24/11/2022
កិច្ចការស្រាវជ្រាវ រឿងអ្នកតាទឹកអ្នកតាភ្នំ
វិទ្យាសាស្រ្តសង្គម ប្រវត្តិសាស្ត្រខ្មែរ
24/11/2022
កិច្ចការស្រាវជ្រាវ រឿងអ្នកតាទឹកអ្នកតាភ្នំ
13/03/2022
ប្រធាន ទស្សនៈមួយពោលថា «ទ្រឹស្តីព្រះពុទ្ធសាសនាជួយឱ្យសង្គមខ្មែរមានវប្បធម៌សន្តិភាព»។ ចូរពន្យល់បកស្រាយដោយលេីកយកសង្គម និងអក្សរសិល្ប៍មកបញ្ជាក់។
26/02/2022
(សំណេរតែងសេចក្តី បែបពិភាក្សាដែលមានមតិពីរ)
ប្រធានមាននទស្សនៈមួយពោលថា « ខ្លឹមសារជីវិតពិតប្រាកដមិនស្ថិតលេីជីវិតរស់នៅបានយូរអង្វែងនោះទេ » ។ រីមតិមួយទៀតពោលថា « ខ្លឹមសារជីវិតពិតប្រាកដគឺស្ថិតនៅលេីការច្នៃជីវិតឪ្យមានប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ » ។ ចូរពិភាក្សាដោយលេីកយក សង្គម ប្រវត្តិសាស្រ្តនិងអក្សរសិល្ប៍មកបញ្ជាក់ ។
15/01/2022
«ការពារប្រសេីរជាងព្យាបាល»
27/06/2021
•ពេលដែលមិនមានការតស៊ូក្នុងជីវិត ប្រៀបដូចជាទូកដែលលិចប្រុងនឹងក្រឡាប់លិចលង់ទៅក្នុងទឹកនេះឯងហេីយបេីលិចហេីយទោះខំបាតទឹកយ៉ាងណាក៏មិនរីងបានឡេីយ នេះទេីបថាធ្វេីអ្វីកុំឆាប់បោះបង់ហេីយគិតថាធ្វេីមិនបានបេីច្នេះជីវិតនឹងលិចដូចទូកនេះឯងទោះបីបញ្ហាតូចឬឧបសគ្គយ៉ាងណាមានតែការក្រែងននាល មុតមាំជំនះនឹងវាទេទេីបអាចរកដំណោះស្រាយប្រកបដោយផ្លែផ្កាយ៉ាងឧត្តម។
•មនុស្សដែលមានចំណេះដឹងរៀនបានខ្ពស់ តែអត្តចរិកមាក់ងាយអ្នកល្ងង់តូចទាប ទោះបីមានកម្រិតវប្បធម៌ខ្ពស់យ៉ាងណា ក៏នៅតែមិនមានអ្វីអស្ចារ្យដែរ មានតែការចេះដាក់ខ្លួនឱនលំទោនចំពោះអ្នកដទៃទេីបគេផងគោរពវិញ ហេីយការមានចរិតសុភាពចេះប្រណិប័តន៍និងឪ្យតម្លៃមនុស្សជុំវិញ នេះទេីបជាការបង្ហាញឪ្យគេដឹងថាពិតជាអ្នកដែលមានការអប់រំជ្រៅជ្រះ។🍂💛
10/06/2021
ទ្រឹស្តីពុទ្ធសាសនាជួយឪ្យសង្គមខ្មែរមានវប្បធម៌សន្តិភាព
10/06/2021
មានទស្សនៈមួយលេីកឡេីងថា : < ការអប់រំជាសិទ្ធិសេរីភាពដែលបេីកផ្លូវឪ្យមនស្សសម្រេចបានភាពថ្លៃថ្នូរ >
07/03/2021
រីករាយថ្ងៃ ៨ មីនា ទិវាសិទ្ធនារីអន្តជាតិ
