قُلْ هَلْ نُنَبِّئُكُمْ بِالْأَخْسَرِينَ أَعْمَالًا
سورة الكهف:103
ចូរអ្នកពោលថាៈ តើចង់ឱ្យយើងប្រាប់ពួកអ្នកអំពីពួក ដែលខាតបង់ជាងគេនូវទង្វើនានា(របស់ពួកគេ)ដែរឬទេ?
الَّذِينَ ضَلَّ سَعْيُهُمْ فِي الْحَيَاةِ الدُّنْيَا وَهُمْ يَحْسَبُونَ أَنَّهُمْ يُحْسِنُونَ صُنْعًا
سورة الكهف:104
ពួកនោះហើយ ដែលការខំប្រឹងប្រែងរបស់ពួកគេបាន ខាតបង់នៅក្នុងជីវិតលោកិយនេះ ដោយពួកគេគិតថា ពិតប្រាកដ ណាស់ ពួកគេកំពុងសាងអំពើល្អ។
أُولَٰئِكَ الَّذِينَ كَفَرُوا بِآيَاتِ رَبِّهِمْ وَلِقَائِهِ فَحَبِطَتْ أَعْمَالُهُمْ فَلَا نُقِيمُ لَهُمْ يَوْمَ الْقِيَامَةِ وَزْنًا
سورة الكهف:105
ពួកទាំងនោះ គឺជាពួកដែលគ្មានជំនឿនឹងភស្ដុតាងនៃ ម្ចាស់របស់់ពួកគេ និងការជួបទ្រង់(នៅថ្ងៃបរលោក)។ ហើយទង្វើ ល្អទាំងឡាយរបស់ពួកគេត្រូវអសារបង់ ហើយនៅថ្ងៃបរលោក យើងនឹងមិនផ្ដល់តម្លៃសម្រាប់ពួកគេឡើយ។
Islamic Business Studies-Abu Aminin
education of Islamic sharing monthly information
អ្នកប្រាជ្ញម្នាក់បាននិយាយថា៖
កុំចំណាយអ្វីៗទាំងអស់ដែលអ្នកមាន
កុំនិយាយអ្វីៗទាំងអស់ដែលអ្នកដឹង
កុំជឿអ្វីៗទាំងអស់ដែលអ្នកបានឮ
ហើយកុំចាញ់បោកបញ្ឆោតដោយអ្វីៗទាំងអស់ដែលអ្នកបានឃើញ។
ព្រោះបញ្ញា គឺជាតុល្យភាពនៃប្រាជ្ញា។
អ្នកណាដែលថ្លឹងថ្លែងកិច្ចការរបស់ខ្លួនបានល្អ ជំហានរបស់គាត់នឹងមានសុវត្ថិភាព។
ហើយអ្នកណាដែលពិចារណាបានល្អ គាត់នឹងអាចទៅដល់គោលដៅរបស់គាត់។
ចាប់ផ្តើមពីកន្លែងដែលអ្នកកំពុងស្ថិតនៅ ប្រើប្រាស់អ្វីដែលអ្នកមានហើយធ្វើអ្វីដែលអ្នកអាចធ្វើបាន។
BH
23/02/2026
«ខិតខំកសាងខ្លួនឯង មុននឹងកសាងភាពជោគជ័យរបស់អ្នក។ 🏗️✨
ការអភិវឌ្ឍខ្លួនឯង គឺជាមូលដ្ឋានពិតប្រាកដនៃភាពជោគជ័យដែលនៅយូរអង្វែង។»
18/02/2026
ទម្លាប់ភាគច្រើនមិនផ្ដល់អារម្មណ៍ថាគ្រោះថ្នាក់ឡើយនៅពេលចាប់ផ្ដើមដំបូង។
ពួកវាហាក់ដូចជាតូចតាច ស្រាល និងគ្មានគ្រោះថ្នាក់។
ការខកខានមួយថ្ងៃ។
ការបោះបង់ឱកាសមួយ។
ការពន្យារពេលសម្រេចចិត្តរឿងមួយ។
ប៉ុន្តែអ្វីដែលអ្នកធ្វើដដែលៗរាល់ថ្ងៃ យូរៗទៅវានឹងក្លាយជាច្រវាក់។
ដំបូងឡើយ អ្នកនឹងមិនមានអារម្មណ៍ដឹងពីវាទេ។
តែយូរៗទៅ វានឹងចាប់ផ្ដើមត្រួតត្រាលើរាល់ការសម្រេចចិត្ត ទំនុកចិត្ត និងអនាគតរបស់អ្នក។
ការពិតគឺ—
ជីវិតរបស់អ្នកនៅថ្ងៃនេះ គឺជាលទ្ធផលនៃទម្លាប់ដែលអ្នកបានសាងកាលពីម្សិលមិញ។
