31/07/2025
សួស្តីណាអ្នកទាំងអស់គ្នា ❤️🫶
វេទិកាស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ លើកទី២ ឆ្នាំ២០២៥ ក្រោមមូលបទ៖ កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (Online Safety Forum 2025: Building Trust in the Age of AI)😘
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសជម្រាបជូនដល់សាធារណជន វិស័យឯកជន សាស្រ្តាចារ្យ អ្នកសិក្សាស្រាវជ្រាវ លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ អាណាព្យាបាល សិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា ក.ប.ទ. នឹងសហការជាមួយក្រុមហ៊ុន ស្មាតអាស្យាតា រៀបចំវេទិកា "ស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ លើកទី២ ឆ្នាំ២០២៥ ក្រោមមូលបទ៖ កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត" (Online Safety Forum 2025: Building Trust in the Age of AI)
វេទិកានេះនឹងប្រព្រឹត្តទៅ៖
🗓 ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥
🕰 ចាប់ពីម៉ោង ៨:0០នាទីព្រឹក ដល់ម៉ោង ៥:00 រសៀល
📍នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
✅ ចូលរួមដោយសេរី សូមចុះឈ្មោះតាម QR Code ដើម្បីមានឱកាសឈ្នះរង្វាន់ក្នុងកម្មវិធី 😍✨
30/07/2025
សេចក្តីជូនដំណឹង ស្តីពី ការរៀបចំវេទិកាសុវត្ថិភាពលើប្រព័ន្ធអនឡាញ លើកទី២ ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications
15/01/2025
ការជួបមនុស្សថ្មីតាមអនឡាញអាចជារឿងមួយដែលសប្បាយ ប៉ុន្តែមិនមែនគ្រប់គ្នា គឺសុទ្ធតែជាមនុស្សដែលគេបានប្រាប់យើងនោះទេ។ អ្នកខ្លះអាចព្យាយាមចូលជិតយើង ប៉ុន្តែបោកប្រាស់ទំនុកចិត្តយើងពេលក្រោយ។ សូមកុំមានសំពាធថា អ្នកត្រូវតែចែករំលែកព័ត៌មានផ្ទាល់ខ្លួន ជួបនៅក្រៅ ឬធ្វើរឿងណាមួយដែលអ្នកមិនមានអារម្មណ៍ល្អ។
ប្រសិនបើអ្នកណាម្នាក់ធ្វើឲ្យយើងមានអារម្មណ៍មិនល្អ ទុកចិត្តខ្លួនឯង ហើយដកខ្លួនចេញ។ ត្រូវចាំថា អ្នកមានសិទ្ធិក្នុងការឆ្លើយថាទេ ហើយការពារខ្លួន។ រក្សាភាពឆ្លាតវៃ និងរក្សាសុវត្ថិភាព! ដើម្បីស្វែងយល់បន្ថែមពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ អ្នកអាចលេងជាមួយ chatbot របស់យើងបាន៖ https://m.me/MySafetyOnline?ref=my%20safety%20online
គិតគូរកូន Kit Kou Kon
សុវត្ថិភាពរបស់ខ្ញុំតាមប្រព័ន្ធអនឡាញ - My Safety Online
Meeting new people online can be fun, but not everyone is who they claim to be. Some may try to get close, only to misuse your trust later. Don’t feel pressured to share personal information, meet up, or do things that make you uncomfortable.
If anyone makes you feel uneasy, trust yourself and take a step back. Remember, you have the right to say no and protect your space. Be smart, be safe! To learn more about OCSE, check out our chatbot at: https://m.me/MySafetyOnline?ref=my%20safety%20online
11/11/2024
មានមនុស្សជាច្រើន រួមទាំងយុវវ័យ ចូលរួមក្នុងការផ្ញើរូបផ្លូវភេទទៅកាន់មិត្តភក្តិរបស់គាត់។ ប៉ុន្តែមានរឿងមួយចំនួនដែលអ្នកត្រូវប្រុងប្រយ័ត្ន ការចែកចាយរូបភាពនិងសម្ភារៈអាសអាភាសជាអំពើខុសច្បាប់។ ប្រសិនបើអ្នកជាកុមារ រូបភាពផ្លូវភេទ គឺត្រូវបានគេចាត់ទុកថាជា សម្ភារៈរំលោភបំពានផ្លូវភេទកុមារ ដែលនេះជាអំពើខុសច្បាប់។
ការផ្ញើរូបផ្លូវភេទក៏អាចធ្វើឲ្យកុមារងាយក្លាយជាជនរងគ្រោះក្នុងការគំរាមផ្លូវភេទ ការ bully អនឡាញ ហើយពេលខ្លះ រូបភាពរបស់ពួកគេអាចត្រូវបានគេចែកបន្ត ឬប្រើប្រាស់ជាសម្ភារៈរំលោភបំពានផ្លូវភេទកុមារ។ ស្វែងយល់ពីវិធីក្នុងការការពារខ្លួនឯងអនឡាញដោយចូលទៅ https://m.me/MySafetyOnline?ref=my%20safety%20online
គិតគូរកូន Kit Kou Kon
សុវត្ថិភាពរបស់ខ្ញុំតាមប្រព័ន្ធអនឡាញ - My Safety Online
Many people, including young people, engage in sexting between their peers. However, there are some things that you need to be mindful of. If you are a child, the sext images are considered to be CSAM, which is illegal.
And sexting makes children vulnerable to becoming victims of sexual extortion, cyberbullying and sometimes having their picture copied or used in collections of child sexual abuse/exploitation material. Learn how to protect yourself online by heading to https://m.me/MySafetyOnline?ref=my%20safety%20online
29/10/2024
3 tips for parent
មូលហេតុចម្បងមួយដែលធ្វើឲ្យកុមារមិនហ៊ានរាយការណ៍ករណីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ គឺព្រោះពួកគេមានអារម្មណ៍ខ្មាស់អៀន មានអារម្មណ៍ខុស ឬខ្លាចការស្តីបន្ទោសប្រសិនបើពួកគេប្រាប់អ្នកណាម្នាក់។ ដូចនេះ វាសំខាន់ដែលមនុស្សធំ ឬ អាណាព្យាបាលត្រូវ បង្កើតបរិយាកាសមួយដែលសុវត្ថិភាព និងមិនមានការវិនិច្ឆ័យ អាចឲ្យកុមារប្រាប់អ្នកប្រសិនបើគេជួបប្រទះការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ។ នេះជារឿងមួយចំនួនដែលអ្នកអាចធ្វើបាន។
ដើម្បីស្វែងយល់បន្ថែមពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ អ្នកអាចលេងជាមួយ chatbot របស់យើងបាន៖ https://m.me/MySafetyOnline?ref=my%20safety%20online
គិតគូរកូន Kit Kou Kon
សុវត្ថិភាពរបស់ខ្ញុំតាមប្រព័ន្ធអនឡាញ - My Safety Online
One of the main reasons why children don't report OCSE is because they feel ashamed, guilty, or they fear being blamed if they tell anyone. This is why it's important that adults create a safe environment without any judgement so children can come to you if they're experiencing OCSE. Here are a few things that you can do.
To learn more about OCSE, check out our chatbot at: https://m.me/MySafetyOnline?ref=my%20safety%20online