កេសរ-kesor

កេសរ-kesor

Share

You are what you ate

24/03/2026

អត្ថប្រយោជន៍5 នៃ អាហារបន្ទុំ (ជ្រក់)
5 benefit of fermented food🥗

08/09/2024

អាហារបន្ទុំ 🥒🫙🍅

Photos from កេសរ-kesor's post 14/07/2024

👉🏽👉🏽👉🏽 ពិនិត្យមើលតម្លៃ និង បរិមាណ របស់ផលិតផលទាំង2 ហើយប្រាប់ Admin មើលថាហេតុអ្វីបានទិញ✔️ ឬមិនទិញ❌ ផលិតផលខ្មែរ❓❓❓

———————
👉🏽👉🏽👉🏽 Examine the cost and amount of both products, then explain your decision select✔️or not to select❌ Cambodian products❓❓❓

11/06/2024

អត្ថប្រយោជន័ក្នុងការទទួលទានអាហារបន្ទុំ ( Fermented food)🫙
អាហារបន្ទុំ ត្រូវបានកំណត់ថាជា "អាហារ ដែលផលិតតាមរយៈការលូតលាស់នៃអតិសុខុមប្រាណដែលបានគ្រប់គ្រង និង ការបំប្លែងសមាសធាតុអាហារតាមរយៈសកម្មភាពអង់ស៊ីម។ អាហារបន្ទុំរួមទាំងសាច់ និងត្រី ទឹកដោះគោ បន្លែ សណ្តែកសៀង ធញ្ញជាតិ ផ្លែឈើ និងបន្លែជាច្រើនទៀត។ បើនៅខ្មែយើងភាគច្រើនឃើញមានជាប្រភេទ ប្រហុក ផ្អក ជ្រក់ យ៉ាអួរ សៀង ជ្រក់ស្ពៃ ជ្រក់ត្រសក់ជាច្រើនទៀត ។ជាការពិត អាហារបន្ទុំ ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជា ប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងអតិសុខុមប្រាណ ប្រឆាំងនឹងផ្សិត ប្រឆាំងនឹងការរលាក ប្រឆាំងនឹងជំងឺទឹកនោមផ្អែម និងសកម្មភាពប្រឆាំងនឹងការកកឈាម។ ល្អបំផុតញុំាក្រោយពេលញុំបានរួច។ 🥫

មានអ្នកសាកល្បងយកត្រប់ស្រួយទៅច្នៃធ្វើជាជ្រក់ ហើយផ្ញើឱ្យមើល! មិនទាន់ដឹងថាឆ្ងាញ់ប៉ុណ្ណាទេ តែក៏ម្យ៉ាងដែរ បើធ្វើដូច្នេះបានមែន ទាន់ត្រប់ស្រួយកំពុងសំបូរផង!

«ជ្រក់»គឺជាទម្រង់មួយនៃការរក្សាទុកបន្លែឱ្យបានយូរ ជាពិសេសបន្លែដែលនៅសល់ ហើយហូបមិនអស់។ ធ្វើដូច្នេះបាន គឺបានទាំងជួយសន្សំសំចៃប្រាក់ចំណាយប្រចាំថ្ងៃ បានទាំងកាត់បន្ថយការខ្ជះខ្ជាយម្ហូបអាហារ និងផ្តល់ផលល្អសម្រាប់បរិស្ថានទៀតផង។ ខ្មែរសម្បូរជ្រក់ច្រើនប្រភេទណាស់ ប្លែកៗគ្នាទៅតាមតំបន់ ថ្ងៃណាមួយចាំរកបបួលគ្នាធ្វើ«បុណ្យជ្រក់»ម្តង! 🥰🥬🇰🇭
#ដាំដោយខ្មែរ

05/05/2024

▶️ ពេលទិញអាហារកញ្ចប់ញុំា តើអ្នកមើលអីមុនគេ❓❔

🔸 តម្លៃ💵
🔸 កាលបរិច្ឆេទ 📆
🔸 រូបរាង 🥡🍿
🔸កម្រិតសារធាតុចិញ្ចឹម 🥗
🔸ភាគទាក់ទាញសំបកវ៉ិចខ្ចប់🍒
🔸ពណ៌ 🩵

08/03/2024

⁉️ អ្វីជាបច្ចេកវិទ្យាក្រោយប្រមូលផល?

