MAKSON International Academy

MAKSON International Academy

Share

* Amazing World-Class Education,
* Amazing Care for Students,
* Amazing Communication with Parents.

Photos from MAKSON International Academy's post 25/05/2026

សូមអរគុណដល់មាតាបិតាទាំងអស់ដែលបានអញ្ជើញមកទស្សនាសាលាអន្តរជាតិម៉ាកសឹនសាខានរា (សាខាទី៤) កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ 🎉

យើងខ្ញុំពិតជារីករាយដែលបានស្វាគមន៍ និងណែនាំពីបរិយាកាសសិក្សា បន្ទប់រៀនទំនើប ក៏ដូចជាកម្មវិធីអប់រំដែលផ្តោតលើការអភិវឌ្ឍសមត្ថភាព និងអនាគតរបស់សិស្សានុសិស្ស។

💌សូមគោរពអញ្ជើញមាតាបិតាទាំងអស់មកទស្សនាសាខាថ្មីរបស់យើង និងចុះឈ្មោះបុត្រធីតារបស់លោកអ្នកឥឡូវនេះ ដើម្បីទទួលបានប្រូម៉ូសិនពិសេស។

សាលារៀនអន្តរជាតិម៉ាកសឹន សាខាកោះនរា ត្រូវបានរចនា និងសាងសង់ តាមស្តង់ដាអន្តរជាតិ ដោយយកចិត្តទុកដាក់ទាំងលើគុណភាព និងបរិយាកាស។ ក្រៅពីទីធ្លានិងថ្នាក់រៀនធំទូលាយ និងសម្ភារ:សំបូរបែប ទាន់សម័យប្រកបដោយគុណភាពខ្ពស់ សាលាក៏បានបញ្ចូលនូវបន្ទប់និងគ្រឿងបរិក្ខារ ដើម្បីគាំទ្រដល់កម្មវិធីគោល និងកម្មវិធីបន្ថែមជាច្រើន ក្នុងគោលបំណងឱ្យកុមារ ទទួលបានការសិក្សា អនុវត្ត និងស្វែងយល់ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដែលក្នុងនោះរួមមាន:
- ទីធ្លាលេងធំទូលាយ និងសំបូរបែប
- កន្លែងហាត់ឡើងភ្នំ និងទីធ្លាសម្រាប់សកម្មភាពសិក្សាក្រៅថ្នាក់
- កន្លែងអនុវត្តន៍បំណិនជីវិត
- កន្លែងលេងខ្សាច់
- សួនដំណាំសម្រាប់កុមារ
- អាងហែលទឹកធំទូលាយ
- តារាងបាល់ទាត់
- តារាងបាល់បោះ
- តារាងបាល់ទះ
- តារាងវាយសី
- បន្ទប់ញាំអាហារធំទូលាយ និងបរិយាកាសល្អ
- បន្ទប់ហាត់តន្រ្តី និងរបាំ
- បន្ទប់គំនូរ
- បន្ទប់កុំព្យូទ័រ (ICT)
- បន្ទប់ពិសោធន៍វិទ្យាសាស្រ្ត
- បន្ទប់បណ្ណាល័យ
- បន្ទប់ចិត្តចលភាព ចំពោះកម្មវិធីសិក្សា

