Daily Qur'an

Daily Qur'an Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Daily Qur'an, Education, Phnom Penh.

សូមអបអរសារទរដល់បងប្អូនឥស្លាមនៅក្នុងឱកាសការឈានចូលមកដល់នៃរ៉ម៉ាឌនឆ្នាំ១៤៤៧ហិជ្ជរ៉ោះ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៦។ សូម...
18/02/2026

សូមអបអរសារទរដល់បងប្អូនឥស្លាមនៅក្នុងឱកាសការឈានចូលមកដល់នៃរ៉ម៉ាឌនឆ្នាំ១៤៤៧ហិជ្ជរ៉ោះ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៦។

សូមអល់ឡោះមេត្តាសម្រួលដល់រូបខ្ញុំនិងបងប្អូនទាំងឡាយក្នុងការសាងទង្វើល្អផ្សេងៗ ហើយសូមទ្រង់មេត្តាទទួលយកទង្វើល្អអំពីខ្ញុំនិងពីបងប្អូនទាំងឡាយ។

សូមអល់ឡោះមេត្តាថែរក្សាការពារប្រទេសកម្ពុជាអំពីរាល់ប្រការអាក្រក់ទាំងឡាយនិងអំពីរាល់ការឈ្លានពានរបស់សត្រូវ។
ប្រភព: Mosa Ahmad
مبارك عليكم الشهر ♥️

 #ក្នុង​នាម​ជា​អ្នក​បង្ហាត់​បង្រៀន​គាត់​ ពិត​ជា​មាន​មោទនភាព​ណាស់​ដែល​ឃើញ​គាត់​តស៊ូ​ពី أ ب ت​ រហូត​ដល់​ចប់​ اقرأ និង​បន្ត...
14/10/2025

#ក្នុង​នាម​ជា​អ្នក​បង្ហាត់​បង្រៀន​គាត់​ ពិត​ជា​មាន​មោទនភាព​ណាស់​ដែល​ឃើញ​គាត់​តស៊ូ​ពី أ ب ت​ រហូត​ដល់​ចប់​ اقرأ និង​បន្ត​រហូត​ចប់ القرآن

គាត់​ស្រលាញ់​ និង​អោយ​តម្លៃ​លេី​ការ​រៀន​សូត្រ​ គាត់​ព្យាយាម​តស៊ូ​ទោះ​រវល់​យ៉ាង​ក៏​ដោយ​មក​សូត្រ​មិន​ដែល​ខានឡើយ​។

#មិន​មែន​ជា​រឿង​ងាយ​ទេ​ដែល​គាត់​ធ្វើ​បាន​ ទាំង​ខ្លួន​ជា​ម្ដាយ​ត្រូវ​មេីល​កូន​ផង​👧 👦រកស៊ី​ផង​ ជា​ពិសេស​កំពុង​ទំងន់​ទៀត​🤰ពេល​ខ្លះ​សូត្រ​បណ្តេីរ កូន​រេីរ​បម្រះ​ក្នុង​ពោះ​បណ្តើរ មានពេល​ខ្លះមក​ទាំង​ភ្លៀង​​ ជិះ​ម៉ូតូ​មក​សូត្រ​ខ្លួន​ឯង​រហូត​ដល់​គ្រប់​ខែ​។ សាក​ស្រមៃ​មើល​យើង​ជា​មនុស្ស​ធម្មតា​ផងនៅ​ខ្ជិល​ ចុះ​គាត់​?​ ដំបូង​ៗ​រៀង​ពិបាក​ដែរ​ព្រោះ​គាត់​មិន​ចេះ​អក្សរ​សោះ​ ហើយ​នៅ​ពី​តូច​គាត់​ជា​មនុស្ស​ដែល​ចាប់​មិន​សូវ​បាន​ទេ​ សូត្រ​ក្នុង​الصلاة​ ដោយ​សារ​ចាំ​មាត់​ទេ​ គាត់​តែង​តែ​និយាយ​ថា​ មិន​នឹក​ស្មាន​ថា​ខ្លួន​ឯង​ចេះ​សូត្រ​ ចេះ​មេីល​អក្សរ​ អាន​ដាច់​គ្រប់​កន្លែង​ក្នុង​ القرآن​ ត្រូវ​تجويت និង​ចេះ​ حكم​ជា​ច្រើន​ទៀត​ ទាំង​ពី​មុន​កូន​សួរ​អត់​ហ៊ាន​ប្រាប់​កូន​ផង​ ខ្មាស់​កូន​ តែ​ពេល​នេះ​ឃើញ​កូន​សូត្រ​ខុស​ចេះ​បង្រៀន​កូន​វិញ​​ الحمد لله​

