21/07/2025
ក្លឹបវិទ្យាសាស្រ្តអប់រំនិងអភិវឌ្ឍន៍យុវជន មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ វេទិកាអំណានដើម្បីកម្ពុជា រៀបចំសិក្ខាសិលាអនឡាញ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពេលខាងមុខនេះ។
វាគ្មិនកិត្តិយសមានការអញ្ជើញចូលរួមដោយ៖
លោក ប៉ា លីហេង អតីតសិស្សនិន្ទេស A នៃវិទ្យាល័យបាកទូក ឆ្នាំ២០២២
កញ្ញា យ៉េន កញ្ញា ជាអតីតសិស្សនិន្ទេស A នៃវិទ្យាល័យ ហ៊ុន សែន ពានរោង ឆ្នាំ២០២៤
និងការអញ្ជើញចូលរួមរបស់កញ្ញា រ៉ុង លីមីត អ្នកសម្របសម្រួលកម្មវិធី។
សូមជម្រាបជូនថា វេទិកាអំណានដើម្បីកម្ពុជា ផ្ដោតលើវិស័យអប់រំ និងជំរុញការអាន ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការរួមចំណែកកសាងធនធានមនុស្សនៅកម្ពុជា ជាពិសេសដាស់ស្មារតីយុវជនដើម្បីធ្វើយ៉ាងណាបង្កើតវប្បធម៌អំណាន ការចែករំលែកនៅកម្ពុជាឱ្យបានទូលំទូលាយ។ ជាពិសេស នៅក្នុងឪកាស ការប្រឡងមធ្យមសិក្សាទុតិយភូមិគៀកជិតមកដល់ វេទិកាអំណានដើម្បីកម្ពុជាបាននាំយកនូវសិក្ខាសាលានេះឡើងដើម្បីលើកទឹកចិត្ត និងចែករំលែកគន្លឹះមួយចំនួនពីវាគ្មិនទាំងពីរជូនទៅដល់សិស្សប្អូន ដើម្បីទទួលបាននិទ្ទេសល្អនៅក្នុងការប្រឡង។ អាស្រ័យដូចបានជម្រាបជូនខាងលើសាធារណជនទាំងអស់អាចចុះឈ្មោះចូលរួមដោយឥតគិតថ្លៃតាមរយៈតំណរភ្ជាប់ខាងក្រោម៖ https://docs.google.com/.../1FAIpQLSduiCU4BhJ.../viewform...។
កាលបរិច្ឆេទ៖ ២៧ កក្កដា ២០២៥
ពេលវេលា៖ ៤:០០ដល់ ៥: ០០ រសៀល
ទីកន្លែង៖ Google Meet
សម្រាប់ការចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ បន្ទាប់ពីចុះឈ្មោះរួចរាល់កុំភ្លេច Join Link telegram Group ដើម្បីទទួល Link google meeting.
_____
វេទិកាអំណានដើម្បីកម្ពុជា ជួយជំរុញការអានតាមរយៈសកម្មភាពយុវជន និងការចែករំលែក។
ដើម្បី https://t.me/+W-9xdoHYM41kMGJl តំណរភ្ជាប់នៅក្នុងតេលេក្រាម ។
#វេទិកាអំណានដើម្បីកម្ពុជា
#ក្លឹបវិទ្យាសាស្រ្តអប់រំនិងអភិវឌ្ឍន៍យុវជន
15/05/2025
[English Below]
🇰🇭👑 ព្រះរាជពិធី ច្រត់ព្រះនង្គ័លកម្ពុជា 👑🇰🇭
🌾 ព្រះរាជពិធីបុណ្យប្រពៃណីជាតិដែលប្រារព្ធឡើងរៀងរាល់ឆ្នាំនៅថ្ងៃ ៤ រោច ខែពិសាខ (ឧសភា) ដើម្បីសម្គាល់ការចាប់ផ្តើមនៃរដូវដាំដុះ។
ពិធីនេះត្រូវបានរៀបចំដោយស្ថាប័នព្រះបរមរាជវាំង ដោយមានព្រះរាជកិច្ចភ្ជួរព្រះស្រែ ជានិមិត្តរូបនៃការចាប់ផ្ដើមរបរកសិកម្មក្នុងប្រទេសកម្ពុជា។
នេះជាពិធីបុណ្យសំខាន់មួយដែលបន្តការអភិរក្សវប្បធម៌ប្រពៃណី និងជាសញ្ញានៃសេចក្តីសង្ឃឹមលើផលលម្អិតនាពេលកាលថ្មី។ 🌱🙏
🇰🇭👑 Royal Ploughing Ceremony of Cambodia 👑🇰🇭
🌾 The Royal Ploughing Ceremony (Khmer: ព្រះរាជពិធី ច្រត់ព្រះនង្គ័លកម្ពុជា) is a revered national tradition held annually on the 4th day of the waning moon in the month of Visakha (typically May), based on the Buddhist lunar calendar.
Organized by the Royal Palace, this sacred ritual marks the official start of the planting season, with the symbolic royal ploughing of the field—a cultural emblem of Cambodia’s agricultural cycle.
It stands as a proud celebration of heritage and hope for a fruitful and prosperous harvest. 🌱🇰🇭✨
14/05/2025
[English Below]
ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧២ យាងចូល ៧៣ ព្រះវស្សា នៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា 🇰🇭
សូមព្រះអង្គទ្រង់
✨ ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍
✨ ព្រះកាយពលមាំមួន
✨ ព្រះបញ្ញា ភ្លឺថ្លា
✨ ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា
ដើម្បីបន្តគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍ 🙇♂️💖
On the auspicious occasion of His Majesty King Norodom Sihamoni’s 72nd Birthday Anniversary, stepping into his 73rd year,
we humbly extend our deepest respect and heartfelt wishes.