សាលាអន្តរជាតិម៉ាកសឹនផ្តល់នូវការអប់រំគុណភាពលំដាប់ពិភពលោក ដោយអនុវត្តកម្មវិធី និងយកចិត្តទុកដាក់ខ្ពស់នូវចំណុចខាងក្រោម៖
ម៉ាកសឹនផ្តល់ជូនកម្មវិធីសិក្សាបីភាសាដ៏ឆ្លាតវៃបំផុត
- ម៉ាកសឹនផ្តល់ជូនកម្មវិធីសិក្សា OXFORD របស់ចក្រភពអង់គ្លេស
- ម៉ាកសឹនផ្តល់ជូនកម្មវិធីសិក្សាជាតិស្របតាមក្រសួងអប់រំ
- ម៉ាកសឹនផ្តល់ជូនកម្មវិធីសិក្សាភាសាចិន ផ្តោតលើជំនាញទាំងបួន (ជំនាញនិយាយ ស្តាប់ សរសេរ និង អាន)
- ការវាយតម្លៃការសិក្សា និងប្រលងប្រចាំឆ្នាំលក្ខណ:អន្តរជាតិ
- ការបង្រៀនតាមបែបទំនើប ធ្វើអោយកូនសិស្សចូលចិត្តការសិក្សា
- ម៉ាកសឹនផ្តល់ជូនកម្មវិធីអប់រំអត្តចរិតអោយល្អប្រពៃ
- ម៉ាកសឹនផ្តល់ជូនកម្មវិធីដឹកនាំ និងគ្រប់គ្រងហិរញ្ញវត្ថុ
- ម៉ាកសឹនផ្តល់ជូនកម្មវិធីបណ្តុះជំនាញសតវត្សន៍ទី២១
- ម៉ាកសឹនផ្តល់ជូនកម្មវិធីអប់រំបន្ថែមជាច្រើនផ្សេងទៀត ដូចជា កម្មវិធីហែលទឹក តៃក្វាន់ដូ គំនូរ កីឡា តន្រ្តីនិងរបាំជាដើម។
ពត៌មានបន្ថែមៈ
សាខាទី៤៖ ស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ ផ្លូវចូលទល់មុខខ្លោងទ្វារវត្តនិរោធ នៅជាប់មាត់ទន្លេ ក្បែរភោជនីយដ្ឋានជំនោក្បាលកោះ
Telegram: https://t.me/Maksonkohnorea
Tel: 081 789 886
Google Map: https://shorturl.at/ih1wH
Website: www.makson.edu.kh

Photos from MAKSON International Academy's post 21/05/2026

Earlier this month, the boys’ football team at Makson International Academy, 598 campus, played in a short tournament with a neighbouring school, Greenfield International School, at a local football park. The two schools, together, are trying to create an annual football tournament where local schools can play one another for the chance to hoist the Khan Russey Keo Cup; this was the inaugural tournament.

We are hoping to have four schools play in the tournament next year and from there it will continue to grow to even more schools. The boys, on both teams, learned about playing fair, friendly competition, teamwork, applying learnt skills, and how to be a gracious winner/loser. The boys played hard and won all of their games. While the opposing team was outsized and outmatched in skill a bit, they played on with heart, determination, and perseverance against our boys, while our boys played focused and didn't take anything for granted, and were gracious winners in the end.

A fun time was had by all and the boys’ football team here look forward to celebrating with a pizza lunch next week, where than can reminisce of the good times they had. We are extremely proud of our boys for showing poise and sportsmanship. Well done, boys! Here’s looking forward to next year’s tournament.

Photos from MAKSON International Academy's post 21/05/2026

[English Below]
សាលាអន្តរជាតិម៉ាកសឹន សាខា598 បានរៀបចំនូវកម្មវិធីប្រកួតអំណានភាសាចិន សម្រាប់កូនៗថ្នាក់មត្តេយ្យសិក្សាកម្រិតមធ្យម។ កូនៗបានឡើងទៅកាន់វេទិកា ដើម្បីអានពាក្យ និងព្យញ្ជនៈដែលបានបង្ហាញលើស្លាយ។

ការប្រកួតអំណាននេះ រៀបចំឡើងក្នុងគោលបំណង ឱ្យកូនៗបានបង្ហាញនូវសមត្ថភាពការបញ្ចេញសំឡេង និងការបកស្រាយអត្ថន័យអភិវឌ្ឍភាពក្លាហាន និងទំនុកចិត្តក្នុងការនិយាយនៅមុខសាធារណៈជំរុញការប្រើប្រាស់ភាសាចិនឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ បង្កើតបរិយាកាសសិក្សាដែលសប្បាយរីករាយ និងមានការប្រកួតប្រជែងល្អ ផ្តល់ឱកាសឱ្យសិស្សបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដែលមានទាំងនៅក្នុងថ្នាក់ និងនៅក្រៅថ្នាក់ ដោយមានការប្រកួតជម្រុះនៅក្នុងថ្នាក់ និងប្រកួតផ្តាច់ព្រ័ត្រនៅសាលប្រជុំ។ ជាពិសេស ការប្រកួតនេះបានជួយបង្កើននូវភាពក្លាហាន ហ៊ានឡើងលើវេទិកា និងនិយាយជាសាធារណៈចំពោះមុខលោកគ្រូ អ្នកគ្រូ និងមិត្តភក្តិផ្សេងៗទៀត។

