កូនស្រី Kon Srey

កូនស្រី Kon Srey just to sharing some education and story to friends

កាលណាស្គាល់ឬសគល់នៃចិត្តខ្លួនឯង យើងនឹងឈប់ទាស់ទែងជាមួយចិត្តអ្នកដទៃ ព្រោះដឹងថាគ្រប់គ្នាសុទ្ធតែរស់នៅក្រោមឥទ្ធិពលនៃសតិ និងកិល...
04/05/2026

កាលណាស្គាល់ឬសគល់នៃចិត្តខ្លួនឯង យើងនឹងឈប់ទាស់ទែងជាមួយចិត្តអ្នកដទៃ ព្រោះដឹងថាគ្រប់គ្នាសុទ្ធតែរស់នៅក្រោមឥទ្ធិពលនៃសតិ និងកិលេសដូចៗគ្នា 🙏🙏🙏

16/12/2025
11/06/2025

ចេញ រៀនកាត់តវីដេអូដំបូង នៅចុងវីដេអូរៀងអាដែងនែ 🥰🥰🥰 សម្រាប់អ៊ុំ Rin Thavy 😂😂 CC to Pich SreyMaii តា ទូច Rin Sodin Maktin Rin

11/06/2025
14/09/2024
03/04/2024

កូនម្តាយតាំងពីតូចមិនដែលឃើញចេះរាំនឹងគេយ៉ាងម៉េច​😀
ហាត់សមជាមួយចែៗបងៗបានតែ៣ថ្ងៃកូនធ្វើបានល្អហើយប៉ុណ្ណឹងហ៎!

15/12/2023

#រីករាយថ្ងៃខួបកំណើតកូនប្រុស 🎂🎂🎂🎂🎂🎂🎂
វាជាពេលវេលាមួយដែលកូនប្រុសរបស់ម៉ាក់ឃើញពិភពលោក🌄🌇 ហើយក៏ជាពេលវេលាមួយដែលម៉ាក់រងចាំស្តាប់សម្លេងកូន ឃើញមុខកូន....។
ម៉ាក់ជូនពរកូន មានសុខភាពល្អ បញ្ញាឆ្លាតវៀងវៃ រៀនពូកែ កូនល្អស្តាប់ដំបូន្មានម៉ាក់ តាយាយ អ៊ំពូមីង អ្នកគ្រូលោកគ្រូ ជាក្មេងល្អក្នុងសង្គម។ ដោយក្តីស្រលាញ់ពីម៉ាក់😍😍😍

31/07/2023

កូនកើតមកស្អាតគឺជាទ្រព្យ
កូនចេះស្តាប់បង្គាប់គឺជាបុណ្យ
កូនធំឡើងមានចំណេះ និងចេះដឹងគុណគឺជាទ្រព្យធនរបស់ឳពុកម្តាយ និងមនុស្សជាតិ

មានបុរសពិការភ្នែកម្នាក់ បានទៅលេងផ្ទះមិត្ដភ័ក្ដរបស់គាត់។ ពេលញ៉ាំបាយល្ងាចរួចរាល់ហើយ បុរសពិការភ្នែករៀបចំត្រលប់មកផ្ទះវិញ តែត...
28/06/2023

មានបុរសពិការភ្នែកម្នាក់ បានទៅលេងផ្ទះមិត្ដភ័ក្ដរបស់គាត់។ ពេលញ៉ាំបាយល្ងាចរួចរាល់ហើយ បុរសពិការភ្នែករៀបចំត្រលប់មកផ្ទះវិញ តែត្រូវបានម្ចាស់ផ្ទះហុចចង្កៀងភ្លើងឳ្យដោយនិយាយថា៖
🗣️មេឃងងឹតបងកាន់ចង្កៀងនេះ ដើម្បីបំភ្លឺផ្លូវទៅផ្ទះណា
🗣️បងដឹងថាខ្ញុំពិការភ្នែកហើយ នៅរៀបចំចង្កៀងឲ្យខ្ញុំទៀត។ តើបងចង់ចំអកខ្ញុំមែន?
🗣️បងយល់ច្រលំហើយ។ បងដើរតាមផ្លូវយប់ងងឹត មានមនុស្សច្រើនក៏ធ្វើដំណើរតាមផ្លូវហ្នឹងដែរ អ៊ីចឹងឲ្យបងកាន់ចង្កៀងមិនមែនដើម្បីឲ្យបងមើលផ្លូវទេ តែឲ្យអ្នកដំណើរផ្សេងទៀតមើលឃើញបង កុំឲ្យគេបុកបង។
🗣️បុរសពិការភ្នែក ក៏បានយល់សេចក្ដី ហើយក៏បានសុំទោសម្ចាស់ផ្ទះ និងទទួលយកចង្កៀងដើរត្រលប់ទៅផ្ទះវិញ។