(ស្រី្តនិងបុរសមានសិទ្ធស្មេីគ្នា ស្រ្តីជាមាតាសកល បុរសត្រូវឪ្យតម្លៃនិងគោរពស្រ្តី ហេីយត្រូវលះបង់នូវអំពេីហិង្សាដោយចេតនានៅក្នុងគ្រួសារនិងការចាប់ទុកភរិយាដូចទាសី)
#លេីកកម្ពស់តម្លៃនារី
ធម្មជាតិបានបង្កេីតសត្វសា
រុក្ខជាតិចាឡេីងឪ្យបាន
ធាតុឈ្មោលនិងញីឥតពុំបាន
ពូនពូជសណ្តានជាចាំបាច់។
រុក្ខជាតិឈ្មោលអ្នកបញ្ជេញ
លម្អងបាញ់ចេញ ញីចាំចាត់
ទទួលលម្អងកេីតជាផ្លែ
រីកលូតទាល់តែបែកសាយភាយ។
នេះប្រៀបដូចបុរសនិងស្រ្តី
បំពេញជួយក្តីយ៉ាងរួតរាយ
ស្រ្តីជាជេីងក្រោយថែទ្រព្យាយ
រក្សាមិនរាយជួយបុរស។
តាមពង្សាវតារខ្មែរ
លាវយីក្សត្រខ្មែរមុនបង្អស់
ប្រជាគោរពស្ត្រីទាំងអស់
ទុកខ្ពស់ផុតផុសស្មេីមាតា។
ស្រី្តជាកម្លាំងដ៏មុតស្រួច
ជួយជាតិឪ្យរួចពីបញ្ហា
កម្លាំងចលករអស្ចារ្យ
អភិវឌ្ឍន៍ស្តារជាតិឪ្យថ្កេីង។
ស្រ្តីមានបញ្ញាឈានលេីសគេ
ថែសិល្បៈកេរ្តិ៍ប្រពៃឡេីង
របាំអប្សរាល្អឆេីង
ល្បីឈ្មោះសុសសេីងពេញសកល។
ស្រ្តីជាភេទទន់ភ្លន់រមទម្យ
ចរិតស្រគំចិត្តស្មោះស
មានឥរិយាមាយាទល្អ
សក្តិសមបវរប្រៀបដូចពេជ្រ។
៧.៣.២០២១
ត្មែង កប ចាន់ណេង🍂
26/12/2020
#របៀបសំពះត្រឹមត្រូវ
ឥរិយាបទខ្មែរគ្រប់រូបមិនថាចាស់ឬក្មេងតែងប្រកាន់ខ្ជាប់ខ្ជួននូវការគោរពឱនលំទោនយ៉ាងទន់ភ្លន់ចំពោះគ្នាទៅវិញទៅមក។ពិសេសគឺការសំពះដែលខ្មែរពីដេីមតែងណែនាំប្រៀនប្រដៅដល់កូនចៅគ្រប់ជំនាន់ឪ្យប្រណិប័តន៍ឪ្យត្រឹមត្រូវតាមក្បួនខ្នាតនៃការសំពះខ្មែរដែលបានចែងតាំងពីបុរាណកាលដោយមហាបុព្វបុរសខ្មែរយេីង។ជាអត្តសញ្ញាណជាតិខ្មែរយ៉ាងល្អប្រពៃឧត្តុងឧត្តម។🍂
20/12/2020
#ការឆបោកលេីប្រព័ន្ធអុីនធឺណេត
នៅក្នុងដំណាក់កាលឧស្សាហកម្ម៤.០ ឬ សេដ្ឋកិច្ចឌីជីថលគ្រប់ប្រជាពលរដ្ឋត្រូវមានសមត្ថភាព ក្នុងការប្រេីប្រាស់កុំព្យូទ័រនិងទូរស័ព្ទ ដៃក្នុងការទាក់ទងគ្នានិងទាញយកឯកសារចេញពីប្រព័ន្ធអីុនធឺណេត។ព្រមទាំងអាចទាញយកប្រយោជន៍ពីឌីជីថលដូចជា ការធ្វេីពាណិជកម្មដោះដូរទំនិញដោយមិនបាច់ទៅផ្ទាល់ព្រមទាំងអាចរកលុយនៅក្នុងកម្មវិធីច្រេីនដូចជា