ការប្រកួតអំណាននេះក៏ជាកត្តាមួយជួយជំរុញអោយសិស្សានុសិស្សទាំងអស់ខិតខំអានពាក្យដែលបានរៀនហើយ ជួយបង្កើនភាពស្និទ្ធស្នាលជាមួយគ្រូភាសាចិន និងជាការទាក់ទាញសិស្សអោយស្រឡាញ់ចូលចិត្តមុខវិជ្ជាភាសាចិនផងដែរ។

Makson International Academy, 598 Campus, organized a Chinese Reading Competition for Early Years 4 students. The children went up onto the stage to read Chinese words and consonants that were displayed on the screen.

This reading competition was organized with the aim of allowing students to showcase their abilities both inside and outside the classroom. The competition included preliminary rounds in the classrooms and a final round held in the assembly hall. In particular, the event helped to build the children’s confidence, encouraging them to step onto the stage and speak publicly in front of teachers and the other students.

Additionally, this reading competition served as a motivating factor for all students to practice reading the words they have learned. It also helped strengthen their connection with Chinese language teachers and encouraged students to develop a greater interest and enjoyment in learning Chinese.
.......................................................
Makson 国际学校,598校区

学校为幼儿中班的小朋友举办了一场中文朗读比赛。学生们走上舞台,朗读幻灯片上展示的汉字和汉语拼音声母。

本次朗读比赛的主要目的是为学生提供一个展示课堂内外能力的机会。比赛分为两个阶段:班级赛选和在礼堂举行的决赛。而且,这项活动有助于增强学生们的自信心,鼓励他们敢于走上舞台,敢于在老师和其他同学面前展现自己的能力。

此外,本次朗读比赛也激励所有学生积极练习已学过的词语,增加了他们与中文教师之间的关系,同时也激发了学生对中文课的兴趣与热情。

Photos from MAKSON International Academy's post 21/05/2026

[English Below]
សាលាអន្តរជាតិម៉ាកសឹន សាខា598 បានរៀបចំនូវកម្មវិធីប្រលងប្រកួត «សរសេរជក់» សម្រាប់កូនៗថ្នាក់មត្តេយ្យសិក្សាកម្រិតខ្ពស់ ដែលកូនៗត្រូវសរសេរលេខមួយដល់លេខដប់ជាភាសាចិន។ កូនៗសប្បាយរីករាយ ភ័យ អរ ដែលប្តូរពីការកាន់ខ្មៅដៃ ទៅជាការកាន់ជក់សរសេរវិញ។

កម្មវិធីនេះបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពភាពការកាន់ជក់ ការសរសេរជក់ និងការប្រើប្រាស់ភាសារបស់កូនៗ។ កម្មវិធីនេះក៏បានបង្កើនចំណេះដឹង អភិវឌ្ឍសមត្ថភាពភាសា និងពង្រឹងការផ្ចង់អារម្មណ៍ និងការយកចិត្តទុកដាក់របស់កូនៗក្នុងការសរសេរផងដែរ។ នេះក៏ជាឱកាសដ៏ល្អមួយក្នុងការជួយជំរុញឱ្យកូនៗបានស្វែងយល់បន្ថែមពីសិល្បៈនៃការសរសេរជក់ ដែលជាសិល្បៈមួយនៃប្រទេសចិន ព្រមទាំងជាការទាក់ទាញសិស្សឱ្យស្រឡាញ់ចូលចិត្តការសិក្សាភាសាចិនផងដែរ។

សាលាសូមចូលរួមអបអរសាទរដល់សិស្សជ័យលាភី ដែលបានខិតខំប្រឹងប្រែងយ៉ាងមុតមាំ។ សង្ឃឹមថា កូនៗនឹងបន្តការស្រឡាញ់សិល្បៈនៃការសរសេរជក់នេះ។
.........................................................
Makson International Academy, 598 campus was organized a "Chinese Calligraphy" competition for our Early Year 5 students, where they were challenged to write numbers 1 to 10 in Chinese.The students were so excited to write with brushes instead of pencils.