ហើយអនាគតរបស់អ្នក នឹងត្រូវបានកំណត់ដោយអ្វីដែលអ្នកធ្វើដដែលៗចាប់ពីថ្ងៃនេះតទៅ។
ទម្លាប់ល្អ ផ្ដល់សេរីភាពឱ្យអ្នក។
ទម្លាប់អាក្រក់ បំបាត់សេរីភាពរបស់អ្នក—ដោយស្ងប់ស្ងាត់ អត់ធ្មត់ និងគ្មានការព្រមានទុកជាមុន។
ចូរផ្ដាច់ទម្លាប់អាក្រក់ ខណៈពេលដែលវានៅស្រាលនៅឡើយ។
ចូរសាងវិន័យ មុនពេលដែលច្រវាក់នោះក្លាយជាធ្ងន់ពេក រហូតដល់មិនអាចកាត់ផ្ដាច់បាន។
សូមចងចាំថា៖
ភាពជោគជ័យ មិនមែនកើតចេញពីការសម្រេចចិត្តដ៏ធំតែមួយដងនោះទេ។
បរាជ័យ ក៏មិនមែនកើតចេញពីកំហុសដ៏ធំតែមួយដងនោះដែរ។
ទាំងពីរនេះ សុទ្ធតែត្រូវបានបង្កើតឡើងដោយទម្លាប់តូចៗដែលអនុវត្តជារៀងរាល់ថ្ងៃ។
ចូរជ្រើសរើសដោយបញ្ញា។
អនាគតរបស់អ្នកកំពុងតែរង់ចាំមើល។
06/02/2026
06/02/2026
« បើអ្នកធ្វើល្អ វាជាផលប្រយោជន៍សម្រាប់ខ្លួនអ្នកផ្ទាល់ ប៉ុន្តែបើអ្នកធ្វើអាក្រក់ វាក៏ជាការបាត់បង់សម្រាប់ខ្លួនអ្នកផ្ទាល់ដែរ »
— សូរ៉ៈ អាល់អ៊ីស្រា (អាល់អិស្រា) ១៧:៧
អត្ថន័យខ្លីៗ៖
អាល់ឡោះ ប្រាប់យើងថា ការធ្វើល្អ ឬអាក្រក់ មិនប៉ះពាល់ដល់ទ្រង់ទេ ប៉ុន្តែវាប៉ះពាល់ដល់ជីវិត និងអាគីរ៉ះរបស់យើងផ្ទាល់។
សូមកុំធ្វើជាអ្នកតស៊ូមតិចំពោះកំហុសរបស់ខ្លួនឯង ហើយធ្វើជាចៅក្រមចំពោះកំហុសរបស់អ្នកដទៃ។
BH Lightings
- Applicant អ្នកដាក់ពាក្យរកការងារ
- Resume ប្រវត្តិរូបសង្ខេប
- Interviewer អ្នកសម្ភាសន៍
- Competence សមត្ថភាព
- Qualifications លក្ខណៈសម្បត្តិ
- Position ដំណែង / តួនាទី
- Salary ប្រាក់ខែ
- Background Check ឆែកប្រវត្តិការងារ
- Hiring Manager អ្នកជួលការងារ
- Enthusiasm ការសាទរ
- Scenario សេណារីយ៉ូ
- Response ការឆ្លើយតប
- Experience បទពិសោធន៍
- Outcome លទ្ធផល
- Strengths ភាពខ្លាំង
- Weaknesses ភាពខ្សោយ
- Achievement សមិទ្ធផល
- Feedback ពត៌មានត្រឡប់
- Teamwork ក្រុមការងារ
- Skillset បណ្តុំជំនាញ
- Project គម្រោង
- Role តួនាទី
- Industry ឧស្សាហកម្ម / វិស័យ
- Certification វិញ្ញាបនបត្រ
- Technology បច្ចេកវិទ្យា
- Deadline ដល់កាលកំណត់
- Problem-solving ការដោះស្រាយបញ្ហា
- Culture វប្បធម៌
- Mission បេសកកម្ម
- Vision ទស្សនៈវិស័យ
- Values គុណតម្លៃ
- Integrity ការលះបង់ចំពោះការងារ
- Stakeholder អ្នកពាក់ព័ន្ធ
- Competitor គូប្រជែង