google facebook youtube។មិនត្រឹមតែប៉ុណ្ណោះឌីជីថលក៏ជាកន្លែងសិក្សាដ៏សម្បូរបែបនៅតាមប្រព័ន្ធអនឡាញផងដែរ។ហេីយយុវជនសម័យឌីជីថលគ្រប់រូបត្រូវតែចេះប្រេីនិងទាញយកប្រយោជន៍ពីទូរស័ព្ទអោយអស់លទ្ធភាពតាមតែអាចធ្វេីទៅបាន។ហេីយនៅមិនទាន់ពេញលេញនោះឡេីយដេីម្បីឪ្យក្លាយជាយុវជនឌីជីថលគឺយុវជនត្រូវចេះមេីលកម្រង់ឯកសារត្រឹមត្រូវ ចេះវិភាគលេីឯកសារមិនល្អឬខុសពីការពិតដែលអាចប៉ះដល់ខ្លួនយេីង។
ភត្រា : គន្ធា ធាវី ស្រីពេជ្រ ស្រីពៅ ធ្វេីអីហ្នឹង!
ធាវី : ពួកយេីងកំពុងតែអានអត្ថបទទាក់ទងទៅនឹងអក្ខរកម្មឌីជីថល ដែលផេកក្រសួងទេីបផុស ។
ភត្រា : អ៎ ចឹងសោះស្មានតែជុំគ្នាសម្ងំថតរូបអីតា៎ ឃេីញកាន់ទូរស័ព្ទដៃគ្រប់គ្នា តែនិយាយចឹងទាំងអស់គ្នាទំនេរអត់ ព្រោះពីម្សិលមិញនេះគ្រូខ្ញុំគាត់ដាក់កិច្ចការមួយដែលនិយាយពីអរីយធម៌ខ្មែរសម័យអង្គរ។ ពួកមិត្តអាចជួយខ្ញំុបានទេ? តែធ្វេីមិនហេីយស្អែតច្បាស់ជារត់ជុំវិញដងទង់ជាតិហេីយខ្ញុំ !
ធាវី : មានអីពិបាកភត្រា ! ចុះ ភត្រា យកទូរស័ព្ទមកជាមួយអត់?
ភត្រា : យក មកតា៎
ធាវី : សម័យឌីជីថល អោយតែ ភត្រា ចេះប្រេី ចេះស្រាវជ្រាវ ចេះស្វែងរក វាមិនខ្វះទេឯកសារ ដែលភត្រាចង់រកនោះ ! ពេញទូរស័ព្ទ។
ភត្រា : បោកគ្នាទេដឹង គ្នាប្រេីទូរស័ព្ទយូរ ហេីយមិនដែលឃេីញមានឯកសារនៅក្នុងទូរស័ព្ទ ចុះសៀវភៅលក់ម្តេចដាច់ទៅ ។
គន្ធា : ឥឡូវ ភត្រាហុចទូរស័ព្ទមកនេះមក ពួកខ្ញុំបេីកឪ្យឃេីញផ្ទាល់ភ្មែក ។
ភត្រា : អ៎ហ្ន៎ ឪ្យតែពិតដូចមិត្តនិយាយ នេះទូរស័ព្ទខ្ញុំយកទៅបេីកចុះ ។
ធាវី : ភត្រា ចង់ដឹងពីអរីយធម៌ខ្មែរសម័យមហានគរ ចឹងយេីងចូល goolgle ទៅវាយពាក្យ wikipedia ហេីយចូលដល់គេហទំព័រនឹងហេីយយេីងវាយអ្វីដែលយេីងចង់ដឹងនេាះ វានឹងលោតមកហេីយ ទាំងឯកសារប្រវត្តិសាស្រ្ត ព័ត៌មានវិទ្យា ឯកសារសិក្សា ហេីយថែមទាំងមានប្រភពច្បាស់លាស់មានការបរិច្ឆេតត្រឹមត្រូវនិងអ្នកនិពន្ធផងដែរ។ ហេីយនេះជាឯកសារ ភត្រាចង់រក !