This competition was organized to enhance the children's skills in both brush handling and writing, while strengthening their focus and attentiveness. Especially, it is an opportunity to inspire students to explore the beautiful art of Chinese calligraphy, immersing them in the culture and fostering a deep love for learning the Chinese language.

We would like to extend our heartfelt congratulations to all the winners for their outstanding dedication and effort. We hope our young learners will continue to cherish and pursue this beautiful art form.

Makson 国际学校,598校区

学校成功为幼儿大班的小朋友举办了一场“中文书法”比赛。在本次比赛中,学生要写一到十的中文数字。学生们对用毛笔来书写感到非常兴奋。

此次比赛的目的是为了提升小朋友握笔与书写的技巧,同时培养他们的专注力和细心程度。更重要的是,这为学生们提供了一个绝佳的机会去探索中国书法这一优美的艺术文化,让他们在文化氛围中,激发他们对学习中文的深厚热爱。

我们向所有表现优异和刻苦努力的获奖宝贝们表示衷心的祝贺!希望我们小小学习者们能继续珍爱并传承中国书法。

Photos from MAKSON International Academy's post 20/05/2026

[English Below]
សិស្សថ្នាក់មត្តេយ្យសិក្សាកម្រិតខ្ពស់ EY5 របស់យើងបានរីករាយយ៉ាងខ្លាំងក្នុងកម្មវិធី Movie Night នៅសាខា Makson PPT Campus! 🍿✨

កុមារបានទស្សនារឿង The Sneetches របស់ Dr. Seuss ដែលជារឿងមានអត្ថន័យអប់រំអំពីភាពសប្បុរស ការទទួលយកគ្នា ការមានទំនុកចិត្តលើខ្លួនឯង និងការគោរពអ្នកដទៃដូចជាពួកគេ។ តាមរយៈភាពសប្បាយរីករាយ និងសំណើច កុមារបានរៀនថា មនុស្សគ្រប់គ្នាសុទ្ធតែពិសេស និងសមនឹងទទួលបានការគោរព និងមិត្តភាព។ 🌟

សូមអរគុណយ៉ាងជ្រាលជ្រៅដល់មាតាបិតា និងគ្រួសារទាំងអស់ដែលបានចូលរួម និងគាំទ្រកម្មវិធីនេះ។ ការចូលរួមរបស់លោកអ្នកក្នុងសកម្មភាពសាលា ជួយបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់កូនៗ និងពង្រឹងទំនាក់ទំនងរវាងផ្ទះ និងសាលារៀន។ ការឃើញគ្រួសារ សើច និងចំណាយពេលជាមួយគ្នា ធ្វើឲ្យពេលវេលាទាំងនេះកាន់តែមានន័យសម្រាប់កូនៗ។ ❤️
សូមអរគុណលោក លោកស្រីដែលបានចំណាយពេលវេលាដ៏មានសម្រាប់ក្រុមគ្រួសារ និងសាលា ម៉ាកសឹនសាខាភ្នំពេញថ្មី! 🎬💛

Our EY5 students had a wonderful time at Movie Night at Makson PPT Campus! 🍿✨

The children enjoyed watching The Sneetches by Dr. Seuss — a meaningful story that teaches important lessons about kindness, inclusion, self-confidence, and accepting others for who they are. Through laughter and fun, our students were reminded that everyone is special and deserves to be treated with respect and friendship. 🌟

A special thank you to all of our parents and families who joined and supported this event. Your involvement in school activities helps create lasting memories for your children and strengthens the connection between home and school. Seeing families learn, laugh, and spend time together makes these moments even more meaningful for our young learners. ❤️

Thank you for being part of our wonderful Makson PPT community!

Photos from MAKSON International Academy's post 20/05/2026

[English Below]
រាត្រីមើលភាពយន្តជាមួយគ្រួសាររបស់សិស្សថ្នាក់មត្តេយ្យសិក្សាកម្រិតទាប 🍿🎬

សមាជិកគ្រួសាររបស់កូនៗសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សាកម្រិតទាប នៅសាខា OCIC របស់យើង បានចូលរួមរីករាយជាមួយកម្មវិធី “រាត្រីមើលភាពយន្តជាមួយគ្រួសារ” ដ៏ពិសេសមួយ ដោយបានទស្សនារឿង The Sneetches របស់ Dr. Seuss!

នៅក្នុងល្ងាចដ៏ពិសេសនេះ មានទាំងអាហារសម្រន់ សំណើច ការស្រមើស្រមៃ និងមេរៀនយ៉ាងមានអត្ថន័យអំពីការចេះជួយយកអសារគ្នា ការទទួលយកគ្នា និងការអបអរសាទរភាពពិសេសដែលខុសប្លែករបស់ម្នាក់ៗ។

សូមអរគុណយ៉ាងជ្រាលជ្រៅទៅដល់លោកអ្នកអាណាព្យាបាលទាំងអស់ ដែលបានចូលរួមធ្វើឱ្យការមើលភាពយន្តនាល្ងាចនេះក្លាយជាអនុស្សាវរីយ៍ដ៏រីករាយ និងមិនអាចបំភ្លេចបាន!
.....................................................
🎬🍿 EY3 Family Movie Night 🍿🎬
Our OCIC Campus EY3 families enjoyed a special Family Movie Night featuring Dr. Seuss’ The Sneetches!
The evening was filled with snacks, laughter, imagination, and meaningful lessons about kindness, inclusion, and celebrating what makes each of us unique.
Thank you to everyone who joined us for such a fun and memorable evening!

20/05/2026

តើលោកអ្នកកំពុងស្វែងរកសាលាល្អសម្រាប់កូនលោកអ្នកមែនទេ?
សូមស្តាប់ចំណាប់អារម្មណ៍របស់បងស្រីដែលបានបង្ហាញពីការរីកចម្រើនរបស់អូន បន្ទាប់ពីបានដាក់កូននៅសាលាអន្តរជាតិម៉ាកសឹន។

👉ប្រញ៉ា់ប់កក់ឈ្មោះឥឡូវនេះ ដើម្បីទទួលបានប្រូម៉ូសិនពិសេស!
......................................................................................
លក្ខណៈពិសេសកម្មវិធីមត្តេយ្យនៅសាលាអន្តរជាតិម៉ាកសឹន
-ម៉ាកសឹនផ្តល់ជូនកម្មវិធីសិក្សាបីភាសាដ៏ឆ្លាតវៃបំផុត
-កម្មវិធីអភិវឌ្ឍកុមារតូចស្តង់ដាអន្តរជាតិ (ស្តង់ដាចក្រភពអង់គ្លេស)
- យកចិត្តទុកចាក់លើអនាម័យ និងសុខភាព
- ការគ្រប់គ្រងហ្មត់ចត់ និងត្រឹមត្រូវ
-គ្រូប្រចាំថ្នាក់ជនជាតិបរទេសមានសមត្ថភាពខ្ពស់
- បុគ្គលិកជំនួយការមានវិជ្ជាជីវ:ល្អ
- ថ្នាក់រៀនធំទូលាយ និងមានសុវត្ថិភាព
- គ្រឿងបរិក្ខារសំបូរបែបសម្រាប់ការអភិវឌ្ឍន៍កុមារ
- ទំនាក់ទំនងជាមួយមាតាបិតាជារៀងរាល់ថ្ងៃ
ពត៌មានបន្ថែមៈ
សាខាទី១៖ ទីតាំងនៅភ្នំពេញថ្មី ជិតសាលាពេទ្យ IU
Telegram: https://t.me/maksoncustomerservices
Tel: Cellcard: 061 765 765 | 087 765 765
Google Map: shorturl.at/vBNS4
សាខាទី២៖ ទីតាំងនៅលេីផ្លូវ598 ក្បែរផ្ទះឯកឧត្តមជាសុផារ៉ា
Telegram: https://t.me/Maksoncustomerservice598
Tel: 017/081/066 598 698
Google Map: https://maps.app.goo.gl/3h3Ec5VhXzwKL9nA9
សាខាទី៣ នៅOCIC (ជ្រោយចង្វារ)
Tel: 061/010 586 686
Telegram: https://t.me/makson3OCIC
សាខាទី៤ កោះនរា
Telegram: https://t.me/Maksonkohnorea
Tel: 081 789 886
Google Map: https://shorturl.at/ih1wH
Website: www.makson.edu.kh

