Two Hands, Two Hearts ដៃពីរ កូនពីរ

Two Hands, Two Hearts 
ដៃពីរ កូនពីរ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Two Hands, Two Hearts
ដៃពីរ កូនពីរ, Village Trea, Sangkat Stoeng Meanchey, Khan Meanchey, Phnom Penh.

ថាមពលនៃភាពវិជ្ជមាន ស្នាមញញឹម ការរង់ចាំ និងសេចក្តីអត់ធ្មត់។ នាងបានបាត់បង់អាជីវកម្មដែលធ្លាប់ចិញ្ចឹមជីវិត បានបាត់បង់ផ្ទះកក់ក្តៅ ដែលធ្លាប់រស់នៅជាមួយកូនៗ តែនាងមិនបាត់បង់ឆន្ទៈទេ។ នាងមានសុបិន្តសាមញ្ញមួយ-ដីតូចមួយផ្ទះតូចមួយសម្រាប់ខ្លួននិងកូនៗ
🙏💪គាំទ្រនឹងឈរឡើងវិញ

08/05/2026

Not lonely but selective
Peace over popularity

25/04/2026

ស្រ្តីដែលចិញ្ចឹមកូនៗតែម្នាក់ឯង ជាម្តាយផងនិងជាឪពុកផង អាយុ មិនសំខាន់
ស្ថានភាព មិនកំណត់អនាគត
អ្វីដែលសំខាន់គឺ “ចិត្តដែលមិនចាញ់” 🔥

អ្នកមិនត្រឹមតែរស់
អ្នកកំពុងកសាងជីវិតថ្មី—សម្រាប់ខ្លួនឯង និងសម្រាប់កូន 🌷

#សច្ចធម៌នៃជីវិត 💫
មិនថាអាយុប៉ុន្មាន
ជីវិតមិនដែលវាស់តម្លៃអ្នកតាមអ្វីដែលអ្នក “មាន”
តែវាស់តាមអ្វីដែលអ្នក “អាចឈរ និងបន្តដើរ” 💪

សម្រាប់ស្ត្រីដែលចិញ្ចឹមកូនតែម្នាក់ឯង ❤️

#នៅវ័យណាក៏ដោយ៖
អ្នកមិនចាំបាច់ល្អឥតខ្ចោះ
តែអ្នកត្រូវតែរឹងមាំ

#នៅពេលអ្នកនឿយហត់៖
ចាំថា មានកូនម្នាក់កំពុងមើលអ្នកជាគំរូ
មិនមែនមើលអ្នកថាខ្សោយទេ 🌱

#នៅពេលគេមើលងាយ៖
កុំភ្លេចថា អ្នកកំពុងធ្វើតួនាទី “ពីរ” ក្នុងមនុស្សតែម្នាក់
ហើយនោះមិនមែនមនុស្សទាំងអស់អាចធ្វើបានទេ

#នៅពេលអ្នកចង់បោះបង់៖
សូមចាំថា អ្នកមកដល់ទីនេះហើយ
នោះមានន័យថា អ្នកខ្លាំងជាងអ្វីដែលអ្នកគិត
#ស៊ូឡើង #សង្ឃឹមថ្ងៃមួយ

24/03/2026

ប្រហែលពិបាកsadបន្តិចហើយមួយជីវិតនេះ😅😂😁
ទោះsadកូនៗនៅតែសើចបាន😂😅🤣
បាច់sadបាច់អីទេស៎ 🤣😂😅


#គ្រួសាររីករាយ #ឈប់សេត #ស៊ូបន្តទៀត

06/02/2026

មនុស្សគ្មានទំនួលខុសត្រូវ អាចរស់ដោយសប្បាយចិត្ត ដោយគ្មានកូនជាបន្ទុក។ គេរស់ស្រណុក ដោយគ្មានទំនួលខុសត្រូវ
ខ្ញុំវិញ រស់ហត់ តែមានគុណតម្លៃ 💪
មិនចាំបាច់អួត មិនចាំបាច់និយាយ
លទ្ធផលនឹងនិយាយជំនួស 💙
សម្រាប់ខ្លួន ជាម្តាយ មានមោទនភាព ដែលមានកូននៅក្បែរ។ ដើម្បីកូន ដើម្បីអនាគត ដោយសមត្ថភាពខ្លួនឯង និងបេះដូងពេញក្តីស្រឡាញ់ តស៊ូចិញ្ចឹមកូនឲ្យបានល្អ ទោះបីហត់នឿយបន្តិចក៏ដោយ ប៉ុន្តែពោរពេញទៅដោយក្តីសុខ និងក្តីស្រឡាញ់។
កូន = កែវភ្នែក ❤️❤️
ធ្វើទាំងជាឪពុក និងជាម្តាយ ដើម្បីឲ្យកូនរស់នៅដោយក្តីកក់ក្តៅ និងការថែរក្សាដែលល្អបំផុត។