ភត្រា : នែ៎មិត្ត ពិតដូចមិត្តនិយាយណាស់នេះនៅក្នុងនេះគេបកស្រាយឪ្យស្រាប់តែម្តង ខ្ញុំអត់ដែលដឹងសោះ (ញញឹមតិចៗ)
ធាវី : ញញឹមញញែមណាស់ភត្រា មុខឡេីងស្រស់ម៉ង ! និយាយចឹងភត្រា មានដឹងអត់ថាសៅទៅណា ដូចអត់ឃេីញមិត្តសៅ សោះពីរបីថ្ងៃហ្នឹង?
ភត្រា : ខ្ញុំក៏អត់ដឹងថាសៅគាត់ទៅណាដែរ ខ្ញុំឃេីញតែគាត់បេីក អនឡាញ ក្នុងអាខោន ហ្វេសប៊ុក គាត់!
គន្ធា : និយាយពីសៅ ដូចពួកយេីងដឹងហេីយ គាត់មិនដែលមករៀនទៀងទាត់ទេហេីយមករៀនគាត់លេងតែទូរស័ព្ទ មិនសូវយកចិត្តទុកដាក់រៀនបន្តិចណាសោះ ។
ភត្រា : ហ្នឹងហេីយ ! មិត្តសៅយេីងគាត់ងប់ងល់នឹងទូរស័ព្ទណាស់ ពេលណាក៏កាន់លេងមិនដែលថាទំនេរ ។ នែ៎ មិត្ត ! ពីណាគេនោះដេីរសំដៅមក? សៅទេដឹង?
គន្ធា : គឺសៅហ្នឹងហេីយ ភត្រាកំពុងនិយាយពីគាត់ គាត់មក ដល់ល្មម "អាយុវែងមែនមិត្តសៅនេះ"
ភត្រា : នែ៎ សៅ ឯងទេីបមកពីណា? ហេីយទឹកមុខសៅដូចសប្បាយចិត្តម្លេះ មានរឿងអីល្អមែន? ពួកគ្នាទេីបនិយាយពីឯងមិញថាបាត់ទៅណាពីរបីថ្ងៃ ! ឯងទៅណា?
សៅ : ខ្ញំុមានទៅណាមិត្ត ខ្ញំុនៅផ្ទះតែខ្ចិលមករៀននឹងណាស់ព្រោះខ្ញុំជាមនុស្សមានសំណាង ។ ពេលខ្លះអង្គុយសុខៗគេយកអីមកឪ្យដល់ដៃទៀតហេីយកាលពី យប់មិញ ពេលខ្ញុំកំពុងលេង ហ្វេសប៊ុក មានអាខោននារីម្នាក់អេចហ្រេ្វនមកខ្ញុំហេីយ ខ្ញុំក៏ទទួល តែមួយសន្ទុះក្រោយខ្ញុំបានលឺសម្លេងសារមួយ ហេីយខ្ញុំក៏តប ទេីបខ្ញុំដឹងថានារីម្នាក់នោះជាកូនកាត់ខ្មែរអាមេរិចហេីយរស់នៅអាមេរិច។នាងបានប្រាប់ខ្ញុំថា " ប៉ាម៉ាក់និងបងប្រុសនាងបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងបីនាក់ចោលនាងអស់ហេីយនៅសល់តែរូបនាងតែម្នាក់ឯង "។ហេីយនាងបានប្រាប់ខ្ញុំទៀតថាប៉ាម៉ាក់ធ្វេីជាប៉ូលីសទីក្រុងមួយនៃរដ្ឋសានដ្រ្វាំងសីុស្គូ របស់សហរដ្ឋអាមេរិច។
ភត្រា : ចុះនាងនិយាយអី្វទៀត ប្រាប់មិត្ត បានធ្វេីអោយសប្បាយចិត្តយ៉ាងនេះ ?
