12/06/2026
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ - #វិចារណកថា ( #ខ្មែរ និង )
សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង
ការប្រែប្រួលអាកាសធាតុ មិនមែនជាការទស្សន៍ទាយសម្រាប់អនាគតទៀតឡើយ។ វាគឺជាតថភាពនៃបច្ចុប្បន្នកាល។
នៅទូទាំងសកលលោក សហគមន៍នានាកំពុងជួបប្រទះនូវព្យុះដែលកាន់តែខ្លាំងក្លា គ្រោះរាំងស្ងួតអូសបន្លាយ ទឹកជំនន់ដ៏បំផ្លិចបំផ្លាញ ការកើនឡើងកម្តៅ ការរលាយផ្ទាំងទឹកកក ការកើនឡើងកម្ពស់ទឹកសមុទ្រ និងការគំរាមកំហែងកាន់តែខ្លាំងឡើងដល់សន្តិសុខស្បៀងនិងទឹក។ ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់យ៉ាងច្បាស់ថា ការផ្លាស់ប្តូរទាំងនេះភាគច្រើនត្រូវបានជំរុញដោយសកម្មភាពរបស់មនុស្ស ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។
បញ្ហាប្រឈមចំពោះមុខយើងគឺមានទំហំធំធេងណាស់ ប៉ុន្តែសមត្ថភាពរបស់យើងក្នុងការធ្វើសកម្មភាពក៏មានទំហំធំធេងដូចគ្នាដែរ។
សកម្មភាពអាកាសធាតុ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ វាមិនមែនជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលតែម្នាក់ឯងនោះទេ។ វាទាមទារឱ្យមានការចូលរួមពីវិស័យឯកជន សហគមន៍ សាលារៀន គ្រួសារ និងបុគ្គលម្នាក់ៗ។ គ្រប់វិស័យនៃសង្គមសុទ្ធតែមានតួនាទីត្រូវដើរ។
មូលហេតុនៃការប្រែប្រួលអាកាសធាតុ ត្រូវបានរកឃើញនៅទូទាំងវិស័យសំខាន់ៗចំនួន ៦ រួមមានវិស័យថាមពល (ការផលិតអគ្គិសនី និងកំដៅ) ឧស្សាហកម្ម ការដឹកជញ្ជូន កសិកម្ម រុក្ខាប្រមាញ់ និងការគ្រប់គ្រងសំណល់។ ហេតុដូច្នេះ ការដោះស្រាយការប្រែប្រួលអាកាសធាតុ ទាមទារឱ្យមានសកម្មភាពនៅក្នុងវិស័យទាំងនេះទាំងអស់។
នៅក្នុងវិស័យថាមពល សកម្មភាពអាកាសធាតុមានន័យថា ការបង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ដូចជា ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងវារីអគ្គិសនី ក្នុងពេលដែលកែលម្អប្រសិទ្ធភាពថាមពល។ គ្រប់គ្រួសារដែលសន្សំសំចៃអគ្គិសនី និងគ្រប់អាជីវកម្មដែលវិនិយោគលើថាមពលស្អាត សុទ្ធតែរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័ន។
នៅក្នុងវិស័យដឹកជញ្ជូន សកម្មភាពអាកាសធាតុរួមបញ្ចូលទាំងការលើកកម្ពស់ការដឹកជញ្ជូនសាធារណៈ យានយន្តអគ្គិសនី ការដើរ ការជិះកង់ និងឥន្ធនៈដែលស្អាតជាងមុន។ ការដឹកជញ្ជូនដែលស្អាតជាងមុន មិនត្រឹមតែកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកែលម្អគុណភាពខ្យល់ និងសុខភាពសាធារណៈផងដែរ។
នៅក្នុងវិស័យកសិកម្ម សកម្មភាពអាកាសធាតុមានន័យថា ការចាប់យកការអនុវត្តកសិកម្មប្រកបដោយចីរភាព ការកែលម្អការគ្រប់គ្រងជីនិងថ្នាំកសិកម្ម ការសន្សំសំចៃទឹក និងការការពារសុខភាពដី។ កសិករស្ថិតក្នុងចំណោមអ្នកដំបូងគេដែលទទួលរងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យកសិកម្មឆ្លាតវៃអាកាសធាតុ (Climate-Smart Agriculture) គឺជារឿងចាំបាច់សម្រាប់សន្តិសុខស្បៀង។
នៅក្នុងវិស័យរុក្ខាប្រមាញ់ សកម្មភាពអាកាសធាតុមានន័យថា ការការពារព្រៃឈើដែលមានស្រាប់ និងការពង្រីកគម្របព្រៃឈើតាមរយៈការដាំឈើឡើងវិញ និងការបង្កើតព្រៃឈើ។ ព្រៃឈើស្ថិតក្នុងចំណោមដំណោះស្រាយធម្មជាតិដែលមានប្រសិទ្ធភាពបំផុតចំពោះការប្រែប្រួលអាកាសធាតុ ពីព្រោះពួកវាស្រូបយកឧស្ម័នកាបូនឌីអុកស៊ីតពីបរិយាកាស និងរក្សាទុកវាអស់រយៈពេលរាប់សិបឆ្នាំ។
នៅក្នុងវិស័យគ្រប់គ្រងសំណល់ សកម្មភាពអាកាសធាតុមានន័យថា ការកាត់បន្ថយការបង្កើតសំណល់ ការកែច្នៃសម្ភារៈឡើងវិញ ការធ្វើជីកំប៉ុស្តពីសំណល់សរីរាង្គ និងការទប់ស្កាត់ការដុតសំណល់នៅទីវាល។ ការបំពុលដោយប្លាស្ទិក សំណល់ដែលមិនត្រូវបានគ្រប់គ្រង និងការបញ្ចេញឧស្ម័នពីទីលានចាក់សំរាម មិនត្រឹមតែបង្កផលខូចខាតដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការប្រែប្រួលអាកាសធាតុទៀតផង។
ដំណឹងល្អគឺថា សកម្មភាពអាកាសធាតុបាននិងកំពុងកើតឡើងរួចទៅហើយនៅទូទាំងពិភពលោក។
បណ្តាប្រទេសនានាកំពុងវិនិយោគលើថាមពលកកើតឡើងវិញ។ ទីក្រុងនានាកំពុងពង្រីកប្រព័ន្ធដឹកជញ្ជូនបៃតង។ សហគមន៍នានាកំពុងដាំដើមឈើ និងស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ។ វិស័យឯកជនកំពុងចាប់យកបច្ចេកវិទ្យាដែលស្អាតជាងមុន។ យុវជនកំពុងលើកកម្ពស់ការយល់ដឹង និងបំផុសគំនិតឱ្យមានការផ្លាស់ប្តូរ។