- Networking បណ្តាញួទំនាក់ទំនង
- Growth ការលូតលាស់
- Brand ម៉ាកសញ្ញា
- Communication ការទំនាក់ទំនង
- Confidence ទំនុកចិត្ត
- Positivity ភាពវិជ្ជមាន
- Reliability ភាពដែលអាចពឹងពាក់បាន
- Adaptability ការសម្របសម្រួលទៅកាន់ការផ្លាស់ថ្មី
- Flexibility ភាពបត់បែន
- Honesty ភាពស្មោះត្រង់
- Creativity ភាពច្នៃប្រតិដ្ឋ
- Time Management ការគ្រប់គ្រងពេលវេលា
- Collaboration ការសហការណ៍
- Attention to Detail ការយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិត
25/01/2026
#ឧត្ដមភាពរបស់អ្នកមានចំណេះដឹងលើអ្នកគោរពសក្ការៈ
💠 រ៉ស៊ូលុលឡោះﷺ មានប្រសាសន៍ថា ៖ « ឧត្ដមភាពរបស់អ្នកមានចំណេះដឹងលើអ្នកដែលគោរពសក្ការៈ គឺប្រៀបដូចជាឧត្ដមភាពរបស់ខ្ញុំលើអ្នកដែលមានលំដាប់ទាបបំផុតនៃពួកអ្នក(ពួកសោះហ្ពាត់)។ ពិតណាស់ អល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ និងអ្នកនៅលើមេឃនិងដី សូម្បីតែស្រមោចនៅក្នុងរន្ធរបស់វា និងសូម្បីតែត្រី គឺបានប្រសិទ្ធិពរចំពោះអ្នកដែលបង្រៀនប្រការល្អដល់មនុស្សលោក » ។
قال رسول الله ﷺ : « فضْلُ الْعالِم على الْعابِدِ كَفَضْلي على أَدْنَاكُمْ . إنَّ اللَّه وملائِكَتَهُ وأَهْلَ السَّمواتِ والأرضِ حتَّى النَّمْلَةَ في جُحْرِهَا وحتى الحُوتَ لَيُصَلُّونَ عَلى معلمِ النَّاسِ الخَيْرْ » . رواه الترمذي وصححه الألباني
💠 នៅក្នុងហាទីសផ្សេងទៀត រ៉ស៊ូលុលឡោះﷺបានមានប្រសាសន៍ថា ៖ « ឧត្ដមភាពរបស់អ្នកមានចំណេះដឹងលើអ្នកគោរពសក្ដារៈ គឺប្រៀបដូចជាឧត្ដមភាពរបស់ដួងចន្ទលើភពទាំងឡាយ » ។
قال رسول الله ﷺ : « وفَضْلُ الْعَالِم على الْعابِدِ كَفَضْلِ الْقَمر عَلى سائر الْكَوَاكِبِ » . رواهُ أبو داود والترمذيُّ
21/01/2026
យុទ្ធសាស្ត្រទីផ្សារ 8P
មុននឹងឈានទៅដល់ការយល់ដឹងអំពីយុទ្ធសាស្ត្រ 8P យើងត្រូវយល់ជាមុនសិនថា យុទ្ធសាស្ត្រទីផ្សារ (Marketing Strategy) គឺជាផែនការ ឬវិធីសាស្ត្រដែលអាជីវកម្មប្រើដើម្បីរៀបចំទីផ្សារដោយមានភាពឆ្លាតវៃ ក្នុងការជ្រើសរើសបណ្តាញទំនាក់ទំនង ការរៀបចំយុទ្ធនាការ និងការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យបានសមស្រប។ វាមានប្រភពចេញពីយុទ្ធសាស្ត្រ 4P ដែលពេញនិយមតាំងពីឆ្នាំ ១៩៦០ ហើយបានវិវត្តមកជា 7P និង 8P នាពេលក្រោយមក។