សៅ : ខ្ញុំបានតបនាងដោយសារលេីកទឹកចិត្តនាងតែនាងហាក់បីតបសារមកខ្ញុំដោយអស់សង្ឃឹមនិងឯការណាស់។ នាងបានប្រាប់ខ្ញុំទៀតថានាងមិនចង់រស់នៅក្នុងទឹកដីសហរដ្ឋអាមេរិចទៀតទេ។ នាងថាចង់មករស់នៅស្រុកខ្មែរដែលជាស្រុកកំណេីតម្តាយនាងព្រោះនាងរស់នៅអាមេរិចមិនស្គាល់អ្នកណាក្រៅពីប៉ាម៉ាក់និងបងប្រុសនាងតែប៉ុណ្ណេាះ។
ធាវី : សៅហេីយនាងថាម្តេចទៀត ?
សៅ : នាងពិតជាគួរឪ្យអាណិតណាស់! ខ្ញំុុបានតបសារនាង ហេីយខ្ញំុបានសួរទៅនាងថាចង់មករស់នៅស្រុកខ្មែរ? នាងបានឆ្លេីយ " ចាស " ហេីយនាងនិយាយទៀតថាមិនស្គាល់នរណាទេនៅស្រុកខ្មែរក្រៅពីខ្ញុំ។នាងប្រាប់ខ្ញំុទៀតថាលុយប៉ាម៉ាក់នាងមានមួយលានដុល្លា ហេីយលុយនេះនាងមិនអាចដាក់លុយចូលមកស្រុកខ្មែរដល់ច្រេីនចឹងចេញពីសហរដ្ឋអាមេរិចទេព្រោះអាមេរិចបានបិទកុងធានាគារដែលផ្ញេីលុយទៅស្រុកខ្មែរ នាងបានសម្រេចចិត្តផ្ញេីលុយតាមការដឹកជញ្ជួនតាមយន្តហោះហេីយពេលលុយនេាះមកដល់ស្រុកខ្មែរ នាងទុកលុយនោះផ្ញេីនឹងខ្ញុំ។តែនាងប្រាប់ខ្ញុំទៀតថាលុយរបស់នាងពេលមិនទាន់ដល់ខ្មែរមិនអាចឪ្យគេដឹងបានទេ! នាងឪ្យយកលុយមួយពាន់ដុល្លាទៅដាក់បញ្ជូលក្នុងប្រព័ន្ធwin ផ្ញេីទៅកន្លែងដឹកជញ្ជូនជាមុនសិន។ហេីយនៅថ្ងៃនេះយន្តហោះដែលដឹកជញ្ជូនលុយរបស់នាងនឹងមកដល់ស្រុកខ្មែរប្រហែលម៉ោង៩ព្រឹកហេីយនាងឪ្យខ្ញំុទៅចាំទទួលយកលុយនៅព្រលានយន្តហោះ ដោយវ៉ាលីមួយមានពណ៍ក្រហមនិងមានឈ្មោះនាងពីលេីនេាះ។
ធាវី : សៅឯង មានលុយឯណាផ្ញេីឪ្យគេក្នុងថ្លៃដឹកជញ្ជូនដល់ មួយពាន់ដុល្លា? ឯងគិតច្បាស់នៅ?
