14/01/2026
🇹🇭យោធាថៃ កម្ទេចឈូសឆាយទាំងស្រុងរូបសំណាកលោកតាអ៊ុំ មេទ័ពខ្មែរ(ច្រកអានសេះ) ព្រោះគំនុំ អតីតកាលប្រវត្តិសាស្ត្រ
ហេតុអ្វី សៀម ស្អប់ លោកតា អ៊ុំ ម្លះ? តើប្រវត្តិរូបសំណាកលោកតាអ៊ុំ(នៅច្រកអានសេះខេត្តព្រះវិហារ) មានអ្វីពាក់ព័ន្ធនិងសៀម?
តាមប្រវត្តិរឿងព្រេងខ្មែរ លោកតាអ៊ុំគឺជាមេទ័ពខ្មែរដ៏ខ្លាំងពូកែម្នាក់នៅសម័យសង្គ្រាម លោកបានដឹកនាំទ័ពសេះដ៏អង់អាចជាង២ពាន់នាក់ទៅទិសខាងជើង ដើម្បីទៅបង្រ្កាបទ័ពសៀម ។ បន្ទាប់ពីបានធ្វើដំណើរមកដល់ចំណុចច្រកនេះ លោកក៏បានបញ្ជាឲ្យកងទ័ពទាំងអស់ ឈប់អានសិន ដែលមានន័យថា ឈប់សម្រាកសិន (ទ័ពសេះ ទ័ពស្រួច..ល..) បើតាមវចនានុក្រមសម្តេចជួន ណាត នោះដែរ «អានសេះ» មានន័យថា «កែបសេះ» ឱ្យឈប់សម្រាកចំនួន៣ថ្ងៃដើម្បីរៀបក្បួនវាយលុកទប់ទល់នឹងកងទ័ពប្រទេសសៀម ទទួលបានជោគជ័យ បន្ទាប់ពីនោះមក ឈ្មោះនោះក៏បានតៗមក ដល់បច្ចុប្បន្ន ។
បច្ចុប្បន្ន ច្រកទ្វារនេះជាច្រកពាណិជ្ជកម្មដ៏សំខាន់ជាមួយរវាងព្រះរាជាណាចក្រកម្ពុជា-ថៃ ។ច្រកនេះ ស្ថិតនៅ ភាគខាងជើងស្រុកជាំក្សាន្ដ មានចម្ងាយពីទីរួមស្រុកប្រមាណ ២៤គីឡូម៉ែត្រ ស្ថិតលើខ្នងភ្នំដងរែក ជាប់ព្រំប្រទល់ខេត្ដឧប៊ុន ឥឡូវនេះស្ថិតនៅក្នុងការឈរជើងឈ្លានពានរបស់លោកធា ថៃ ៕
14/11/2025
កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរកសន្តិភាព និងការផ្សះផ្សា។ ទោះជាយ៉ាងណាក៏ដោយ ភាគីថៃនៅតែបន្តបង្កបញ្ហា និងល្បិចកលឥតឈប់/ឈរ។ ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ទាំងក្មេងទាំងចាស់ ប្រុសស្រី ត្រូវបង្ខំចិត្តភៀសខ្លួនតាមបណ្ដោយព្រំដែន។ កុមារជាច្រើនបានបាត់បង់ឱកាសសិក្សា និងបាត់បង់លំនៅឋានរបស់ពួកគេ។
18/09/2025
នាងនាថបីបុត្រ បំពេរលំអុត ដោយពាក្យផ្អែមថា
ឱ!...កូនមាសម្ដាយ ចូលដេកឆាប់រ៉ា ម្ដាយនឹងយាត្រា
ទៅរកភោជន...។
ស្រ្តីខ្មែររួមនឹងកូនៗ រស់នៅក្នុងតំបន់អង្គរ ក្នុងឆ្នាំ១៨៨៨
18/09/2025
ព្រះបាទស៊ីសុវត្ថិ មុនីវង្ស ក្នុងព្រះរាជឯកសណ្ឋានយោធានៃសាលា Saint Maixent ក្នុងឆ្នាំ១៩០៦
18/09/2025
#សម្ដេចចក្រីកុញ្ចរាធិបតីពេជ្រប៉ុណ្ណ
យើងពុំមានប្រវត្តិអំពីសម្ដេចពេជ្រ ប៊ុណ្ណ ដោយលម្អិតនោះទេ តែយើងបានដឹងខ្លះៗពីប្រវត្តិលោក តាមរយៈលោកបណ្ឌិតសភាចារ្យ ឃីង ហុកឌី មកថា សម្ដេចចក្រី ពេជ្រ ប៊ុណ្ណ ប្រសូត្រក្នុងឆ្នាំ 1867 នៅស្រុកកៀនស្វាយ ដោយមានអាពុកជាចៅហ្វាយស្រុកនេះផ្ទាល់... ។ នៅឆ្នាំ1885 លោកបានចូលបម្រើជាទាហានវិស្វករស៊ីវិលរបស់លោក Auguste Paviel