✅ ជាសកម្មភាព ប្រមូលផលក្រោយដាំដុះ។ ក្នុងគោលបំណងកាត់បន្ថយ ការខូចខាតនៃផលិតផលកសិកម្ម គិតចាប់ពីពេល ការប្រមូលផល ការគ្រប់គ្រង ការស្តុកទុក ការកែច្នៃ ការវេចខ្ចប់ ការដឹកជញ្ជូន ដល់ទីផ្សារ។ 🥬🍉🥭

28/05/2022

🔻 តើអ្វីជាអាហារសរីរាង្គ❓

▶️ អាហារសរីរាង្គ ជាអាហារដែលផលិតដោយមិនប្រើប្រាស់ សារធាតុគីមីសំយោគ អរម៉ូន ថ្នាំសម្លាប់សត្វល្អិតសំយោគដោយមនុស្ស ហើយជំនួសវិញដោយជីធម្មជាតិ ឬ ចំណីសរីរាង្គ។

🔻 តើអាហារសរីរាង្គមានអ្វីខ្លះ ❓

▶️ អាហារសរីរាង្គរួមមាន ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ ទឹកដោះគោ និងសាច់ និងប្រភេទអាហារកែច្នែ ដែលត្រូវបានផលិតតាមរយះការអនុវត្តកសិកម្មដែលប្រើតែសារធាតុធម្មជាតិ។

🔻 តើអាហាសរីរាង្គមានជីវជាតិ ជាងអាហារធម្មតាមែនទេ❓

▶️ ទេ ❗️ សារធាតុចិញ្ចឹមដែលអ្នកទទួលបានដូចគ្នានឹងអាហារធម្មតា គ្រាន់តែអ្នកនឹងមិនទទួលរងផលប៉ះពាល់ពីសារធាតុគីមី ។

🔻 តើអាហារសរីរាង្គមានផលប៉ះពាល់ឬទេ❓

▶️ ពិត វាអាចបង្កើនហានិភ័យនៃការចម្លងរោគដោយពពួក E. Coli ដែលបណ្តាលមកពី ជីលាមកសត្វក្នុងជាសរីរាង្គ ។

12/04/2021

⁉️💭 ៨ ចំណុចត្រូវតែមើល មុននឹងសម្រេច ចិត្តទិញ
អាហារកំប៉ុង 🥤🍫🛒📯

✔️ ប្រភព នៃផលិតផល

✔️ វត្ថុធាតុដើម : យើងត្រូវពិនិត្យមើលថាតើ សមស្របនឹងសុខភាពយើងដែលអត់

✔️ សមាសធាតុដែលទទួលបាន (nutrient information) ចំណុចនេះគឺបានបង្ហាញអាហាររូត្ថម្ភ ដែលយើងនឹងទទួលបានក្រោយយើងបរិភោគអាហារនោះ ហើយ ។ ឧទាហរណ៍ យើងនឹងទទួយបាន vitamin calcium carbohydrate Sodium…

✔️ បម្រាមក្នងការប្រើប្រាស់ : តើអាហារនោះសមស្របសម្រាប់កុមារ ឬ សម្រាប់ក្រុមមនុស្សដែលមានអាយុណា

✔️ ស្តង់ដារសុវត្តិភាព ដើម្បីធានាបានគុភាព អាហារតាម កម្រិតស្តង់ដាផ្សេងៗ ។ example HACCP , ISO 22000:2018 …

✔️ បច្ចកទេសក្នុងការទុកដាក់ : តើត្រូវទុកនៅក្នុងកម្រិតសីតុណ្ហភាពប៉ុន្មាន?