សៅ : ខ្ញំុអត់មានលុយដ៏ច្រេីនប៉ុនហ្នឹងទេ តែខ្ញុំបានយកម៉ូតូខ្ញុំទៅបញ្ជាំ រួចខ្ញំុបានផ្ញេីលុយ១ពាន់ដុល្លានេះទៅកន្លែងដឹកជញ្ជូនហេីយ។
ភត្រា : ពុទ្ធោ ! សៅឯងផ្ញេីទៅលឿនម្លេះ ឯងអត់សួរប៉ាម៉ាក់ឯងទេ បានសម្រេចផ្ញេីលុយទៅអ្នកដែលមិនស្គាល់បែបនេះ !
ធាវី : សៅ មានដឹងអត់ ថាពេលដែលឌីជីថល កាន់តែរីកចម្រេីនមានជនឆ្លៀតឱកាសដេីរ ឆបោកគេតាមប្រព័ន្ធអីុនធឺណេតច្រេីនណាស់។ ហេតុអីសៅនូវមិនដឹងទៀតដូច្នេះ?
សៅ : មិច ពួកមិត្តឯងនិយាយបែបនេះ ឬ មួយពួកមិត្តច្រណែននឹងខ្ញុំដែលគេមិនបានផ្ញេីលុយឪ្យពួកមិត្ត ! ពេលនេះរាសីខ្ញំុវាខ្ពស់ ហេីយបុណ្យក៏មក មនុស្សមានសំណាងដូចខ្ញុំគេបោក? ម្តេចក៏ពួកមិត្តមិនជួយអរខ្ញំុសោះ ?
ធាវី : សៅ មិត្តឯងចាញ់ល្បិចជនឆបោកហេីយ គេបោកប្រាស់មិត្តទេ គ្មានអ្នកណាដែលយកលុយរបស់ខ្លួនដ៏ច្រេីនបែបនេះយកផ្ញេីនៅមិត្តទេ ទោះបីបងប្អូនសាច់ញ្ញាតិគេមិនហ៊ានផង ទម្រាំដល់មិត្ត អ្នកមិនស្គាល់គ្នាផងត្រឹមស្គាល់គ្នាតាម ហ្វេសប៊ុក មួយថ្ងៃពីរសោះ មិត្តឆាប់ជឿម្លេះ !
សៅ : ទៅឆាប់ចេញទៅ បេីពួកមិត្ត នៅនិយាយបែបហ្នឹងទៀត ឥឡូវបេីពួកមិត្តមិនចេញ ខ្ញំុជាអ្នកទៅ !
ភត្រា : ឯងទៅណា សៅ ?
សៅ : កុំចេះដឹង រឿងរបស់ខ្ញុំ !
ធាវី : ភត្រា ពួកយេីងទៅតាមសៅទៅគាត់ប្រហែលចាញ់បោកគេហេីយ ។
សៅបានទៅដល់ព្រលានយន្តហោះពោធិចិនតុងតែអ្វីមិនដូចដែលជនឆបោកបានប្រាប់ទេ សៅរកមិនឃេីញវ៉ាលីដែលជនឆបោកប្រាប់សោះ ហេីយជនឆបោកនោះបានប្លុកសៅទៀតធ្វេីឪ្យសៅចាប់ដឹងខ្លួនថាត្រូវគេបោក ផ្ទៃមុខសៅចាប់ផ្តេីមស្លេក