កម្ពុជាក៏កំពុងរួមចំណែកដល់សកម្មភាពអាកាសធាតុសកល តាមរយៈការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក លើកកម្ពស់អនាម័យ ការពារព្រៃឈើ ពង្រីកការដាំដើមឈើ អភិរក្សជីវៈចម្រុះ និងគាំទ្រសហគមន៍បៃតង បង្ហាញថាការការពារបរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច អាចដើរទន្ទឹមគ្នាបាន។
យុទ្ធនាការដែលលើកទឹកចិត្តឱ្យប្រជាជនកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រក្សាអនាម័យលំហសាធារណៈ និងដាំដើមឈើ គឺមានអត្ថន័យលើសពីសកម្មភាពបរិស្ថាន។ ទាំងនេះគឺជាឧទាហរណ៍នៃសកម្មភាពអាកាសធាតុនៅកម្រិតសហគមន៍។ ដើមឈើគ្រប់ដើមដែលបានដាំ សុទ្ធតែស្រូបយកកាបូន។ ថង់ប្លាស្ទិកគ្រប់ថង់ដែលបានជៀសវាង សុទ្ធតែកាត់បន្ថយការបំពុល។ រាល់ទន្លេ ព្រៃឈើ និងសហគមន៍ដែលស្អាត សុទ្ធតែពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
ទោះជាយ៉ាងណាក៏ដោយ សកម្មភាពអាកាសធាតុមិនមែនមានតែអំពីគោលនយោបាយ និងកម្មវិធីនោះទេ។ វាក៏អំពីការជ្រើសរើសផងដែរ៖
- ការជ្រើសរើសបិទភ្លើងដែលមិនចាំបាច់
- ការជ្រើសរើសកាត់បន្ថយសំណល់
- ការជ្រើសរើសដាំដើមឈើ
- ការជ្រើសរើសប្រើប្រាស់ធនធានដោយវៃឆ្លាត
- ការជ្រើសរើសការពារធម្មជាតិ ជាជាងការបំផ្លាញវា។
នៅពេលដែលសកម្មភាពសាមញ្ញៗទាំងនេះត្រូវបានគុណនឹងប្រជាជនរាប់លាននាក់ ពួកវាក្លាយជាកម្លាំងដ៏មានឥទ្ធិពលសម្រាប់ការផ្លាស់ប្តូរ។
ការប្រែប្រួលអាកាសធាតុ ជារឿយៗត្រូវបានពិពណ៌នាថាជាបញ្ហាសកល ហើយវាពិតជាអញ្ចឹងមែន។ ប៉ុន្តែដំណោះស្រាយចាប់ផ្តើមពីមូលដ្ឋាន នៅក្នុងផ្ទះ សាលារៀន កន្លែងធ្វើការ ស្រែចម្ការ អាជីវកម្ម និងសហគមន៍របស់យើង។ អនាគតនៃភពផែនដីរបស់យើង នឹងត្រូវបានកំណត់មិនត្រឹមតែដោយកិច្ចព្រមព្រៀងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយការសម្រេចចិត្តប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋសាមញ្ញផងដែរ។
ប្រវត្តិសាស្ត្រនឹងកាត់សេចក្តីមនុស្សជំនាន់យើង មិនមែនទៅលើថាតើយើងបានដឹងអំពីការប្រែប្រួលអាកាសធាតុច្រើនប៉ុណ្ណានោះទេ ប៉ុន្តែទៅលើថាតើយើងបានធ្វើអ្វីខ្លះដើម្បីដោះស្រាយ។
សកម្មភាពអាកាសធាតុមិនមែនគ្រាន់តែជាកាតព្វកិច្ចបរិស្ថានប៉ុណ្ណោះទេ។ វាគឺជាការវិនិយោគលើសុខភាពសាធារណៈ វិបុលភាពសេដ្ឋកិច្ច សន្តិសុខស្បៀង និងសុខុមាលភាពរបស់មនុស្សជំនាន់ក្រោយ។
បញ្ហាប្រឈមគឺមានភាពបន្ទាន់ ប៉ុន្តែឱកាសក៏មានទំហំធំធេងដូចគ្នា។ តាមរយៈការធ្វើសកម្មភាពនៅថ្ងៃនេះ យើងអាចកសាងបរិស្ថានដែលស្អាតជាងមុន សេដ្ឋកិច្ចដែលរឹងមាំជាងមុន និងអនាគតដែលមានចីរភាពជាងមុនសម្រាប់ទាំងអស់គ្នា។
អាកាសធាតុកំពុងផ្លាស់ប្តូរ។ សំណួរគឺថា តើយើងមានឆន្ទៈផ្លាស់ប្តូរជាមួយវាដែរឬទេ? ចម្លើយត្រូវតែជា «មាន»។
June 12, 2026 – ( and )
Climate Action: The Responsibility of Our Generation
Climate change is no longer a prediction for the future. It is a reality of the present.
Around the world, communities are experiencing stronger storms, prolonged droughts, devastating floods, rising temperatures, melting glaciers, sea-level rise, and increasing threats to food and water security. Scientists have made it clear that these changes are largely driven by human activities that release greenhouse gases into the atmosphere.
The challenge before us is immense, but so is our capacity to act.
Climate action is simply the collective effort to reduce greenhouse gas emissions and adapt to the impacts of a changing climate. It is not the responsibility of governments alone. It requires the participation of businesses, communities, schools, families, and individuals. Every sector of society has a role to play.
The causes of climate change are found across six major sectors: energy, industry, agriculture, forestry and land use, solvents and chemical products, and waste. Addressing climate change therefore requires action in all of these areas.
In the energy sector, climate action means increasing the use of renewable energy sources such as solar, wind, and hydropower while improving energy efficiency. Every household that conserves electricity and every business that invests in clean energy contributes to reducing emissions.