គាត់​តែងតែ​ចង់​ចេះ​នេះ​ចង់​ចេះ​នោះ​រហូត​ ពេល​ដាក់​ឌូអារ​(سورة​/الدعاء/ حكم) ឱ្យ​ទន្ទេញ​ គាត់​ព្យាយាម​ទន្ទេញ​ចាំ​ទាំង​អស់​មិន​ឱ្យ​សល់​មួយ​ គាត់​តែងតែ​សួរ​ពី​حكم​ និង​ប្រវត្តិ​ណាពី​ជា​ច្រើន

ប៉ុន្មាន​យប់​ចុង​ក្រោយ​នេះ​កូន​ធាក់​ខ្លាំង​ យើង​ក៏​និយាយ​លែង​ថា​ តិច​សូត្រ​ៗ​កូន​កេីត​ទៅ​ គាត់​ថា​ប្រឹង​ឱ្យ​ចប់​មុន​សម្រាល​ 🤲🏻អ្វី​គ្រប់​យ៉ាង​ដូច​គាត់​រំពឹង​មែន​ الله រៀប​ចំ​ឱ្យ​គាត់​ សូត្រ​ចប់​កូរអាន​ ល្មម​ឆ្លង​ទន្លេ​ថ្ងៃ​នេះ​ Alhamdolillah
​គ្រប់​យ៉ាង​មិន​មែន​ជា​រឿង​ចៃដន្យ​ តែ​ជា​ការ​រៀបចំ​របស់​الله​ លទ្ធផល​ដែល​គាត់​ព្យាយាម​ឃើញ​ផល​ពី​دنيا​ ទៅ​ហើយ​الله បាន​ هداية ឱ្យ​គាត់​សម្រាល​បាន​កូន​ប្រុស​ដ៏​cute 🥰 ម្ដាយ​មាន​សុវត្ថិភាព​ الحمد لله

ការថ្លឹង(ទង្វើរបស់មនុស្ស)នាថ្ងៃបរលោក គឺយុត្ដិធម៌បំផុត។ ដូចេ្នះអ្នកណាដែលអំពើល្អរបស់គេមានទម្ងន់ធ្ងន់ អ្នកទាំង នោះគឺជាអ្នកដ...
16/09/2025

ការថ្លឹង(ទង្វើរបស់មនុស្ស)នាថ្ងៃបរលោក គឺយុត្ដិធម៌បំផុត។ ដូចេ្នះអ្នកណាដែលអំពើល្អរបស់គេមានទម្ងន់ធ្ងន់ អ្នកទាំង នោះគឺជាអ្នកដែលជោគជ័យ។ [អាយ៉ះទី (8)]

 #ការឈ្លោះប្រកែកគ្នាយកឈ្នះចេញគ្មានអ្វីចំណេញក្រៅពីភ្លើងនរកឡើយ ណាពី ‏صلى الله عليه وسلم បានមានប្រសាសន៍ថា “ខ្ញុំសន្យាផ្ទះម...
11/09/2025

#ការឈ្លោះប្រកែកគ្នាយកឈ្នះចេញគ្មានអ្វីចំណេញក្រៅពីភ្លើងនរកឡើយ
ណាពី ‏صلى الله عليه وسلم បានមានប្រសាសន៍ថា “ខ្ញុំសន្យាផ្ទះមួយក្នុងឋានសួហ៌សម្រាប់អ្នកណាហើយដែលព្រមចាញ់ក្នុងជម្លោះ/ការឈ្លោះគ្នា បើទោសបីជាគាត់ជាអ្នកត្រូវក៏ដោយ”។

 #បើអ្នករវល់គ្មានពេលសូត្រស៉ីកៀរអ្នកគ្រាន់តែសូត្រទូអាមួយនេះ #នេះជាទូូអាដែលមានភាពប្រសើរជាងការសូត្រទូអាផ្សេងៗទៀតពេញមួយថ្ងៃយ...
04/09/2025

#បើអ្នករវល់គ្មានពេលសូត្រស៉ីកៀរអ្នកគ្រាន់តែសូត្រទូអាមួយនេះ
#នេះជាទូូអាដែលមានភាពប្រសើរជាងការសូត្រទូអាផ្សេងៗទៀតពេញមួយថ្ងៃយ៉ាងលើសលប់

03/06/2025

«الله أكبَر الله أكبَر الله أكبَر، لا إلَه إلَّا الله
الله أكبَر الله أكبَر الله أكبَر، ولله الحَمد».🩵🌿🍂❣️

 #ចូរអត់ធ្មត់បន្តិច ព្រោះវានឹងមកដល់ពេលមួយដែលអល់ឡោះនិងព្យាបាលរាល់ការឈឺចាប់របស់អ្នកទាំងអស់ ក្នុងពេលណាមួយដែលសមស្រប។      មន...
21/05/2025

#ចូរអត់ធ្មត់បន្តិច ព្រោះវានឹងមកដល់ពេលមួយដែលអល់ឡោះនិងព្យាបាលរាល់ការឈឺចាប់របស់អ្នកទាំងអស់ ក្នុងពេលណាមួយដែលសមស្រប។