ហេីយឈ្ងោកមុខចុះ ដោយអារម្មណ៍ស្តាយស្រណោះលុយមួយពាន់ដុល្លា ហេីយសៅបានដេីរចេញពីពោធិ៍ចិនតុងដោយទឹកមុខស្រពោន សៅបានឃេីញមិត្ត របស់គាត់ដែលដេីរតាមក្រោយគាត់ ដោយគាត់មានការខ្មាស់អៀន សៅមិនហ៊ានជួបមិត្តរបស់គាត់ទេសៅបានរត់គេចពីមិត្តរបស់គាត់ ហេីយទៅពួនសម្ងំនៅក្រោមដេីមឈេីមួយ សៅបានបានបន្តោសខ្លួនឯងថាជនល្ងង់ឆាប់ចាញ់បោកគេ រហូតដល់សៅស្រក់ទឹកភ្មែកហូរធ្លាក់មកពាសពេញខ្លួនគាត់។
សៅ : " អ៎ហ្ន៎ នេះគ្រាន់ជាការបោកប្រាស់ទាំងអស់ ពាក្យដែលនាងផ្ញេីលុយទុកនៅខ្ញុំនឹងថា មករស់នៅនៅស្រុកខ្មែរ សុទ្ធតែជាពាក្យកុហកបោកបញ្ឆោតខ្ញុំទេតេី ! ហេតុម្តេចខ្ញំុងាយឪ្យគេបោកដល់ម្លឹង? អាសៅ អេីយអាសៅ "។ (យំ)
ខណ:នោះ ភត្រា គន្ធា ធាវី ស្រីពេជ្រ ស្រីពៅ ក៏មកដល់ហេីយដេីរសំដៅទៅរកសៅ ។
ធាវី : សៅ ! ឈប់យំទៅមិត្ត កំហុសនេះទុកជាមេរៀនក្នុងជីវិតចុះ គ្មាននរណាដែលមិនធ្លាប់ខុសនេាះទេ ព្រោះសៅនៅសល់ពេលវេលា វែងឆ្ងាយទៀតសំរាប់កែកំហុសមួយនេះ កុំអស់សង្ឃឹមធ្វេីអ្វី លុយគ្រាន់ជារបស់ក្រៅខ្លួនតែទេ មិត្តត្រូវខំកែប្រែនូវកំហុសមួយនេះ ជៀសវាងជួបនូវការឆបោកដូច្នេះទៀត។
ភត្រា : ពួកខ្ញំុនឹងជួយប្រាប់ប៉ាម៉ាក់ឯងថាឯងត្រូវជនឆបោក បោកប្រាស់ហេីយឯងក៏មិនយកលុយនឹងទៅប្រព្រឹត្តអ្វីខុសដែរ ពួកយេីងនឹងជួយនិយាយជាមួយប៉ាម៉ាក់ឯង។ ឥឡូវ តោះសៅ ទៅសាលាជាមួយគ្នា ។
សៅ : បាទ ខ្ញំុអរគុណណាស់មិត្តគ្រប់គ្នា ដែលបានរំលឹកដាស់តឿនខ្ញំុ ។ " ឪ្យខ្ញំុសូមទៅសាលាជាមួយមិត្តគ្រប់គ្នាផង "
ធាវី : " ចាស " តោះសៅ !