ទោះជាយ៉ាងណា មិនថាអ្នកប្រើតាមយុទ្ធសាស្ត្រទីផ្សារណាមួយនោះទេ អ្វីដែលត្រូវធ្វើដំបូងគេគឺ STP Marketing នេះគឺជាក្របខ័ណ្ឌនៃការគិតជាមូលដ្ឋាន ដែលរួមមានការបែងចែកផ្នែកទីផ្សារ ការជ្រើសរើសក្រុមគោលដៅ និងការកំណត់ទីតាំងផលិតផល។ មុននឹងយើងទៅសិក្សាលម្អិតអំពីយុទ្ធសាស្ត្រ 8P យើងមកស្គាល់ STP Marketing ឱ្យបានច្បាស់សិនថាវាជាអ្វី ដំណើរការយ៉ាងដូចម្តេច និងមានសមាសធាតុអ្វីខ្លះ។
STP Marketing...គ្រឹះនៃយុទ្ធសាស្ត្រទីផ្សារគ្រប់ទម្រង់
STP Marketing ត្រូវបានរចនាឡើងដើម្បីបង្កើតផែនការទីផ្សារដែលមានប្រសិទ្ធភាព និងឆ្លើយតបចំតម្រូវការរបស់ក្រុមអតិថិជនគោលដៅ។ វាមានសមាសធាតុសំខាន់ៗចំនួន ៣ គឺ
១. ការបែងចែកផ្នែកទីផ្សារ (Segmentation)
គឺជារបៀបបំបែកក្រុមអតិថិជន ឬអ្នកប្រើប្រាស់ទៅជាក្រុមតូចៗ ផ្អែកលើលក្ខណៈសម្បត្តិ ឬតម្រូវការស្រដៀងគ្នា ដើម្បីឱ្យអាជីវកម្មអាចធ្វើទីផ្សារចំគោលដៅ និងមានប្រសិទ្ធភាពជាងមុន។ ការបែងចែកនេះផ្អែកលើទិន្នន័យដូចជា..
- ទម្លាប់នៃការទិញ : តើគេទិញញឹកញាប់ប៉ុណ្ណា? ទិញតាមណា?
- ភូមិសាស្ត្រ : ទីកន្លែងរស់នៅ ឬតំបន់ដែលពួកគេរស់នៅ។
- ព័ត៌មានផ្ទាល់ខ្លួន: អាយុ ភេទ កម្រិតចំណូល។
- ចំណាប់អារម្មណ៍ និងអត្តចរិត : ចំណូលចិត្ត និងរបៀបរស់នៅ។
ការយល់ដឹងពីចំណុចនេះ នឹងជួយឱ្យអ្នករៀបចំយុទ្ធសាស្ត្រ 8P បានកាន់តែត្រឹមត្រូវ និងចំណេញពេលវេលា។
២. ការជ្រើសរើសក្រុមគោលដៅ (Targeting)
គឺជាដំណើរការដ៏សំខាន់ក្នុងការបង្កើតយុទ្ធសាស្ត្រ 8P ឱ្យមានប្រសិទ្ធភាព។ វាចាប់ផ្តើមពី៖
- ទំហំ : កំណត់ចំនួនក្រុមគោលដៅថាមានច្រើនប៉ុណ្ណា។
- លទ្ធភាពរកប្រាក់ចំណេញ : វិភាគថាតើក្រុមនោះមានកម្លាំងទិញ និងផ្ដល់ចំណេញដល់អាជីវកម្មកម្រិតណា។
- ភាពងាយស្រួលក្នុងការចូលទៅដល់ : តើការផ្សព្វផ្សាយរបស់យើងអាចទៅដល់ពួកគេដោយងាយស្រួលដែរឬទេ?
ចំណុចនេះជួយវាយតម្លៃពីភាពស័ក្តិសមនៃការវិនិយោគ ជួយរៀបចំណាត់ថ្នាក់អាទិភាព និងសន្សំសំចៃកញ្ចប់ថវិកាទីផ្សារ។
៣. ការកំណត់ទីតាំងផលិតផល ឬសេវាកម្ម (Positioning)
គឺធ្វើឱ្យផលិតផល ឬសេវាកម្មរបស់អ្នកមាន "កន្លែង" ជាក់លាក់មួយនៅក្នុងទីផ្សារ និងនៅក្នុងចិត្តរបស់អតិថិជន។ ក្នុងយុទ្ធសាស្ត្រ 8P ក្រៅពីជ្រើសរើសទីផ្សារឱ្យសមស្របនឹងម៉ាកយីហោហើយ អ្នកត្រូវកំណត់ទីតាំងឱ្យខុសប្លែកពីគូប្រជែង តាមរយៈ...
