Knowledge

Knowledge Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Knowledge, Education, Phnom Penh.

តើយើងគួរជីកពេជ្រពីក្នុងថ្ម ឬជីកពេជ្រពីក្នុងមនុស្ស?តើយើងគួរឱ្យកូនចៅយើង ទៅជីកមាសពេជ្រពីក្នុងអ្វី?
29/10/2021

តើយើងគួរជីកពេជ្រពីក្នុងថ្ម ឬជីកពេជ្រពីក្នុងមនុស្ស?
តើយើងគួរឱ្យកូនចៅយើង ទៅជីកមាសពេជ្រពីក្នុងអ្វី?

📚សៀវភៅ 💵តម្លៃ 12,000រៀល/$3🛒មានស្តុក
10/10/2021

📚សៀវភៅ
💵តម្លៃ 12,000រៀល/$3
🛒មានស្តុក

📗📚សកលវិទ្យាល័យជីវិត📗💕👉អាចធ្វើការកម្មង់តាមរយះ👇👉 Telegram:0966072401 ឬ inbox 📥 acc LEAK📗 #នគរសៀវភៅ 🚩
07/10/2021

📗📚សកលវិទ្យាល័យជីវិត📗💕
👉អាចធ្វើការកម្មង់តាមរយះ👇
👉 Telegram:0966072401 ឬ inbox 📥 acc LEAK📗
#នគរសៀវភៅ 🚩

អសមត្ថភាពធ្វើរឿងមានប្រយោជន៍      សមត្ថភាពកើតឡើងដោយសារ ការខិតខំប្រឹងប្រែងដោយប្រើកម្លាំងថាមពលនិងសកម្មភាព។ គ្មាននរណាមួយឡើយច...
04/10/2021

អសមត្ថភាពធ្វើរឿងមានប្រយោជន៍

សមត្ថភាពកើតឡើងដោយសារ ការខិតខំប្រឹងប្រែងដោយប្រើកម្លាំងថាមពលនិងសកម្មភាព។ គ្មាននរណាមួយឡើយចង់ឱ្យគេសើចចំអក និងមើលងាយអ្នកនោះឡើយ តែដោយសាររឿង និងទង្វើមួយចំនួននោះ បានធ្វើឱ្យគេមើលឃើញរួចក៏វាយតម្លៃ មើលងាយអ្នកបែបនេះឬបែបនោះតាមស្ថានភាពជាក់ស្តែងដែលគេបានធ្វើ។

អ្នកអាចក្រឡេកមើលបច្ចុប្បន្នបន្តិច បើជាក់ស្តែង ពិតណាស់ដែលគ្រប់ទីកន្លែង គេរើសតែបុគ្គលិកដែលមានសមត្ថភាព មានពេលវេលាគ្រប់គ្រាន់ មានទំនួលខុសត្រូវ គោរពពេលវេលាបានយ៉ាងល្អ។ ចុះអ្នកមើលខ្លួនឯងបន្តិច មើលតើកំពុងស្ថិតក្នុងស្ថានភាពបែបណា? កំពុងរៀន និងស្វែងរកការងារត្រូវនឹងជំនាញឬ អាចមានសមត្ថភាពធ្វើការងារនោះទេ? គ្រប់យ៉ាងកើតឡើងពីអ្នក បើសិនអ្នកប្រឹងអ្នកទទួលបានលទ្ធផលល្អយ៉ាងពេញចិត្ត បើសិនអ្នកទម្លាក់ដៃចុះ គឺមានន័យថាអ្នកកំពុងតែចុះចាញ់ ឬបោះបង់រឿងទាំងនោះហើយ។ បន្ទាប់តើជីវិតអ្នកនឹងទៅជាយ៉ាងណា? ពេលខ្លះមនុស្សមួយចំនួនហើយ មានគំនិតអវិជ្ជមានដោយបានគិតចង់សម្លាប់ខ្លួនតាមរបៀបដែលអាចធ្វើទៅបាន ពួកគេគិតថា បើស្លាប់ទៅខ្ញុំនឹងមិនខ្វាយខ្វល់គិតច្រើនដល់ថ្នាក់នេះទេ។ ហត់ណាស់ ពិបាកណាស់ ណាមែនទេ? ឆ្លៀតពេលបន្តិចគិតពីអនាគតរបស់អ្នកបានទេ? ជឿថានរណាក៏អាចធ្វើបាន ប៉ុន្តែលុះត្រាណា ការតស៊ូប្រឹងប្រែងព្យាយាមរបស់អ្នកនោះមានកម្រិតខ្ពស់ល្មមដែរ។