04/02/2026

សារនេះ សម្រាប់ម្ដាយទាំងឡាយ
ដែលកំពុងដើរតួជា ម្ដាយផង និងឪពុកផង អ្នកជាមនុស្សដែលអស្ចារ្យ ដែលកំពុងតែតស៊ូ ស្វិតស្វាញ ថែរក្សា ចិញ្ចឹម និងឃុំគ្រងកូនដោយខ្លួនឯង 💪🤍
សូមកុំបោះបង់កម្លាំងចិត្ត។
សូមស្វែងរក និងចងចាំ ប្រភពថាមពល របស់អ្នកជានិច្ច។
សម្រាប់ខ្ញុំ…កូនគឺជាថាមពល ជាកម្លាំងចលករ
ជាហេតុផលឲ្យខ្ញុំឈរឡើងរៀងរាល់ថ្ងៃ
ហើយបន្តដើរទៅមុខ ទោះបីហត់កម្លាំងក៏ដោយ 👣✨
អ្នក មិនអន់ទេ អ្នក មិនខ្សោយទេ ហើយអ្នក មិនឯកោទេ
កូនៗរបស់អ្នក ត្រូវការអ្នក ត្រូវការការអោប
ការថែទាំ និងការតស៊ូរបស់អ្នក 💞
សូមជឿលើខ្លួនឯង ព្រោះការរឹងមាំរបស់អ្នក
កំពុងបង្កើតអនាគតសម្រាប់កូនៗរបស់អ្នក 🌱
អ្នកកំពុងធ្វើបានល្អ… ល្អជាងដែលអ្នកគិតទៅទៀត 🌷

01/02/2026

ស្ទើរតែមិនជឿថា ជីវិតបានឈរមកដល់ចំណុចនេះហើយ
មានថ្ងៃខ្លះនឿយហត់ មានពេលខ្លះភ័យខ្លាច
ប៉ុន្តែមិនដែលអស់សង្ឃឹមទេ ព្រោះកូនៗគឺជាកម្លាំង និងសុបិន ដែលជំរុញឱ្យខ្ញុំបន្តឆ្ពោះទៅមុខ។ ហើយ ខ្ញុំជឿថា ព្រះមិនដែលបោះបង់ចោលខ្ញុំនិងកូនៗ ។ រាល់ថ្ងៃ ខ្ញុំកំពុងលូតលាស់ បន្តរៀនរឹងមាំ មិនថាជីវិតលំបាកប៉ុណ្ណា ខ្ញុំនឹងដើរទៅមុខ មួយជំហានម្តង
ដោយជំនឿ ក្តីសង្ឃឹម និងរក្សាបេះដូងស្ត្រីដែលមិនព្រមបោះបង់។ តស៊ូបន្តដើម្បីកូន 💪💪💪 ស៊ូ ស៊ូ អ្នកម្តាយ

28/01/2026

ម្តាយដែលចិញ្ចឹមកូនតែម្នាក់ឯង
មិនត្រឹមតែអត់ធ្មត់ទេ
នាងកំពុងបង្កើតអនាគត
ដោយកម្លាំង និងសេចក្ដីស្រឡាញ់

27/01/2026

ខ្លះៗពេល អ្នកអាចខកខានការឡើងឡានក្រុង នេះអាចមកពីជីវិតចង់ឲ្យអ្នកដើរ ហើយបានឃើញអ្វីមួយស្រស់ស្អាតនៅតាមដងផ្លូវ។
មិនមែនការពន្យារពេលទាំងអស់សុទ្ធតែអាក្រក់ទេ។ ពេលខ្លះ ជីវិតបន្ថយល្បឿនអ្នក ដើម្បីជួយអ្នក មិនមែនធ្វើឲ្យអ្នកឈឺចាប់ទេ។
ប្រហែលជាអ្នកកំពុងត្រូវបានការពារ ឬក៏កំពុងត្រូវបានដឹកនាំទៅផ្លូវថ្មីមួយ។
ដូច្នេះ កុំតានតឹងពេលអ្វីៗមិនដំណើរការដូចដែលអ្នកចង់បាន។
ចូរដកដង្ហើមជ្រៅមួយ ហើយបន្តទៅមុខ។
ផ្លូវវាងនោះ ប្រហែលជាផ្នែកដ៏ល្អបំផុតនៃរឿងរ៉ាវជីវិតអ្នក។ 🌱

នឹកណាស់! សូមថែរក្សាខ្លួន!
27/05/2020

នឹកណាស់! សូមថែរក្សាខ្លួន!

យោងតាមការស្ទង់មតិរបស់អាណាព្យបាល និងគណៈគ្រ​ប់គ្រង រួមជាមួយបុគ្គលិក ក្នុងការឆ្លើយតបទៅនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រ...
17/03/2020

យោងតាមការស្ទង់មតិរបស់អាណាព្យបាល និងគណៈគ្រ​ប់គ្រង រួមជាមួយបុគ្គលិក ក្នុងការឆ្លើយតបទៅនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និង កីឡា ពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់ នូវការឆ្លង ជំងឺ COVID-19 សាលាអន្តរជាតិ គ្រាប់ពូជល្អ សូមជម្រាបជូនដំណឹងដល់មាតាបិតា និងអាណាព្យាបាលសិស្ស ដែលកំពុងសិក្សានៅសាលាអន្តរជាតិ គ្រាប់ពូជល្អ ទាំង២សាខា ឲ្យបានជ្រាបថា សាលា នឹងមានការផ្អាកការសិក្សា ចាប់ពីថ្ងៃទី ១៦/មិនា/២០២០ រហូតដល់ថ្ងៃ ១៧/មេសា/២០២០។ ចូលរៀនវិញថ្ងៃទី២០/មេសា/២០២០ បើមានករណីរប្រែប្រួលយ៉ាងណា សាលានឹងផ្តល់ព័ត៌តាមក្រោយទៀត។ សូមថែរក្សាសុខភាព និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗគ្នា។ សូមអរគុណ

11/03/2020

Address

Village Trea, Sangkat Stoeng Meanchey, Khan Meanchey
Phnom Penh
22000

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00

Telephone

+85515827240

Website

Alerts

Be the first to know and let us send you an email when Two Hands, Two Hearts ដៃពីរ កូនពីរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Two Hands, Two Hearts ដៃពីរ កូនពីរ:

Shortcuts

Share