់ភ្លេច
- ស្លេកស្លាំង
- ដៃជើងឆាប់ស្ពឹកស្រពន់
- ខ្សោយការគិត
- ប្រឈមការទល់លាមក
- ការឈឺក្បាល
- ឧស្សាហ៍រមួលក្រពើ
24/05/2024
ស្វែងយល់ពីថ្នាំ បញ្ចុះជាតិខ្លាញ់ក្នុងសរសៃឈាម
Brand Name: Redlip Nano
Active Ingredient : Fenofibrate Nanoral Tablet 145mg
- បញ្ចុះ Cholesterol 20 to 25%
- បញ្ចុះ Triglycerides 40 to 55%
- បញ្ចុះ HDL 10 to 30%
Redlip Nano មានមុខងារក្នុងការបញ្ចុះ និងបន្ថយជាតិខ្លាញ់មិនល្អ និងបង្កើនខ្លាញ់ដែរល្អ អាចជួយដល់ប្រព័ន្ធឈាម និងបេះដូង អាចបង្កាការស្ទះសរសៃឈាមខួរក្បាល និងសរីរាង្គផ្សេងៗ ជួយបង្ការជម្ងឺទឹកនោមផ្អែម និងការស្ពឹកដៃជើង ជួយអោយមានកម្លាំង និងការប្រើប្រាស់ថាមពល និងអុកស៊ីហ្សែនបានល្អ។
ឱសថនេះមានសកម្មភាព៖
(1) កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលនៅក្នុងឈាម តាមរយៈការទប់ស្កាត់ដំណើរការផលិតសារធាតុកូឡេស្តេរ៉ូលនៅក្នុងថ្លើមនិងជម្រុញការបញ្ចេញកូឡេស្តេរ៉ូលទៅក្នុងទឹកប្រមាត់។
(2) កាត់បន្ថយកម្រិតទ្រីគ្លីសេរីត (Triglyceride) នៅក្នុងឈាម តាមរយៈការជម្រុញសកម្មភាពនៃអង់ស៊ីមដែលមានមុខងារបំបែកសារធាតុទ្រីគ្លីសេរីត ព្រមទាំងទប់ស្កាត់ដំណើរការផលិតសារធាតុនេះនៅក្នុងថ្លើម។
(3) បង្កើនបរិមាណកូឡេស្តេរ៉ូលដែលភ្ជាប់ជាមួយនឹងម៉ូលេគុលHDL (HDL Cholesterol ឬ កូឡេស្តេរ៉ូលល្អ)នៅក្នុងឈាម តាមរយៈការជម្រុញដំណើរការផលិតប្រូតេអ៊ុនមួយចំនួន ដែលជាធាតុផ្សំសំខាន់នៃម៉ូលេគុលHDL។
01/05/2024
Brand Name : Microcef 200mg
Active Ingredient: Cefixime 200mg
- ថ្នាំប្រឆាំងបាក់តេរី ឬថ្នាំផ្សះ (Antibiotics)
- ក្រុម សេហ្វាឡូស្ព័រីន (Cephalosporin) ជំនាន់ទី3
- Very wide Spectrum
ការព្យាបាល៖
ព្យាបាលលើការបង្ករោគជាច្រើនដែលបង្កឡើងដោយបាក់តេរីដូចជា
- អំបៅអំបែក
- ការបង្ករោគនៅផ្លូវទឹកម៉ូត្រ និងជំងឺប្រមេះទឹកបាយ
- រលាកផ្លូវដង្ហើមផ្នែកខាងលើ និងខាងក្រោម
- វាក៏មានភាពនឹងនរខ្លាំងចំពោះវត្តមានរបស់អង់ស៊ីម “Beta-lactamase” ដែល “Beta-lactamase” បានធ្វើអោយមានភាពស៊ាំនៃថ្នាំរបស់ពពួក Penicillin និងពពួក Cephalosporin មួយចំនួន។
របៀបប្រើ៖ លេប
- ក្មេងចាប់ពី ៦ខែ 8mg/kg ក្នុងមួយថ្ងៃ ១ឬ២ដង
- ក្មេងចាប់ពី ១២ឆ្នាំឡើង និងមនុស្សធំ ប្រើ 200-400mg ក្នុងមួយថ្ងៃ ១ឬ២ដង រយៈពេលនៃការប្រើប្រាស់អាចពី ៧-១៤ថ្ងៃ អាស្រ័យទៅតាមជំងឺ។