ចុងបញ្ចប់មានតែជូនពរ និងផ្តល់កម្លាំងចិត្តទៅដល់បងៗគ្រប់គ្នា បើសិនជាជួបបញ្ហា ឧបសគ្គច្រើនជាងនេះ សូមបន្តធ្វើវាដោយនិយាយលួងលោមខ្លួនឯង លើកទឹកចិត្តខ្លួនឯង កុំចង់រំពឹងមានអ្នកមកជួយឬលើកទឹកចិត្តយើង ពួកគេក៏ដូចអ្នក ដូច្នេះ មានតែជាអាចបញ្ចប់ជីវិតឬបន្ត ជីវិតអ្នកមើលមិនឃើញ ចូរប្រើជីវិតដែលរស់នៅបច្ចុប្បន្នឱ្យមានន័យបំផុត មានក្តីសុខបំផុត ជូនពរឱ្យទទួលបានជោគជ័យគ្រប់គ្នា។
_ _ _
នគរស្មេរទី317
អត្ថបទដោយ វ៉ែន ម៉ារ៉ា

©រក្សាសិទ្ធិដោយក្រុមការងារនគរ

សួស្តីបងៗ👋😊 ទី១២ ក៏ដូចជា១១ ត្រៀមឡើងទី១២ នៅទីនេះមានលក់សៀវភៅសំណេរតែងសេចក្តី📗📚 អាចទាក់ទងកម្មង់តាមរយៈ👇Telegram: 0966072401or...
04/10/2021

សួស្តីបងៗ👋😊 ទី១២ ក៏ដូចជា១១ ត្រៀមឡើងទី១២ នៅទីនេះមានលក់សៀវភៅសំណេរតែងសេចក្តី📗📚 អាចទាក់ទងកម្មង់តាមរយៈ👇
Telegram: 0966072401or inbox 📥👌🏻
#នគរសៀវភៅ 🚩

📚សៀវភៅ 💵តម្លៃ 40,000រៀល/$10🛒មានស្តុកTelegram: 0966072401😊
27/09/2021

📚សៀវភៅ
💵តម្លៃ 40,000រៀល/$10
🛒មានស្តុក
Telegram: 0966072401😊

ស្នាមញញឹមថ្មីរះលើផ្ទៃមុខចាស់         មនុស្សម្នាក់ៗតែងតែជួបនៅសេចក្ដីទុក្ខ និងសប្បាយ ហើយបានធ្វើឲ្យស្នាមញញឹមរបស់ខ្លួនមិនស្ថ...
23/09/2021

ស្នាមញញឹមថ្មីរះលើផ្ទៃមុខចាស់

មនុស្សម្នាក់ៗតែងតែជួបនៅសេចក្ដីទុក្ខ និងសប្បាយ ហើយបានធ្វើឲ្យស្នាមញញឹមរបស់ខ្លួនមិនស្ថិតស្ថេរនោះទេ។ ដោយសារមនុស្សយើងពេលសប្បាយទើបឣាចញញឹមចេញ ហើយនៅពេលកើតទុក្ខគឺមានតែឣារម្មណ៍មិនល្ឣនិងទឹកភ្នែកប៉ុណ្ណោះ។ សួរថាហេតុឣ្វីចាំបាច់ញញឹមតែពេលសប្បាយ មិចក៏មិនរៀនញញឹមនៅពេលជួបទុក្ខផងនោះ? សំណួរមួយនេះ បើសិនជាគិតមួយភ្លេតឲកយឆ្លើយឣ្នកគ្រប់គ្នានិងឆ្លើយថា "មានមនុស្សឯណា ឣាចញញឹមនៅពេលខ្លួនមានទុក្ខលំបាកនោះ វាមិនឣាចទៅរួចបានទេ បើមានមែនគឺមានតែមនុស្សឆ្គួតនោះទេ។ ចម្លើយឆ្លើយដោយមិនបានពិចារណាឣ្នកប្រកដនិងឆ្លើយបែបនេះ តែបើឣ្នកយកបញ្ញា និងចិត្ដគំនិត ស្វែងយល់និងស៊ីជម្រៅឲ្យដល់ ឣ្នកនិងមិនឆ្លើយដូចខាងលើទៀតទេ។ ការញញឹមវាឣាចបង្ហាញចេញពេលឣារម្មណ៍សប្បាយនិងកើតទុក្ខបានដូចគ្នា។ ហើយការញញឹមនៅពេលមានទុក្ខលំបាកមិនមែនជាមនុស្សឆ្គួតឬគ្មានសតិនោះទេ តែការញញឹមនៅពេលមានទុក្ខ ស្នាមញញឹមនោះវានិងផ្ដល់ឥទ្ធិពលមកឲ្យឣ្នក និងជួយឲ្យឣ្នកផុតពីសេចក្ដីទុក្ខសោកនិងឣារម្មណ៍មិនល្ឣបន្តិតៗរហូតវារលាយបាត់ឣស់។ បើឣ្នកមិនជឿគួរសាកល្បង នៅពេលជួបទុក្ខលំបាកដោយខ្លួនឯងផ្ទាល់បាន។ ការញញឹមគឺជាថ្នាំទិព្ធ ដ៏ពិសេសដែលឣាចរុញច្រាន់ពីទុក្ខឲ្យទៅជាសុខបាន។ ពេលជួនទុក្ខលំបាក បញ្ហា ឧបគ្គស និងរឿងរ៉ាវផ្សេងៗ ឣ្នកគួររៀនញញឹមទោះបីជាកំពុងតែសម្រក់ទឹកភ្នែកក៏ដោយ ស្នាមញញឹមមួយនោះនិងជួយឲ្យឣ្នកវិលមករកនៅ ការស្រាកស្រានពីទុក្ខកង្វល់ហើយត្រឡបមកសប្បាយរីករាយវិញ។ នៅពេលនោះហើយដែរស្នាមញញឹមថ្មីរបស់ឣ្នកឣាចរះបានដូចដើមវិញមកលើផ្ទៃមុខចាស់របស់ឣ្នកវិញ។ ទោះមិនថាមានរឿងឣ្វីកើតឡើង ក៏មិនឣាចរាររាំងស្នាមញញឹមថ្មីមិនឲ្យរះលើកផ្ទៃមុខដ៏ចាស់មួយនេះបានដែរ បើឣ្នកចង់រារាំងប្រៀបដូចរារាំងព្រះឣាទិត្យមិនឲ្យរះលើកផ្ទៃផែនដីដូចគ្នា។