👀យើងម្នាក់ៗ សុទ្ធតែងងឹតងងល់ក្នុងវិស័យណាមួយ ជាពិសេសមើលមិនឃើញនូវរឿងជាច្រើនក្នុងឆាកជីវិត ប៉ុន្ដែបញ្ហានោះគឺ យើងមិនព្រមបើកចិត្ដឲ្យទូលាយ ដើម្បីស្ដាប់គំនិតអ្នកដទៃ តែផ្ទុយមកវិញដោយការយល់ឃើញគំនិតខ្លួនឯងសុទ្ធតែត្រឹមត្រូវ។ ពេលខ្លះយើងមិនយល់ពីគំនិតគេ រួចក៏ចោទប្រកាន់ថាគេមានគំនិតមិនល្អចំពោះខ្លួន តបស្នងទៅវិញដោយការខឹងច្រលោត តែតាមពិតគំនិតរបស់ពួកគេមិនមែនអាក្រក់ដូចដែលយើងគិតនោះទេ៕


ប្រភព៖ ចុងភៅ

24/05/2023

ទឺកភ្នែកអ្នកម្តាយមានការឈឺចាប់ជាខ្លាំងចំពោះវីរៈភាពរបស់កូនប្រុស។ សុខចិត្តលះបង់ក្តីសុខគ្រួសារ ដើម្បីជួយបងប្អូនប្រជាកសិករឱ្យមានជីវភាពធូរធារ ទទួលបានសិទ្ធិរបស់ខ្លួន និងរស់នៅសមរម្យ។

ឪពុក​កូន​ស្រី​និយាយ​ទៅ​កាន់​អនាគត​ស្វាមី​របស់​កូន​ស្រី​ខ្លួនថា​- មនុស្ស​ដំបូង​ដែល​កាន់​ដៃ​នាង​គឺជា​រូបយេីង​ មិន​មែន​ឯង​ទ...
16/10/2022

ឪពុក​កូន​ស្រី​និយាយ​ទៅ​កាន់​អនាគត​ស្វាមី​របស់​កូន​ស្រី​ខ្លួនថា​
- មនុស្ស​ដំបូង​ដែល​កាន់​ដៃ​នាង​គឺជា​រូបយេីង​ មិន​មែន​ឯង​ទេ
- មនុស្ស​ដំបូង​ដែល​ថេីបនាង​គឺជា​រូបយេីង​ មិន​មែន​ឯង​ទេ
- ហេីយមនុស្ស​ដំបូង​ដែល​ស្រលាញ់​ថ្នាក់​ថ្នម​នាង​គឺជា​រូបយេីង​​ ក៏មិន​មែនជា​ឯង​ដែរ

តែ​ទោះបី​ជា​យ៉ាងណា​ក៏ដោយ​អ្នក​ដែល​ត្រូវមេីល​ថែថ្នាក់​ថ្នម​នាង​ពេញ​មួយ​ជីវិត​គឺជារូបឯង ដូច្នេះយេីង​សង្ឃឹម​ថា​ឯង​នឹង​មេីល​ថែ​នាង​ឱ្យ​ល្អ​ជំនួស​យេីង​ផង។ ប៉ុន្តែ​ប្រសិន​បើ​ថ្ងៃ​ណា​មួយ​ ឯង​អស់​ចិត្ត​ស្រលាញ់​នឹង​មិន​ចង់​រស់​នៅ​ជាមួយ​នាង​ត​ទៀតទេ​ ចូរ​ឯង​កុំ​ប្រាប់​នាងអី​ តែ​ឯង​អាច​ប្រាប់​យេីង​បាន​ នោះយេីង​នឹង​យក​នាង​ត្រឡប់​មក​មេីល​ថែ​វិញ​។

❤️️❤️️​ទឹកចិត្តលោកឪពុកមិនដែលប្រែប្រួលចំពោះកូនស្រីឡើយ

Source: Dream To Success

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when កូនស្រី Kon Srey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to កូនស្រី Kon Srey:

Shortcuts

Share

Category