May His Majesty be blessed with:
💛 Excellent health
💛 Great strength and wisdom
💛 A long and prosperous life
To remain a forever cherished guardian and source of peace and unity for the people of Cambodia. 🙏👑
10/04/2025
សូមគោរពជូនពរ ថ្នាក់ដឹកនាំប្រតិបត្តិក្លឹប អ.វ.វ.យ ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ឈាងចូល ព.ស.២៥៦៩។
10/04/2025
សូមគោរពជូនពរ ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សាបច្ចេកទេស ទីប្រឹក្សា ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ឈាងចូល ព.ស.២៥៦៩។
05/01/2025
[ENGLISH BELOW]
🌟 កម្មវិធីប្រគល់គ្រឿងកិត្តិយស និងវិញ្ញាបនប័ត្រជូនថ្នាក់ដឹកនាំ ក្រុមការងារក្លឹប និងក្រុមការងារស្ម័គ្រចិត្តឆ្នើម 🌟
យើងខ្ញុំមានកិត្តិយសក្នុងការរៀបចំកម្មវិធីដ៏ពិសេសនេះ ដើម្បីសូមថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និង ក្រុមការងារក្លឹប ដ៏អស្ចារ្យ រួមទាំង ក្រុមការងារស្ម័គ្រចិត្តឆ្នើម ដែលបានបង្ហាញនូវភាពជាអ្នកដឹកនាំច្នៃប្រឌិត ការប្រឹងប្រែង និងការចូលរួមដ៏មានតម្លៃក្នុងការលើកស្ទួយសហគមន៍យើង។
📅 ថ្ងៃ/Date: ថ្ងៃអាទិត្យ ទី ៥ ខែមករា ឆ្នាំ ២០២៥
⏰ ម៉ោង/Time: ២:០០ ដល់ ៣:០០ រសៀល
📍 ទីតាំង/Location: Palm Coffee Bakery & Restaurant, ភ្នំពេញ
កម្មវិធីនេះគឺជាសញ្ញានៃការទទួលស្គាល់ និងកោតសរសើរសម្រាប់បុគ្គល និងក្រុមការងារដែលបានចូលរួមសកម្មភាពស្ម័គ្រចិត្តដោយឧស្សាហ៍ព្យាយាម និងទទួលបានស្នាដៃដ៏ល្អឆ្នើម។
🙏 អរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមការងារក្លឹប និងក្រុមការងារស្ម័គ្រចិត្តទាំងអស់ ដែលបានជ្រោមជ្រែង និងឧបត្ថម្ភសកម្មភាពស្ម័គ្រចិត្តនេះឱ្យទទួលបានភាពជោគជ័យ។
🌟 Ceremony of Recognition and Certificate Presentation to Leaders, Club Members, and Outstanding Volunteers 🌟
We are honored and delighted to host this special event to express our heartfelt gratitude to the leaders, club members, and outstanding volunteers who have demonstrated exceptional creativity, dedication, and invaluable contributions to uplifting our community.
📅 Date: Sunday, January 5, 2025
⏰ Time: 2:00 PM - 3:00 PM
📍 Location: Palm Coffee Bakery & Restaurant, Phnom Penh
This ceremony symbolizes our deep appreciation and recognition of the remarkable achievements of individuals and teams who have actively participated in volunteer activities with great effort and excellence.
🙏 We extend our sincere gratitude to all the leaders, club members, and volunteers for their unwavering support and commitment, making this initiative a success.
OUR PLATFORM Click Here (https://linktr.ee/SEYDC)
31/12/2024
យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សមាជិក សមាជិកា សូមគោរពជូនពរ កញ្ញា សោម ណារី ប្រធានការិយាល័យមនុស្សធម៌ និងកិច្ចការសង្គម ក្លឹបវិទ្យាសាស្ត្រអប់រំនិងអភិវឌ្ឍន៍យុវជន SEYDC ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ សូមគោរពជូនពរកញ្ញា និងក្រុមគ្រួសារ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង។
31/12/2024
យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សមាជិក សមាជិកា សូមគោរពជូនពរ លោក ជា ដាវីត ប្រធានការិយាល័យស្រាវជ្រាវ និងផ្សព្វផ្សាយ ក្លឹបវិទ្យាសាស្ត្រអប់រំនិងអភិវឌ្ឍន៍យុវជន SEYDC ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ សូមគោរពជូនពរលោក និងក្រុមគ្រួសារ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង។
31/12/2024
យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សមាជិក សមាជិកា សូមគោរពជូនពរ កញ្ញា ប៉ិប ជាតិ ប្រធានការិយាល័យស្ថិតិ និងគាំពារសមាជិក ក្លឹបវិទ្យាសាស្ត្រអប់រំនិងអភិវឌ្ឍន៍យុវជន SEYDC ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ សូមគោរពជូនពរកញ្ញា និងក្រុមគ្រួសារ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង។
31/12/2024
យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សមាជិក សមាជិកា សូមគោរពជូនពរ លោក ដួង ដេវីឌ ប្រធានការិយាល័យទំនាក់ទំនង និងពិធីការ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្លឹបវិទ្យាសាស្ត្រអប់រំនិងអភិវឌ្ឍន៍យុវជន SEYDC ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ សូមគោរពជូនពរលោក និងក្រុមគ្រួសារ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង។