Bakakツ

Bakakツ

Share

Pleas to enjoy

07/03/2023
Photos from សមាគមអ្នកអក្សរសិល្ប៍កម្ពុជា - Cambodia Literati Association's post 07/03/2023
07/03/2023

ស្រីៗធ្លាប់តែខឹងគេហៅ « អ្នកនាង» ! ដឹងអត់ អ្នកនាង មានអត្ថន័យល្អពីរោះជាងពាក្យ «កញ្ញា» ទៅទៀត

សព្វថ្ងៃនេះនារីៗជាច្រើនចង់តែឱ្យគេហៅកញ្ញា ជាជាងអ្នកនាង ដោយគេយល់ថាពាក្យកញ្ញា សំដៅលើនារីនៅលីវ ឬស្រីក្រមុំ តែបើគេហៅអ្នកនាងវិញគឺអន់ចិត្តតែម្តង ព្រោះយល់ថាគេហៅសំដៅលើនារីមានប្តី។ តែការពិតទៅអ្នកប្រហែលជាមិនទាន់យល់ច្បាស់ពីអត្ថន័យនៃពាក្យអ្នកនាង និងកញ្ញា នៅឡើយនោះទេ។

តោះមកដឹងពីអត្ថន័យនៃ ពាក្យថា នាង អ្នកនាង អានាង មីនាង ម្នាង អ្នកម្នាង នាងឯង តើគេប្រើនៅពេលណាខ្លះ? ដែលរៀបរាប់ដកស្រង់លម្អិតពីអ្នកស្រី កែវ ច័ន្ទបូរណ៍ ដូចខាងក្រោមនេះ ៖

នាង ៖ ជាពាក្យដែលបុរសប្រើសម្រាប់ហៅភរិយាជាទីស្រលាញ់ ឧទាហរណ៍ នាងអើយ! យើងគិតទៅលេងម៉ែពុក នៅស្រុកម្តង នៅអាទិត្យក្រោយ។ អូនគិតយ៉ាងម៉េចដែរ?

នាង ៖ ជាពាក្យ ដែលចាស់ៗ ប្រើសម្រាប់ហៅកូនប្រុសកូនស្រី ជាទីស្រលាញ់ ឬហៅ ក្មេងប្រុស ក្មេងស្រី គួរអោយស្រលាញ់។ នាង! យកស្ករគ្រាប់នេះ ទៅចែកគ្នា ញ៉ាំលេងទៅកូន!

អ្នកនាង ៖ ជាពាក្យសុជីវធម៌ ដែលគេប្រើ សម្រាប់ហៅនារីក្មេងៗ ដែលមិនទាន់រៀបការ ឬ ប្រើចំពោះនារី ដែលយើង មិនដឹងថា រៀបការហើយឬនៅ។ នៅក្នុងបទចម្រៀងមួយ លោកស៊ីនស៊ីសាមុត មួយច្រៀងថា " អេ៎ហ៍! អ្នកនាង អញ្ជើញទៅណា?..." គឺសួរសំដៅទៅរក នារីក្មេង ដែលលោកមិនដឹងថា នៅលីវ ឬ រៀបការហើយ។

អានាង ៖ ជាពាក្យសាមញ្ញ ដែលចាស់ៗ នៅតាមស្រុកភូមិស្រែចំការ ច្រើនប្រើសម្រាប់ហៅកូនប្រុស គួរជាទីស្រលាញ់ ឧទាហរណ៍ អានាង! បើឯងចង់ចូលបួស ចាំម៉ែទៅជម្រាបលោកតាអាចារ្យ អោយរៀបចំពិធីអោយ។

មីនាង ៖ មកពីពាក្យថា មេនាង និយាយញាប់ ទៅជាមីនាង រួចក្លាយជា ម្នាង - គឺជាពាក្យសាមញ្ញ ដែលចាស់ៗ នៅតាមស្រុកភូមិស្រែចំការ ច្រើនប្រើសម្រាប់ហៅកូនស្រី គួរជាទីស្រលាញ់។ ម្នាង! ចាំម៉ែកាត់អាវអោយឯងថ្មី មួយសម្រាប់ អោយកូន ដើម្បីពាក់ទៅលេងចូលឆ្នាំនឹងគេ អោយស្អាតបាតម្តង។

មេនំមេនាង ៖ និយាយញាប់ បង់ក្លាយទៅជា ម្នំម្នាង គឺគេច្រើនប្រើសម្រាប់ហៅ យុវតី ដែលគេជួលយកមកអោយបម្រើក្នុងផ្ទះ សម្រាប់មើលក្មេងៗ ជាកូនចៅ របស់គ្រួសារអភិជន ឬ សេដ្ឋី។

អ្នកម្នាង ៖ នៅពេលដែលយុវតីសាមញ្ញមួយរូប ដែលបានរៀបអភិសេកជាមួយក្សត្រក្នុងរាជវង្ស នៅពេលនោះ គេហៅនាងថាជា អ្នកម្នាង ជាកម្លាយពាក្យ មកពី ពាក្យថា មេនាង និយាយញាប់បន្តិច ក្លាយជាមីនាង និយាយកាត់អោយកាន់តែខ្លី ទៅជា ម្នាង រួចត្រូវគេលើកឋានៈអោយខ្ពស់វិញ តាមឋានៈរបស់ប្តី ទៅជា អ្នកម្នាង។

នាងឯង ៖ ជាពាក្យដែលគេប្រើសម្រាប់បញ្ចេញអារម្មណ៍ ពោរពេញដោយ ការបញ្ជោះបន្សោក ប្រកបដោយកំហឹង ឬ សេចក្តីស្អប់ ចំពោះនារីក្មេងណាម្នាក់ ឧទាហរណ៍ នាងឯង! វាសមមុខហើយ ដែលត្រូវប្តីរត់ចោល ព្រោះឯងវាល្ងង់!!!

នៅសម័យបច្ចុប្បន្ននេះ មាននារីក្មេងៗខ្លះៗ ដែលពុំបានដឹងអត្ថន័យ នៃការប្រើពាក្យខ្មែរ ច្បាស់លាស់ ក៏នាំគ្នាគិតភាន់ច្រឡំថាពាក្យ អ្នកនាង មានន័យសំដៅឆ្ពោះទៅ ស្រីមេម៉ាយ ទើបនាំគ្នាប្រកូកប្រកែក ដើម្បីបង្ហាញ ភាពលីវរបស់ខ្លួន ដោយអោយគេហៅខ្លួនថា កញ្ញា ជាជំនួសវិញ ដោយមិនអោយគេហៅខ្លួនថាជា អ្នកនាង ឡើយ៕

ប្រភព៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Phnom Penh
855