មនុស្សលោកចង់ មិនដូចអល់ឡោះ(ទ្រង់)ចង់ទេ អ្វីៗគ្រប់យ៉ាង សុទ្ធតែមាន Hikmah រឿងល្អៗ នៅពីក្រោយវា ចូររស់នៅឲស្ងប់ចិត្ត ប្រគល់កិច្ចការ លេីអល់ឡោះ ហេីយជឿជាក់ថា អ្វីដែលអល់ឡោះសាកល្បងយេីងសុទ្ទតែល្អប្រសេីរសម្រាប់យេីង ទោះបីយេីងមិនពេញចិត្តក្តី ចូរពេញចិត្តនិងអ្វីដែលឡោះផ្តល់
មកឲយេីង ល្អ អាក្រក់ទាំងប៉ុន្មាន នោះដួងព្រលឹងរបស់យេីងនិង ស្ងប់ស្ងាត់។ 🩵🍃

សូមប្រាកដថា សំណាង( ជោគវាសនា) របស់ទ្រង់គឺមិនអាចប្រៀបផ្ទឹមបាន។

គ្រូពេទ្យម្នាក់គត់ដែលអាចព្យាបាលបញ្ហានៅក្នុងចិត្តរបស់អ្នកបាន នោះគឺ"គួរអាន" សូមកុំចោលគួរអានឲសោះ យ៉ាងហោចក៏បានមួយទំព័រក្នុងម...
21/05/2025

គ្រូពេទ្យម្នាក់គត់ដែលអាចព្យាបាលបញ្ហានៅក្នុងចិត្តរបស់អ្នកបាន នោះគឺ"គួរអាន"

សូមកុំចោលគួរអានឲសោះ យ៉ាងហោចក៏បានមួយទំព័រក្នុងមួយថ្ងៃដែរ មិនថានៅទីណា កន្លែងណា វេលាណា ក៏អ្នកអាចសូត្របានគ្រប់ពេល ឲតែចិត្តចង់សូត្រ ។

មួយរយៈនេះ Daily Qur'an រាងស្ងាត់បន្តិចក៏ពិតមែន តែសិស្សនៅ Quran មិនស្ងាត់ទេ សិស្សនៅសូត្រធម្មតា ទាំងសិស្សចាស់ និង សិស្សថ្មី
នៅទទួលចុះឈ្មោះសិស្សថ្មីរាល់ថ្ងៃ អាចទាក់ទងមកបាន🥰📩

ឱកាសស្វែងរកយប់ពិសេស ឡៃឡាតុលក៏ទេីរ ដែលមានតំលៃស្មេីនិង83 ឆ្នាំបានមកដល់ហេីយ សូមកុំឲឱកាសនេះ កន្លងផុតទៅឲសោះ ព្រោះវាជាពេលវេលាដ...
22/03/2025

ឱកាសស្វែងរកយប់ពិសេស ឡៃឡាតុលក៏ទេីរ ដែលមានតំលៃស្មេីនិង83 ឆ្នាំបានមកដល់ហេីយ សូមកុំឲឱកាសនេះ កន្លងផុតទៅឲសោះ ព្រោះវាជាពេលវេលាដែលល្អបំផុស សំរាប់
បង្កេីនការធ្វេីអាម៉ាល់អីពាឌាត់ ដូចជា ការសូត្រគួរអាន ហ្សីកៀរសឌាកោះ សឡាត ទូអារ និងអាម៉ាល់ល្អផ្សេងៗ ទៀត-ល- ។

لَيْلَةُ الْقَدْرِ خَيْرٌ مِنْ أَلْفِ شَهْرٍ
سورة القدر:3
យប់អាល់កដរ៍នោះគឺប្រសើរជាងមួយពាន់ខែ ។

ហេីយទូអារដែលណាពី محمد صلى الله عليه وسلم
បានប្រេីឲភរិយា របស់ គាត់ អាអីសះ ឲសូត្រនៅក្នុងយប់ឡៃឡាតុល កទេីរ គឺទូអារថា :

اللهُمَّ إنكَ عفوٌ تُحب العفوَ فاعفُ عَنّا ..🌙✨
មានអត្ថន័យថាៈ
(ឱ! អល់ឡោះ!ទ្រង់គឺជាអ្នកអភ័យទោសបំផុតទ្រង់ចូលចិត្ដអភ័យទោសអោយគេ ហេតុនេះ សូមទ្រង់អភ័យទោសដល់ពួកយេីងផង)។

ដូចនេះសូមយើងព្យាយាមសូត្រទូអារនេះអោយបានច្រើនៗក្នុងដប់យប់ចុងក្រោយនៃខែរ៉ម៉ាទននេះ។

Address

Phnom Penh

Telephone

+855962490970

Website

Alerts

Be the first to know and let us send you an email when Daily Qur'an posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category