«សេចក្តីលោភលន់នឹងធ្វេីឪ្យយេីងធ្លាក់ក្នុងភាពល្ងង់ខ្លៅនិងអាចឈានដល់អន្តរាយខ្លួនយេីងផងដែរ»
(ចប់)
___________ ☘️🌺☘️
៧.១១.២០២០
និពន្ធដោយ កប ចាន់ណេង
23/09/2020
#ប្រពៃណីរៀបមង្គលការ
ខ្មែរពីបុរាណ លោកតែងប្រាប់
អោយកូនចៅត្រាប់ ទុកជាក្បួន
ព្រះថោងនាងនាគ តំណាលស្ងួន
ប្រពៃណីខ្លួន ជនប្រុសស្រី។
ខ្ញុំនឹងបកស្រាយ តាមក្បួនច្បាប់
ដែលជាចំណាប់ គូថ្មោងថ្មី
មុនក្លាយទៅជា ប្រពន្ធប្តី
រៀបការគប្បី តាមទំនៀម។
នៅថ្ងៃទីមួយ ចូលរោងជ័យ
នៅផ្ទះខាងស្រី ឆាប់រៀបរៀម
សែនក្រុងពាលី លេងភ្លេងសៀម
រៀបតង្វាយត្រៀម ជាគូគូ។
នាពេលរសៀល និមន្តសង្ឃ
សូត្រមន្តចម្រុង ចម្រេីនគូ
នមស្ការលោក អាចារ្យគ្រូ
លោកគ្រូអោយពរ អភិវា។
ព្រឹកព្រាងព្រលឹម ថ្ងៃបន្ទាប់
ព្រះសូរ្យសែងជាប់ ជាយបូព៌ារ
រស្មីចែងចាំង បំព្រោងរា
ដល់ពេលវេលា ហែជំនូន។
ជំនូនសាបសិប ប្រាំមួយមុខ
ផ្លែឈេីគ្រប់មុខ ទុកនាំជូន
ហាមផ្លែត្របែក ជាជំនូន
នាំជាំជោគសូន អោយបែកបាក់។
ផ្លែទ្រព្យផ្លែមាន ផ្លែទម្លាប់
បង្គាប់អោយមាន រៀបចំដាក់
បន្លែត្រីសាច់ តាមថ្នាំងថ្នាក់
ញាតិខាងប្រុសស័្មគ្រ ហែពីរជួល។
នៅមុខក្លោងទ្វារ ផ្ទះខាងស្រី
អ្នកកាន់ផ្កាស្រី ចាំទទួល
ហេីយបិទក្លោងទ្វារ អោយសមគួរ
បញ្ជាក់ទំនួល បរិសុទ្ធ។
ពិធីបន្ទាប់ សែនមេបា
រៀបចំអាហារ កុំអោយអត់
រៀបដាក់លេីថាស អោយហ្មត់ចត់
ជាតង្វាយសុទ្ធ ជូនដូនតា។
តទៀតពិធី កាត់សក់ជ័យ
នាំលាភសិរី ដល់ថ្លៃថ្លា
មេបាចាស់ទុំ ជួបជំុណា
កាត់សក់កូនថ្លា ជ័យមង្គល។
ពុកម៉ែឃេីញកូន ទាំងពីរប្រាណ
ព្រួយបារម្ភប្រាណ ពេកពន់ពល
តែដេីម្បីកូន គាត់ខំប្តូ
កាត់ចិត្តនាំចូល ទាំងអាល័យ។
នាពេលរសៀរ ថ្ងៃទីពីរ
ចូលដល់ពិធី វាំងននជ័យ
អញ្ជេីញកូនក្រ មុំណាថ្លៃ
ចេញមកផ្ទឹមដៃ ទន្ទឹមគ្នា។
អុចទៀនបង្វិល ប្រាំពីរជំុ
ហុចព័ន្ធជាជុំ អោយស្រស់គ្នា
ហេីយពិធីសែន ចងដៃភ្ងា
អំបោះយកជា បីសរសៃ។
ហៅអស់បងប្អូន ទាំងសងខាង
ប្រញាប់ឆាប់ឆាង មកចងដៃ
បាចផ្កាស្លាណា ច រណៃ
កិច្ចបញ្ចប់ថ្លៃ នៃពិធី។
ហេីយសឹមតោងស្បៃ ចូលបន្ទប់
ដេីរទៅកុំឈប់ អ្នកទាំងពីរ
សុខជ័យសួស្តី លាភជោគជី
មង្គលឆវី សុខបវរ។
ជនដែលរៀបការ តាមប្រពៃ
មានយសស័ក្តិក្តី ខ្ពស់ដល់ករ
មានទ្រព្យសម្បត្តិ ច្រេីនផងណ៎
ពូជពង្សបវរ ល្បីសុសសាយ៕
ត្មែង : កប ចាន់ណេង 🍂
ថ្ងៃពុធ ៦ កេីត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ទី២៣ ខែកញ្ញា គ.ស. ២០២០
🌿🌺🌿