ផលរំខាន៖
- ការរាករូសដែលមានឈាម ឬរាកសុទ្ធតែទឹក
- វិលមុខ ឈឺចាប់ ឬពិបាកនោម ឬប្រែប្រួលចំនួនទឹកនោម
- ប្រកាច់ អស់កម្លាំងខុសធម្មតា
- ប្រតិកម្មអាឡែហ្ស៊ីដូចជា កន្ទួលរមាស់ ហើមមុខ ហើមបបូរមាត់ ឬអណ្តាត មានបញ្ហាក្នុងការដកដង្ហើម ក្តៅខ្លួន ឡើងក្រហមស្បែក មានពងបែកលើស្បែក ហូរឈាម ឬជាំលើស្បែក ភ្នែកទៅជាលឿង។
23/04/2024
ថ្នាំបន្តក់ភ្នែកជាមួយអង់ទីប៊ីយោទិក
ត្រូវបានប្រើសម្រាប់ព្យាបាលការបង្ករោគដោយមេរោគបាក់តេរី។
11/04/2024
Brand Name : Koldeen Junior
Active Ingredient: Paracetamol 125mg + Chlorpheniramine 1mg
Chlorpheniramine ក្នុងក្រុម Anti-Histamine H1 ជំនាន់ទី1
វាមានផ្ទុកសារធាតុសកម្មប៉ារ៉ាសេតាមុលនិងក្លរីនហ្វេមីរ៉ាមេន។
ការព្យាបាល៖
វាត្រូវបានប្រើដើម្បីផ្តល់ការធូរស្បើយបណ្តោះអាសន្នពីរោគសញ្ញាដូចខាងក្រោមនៃជំងឺផ្តាសាយ រួមមាន៖
- ក្តៅខ្លួន
- ឈឺក្បាល
- កណ្តាស់
- ឈឺខ្លួន
- ហៀរសំបោរ
- ភ្នែកសើម និងរមាស់
របៀបប្រើ៖ លេប
- ក្មេងចាប់ពី ២ឆ្នាំ: ១ស្លាបព្រា (5ml) ៣ដង ឬ៤ដង/១ថ្ងៃ (មិនលើសពី 6mg)
- ក្មេងចាប់ពី ៦ឆ្នាំ: ២ស្លាបព្រា (10ml) ៣ដង ឬ៤ដង/១ថ្ងៃ (មិនលើសពី ១២mg)
រូបភាពគំរូរ
05/04/2024
តើអាច ស៊ុលថ្នាំអោយកូនបន្ថែមបានទេ បើសិនជាកូនមិនត្រជាក់ខ្លួនបន្ទាប់ពីដាក់ថ្នាំបញ្ចុះកំដៅរួច?
កំដៅធម្មតារបស់ក្មេងគឺ 36 -37.5 អង្សារC ។ ធំជាង37.5 អង្សារC នៅឃ្លាក និងធំជាង38អង្សារC នៅក្បាល ឫត្រចៀកសន្មត់ថាកូនក្តៅខ្លួនហើយ ។ ការអោយថ្នាំបញ្ចុះកំដៅ (ជាទូទៅ Paracetamol) អោយទៀងទាត់ ៤ម៉ោងម្តង ឫ៦ម៉ោងម្តង ។ ជាមួយនឹងកំរិតដូសត្រឹមត្រូវ តាមវេជ្ជបញ្ជា គឺអោយ 10-15mg ក្នុង១គីឡូកូន។
ចុះបើមិនត្រជាក់ខ្លួនក្រោយពេលដាក់ភ្លាមៗ?
ការអោយថ្នាំតែមួយមុខគត់ក៏មិនអាចត្រជាក់ដែរ គឺត្រូវជូតខ្លួនជាមួយទឹកក្តៅឧណ្ឌៗ ឫមុជក៏បានដែរ មិនចូលសួតនោះទេ និងត្រូវនៅក្នុងបរិយាកាសត្រជាក់ល្មម។
មិនអាចស៊ុលបន្ថែមបានទេ??
ថ្នាំស៊ុល ឫថ្នាំលេបបញ្ចុះកំដៅនេះជាប៉ារ៉ាសេតាមុល ដូចគ្នាគឺត្រូវប្រើចន្លោះ 4-6ម៉ោងម្តង។ ការអោយថ្នាំស៊ុល ឫលេបន្ថែមមុនពេលនេះអាចលើសកំរិត និងពុលថ្លើមកូនបាន។
05/04/2024
🦟 is usually found in tropical & sub-tropical climates worldwide.