20/05/2026

តើលោកអ្នកកំពុងស្វែងរកសាលាល្អសម្រាប់កូនលោកអ្នកមែនទេ?
សូមស្តាប់ចំណាប់អារម្មណ៍របស់បងស្រីដែលបានបង្ហាញពីការរីកចម្រើនរបស់អូន បន្ទាប់ពីបានដាក់កូននៅសាលាអន្តរជាតិម៉ាកសឹន។
👉ប្រញ៉ា់ប់កក់ឈ្មោះឥឡូវនេះ ដើម្បីទទួលបានប្រូម៉ូសិនពិសេស!
......................................................................................
លក្ខណៈពិសេសកម្មវិធីមត្តេយ្យនៅសាលាអន្តរជាតិម៉ាកសឹន
-ម៉ាកសឹនផ្តល់ជូនកម្មវិធីសិក្សាបីភាសាដ៏ឆ្លាតវៃបំផុត
-កម្មវិធីអភិវឌ្ឍកុមារតូចស្តង់ដាអន្តរជាតិ (ស្តង់ដាចក្រភពអង់គ្លេស)
- យកចិត្តទុកចាក់លើអនាម័យ និងសុខភាព
- ការគ្រប់គ្រងហ្មត់ចត់ និងត្រឹមត្រូវ
-គ្រូប្រចាំថ្នាក់ជនជាតិបរទេសមានសមត្ថភាពខ្ពស់
- បុគ្គលិកជំនួយការមានវិជ្ជាជីវ:ល្អ
- ថ្នាក់រៀនធំទូលាយ និងមានសុវត្ថិភាព
- គ្រឿងបរិក្ខារសំបូរបែបសម្រាប់ការអភិវឌ្ឍន៍កុមារ
- ទំនាក់ទំនងជាមួយមាតាបិតាជារៀងរាល់ថ្ងៃ
ពត៌មានបន្ថែមៈ
សាខាទី១៖ ទីតាំងនៅភ្នំពេញថ្មី ជិតសាលាពេទ្យ IU
Telegram: https://t.me/maksoncustomerservices
Tel: Cellcard: 061 765 765 | 087 765 765
Google Map: shorturl.at/vBNS4
សាខាទី២៖ ទីតាំងនៅលេីផ្លូវ598 ក្បែរផ្ទះឯកឧត្តមជាសុផារ៉ា
Telegram: https://t.me/Maksoncustomerservice598
Tel: 017/081/066 598 698
Google Map: https://maps.app.goo.gl/3h3Ec5VhXzwKL9nA9
សាខាទី៣ នៅOCIC (ជ្រោយចង្វារ)
Tel: 061/010 586 686
Telegram: https://t.me/makson3OCIC
សាខាទី៤ កោះនរា
Telegram: https://t.me/Maksonkohnorea
Tel: 081 789 886
Google Map: https://shorturl.at/ih1wH
Website: www.makson.edu.kh

Photos from MAKSON International Academy's post 20/05/2026

[English Below]
សាលាអន្តរជាតិ ម៉ាកសឹន សាខា (598)

កាលពីថ្ងៃសុក្រ ទី ០៨ ខែឧសភា សិស្សានុសិស្សថ្នាក់មត្តេយ្យទារកដ្ឋាន NS និង ថ្នាក់មត្តេយ្យសិក្សាកម្រិតទាប EY3 របស់យើងបានរីករាយជាមួយពិធីជប់លៀងខ្លាឃ្មុំ Teddy ដ៏អស្ចារ្យ! 🧸🌞

