វិទ្យាស្ថានជាតិការងារ-National Institute of Labour

  • Home
  • Cambodia
  • Phnom Penh
  • វិទ្យាស្ថានជាតិការងារ-National Institute of Labour

វិទ្យាស្ថានជាតិការងារ-National Institute of Labour អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្ក?

21/09/2026
គណៈប្រតិភូក្រសួងការងារកម្ពុជា សិក្សាបទពិសោធកូរ៉េ ពង្រឹងសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់​(ទីក្រុងសេអ៊ូល)៖ ឯកឧត្ត...
20/09/2026

គណៈប្រតិភូក្រសួងការងារកម្ពុជា សិក្សាបទពិសោធកូរ៉េ ពង្រឹងសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់​

(ទីក្រុងសេអ៊ូល)៖ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ នៃ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ជាមន្រ្តីអធិការកិច្ចសុវត្ថិភាពនិងសុខភាពការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្រ្តីអធិការកិច្ចសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើទស្សនកិច្ចសិក្សា នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីដកស្រង់បទពិសោធជាក់ស្តែង លើការពង្រឹងសុវត្ថិភាពនិងសុខភាពការងារ ក្នុងវិស័យសំណង់។

កម្មវិធីនេះរៀបចំដោយទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងគម្រោង "Asia-Pacific Regional Case for Implementing the Global Accelerator by a Just Transition in the Construction Industries" ក្រោមកិច្ចសហប្រតិបត្តិការ ILO-Korea Partnership Programme ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចកម្ពុជា លើការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់នៅការដ្ឋានសំណង់។

ឯកឧត្តម សោម ចំណាន បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ច គណៈប្រតិភូបានសិក្សាពីគោលនយោបាយ និងច្បាប់ សុវត្ថិភាពការដ្ឋានសំណង់ បច្ចេកទេសស៊ើបអង្កេតគ្រោះថ្នាក់ការងារ ការលើកកម្ពស់វប្បធម៌សុវត្ថិភាពក្នុងការប្រើប្រាស់បរិក្ខារ និងគ្រឿងចក្រ និងបច្ចេកទេសអធិការកិច្ច។ បន្ថែមពីនេះ គណៈប្រតិភូក៏បានចុះអនុវត្តផ្ទាល់នៅការដ្ឋានសំណង់ ទស្សនកិច្ចមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារកូរ៉េ និងពិភាក្សាជាមួយក្រសួងការងារ និងមុខរបរសាធារណរដ្ឋកូរ៉េ អំពីកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណ​រដ្ឋាភិបាល និងប្រជាជនកូរ៉េ ចំពោះការគាំទ្រ និងជំនួយបច្ចេកទេសដល់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍវិស័យសុវត្ថិភាព និងសុខភាពការងារ រួមទាំងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ និង ILO ក្នុងការលើកកម្ពស់ការងារសមរម្យ ​សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតក្នុងវិស័យសំណង់នៅកម្ពុជា៕

📚 សកម្មភាពសិក្សាថ្នាក់ សញ្ញាបត្រវិជ្ជាជីវៈផ្នែករដ្ឋបាល និងធនធានមនុស្សវេន សៅរ៍ (ផ្ទាល់) ជំនាន់ទី១ ក្រុមទី៦ មុខវិជ្ជា៖ “កា...
19/09/2026

📚 សកម្មភាពសិក្សា
ថ្នាក់ សញ្ញាបត្រវិជ្ជាជីវៈផ្នែករដ្ឋបាល និងធនធានមនុស្សវេន សៅរ៍ (ផ្ទាល់) ជំនាន់ទី១ ក្រុមទី៦ មុខវិជ្ជា៖ “ការអនុវត្តកាតព្វកិច្ចតាមច្បាប់” បង្រៀនដោយ លោក ង៉ែត ធនសេរីបណ្ឌិត អគ្គនាយករង។

📝 ក្នុងមេរៀននេះសិក្ខាកាមនឹងសិក្សាលើ៖ ដំណើរការនៃការអនុវត្ត ហានិភ័យដែលត្រូវត្រួតពិនិត្យ សំណងនៃការបំពានសិទ្ធិមនុស្ស

📞 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
☎️ 012 662 729
☎️ 077 868 388
☎️ 096 222 2661
☎️ 012 388 832
☎️ 099 099 322

📚 សកម្មភាពសិក្សាថ្នាក់ សញ្ញាបត្រវិជ្ជាជីវៈផ្នែករដ្ឋបាល និងធនធានមនុស្សវេន សៅរ៍ ក្រុមទី២ ជំនាន់ទី២ មុខវិជ្ជា៖ “សេចក្ដីផ្ដើ...
19/09/2026

📚 សកម្មភាពសិក្សា
ថ្នាក់ សញ្ញាបត្រវិជ្ជាជីវៈផ្នែករដ្ឋបាល និងធនធានមនុស្សវេន សៅរ៍ ក្រុមទី២ ជំនាន់ទី២ មុខវិជ្ជា៖ “សេចក្ដីផ្ដើមនីតិការងារ” បង្រៀនដោយ លោក សុខ សុភ័ក្រ ។

📝 ក្នុងមេរៀននេះសិក្ខាកាមនឹងសិក្សាលើ៖ សញ្ញាណទូទៅ និងការវិវត្តន៍នៃច្បាប់ស្ដីពីការងារ លិខិតបទដ្ឋានជាតិ និងអន្ដរជាតិ នីតិការងារ និងការវិវត្តន៍ផ្នែកបច្ចេកវិទ្យា