- ការរចនារូបរាងផលិតផលឱ្យមានអត្តសញ្ញាណ។
- វិធីសាស្ត្រធ្វើទីផ្សារដែលប្លែកពីគេ។
- ការប្រាស្រ័យទាក់ទងដែលសមស្របទៅកាន់ក្រុមគោលដៅ ដើម្បីឱ្យគេចងចាំម៉ាកយីហោរបស់អ្នក។
🔹តស់មកយល់ដឹងពី យុទ្ធសាស្ត្រ 8P
យុទ្ធសាស្ត្រ 8P គឺជាការវិវត្តបន្ថែមពីយុទ្ធសាស្ត្រទីផ្សារចម្រុះ (Marketing Mix) ដែលកាលពីមុនមានត្រឹមតែ 4P ឬ 7P វាគឺជាឧបករណ៍ដ៏សំខាន់សម្រាប់អ្នកជំនួញ និងអ្នករៀបចំផែនការទីផ្សារ ដើម្បីវិភាគ និងរៀបចំយុទ្ធសាស្ត្រឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសក្នុងវិស័យសេវាកម្ម និងអាជីវកម្មទំនើប។
យុទ្ធសាស្ត្រ 8P គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ម្ចាស់អាជីវកម្មក្នុងការរៀបចំផែនការឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារកម្ពុជាដែលកំពុងរីកចម្រើន។
យុទ្ធសាស្ត្រ 8P ជួយឱ្យម្ចាស់អាជីវកម្មពិនិត្យមើលគ្រប់ជ្រុងជ្រោយ មិនត្រឹមតែលើការលក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការគ្រប់គ្រងផ្ទៃក្នុង និងការបង្កើនប្រសិទ្ធភាពការងារទៀតផង។
១. Product (ផលិតផល)
ផលិតផលត្រូវតែឆ្លើយតបនឹងតម្រូវការពិតប្រាកដ និងមានគុណភាពដែលអតិថិជនទុកចិត្តបាន។
ត្រូវ.. បង្កើតផលិតផលដែលមានការវេចខ្ចប់ស្អាត (Premium Packaging) និងមានស្លាកសញ្ញាច្បាស់លាស់។
ឧទាហរណ៍.. អាជីវកម្ម "គ្រាប់ស្វាយចន្ទីខ្មែរ" ដែលកែច្នៃមានស្តង់ដារអនាម័យខ្ពស់ និងវេចខ្ចប់ទាក់ទាញសម្រាប់លក់ក្នុងផ្សារទំនើប និងនាំចេញ។
២. Price (តម្លៃ)
ទីផ្សារកម្ពុជាមានភាពប្រែប្រួលខ្លាំងលើតម្លៃ។ អតិថិជនចូលចិត្ត "តម្លៃសមរម្យធៀបនឹងគុណភាព"។
ត្រូវ.. ប្រើប្រាស់យុទ្ធសាស្ត្រតម្លៃបត់បែន ដូចជាការបញ្ចុះតម្លៃនៅចុងសប្តាហ៍ ឬការលក់ជាឈុត។
ឧទាហរណ៍... ហាងកាហ្វេដែលមានតម្លៃចន្លោះពី $1.50 ទៅ $2.50 ដែលជាកម្រិតតម្លៃ "ផ្អែមល្ហែម" សម្រាប់សិស្សនិស្សិត និងបុគ្គលិកការិយាល័យ។
៣. Place (ទីកន្លែង និងបណ្តាញចែកចាយ)
បច្ចុប្បន្ន ទីកន្លែងមិនមែនមានតែហាងផ្ទាល់នោះទេ គឺត្រូវមានវត្តមានលើអនឡាញផងដែរ។
ត្រូវ...លក់នៅហាងផង និងដាក់លក់លើ App ដឹកជញ្ជូន (Foodpanda, Grab, Nham24) ផង។
ឧទាហរណ៍... ហាងលក់ទំនិញដែលមានសាខាច្រើន និងមានសេវាដឹកជញ្ជូនដល់ផ្ទះរហ័សទូទាំង ២៥ ខេត្តក្រុង។
៤. Promotion (ការផ្សព្វផ្សាយ)