ស្នាមញញឹមថ្មីៗនៅតែរះនៅលើផ្ទៃមុខជានិច្ចមិនថាផ្ទៃមុខនោះចាស់ឬក៏ក្មេងនោះទេ។

ញញឹមនៅពេលជួបទុក្ខលំបាកវាមិនមែនឆ្គួត ឬគ្មានសតិនោះទេតែវាជាថ្នាំដែរព្យាបាលឲ្យសេចក្ដីសប្បាយវិលត្រឡប់មកវិញ។
_ _ _
នគរស្មេរទី318
អត្ថបទដោយ វ៉ាន់ ចន្ធី

©រក្សាសិទ្ធិដោយក្រុមការងារនគរ

ខ្សែជីវិត!មនុស្សម្នាក់ៗតែងមានការរស់នៅផ្សេងៗគ្នា អ្នកខ្លះក៏បានរស់នៅសុខស្រួល អ្នកខ្លះក៏រស់នៅដោយលំបាក។ប៉ុន្តែភាពទាំងនេះវាមិ...
19/09/2021

ខ្សែជីវិត!

មនុស្សម្នាក់ៗតែងមានការរស់នៅផ្សេងៗគ្នា អ្នកខ្លះក៏បានរស់នៅសុខស្រួល អ្នកខ្លះក៏រស់នៅដោយលំបាក។ប៉ុន្តែភាពទាំងនេះវាមិនបាននៅជាប់ស្ថិតស្ថេរជាមួយយើងរហូតនោះទេ ត្រូវចាំថាគ្រប់យ៉ាងប្រែប្រួលទៅតាមពេលវេលា។
អ្នកក្រនិងអ្នកមានរមែងតែងមានឧបសគ្គ បញ្ហានៅក្នុងជីវិតដូច គ្រាន់តែ ឧបសគ្គ បញ្ហាទាំងនោះ វាមានលក្ខណៈ ផ្សេងគ្នា ។ ដូច្នេះនៅពេលដែលជីវិតយើងជួបបញ្ហា រឿងរ៉ាវស្មុគស្មាញច្រើន យើងក៏ត្រូវប្រឈមមុខជាមួយរឿងទាំនោះ និង ដោះស្រាយវាមួយៗទៅសមត្ថភាពខ្លួន ហើយខំប្រឹងរកយុទ្ធសាស្ត្រថ្មីដើម្បីស្រាយវា និងត្រូវមានក្ដីសង្ឃឹមជានិច្ច។
ខ្ញុំក៏ជឿថាមនុស្សគ្រប់រូបតែងចង់បាននូវ សេចក្តីល្អ ភាពរុងរឿង សុភមង្គល ភាពរីកចម្រើន ច្បាស់ណាស់ទាំងអស់នេះក៏កើតចេញពីទង្វើរបស់យើងដែលប្រព្រឹត្តទៅសព្វថ្ងៃផងដែរ។បុគ្គលធ្វើល្អ តែងទទួលនូវសេចក្តីល្អជាដរាប។
🙏សូមអធ្យាស្រ័យរាល់កំហុសឆ្គង🙏