📞 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
☎️ 012 662 729
☎️ 077 868 388
☎️ 096 222 2661
☎️ 012 388 832
☎️ 099 099 322

18/09/2026
ក្រសួងការងារ ជំរុញ និងពង្រឹងការយល់ដឹងដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រនៅខេត្តកណ្តាល ពីឥរិយាបថ និងទំនាក់ទំនងការងារ ដើម្បីលើ...
17/09/2026

ក្រសួងការងារ ជំរុញ និងពង្រឹងការយល់ដឹងដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រនៅខេត្តកណ្តាល ពីឥរិយាបថ និងទំនាក់ទំនងការងារ ដើម្បីលើកកម្ពស់សុខដុមនីយកម្មនៅកន្លែងធ្វើការ និងផលិតភាពការងារ​

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី "ការលើកកម្ពស់ឥរិយាបថ និងទំនាក់ទំនងការងារនៅកន្លែងធ្វើការ" នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ដើម្បីលើកកម្ពស់ការយល់ដឹងពីការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការប្រាស្រ័យទាក់ទងដោយវិជ្ជាជីវៈ ការគោរពសេចក្ដីថ្លៃថ្នូរគ្នាទៅវិញទៅមក ការលើកកម្ពស់ផលិតភាពការងារ និងស្ថិរភាពការងារ ជូនដល់តំណាងសហគ្រាស ក្រុមហ៊ុន និងរោងចក្រជាង ៤០០នាក់ មកពីរោងចក្រចំនួន ២២០ នៅខេត្តកណ្តាល។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងបរិយាកាសការងារ ដោយចៀសវាងការប្រើពាក្យសម្ដី ឥរិយាបថ ឬសកម្មភាពមិនសមរម្យ ដែលអាចប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ ទំនាក់ទំនងការងារ និងបរិយាកាសនៅកន្លែងធ្វើការ ហើយតម្រូវឱ្យទាំងនិយោជក អ្នកគ្រប់គ្រង និងបងប្អូនកម្មករនិយោជិត ចូលរួមលើកកម្ពស់ការអនុវត្តច្បាប់ និងបទបញ្ជាផ្ទៃក្នុង។ ចំពោះជនបរទេសដែលធ្វើការនៅកម្ពុជា ត្រូវបំពេញលក្ខខណ្ឌតម្រូវស្របតាមច្បាប់ ឈ្វេងយល់ និងគោរពវប្បធម៌ ទំនៀមទម្លាប់ និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់ម្ចាស់ នាយកសហគ្រាស និងអ្នកគ្រប់គ្រង ឱ្យពង្រឹងគោលការណ៍ និងយន្តការផ្ទៃក្នុងសម្រាប់ការប្រាស្រ័យទាក់ទងដោយការគោរព ព្រមទាំងយកចិត្តទុកដាក់ពិនិត្យ និងពង្រឹងប្រព័ន្ធគ្រប់គ្រងធនធានមនុស្សជាប្រចាំ លើកកម្ពស់ការប្រាស្រ័យទាក់ទងនៅគ្រប់កម្រិត កែលម្អចំណុចខ្វះខាតឱ្យបានទាន់ពេលវេលា និងដោះស្រាយបញ្ហារវាងនិយោជក និងកម្មករនិយោជិតតាំងពីដំណាក់កាលដំបូង។ សហគ្រាសក៏អាចរៀបចំប្រអប់បណ្ដឹង ឬប្រអប់ទទួលសំណូមពរ ដើម្បីឱ្យអាចដោះស្រាយបញ្ហាបានទាន់ពេលវេលា។

ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យអ្នកគ្រប់គ្រង និងបុគ្គលិកទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស ចូលរួមវគ្គបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិការងារ ដើម្បីពង្រឹងចំណេះដឹង ជំនាញ និងការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដែលជាលក្ខខណ្ឌតម្រូវសម្រាប់ការបំពេញមុខងារជាបុគ្គលិកទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស។

ដើម្បីជួយសម្រួលដល់ការឈ្វេងយល់របស់អ្នកគ្រប់គ្រងជាជនបរទេស ក្រសួងបានបកប្រែច្បាប់ស្ដីពីការងារ ជាភាសាអង់គ្លេស ចិន កូរ៉េ និងជប៉ុន។ ឯកសារទាំងនេះនឹងរួមចំណែកបង្កើនការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ច លើកកម្ពស់វប្បធម៌អនុលោមភាព និងធានាសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ សំដៅសម្រេចបាន "សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ"។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះឥរិយាបថ និងទំនាក់ទំនងនៅកន្លែងការងារ ក្រសួងផ្ដល់អាទិភាពលើការអនុវត្តវិធីសាស្ត្រ «ជួប ពន្យល់ និងរំឭក» ដើម្បីបង្កើនការយល់ដឹង កែសម្រួលឥរិយាបថ និងបង្ការកុំឱ្យបញ្ហាកើតឡើងដដែល។

ក្រសួងនឹងបន្តសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមនិយោជក សហជីព និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តច្បាប់ លើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងរួមគ្នាកសាងបរិយាកាសការងារប្រកបដោយសុវត្ថិភាព វិន័យ ការគោរពគ្នា និងកិច្ចសហប្រតិបត្តិការល្អ សំដៅលើកកម្ពស់ផលិតភាព រក្សាស្ថិរភាពការងារ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព៕

Address

អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85578880896

Website

Alerts

Be the first to know and let us send you an email when វិទ្យាស្ថានជាតិការងារ-National Institute of Labour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to វិទ្យាស្ថានជាតិការងារ-National Institute of Labour:

Shortcuts

Share