In the transportation sector, climate action includes promoting public transportation, electric vehicles, walking, cycling, and cleaner fuels. Cleaner transportation not only reduces greenhouse gas emissions but also improves air quality and public health.
In agriculture, climate action means adopting sustainable farming practices, improving fertilizer and pesticide management, conserving water, and protecting soil health. Farmers are among the first to feel the impacts of climate change, making climate-smart agriculture essential for food security.
In forestry, climate action means protecting existing forests and expanding forest cover through reforestation and afforestation. Forests are among the most effective natural solutions to climate change because they absorb carbon dioxide from the atmosphere and store it for decades.
In waste management, climate action means reducing waste generation, recycling materials, composting organic waste, and preventing open burning. Plastic pollution, unmanaged waste, and landfill emissions not only harm the environment but also contribute to climate change.
The good news is that climate action is already happening across the world.
Countries are investing in renewable energy. Cities are expanding green transportation systems. Communities are planting trees and restoring ecosystems. Businesses are embracing cleaner technologies. Young people are raising awareness and inspiring change.
Cambodia is also contributing to global climate action through its commitment to sustainable development. Efforts to reduce plastic waste, promote cleanliness, protect forests, expand tree planting, conserve biodiversity, and support green communities demonstrate that environmental protection and economic development can go hand in hand.
Campaigns that encourage people to reduce plastic use, keep public spaces clean, and plant trees are more than environmental activities. They are examples of climate action at the community level. Every tree planted absorbs carbon. Every plastic bag avoided reduces pollution. Every clean river, forest, and community strengthens resilience against climate change.
Yet climate action is not only about policies and programs. It is also about choices.
The choice to switch off unnecessary lights.
The choice to reduce waste.
The choice to plant a tree.
The choice to use resources wisely.
The choice to protect nature rather than destroy it.
When multiplied by millions of people, these simple actions become a powerful force for change.
Climate change is often described as a global problem, and it is.
But the solutions begin locally—in our homes, schools, workplaces, farms, businesses, and communities. The future of our planet will be determined not only by international agreements but also by the daily decisions made by ordinary citizens.
History will judge our generation not by how much we knew about climate change, but by what we did about it.
Climate action is not merely an environmental obligation. It is an investment in public health, economic prosperity, food security, and the well-being of future generations.
The challenge is urgent, but the opportunity is equally great. By acting today, we can build a cleaner environment, a stronger economy, and a more sustainable future for all.
The climate is changing. The question is whether we are willing to change with it. The answer must be yes.
, , , , , , , , ,