📚សៀវភៅ 💵តម្លៃ 24,000រៀល/$🛒មានស្តុក•••No. HB106🎉មាតិកាសៀវភៅ• nokorbooks.blogspot.com🎯រកមើលសៀវភៅផ្សេងទៀតt.me/NokorBooks🛒ទិ...
19/09/2021

📚សៀវភៅ
💵តម្លៃ 24,000រៀល/$
🛒មានស្តុក
•••
No. HB106
🎉មាតិកាសៀវភៅ
• nokorbooks.blogspot.com
🎯រកមើលសៀវភៅផ្សេងទៀត
t.me/NokorBooks
🛒ទិញសៀវភៅ
• m.me/NokorBookstore
Tel:0966072401

📚សៀវភៅ 💵តម្លៃ 26,000រៀល/$🛒មានស្តុក•••No. HB105🎉មាតិកាសៀវភៅ• nokorbooks.blogspot.com🎯រកមើលសៀវភៅផ្សេងទៀតt.me/NokorBooks🛒ទិ...
18/09/2021

📚សៀវភៅ
💵តម្លៃ 26,000រៀល/$
🛒មានស្តុក
•••
No. HB105
🎉មាតិកាសៀវភៅ
• nokorbooks.blogspot.com
🎯រកមើលសៀវភៅផ្សេងទៀត
t.me/NokorBooks
🛒ទិញសៀវភៅ
• m.me/NokorBookstore

សុំទោស!       មនុស្សយើងកើតមក តែងតែមានកំហុសមិនមែនមួយ មិនមែនពីរ តែច្រើនរាប់មិនអស់។ កំហុសរបស់យើងមានច្រើន ហើយពេលខ្លះយើងក៏មិន...
17/09/2021

សុំទោស!

មនុស្សយើងកើតមក តែងតែមានកំហុសមិនមែនមួយ មិនមែនពីរ តែច្រើនរាប់មិនអស់។ កំហុសរបស់យើងមានច្រើន ហើយពេលខ្លះយើងក៏មិនដឹងថាយើងបានបង្កើតកំហុសផង ។ នៅពេលមាននរណាម្នាក់ដែលព្យាយាមកែតម្រូវយើងឱ្យក្លាយជាមនុស្សល្អ ក្លាយជាបុគ្គលជោគជ័យតែយើងបែរជាគិតថាគេអាក្រក់ដាក់យើង គេបង្ខំយើង គេមិនចង់ឱ្យយើងរស់ស្រួល តែតាមការពិតគេពិតជាមនុស្សល្អបំផុតដែលជួយយើងស្ទើរគ្រប់ពេលវេលា ស្រឡាញ់យើងខ្លាំងប៉ុន្តែមិនបណ្ដោយឱ្យយើងខ្ជិលច្រអូស មិនបណ្តាយតាមចិត្តយើង ដោយសារតែគាត់ចង់ឱ្យយើងក្លាយជាបុគ្គលដែលមានទម្លាប់ល្អ ។ នៅពេលដែលគាត់នៅក្បែរយើងគាត់តែងតែ ជេរស្ដីបន្ទោសយើង តែពេលគាត់ទៅបាត់ទើបយើងដឹងថាគាត់ល្អដែលគ្មាននរណារដូច។ ពេលខ្លះអាចធ្វើអោយយើងយំនៅពេលដែលនឹកដល់គាត់ នឹកឃើញសកម្មភាពដែលធ្លាប់ធ្វើ ទាំងដែលពេលដែលគាត់នៅជាមួយយើង យើងតែងតែមិនចាប់អារម្មណ៍នឹងពាក្យសម្ដីគាត់។ ពេលវេលាមិនរងចាំយើងឡើយ ពេលខ្លះក៏គិតថាចង់ទាញពេលវេលាថយក្រោយហើយ និយាយថា សុំទោស ទៅកាន់គាត់តែវាមិនអាចទៅរួច ពេលខ្លះចង់អោយគាត់ត្រឡប់មកវិញ តែវាមិនអាចទេព្រោះគាត់លែងខ្វល់ពីយើងហើយ គាត់ស្អប់យើងហើយ។ ពេលនេះនៅក្នុងចិត្តមានតែពាក្យ សុំទោស ទុកជាប់ក្នុងចិត្តដែលមិនអាចរលុបបាន។

សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គងលើអក្ខរាវិរុទ្ធ!

_ _ _
នគរស្មេរទី313
អត្ថបទដោយ Panda

©រក្សាសិទ្ធិដោយក្រុមការងារនគរ

Address

Phnom Penh

Telephone

+855966072401

Website

Alerts

Be the first to know and let us send you an email when Knowledge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category