សិស្សានុសិស្សបាននាំយកខ្លាឃ្មុំ Teddy ដែលពួកគេចូលចិត្តមកជាមួយ ស្តាប់រឿងនិទានជាមួយគ្នា និងចែករំលែកអាហារសម្រន់ឆ្ងាញ់ៗនៅលើកម្រាលកន្ទេលសម្រាប់ញ៉ាំអាហារជាមួយមិត្តភក្តិរបស់ពួកគេ។ ភាពសប្បាយរីករាយបានបន្តជាមួយនឹងសកម្មភាពគួរឱ្យរំភើបជាច្រើនរួមមាន ពពុះសាប៊ូ អាងហែលទឹក ការលេងកម្សាន្តតាមអារម្មណ៍ និងសកម្មភាពគូររូប។

សកម្មភាពនេះវាគឺជាឱកាសដ៏អស្ចារ្យសម្រាប់ថ្នាក់ទាំងពីរដើម្បីរួមបញ្ចូលគ្នា កសាងមិត្តភាព និងរីករាយជាមួយបទពិសោធន៍សិក្សាជាក់ស្តែងជាមួយគ្នា និងបង្កើនភាពស្និទ្ធស្នាល ការស្រឡាញ់ និងការយល់ចិត្តគ្នាទៅវិញទៅមក។ សកម្មភាពទាំងនេះជួយឱ្យកុមាររៀនចែករំលែក សហការគ្នា មានវិន័យ និងបង្កើនទំនាក់ទំនងល្អជាមួយមិត្តភក្តិ ក្រុមគ្រួសារ ឬលោកគ្រូអ្នកគ្រូ។ លើសពីនេះ ក៏ជួយអភិវឌ្ឍសមត្ថភាពក្នុងការស្តាប់ ការនិយាយ ការគិត និងការរស់នៅរួមគ្នាបានយ៉ាងសុខសាន្តផងដែរ។

ទោះបីជានៅតាមទីតាំងនីមួយៗឃើញពួកគេជាច្រើនហត់នឿយខ្លាំងបន្ទាប់ពីថ្ងៃលេងរួចហើយក៏ដោយ តែកូនៗរបស់យើងនៅតែពោរពេញនូវភាពសប្បាយរីករាយបែបនេះជានិច្ច! 😊

សាលាជឿជាក់ថាការរៀនសូត្របែបភាពសប្បាយរីករាយ ផ្សារភ្ជាប់នឹងការលេង និងគួរឱ្យចងចាំ ដោយផ្តល់ឱ្យសិស្សនូវបទពិសោធន៍គ្នាទៅវិញទៅមក និងមានអត្ថន័យជាច្រើន។
..............................................................
Makson International Academy (598)

Our Nursery and EY3 students enjoyed a wonderful Teddy Bear Picnic on Friday 8th May! 🧸🌞
Students brought along their favourite teddy bears, listened to a story together, and shared tasty snacks on picnic blankets with their friends. The fun continued with a variety of exciting activity stations including bubbles, a swimming pool, sensory play, and drawing activities.
It was a fantastic opportunity for both classes to integrate, build friendships, and enjoy hands-on learning experiences together — although we are sure many of them were very tired after such a fun-filled day! 😊
At Makson, we believe in making learning fun, engaging, and memorable by providing students with a range of interactive and meaningful experiences.

16/05/2026

សាលាអន្តរជាតិម៉ាកសឹនសាខានរា សូមគោរពអញ្ជើញមាតាបិតាមកទស្សនា អាគារសិក្សានិងបរិវេនសិក្សាផ្ទាល់ ចាប់ពីថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២៦នេះតទៅ

👉លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេស សម្រាប់ការចុះការចុះឈ្មោះឥឡូវនេះ (សម្រាប់សិស្ស៥០នាក់ដំបូង)