The most common symptoms are:
❗️high fever
❗️severe headache
❗️pain behind the eyes
❗️muscle & joint pains
❗️nausea
❗️vomiting
❗️swollen glands
❗️rash
02/04/2024
Brand Name : Es-Gut
Active Ingredient: Esomeprazole 40mg
- ថ្នាំទប់ស្កាត់ការចម្លងប្រូតុង (Proton Pump Inhibitors) ជំនាន់ទី2
ការព្យាបាល៖
- ជំងឺរលាកបំពង់អាំហារដោយសារការច្រាលអាស៊ីតក្រពះ (Reflux esophagitis)
- ដំបៅក្រពះ, រួមទាំងទម្រង់ជំងឺដែលបណ្តាលមកពីបាក់តេរី Helicobacter Pylori
- ជំងឺដំបៅនៅក្នុងក្រពះពោះវៀន
- ជំងឺក្រពះដោយសារតែការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាកដែលមិនមែន steroidal;
- ជំងឺមហារីកកោសិកាទឹករងៃនៃភ្នាសសើមក្រពះ (Gastric MALT lymphoma)
- ជំងឺ Idiopathic thrombocytopenic purpural (ITP) ក្រោយការព្យាបាលជំងឺមហារីកក្រពះដំណាក់កាលដំបូងដោយប្រើអង់ដូស្កូ
របៀបប្រើ៖
មេរោគក្នុងក្រពះ៖ 40mg មួយថ្ងៃពីរដង ព្រឹកល្ងាច
ដំបៅក្រពះ ឬពោះវៀន៖ 20mg មួយថ្ងៃមួយដង ករណីធ្ងន់អាច 40mg មួយថ្ងៃពីរដង ព្រឹកល្ងាច
ផលរំខាន៖
- រាគរូស មុខងារថ្លើមមានបញ្ហា រលាកក្រពះ ហើមពោះ ដុំពកក្នុងក្រពះ អាការៈខ្វះឈាម ឈឺពោះ ឡើងកន្ទួលក្រហម លាមកជ្រាយ
29/03/2024
Brand Name: Convit - Z
Active Ingredient: Vitamin B-complex + Zinc
វីតាមីន គឺជាសារធាតុបំប៉នចាំបាច់បំផុតសម្រាប់ការលូតលាស់
និងការពាររាងកាយពីជំងឺកាចសាហាវជាច្រើន។
ដូចយើងដឹងស្រាប់ វីតាមីនមានច្រើនប្រភេទ និងមានគុណសម្បត្តិផ្សេងៗពីគ្នា។
ក្រុមវីតាមីន B ត្រូវគេស្គាល់ថា ជាវីតាមីន B Complex គឺមានសរុបទាំងអស់ ៨ ប្រភេទ ដូចជា៖
B1 (Thiamine) B2 (Riboflavin) B3 (Niacin) B4 (Pantothenic acid)
B6 (Pyridoxine) B7 (Biotin) B9 (Folic acid) B12 (Cobalamin)
វីតាមីន B នីមួយៗ មានអត្ថប្រយោជន៍រៀងៗខ្លួន ដូចជា៖
B1 សាច់ដុំ សរសៃប្រសាទ និងបេះដូង បង្កើតកោសិកាថ្មីៗ
B2 ផលិតកោសិកាឈាមក្រហម និងប្រឆាំងពីរ៉ាឌីកាល់សេរី
B3 គ្រប់គ្រងលើប្រព័ន្ធសរសៃប្រសាទ និងប្រព័ន្ធរំលាយអាហារ ថាមពល
B5 បំបែកជាតិខ្លាញ់ និងជាតិស្ករកាបូអ៊ីដ្រាត ផលិតអ័រម៉ូន ការលូតលាស់រាងកាយ
B6 ប្រព័ន្ធភាពស៊ាំ ផលិតអ័រម៉ូន និងប្រូតេអ៊ីន
B7 ផលិតអ័រម៉ូន
B9 បង្កើតកោសិកា និងថែរក្សា DNA ជំរុញការផលិតកោសិកាឈាមក្រហម
B12 ជួយដល់ការកំណត់នូវកម្រិតអាមីណូអាស៊ីដ (Homocysteine)
អាចប្រើបានបីដងក្នុងមួយថ្ងៃ ទៅតាមស្ថានភាព អ្នកត្រូវការ។
28/03/2024
++ យល់ដឹងថ្នាំផ្សះ ofloxacin ++
ជាទូទៅ ថ្នាំផ្សះ ជាថ្នាំចេញដោយវេជ្ជបញ្ជារ
តើដឹងទេថាមកពីមូលហេតុអ្វី?