✔️ ការបរិច្ឆេទនៃផលិផល និង ផុតកំណត់ : យើងត្រូវមើលទៅ ទៅលើថ្ងៃ ខែ ផលិត និង ផុតកំណត់ ដែល នៅតាមស្លាកសញ្ញា គេតាងដោយ អក្សរ EX (Expiration Date) ។

✔️ សំបកវ៉ិចខ្ចប់ យើងត្រូវពិនិត្យមើល ថាសំបកវ៉ិចខ្ចប់នោះមានធុះធារត្រង់ណាអត់ ដើម្បីជៀសវាងការលេចធ្លានូវសមាសធាតុគេគីមី ឬឧស្ម័ន ដែលគេប្រើដើម្បីរក្សាគុណភាព

07/02/2021

វីតាមីន C ជួយដល់រាងកាយដូចជា ៖

• ប្រយុទ្ធនឹងជំងឺផ្តាសាយ

• កាត់បន្ថយស្នាមជ្រួញលើស្បែក

• ចាំបាច់សម្រាប់ការលូតលាស់និងការជួសជុលជាលិកានៃរាងកាយ រួមមានឆ្អឹង ស្បែក និង សសៃឈាម។

• ការពារស្ថានភាពដូចជាជំងឺមហារីក ជំងឺភ្នែកឡើងបាយ និង ជំងឺបេះដូង។ វាអាចជួយបង្កើនល្បឿនព្យាបាលរបួសបង្កើនប្រព័ន្ធភាពស៊ាំនិងជំនួយក្នុងការស្រូបយកជាតិដែក។

▶️ វាមិនអាច ផលិតដោយរាងកាយទេហើយត្រូវតែបំពេញរាល់ថ្ងៃ។

❗️ដើម្បីទប់ស្កាត់កង្វះវីតាមីនសេការទទួលទានប្រចាំថ្ងៃសម្រាប់អ្នកមិនជក់បារីគឺ ៩០ មីលីក្រាម / ថ្ងៃចំពោះបុរសនិង ៧៥ មីលីក្រាម / ថ្ងៃចំពោះស្ត្រី។

❗️សំរាប់អ្នកជក់បារី ១២៥ មីលីក្រាម / ថ្ងៃ សំរាប់បុរសនិង ១១០ មីលីក្រាម / ថ្ងៃសំរាប់ស្ត្រី។

26/09/2020

សារធាតុគីមីទាំង៥ ដែលគេច្រើនប្រើប្រាស់នៅក្នុងមី 🧪🧫

o STTP (Sodium Tri Poly Phosphate)
សូដ្យូមទ្រីប៉ូលីផូផូស៊ីត ដែលត្រូវបានប្រើជាទូទៅសម្រាប់វត្ថុធាតុដើមបន្ថែមផលិតមី ជាធម្មតាប្រើតែប្រហែល ០,២៥% នៃបរិមាណ dough ប្រសិនបើទទួលទានច្រើនពេក អាចធ្វើឱ្យប៉ះពាល់ដល់សុខភាព។

o CMC (Carboxymethyl Cellulose)
ជាទូទៅត្រូវបានប្រើជាវត្ថុធាតុដើមបន្ថែមនៃមី។ សារធាតុនេះមានសុវត្ថិភាពប្រសិនបើប្រើតែ ០.៥% នៃបរិមាណម្សៅ ហើយមិនត្រូវទទួលទានញឹកញាប់ពេកទេ។

o Kie (Soda Kie)
សារធាតុនេះក៏ត្រូវបានគេប្រើដើម្បីឱ្យមីកាន់តែរឹងមាំ និង ស្រស់ ។

o Calcium propionate
Calcium propionate ដែលត្រូវបានគេប្រើជាទូទៅក្នុងមីស្ងួត ដើម្បី រក្សាកុំឲងាយ ខូច។ សារធាតុនេះមិនមានសុវត្ថិភាព បរិមាណលើស។

o សារធាតុរក្សាទុក និងបូរ៉ាក់ (borax )
សារធាតុរក្សាទុក និងបូរ៉ាក់ (borax )ត្រូវបានលាយបញ្ចូលគ្នាជាញឹកញាប់នៅក្នុងមីកញ្ចប់សើម។ សារធាតុរក្សាទុក និងបូរ៉ាក់ (borax )មានគ្រោះថ្នាក់ជាញឹកញាប់ត្រូវបានប្រើសម្រាប់រក្សាមី ។ សារធាតុទាំងពីរនេះ បើទទួលទានច្រើនពេកអាចធ្វើឱ្យវិលមុខក្អួតរាគរូសឈឺពោះរហូតដល់ជំងឺរ៉ាំរ៉ៃក្នុងរយៈពេលវែង

http://light-food-drinks.blogspot.com/

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Phnom Penh