23/05/2026
សាខា កក្រក រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដោយបានការអនុញ្ញាតពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា និងលោក ជិន ប៊ុនធឿន នាយកសាខា បានចាត់ឱ្យក្រុមប្រតិបត្តិសាខា រៀបចំបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានជូនយុវជន កក្រក ១១០នាក់ ស្រី ៨៦នាក់ នៅវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ។ ដោយបានការអញ្ជើញចូលរួមបិទវគ្គពី លោក អោម វ៉ាន់ នាយករងវិទ្យាល័យ និង លោក ប៉ាត ប៊ុនផា ប្រធានការិយាល័យធនធានមនុស្សសាខា។ ហើយប្រធានបទដែលត្រូវបានយកមកបង្ហាត់បង្ហាញរួមមាន៖ ១.ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម បដិរូប គោលការណ៍គ្រឹះ ២.តួនាទីភារកិច្ចយុវជនកាកបាទក្រហមកម្ពុជា ៣.ការគ្រប់គ្រងគ្រោះមហន្តរាយនិងភាពធន់នឹងអាកាសធាតុ ៤.សុវត្ថិភាពចរាចរណ៍ផ្លូវគោក ៥.វិជ្ជាសង្គ្រោះបឋម។