ដូចដែលបានរៀបរាប់ខាងលើមុន Facebook និង TikTok គឺជាបេះដូងនៃការផ្សព្វផ្សាយនៅខ្មែរ។
ត្រូវ...ប្រើប្រាស់ការ Live លក់ផលិតផល និងការធ្វើវីដេអូខ្លីៗដែលផ្តល់ចំណេះដឹង ឬការកម្សាន្ត។
ឧទាហរណ៍... ការប្រើប្រាស់តារា TikTok ដើម្បី Review ម្ហូបអាហារដែលធ្វើឱ្យមនុស្សសម្រុកទៅញ៉ាំតាម។
៥. People (មនុស្ស/បុគ្គលិក)
សេវាកម្មអតិថិជនគឺជាចំណុចខ្សោយរបស់អាជីវកម្មភាគច្រើននៅកម្ពុជា ដូច្នេះបើអ្នកធ្វើបានល្អ នោះអ្នកនឹងឈ្នះ។
ត្រូវ...បង្វឹកបុគ្គលិកឱ្យមានភាពរាក់ទាក់ ចេះនិយាយ "សូមអរគុណ" និង "ជម្រាបសួរ" ដោយស្នាមញញឹម។
ឧទាហរណ៍... បុគ្គលិកធនាគារ ឬសណ្ឋាគារដែលទទួលស្វាគមន៍អតិថិជនយ៉ាងរស់រាយ រហ័សរហួន។
៦. Process (ដំណើរការ)
តាំងពីការកុម្ម៉ង់ រហូតដល់ការបង់ប្រាក់ ត្រូវតែងាយស្រួលបំផុត។
ត្រូវ...ប្រើប្រាស់ប្រព័ន្ធបង់ប្រាក់តាម QR Code (KHQR/ABA Pay) ដើម្បីកាត់បន្ថយការប្រើសាច់ប្រាក់សុទ្ធ។
ឧទាហរណ៍... ការកុម្ម៉ង់តាម Telegram Bot ឬ App ដែលចំណាយពេលតែប៉ុន្មានវិនាទីក្នុងការបញ្ចប់ការទិញ។
៧. Physical Evidence (ភស្តុតាងរូបវន្ត)
អ្វីដែលអតិថិជនមើលឃើញ និងប៉ះបាន ដែលធ្វើឱ្យពួកគេជឿជាក់លើម៉ាកយីហោ។
ត្រូវ.. ការរៀបចំហាងឱ្យមានសោភ័ណភាព និងមានផាសុកភាព។
ឧទាហរណ៍... ហាងកាហ្វេដែលមានការដេគ័រស្អាតៗ បង្កើងបរិយាកាសឱ្យអតិថិជនថតរូបបង្ហោះបណ្តាញសង្គម ដែលជួយផ្សព្វផ្សាយហាងដោយមិនអស់លុយ។
៨. Partnership (ភាពជាដៃគូ) ជាទូទៅគឺ Productivity and Quality (ផលិតភាព និងគុណភាព)
នៅក្នុងប្រទេសកម្ពុជា ការមានដៃគូសហការល្អនឹងជួយឱ្យអាជីវកម្មរីកចម្រើនលឿន។
ត្រូវ....សហការជាមួយធនាគារដើម្បីផ្តល់ការបញ្ចុះតម្លៃសម្រាប់អ្នកប្រើកាត ឬសហការជាមួយក្រុមហ៊ុនដឹកជញ្ជូន។
ឧទាហរណ៍... ហាងសម្លៀកបំពាក់សហការជាមួយ ABA Bank ផ្ដល់ការបញ្ចុះតម្លៃ ៥% រាល់ការស្កេនទូទាត់។
ដើម្បីអនុវត្ត 8P ឱ្យមានប្រសិទ្ធភាព អ្នកគួរតែ...
វិភាគសិន.. តើ P មួយណាដែលអាជីវកម្មអ្នកកំពុងខ្វះខាត?
ផ្តោតលើភាពងាយស្រួល... ប្រជាជនខ្មែរចូលចិត្តអ្វីដែល "ស្រួល" និង "លឿន"។
តាមដានជានិច្ច... ពិនិត្យមើលប្រតិកម្មរបស់អតិថិជនតាមរយៈ Comment លើបណ្តាញសង្គម ដើម្បីកែសម្រួលយុទ្ធសាស្រ្ត
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Phnom Penh