សាលារៀនអន្តរជាតិម៉ាកសឹន សាខាកោះនរា (Norea Campus) ត្រូវបានរចនា និងសាងសង់ តាមស្តង់ដាអន្តរជាតិ ដោយយកចិត្តទុកដាក់ទាំងលើគុណភាព និងបរិយាកាស។ ក្រៅពីទីធ្លានិងថ្នាក់រៀនធំទូលាយ និងសម្ភារ:សំបូរបែប ទាន់សម័យប្រកបដោយគុណភាពខ្ពស់ សាលាក៏បានបញ្ចូលនូវបន្ទប់និងគ្រឿងបរិក្ខារ ដើម្បីគាំទ្រដល់កម្មវិធីគោល និងកម្មវិធីបន្ថែមជាច្រើន ក្នុងគោលបំណងឱ្យកុមារ ទទួលបានការសិក្សា អនុវត្ត និងស្វែងយល់ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដែលក្នុងនោះរួមមាន:
- ទីធ្លាលេងធំទូលាយ និងសំបូរបែប
- កន្លែងហាត់ឡើងភ្នំ និងទីធ្លាសម្រាប់សកម្មភាពសិក្សាក្រៅថ្នាក់
- កន្លែងអនុវត្តន៍បំណិនជីវិត
- កន្លែងលេងខ្សាច់
- សួនដំណាំសម្រាប់កុមារ
- អាងហែលទឹកធំទូលាយ
- តារាងបាល់ទាត់
- តារាងបាល់បោះ
- តារាងបាល់ទះ
- តារាងវាយសី
- បន្ទប់ញាំអាហារធំទូលាយ និងបរិយាកាសល្អ
- បន្ទប់ហាត់តន្រ្តី និងរបាំ
- បន្ទប់គំនូរ
- បន្ទប់កុំព្យូទ័រ (ICT)
- បន្ទប់ពិសោធន៍វិទ្យាសាស្រ្ត
- បន្ទប់បណ្ណាល័យ
- បន្ទប់ចិត្តចលភាព ចំពោះកម្មវិធីសិក្សា

សាលាអន្តរជាតិម៉ាកសឹនផ្តល់នូវការអប់រំគុណភាពលំដាប់ពិភពលោក ដោយអនុវត្តកម្មវិធី និងយកចិត្តទុកដាក់ខ្ពស់នូវចំណុចខាងក្រោម៖
ម៉ាកសឹនផ្តល់ជូនកម្មវិធីសិក្សាបីភាសាដ៏ឆ្លាតវៃបំផុត
- ម៉ាកសឹនផ្តល់ជូនកម្មវិធីសិក្សា OXFORD របស់ចក្រភពអង់គ្លេស
- ម៉ាកសឹនផ្តល់ជូនកម្មវិធីសិក្សាជាតិស្របតាមក្រសួងអប់រំ
- ម៉ាកសឹនផ្តល់ជូនកម្មវិធីសិក្សាភាសាចិន ផ្តោតលើជំនាញទាំងបួន (ជំនាញនិយាយ ស្តាប់ សរសេរ និង អាន)
- ការវាយតម្លៃការសិក្សា និងប្រលងប្រចាំឆ្នាំលក្ខណ:អន្តរជាតិ
- ការបង្រៀនតាមបែបទំនើប ធ្វើអោយកូនសិស្សចូលចិត្តការសិក្សា
- ម៉ាកសឹនផ្តល់ជូនកម្មវិធីអប់រំអត្តចរិតអោយល្អប្រពៃ
- ម៉ាកសឹនផ្តល់ជូនកម្មវិធីដឹកនាំ និងគ្រប់គ្រងហិរញ្ញវត្ថុ
- ម៉ាកសឹនផ្តល់ជូនកម្មវិធីបណ្តុះជំនាញសតវត្សន៍ទី២១
- ម៉ាកសឹនផ្តល់ជូនកម្មវិធីអប់រំបន្ថែមជាច្រើនផ្សេងទៀត ដូចជា កម្មវិធីហែលទឹក តៃក្វាន់ដូ គំនូរ កីឡា តន្រ្តីនិងរបាំជាដើម។
ពត៌មានបន្ថែមៈ
សាខាទី៤៖ ស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ ផ្លូវចូលទល់មុខខ្លោងទ្វារវត្តនិរោធ នៅជាប់មាត់ទន្លេ ក្បែរភោជនីយដ្ឋានជំនោក្បាលកោះ
Telegram: https://t.me/Maksonkohnorea
Tel: 081 789 886
Google Map: https://shorturl.at/ih1wH
Website: www.makson.edu.kh

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


#561, Street 1980, Phnom Penh Thmei
Phnom Penh
12101

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 11:00