ការប្រើប្រាស់ថ្នាំផ្សះមិនបានត្រឹម នោះនឹងអាចមានគ្រោះថ្នាក់ដល់ជីវិតបានគ្រប់ពេល ប្រសិនបើមិនមានថ្នាំផ្សះណាអាចមានប្រសិទ្ធិភាពប្រឆាំងជាមួយនឹងមេរោគដែលបានស៊ាំក្នុងខ្លួនបុគ្គលនោះ។
- Ofloxacin ជាឱសថស្ថិតនៅក្រុម fluorquinolone ( levofloxacin, ofloxacin, ciprofloxacin, gatifloxacin, moxifloxacin, gamifloxacin, sparfloxacin, norfloxacin, enafloxacin, trovafloxacin, Lomefloxacin, )
- ofloxacin ជា broad spectrum antibiotic ដែលមាននាទីសំលាប់បាក់តេរីជាច្រើនដូចជា៖
Staphylococcus
Streptococcus pneumoniae
E. coli
Salmonella enter
Mycobacterium pneumoniae
Haemophilus influenzae
Klebsiella pneumoniae
Legionella pneumoniae
Proteus mirabilis
Pseudomonas aeruginosa
Enterococcus faecalis
Chlamydia pneumoniae .........
- គុណភាពព្យាបាល៖
គ្រុនពោះវៀន
ការបង្ករោគនៅផ្លូវដកដង្ហើម
ការបង្ករោគនៅ ផ្លូវទឹកនោម
បង្ករោគនៅស្បែក និង ជាលិកាទន់ៗ
បង្ករោគនៅកោសិកានានា
រលាកប្រូស្តាត
រលាកនៅអាងត្រគៀក
រាកដោយការបង្ករោគ
បង្ករោគនៅក្នុងពោះ
រលាកថ្លើមដោយ បាក់តេរី
បង្ករោគនៅភ្នែក
បង្ករោគនៅត្រចៀក
រលាកក្រពះពោះវៀន
ជំងឺឆ្លងតាមការរួមភេទ
ប្រមេះ
Flague.......
- ការប្រុងប្រយត្ន័៖
ប្រតិកម្ម អាហ្លែកសុី
ខ្សោយតំរងនោម
ទឹកនោមផ្អែម
ប្រវត្តិ ឈឺសសៃពួរ
បាក់ទឹកចិត្ត
ខ្សោយបេះដូង
ធ្លាប់ប្រកាច
មានដុំនៅខួរក្បាល
- ហាមប្រើ ៖
អ្នកធ្លាប់មានប្រតិកម្មជាមួយក្រុម Fluorquinolone
ស្ត្រីមានផ្ទៃពោះ
ស្ត្រីបំបៅដោះកូន
< 18ឆ្នាំ
អ្នកមានជំងឺឆ្គួតជ្រូក
- ផលរំខានមនុស្សមួយចំនួន៖
ចង់ក្អួត
ក្អួត
រាក
ឈឺក្បាល
វិលមុខ
មិនងងុយដេក
ឈឺពោះ
ភ្នែក និង ស្បែកលឿង
ពិបាកនោម
ពិបាកដកដង្ហើម
ឈឺទ្រូង
រមាស់
ប្រតិកម្ម
ទន់ដៃជើង
ពេលប្រើយូរធ្វើអោយកើតជំងឺផ្សិត
ខ្វះជាតិស្ករ....
- កំរិត និង របៀបប្រើ៖ សំរាប់មនុស្សចាស់ > = 18ឆ្នាំ
ម្តង 200mg - 400mg ពីរដង/ថ្ងៃ សំរាប់ 1 ទៅ 14ថ្ងៃ ទៅតាមប្រភេទជំងឺនិមួយៗ រឺ
Acut pelvic inflammatory diseases
400mg រាល់ 12ម៉ោងម្តង សំរាប់ 10 ទៅ 14ថ្ងៃ
Uncomplicated cystitis
200mg រាល់ 12ម៉ោង ម្តង សំរាប់ 3 ទៅ 7ថ្ងៃ
Typhoid fever
200mg រាល់ 12ម៉ោងម្តង សំរាប់ 10 ទៅ 14ថ្ងៃ
Complicated UTI
200mg រាល់ 12ម៉ោងម្តង សំរាប់ 10ថ្ងៃ
diarrhea
300mg រាល់ 12ម៉ោងម្តង សំរាប់ 1 ទៅ 3ថ្ងៃ
Prostatitis
300mg រាល់ 12ម៉ោងម្តង សំរាប់ 6 អាទិត្យ
Pyelonephritis
200mg - 400mg រាល់ 12ម៉ោងម្តង សំរាប់ 7 - 10ថ្ងៃ
Epididymo - orchitis
200mg - 400mg រាល់ 12ម៉ោងម្តង សំរាប់ 10 ទៅ 14ថ្ងៃ .............
Brand Name: OFLOTAS (Ofloxacin 200mg) (រូបភាពគំរូ)