និងដោយមានការយល់ព្រមពីអាណានិគមបារាំងលោកត្រូវបានបញ្ជូនទៅសិក្សានៅបារីស ជាមួយកូននាហ្មឺន មន្ត្រី ខ្មែរ ចិន ក្នុងសាលាមួយក្នុងក្រុងបារីស ដែលជាសាលាដំបូងបំផុតមួយ ដែលបង្កើតឡើងសម្រាប់បណ្ដុះបណ្ដាលកូនខ្មែរនៅក្រៅប្រទេស។ រហូតដល់ឆ្នាំ 1889 សម្ដេចបានត្រលប់មកប្រទេសកម្ពុជាវិញ ដោយបានចូលរួមជាមួយក្រុមអ្នកបកប្រែភាសាក្នុងរដ្ឋការអាណានិគមន៍ អស់រយៈ 13 ឆ្នាំ ។
នៅឆ្នាំ 1902 សម្ដេចត្រូវបានតែងតាំងជារាជលេខាទីស្តីការគណៈរដ្ឋមន្ត្រី ( មន្ត្រីចតុស្ដម្ភ) ។ នៅឆ្នាំ 1903 ព្រះបាទនរោត្តម បានតំឡើងសម្ដេច ជារដ្ឋមន្ត្រីក្រសួងយុទ្ធនាធិការ ចម្បាំងជើងគោកបណ្តោះអាសន្ន ។ នៅឆ្នាំ ១៩០៥ សម្ដេចបានចូលរួមក្នុងការងាររបស់គណៈកម្មការកំណត់ព្រំដែនបារាំង សៀម ។ មកដល់ឆ្នាំ 1907 តំណែងជាមន្ត្រីក្រសួងយុទ្ធនាធិការ ចម្បាំងជើងគោក ត្រូវទទួលពេញសិទ្ធិ និងបូករួមឲ្យសម្តេចទទួលកាន់ការមុខនាទីក្រសួង សាធារណៈការបន្ថែមពីលើក្រសួងយុទ្ធនាធិការ ចម្បាំងជើងគោក។ និងរហូតមកក្នុងឆ្នាំ 1910 ក្រសួងអប់រំសាធារណៈ ត្រូវបានបន្ថែមទៅក្នុងការទទួលខុសត្រូវលើមុខនាទីរបស់សម្ដេចបន្ថែមទៀត លើមុខនាទីដែលមានទាំងអម្បាលមាន ។
នៅឆ្នាំ 1928 ព្រះបាទមុនីវង្ស ប្រោសព្រះរាជទានតម្លើងគោរម្យងារ ទី សម្ដេច រហូតដល់ឆ្នាំ 1932 សម្ដេចចក្រីពេជ្រ ប៊ុណ្ណ បានទទួលមរណៈភាពក្នុងជន្មាយុ 65 ឆ្នាំ ។
ក្នុងជីវិតអាពាហ៍ពិពាហ៏ យើងក៏ពុំដឹងច្បាស់ថា សម្តេចចក្រី ពេជ្រ ប៊ុណ្ណ មានភរិយាប៉ុន្មានអង្គ នាក់ទេ គ្រាន់តែដឹងមកខ្លះថា នៅក្នុងឆ្នាំ 1905 លោកបានរៀបអាពាហ៍ពិពាហ៍និងព្រះអង្គម្ចាស់ក្សត្រី នរោត្តម ឆវី វណ្ណ រាជបុត្រីព្រះបាទ នរោត្តម និងមាតា ឃុនព្រះញាតិ អ្នកឡឹក ដោយទទួលបាន បុត្រាបុត្រីពីរអង្គ 1. លោកអ្នកឧកញ៉ា ប៊ុន វង្សវតី ( ប៊ុណ្ណ ភួង វដ្ដី ? ) ជាអគ្គព្រះរាជអមសាលាវិនិ ច្ឆ័យ , 2. កែវ ប៊ុនថាច...(គួរសួរអ្នកស្រី កែវ ប៉ុណ្ណរក្សវិវង្សប្រហែលអាចដឹងច្បាស់)។
18/09/2025
ពាមជីកង ខេត្តកំពង់ចាម ឆ្នាំ១៩៤៦ ក្នុងបុព្វហេតុឯករាជ្យជាតិខ្មែរ
18/09/2025
សម្ដេចព្រះមហាវីរក្សត្រិយ៍ ស្ដេចឆ្លងគ្រឿងរាជឥស្សរិយយសភរណ៍លំដាប់ថ្នាក់ខ្ពស់បំផុតនៃសាធារណរដ្ឋបារាំង ឡេហ្សុងដង់ណែរ ថ្នាក់មហាសេរីវឌ្ឍន៍
18/09/2025
ព្រះបាទព្រះសុីសូវត្តិ ព្រះអង្គបានយាងទៅព្រះអង្គឯងផ្ទាល់ ។ ស្ដេចតាម កូប៉ាល់ទឹក ដល់ប្រទេសបារាំង។ កាត់ភ្យុះ រលកសាមុត្ត ដើម្បីទាមទា បានខែត្ត ៣ មកខ្មែរវិញ ។
ជាមហាក្សត្រ ដែលពង្រីកទឹកដី ដោយមិនបានបង្ហូ ឈាម ទាំង ថៃ នឹង ខ្មែរ។ ថ្វាយព្រះរាជកុសល។