T.C.M

T.C.M

Share

បង្ហោះតែឯកសារគីមីតែប៉ុណ្ណោះ

29/12/2025

Explore the the periodic table of MIT created by Aiden H. '28.

It's interactive on desktop! Link is in the comments 👇

29/12/2025

🔺បំណិតប្រភាគក្នុងរោងចក្រចម្រាញ់ប្រេង
ផលបំណិត ចំនួនអាតូមកាបូន បម្រើបម្រាស់
🔹ផលបំណិតជាឧស្ម័ន (C1→C4) ត្រូវបានញែកជាឥន្ធនៈដូចជាមេតាន អេតាន ប្រូបា៉ន និងប៊ុយតាន។
🔹ផលបំណិតជាប្រេងសាំង (C5→C6) បម្រើបម្រាស់ផ្សំជាមួយផលបំណិតផ្សេងទៀតើដើម្បីធ្វើជាសាំង។
🔹ផលបំណិតជាណាប់តាន(Naptha) (C6→C10) បម្រើបម្រាស់ ចំណុចចាប់ផ្ដើមនៃសារធាតុគីមីនិងសារធាតុផ្លាស្ទិច។
🔹ផលបំណិតជាកេរ៉ូសែន (C10→C16) បម្រើបម្រាស់ជាងឥន្ធនៈយន្តហោះ និងសារធាតុជម្រះ។
🔹ផលបំណិតជាប្រេងម៉ាសូត (C16→C20) បម្រើបម្រាស់ជាឥន្ធនៈសម្រាប់រថយន្តធុនធំ និងមធ្យោបាយធ្វើដំណើរផ្សេងទៀត។
🔹ផលបំណិតជាប្រេងរំអិល (C20→C30) បម្រើបម្រាស់ជាប្រេងម៉ាស៊ីនសម្រាប់រថយន្ត និងម៉ាស៊ីនផ្សេងទៀត។
🔹ផលបំណិតជាប្រេងខ្មៅ (C30→C40) បម្រើបម្រាស់ជាឥន្ធនៈសម្រាប់រោងចក្រអគ្គិសនីនាវា និងសម្រាប់ប្រព័ន្ធកម្តៅ។
🔹ផលបំណិតជាប៉ារា៉ហ្វីន (C40→C50) បម្រើបម្រាស់ជាទៀន ថ្នាំប៉ូលា សារធាតុការពារមិនឲ្យជ្រាបទឹក និងអង្គធាតុខ្លាញ់។
🔹ផលបំណិតជាកៅស៊ូក្រាលថ្នល់ (C50 ឡើងទៅ) បម្រើបម្រាស់ក្រាលថ្នល់ និងដំបូលផ្ទះ។

#ទំនេរៗសរសេរលេង

Photos from T.C.M's post 28/12/2025

លំហាត់ថ្នាក់ទី១១ អេឡិចត្រូគីមី
ប្រភព: https://images.app.goo.gl/VofUjhASdCF67zDc9
បញ្ជាក់ខ្ញុំបាន Research ប៉ះចំឯងសារនេះដោយចៃដន្យ ម្យ៉ាងវិញទៀតឯកសារនេះមិនមានឈ្មោះអ្នកសរសេររៀបរៀងច្បាស់លាស់
ឃើញល្អក៏ចែករំលែក
#ចង់បានជា file អាចចូលទាញយកតាមនេះបាន
https://t.me/c/1724289500/169
🙏🙏🙏

Photos from T.C.M's post 27/12/2025

🔺បម្រើបម្រាស់គ្លីសេរីន
រូបមន្តម៉ូលេគុល (C3H8O3)
គ្លីសេរីនត្រូវបានគេប្រើប្រាស់ក្នុង
🔹វិស័យវេជ្ជសាស្រ្ត សម្រាប់ទង្វើក្រែម និងថ្មរិត
🔹ក្នុងឧស្សាហកម្មសំណប់ស្បែកសម្រាប់រារាំងរំហួតនៃស្បែក ក្នុងឧស្សាហកម្ម វាយនភ័ណ្ឌ សម្រាប់ទង្វើអោយក្រណាត់យឺត។
🔹ក្នុងរោងពុម្ភសម្រាប់ទង្វើទឹកខ្មៅដែលប្រើប្រាស់បានយូរកុំឲ្យងាយហួត។
🔹ម្យ៉ាងទៀតគ្លីសេរីប្រើសម្រាប់ ទង្វើគ្រឿងផ្ទុះដូចជា ទ្រីនីត្រូគ្លីសេរីន និងសារធាតុប្លាស្ទិចខ្លះទៀត។
🔺Tri nitro glycerin
ហេតុអ្វីបានជាទ្រីនីត្រូគ្លីសេរីនងាយផ្ទុះនៅពេលវាប៉ះទង្គិចអ្វីមួយ?
ចម្លើយ៖
រូបមន្តស្ទើរលាតរបស់ទ្រីនីត្រូគ្លីសេរីន(TNG)
CH2-O-NO2
|
CH-O-NO2
|
CH2-O-NO2
បានជាទ្រីនីត្រូគ្លីសេរីនងាយផ្ទុះនៅពេលវាប៉ះទង្គិចអ្វីមួយដោយសារភាពរសរបស់បង្គុំនាទី-O-NO2 គឺវាបានបង្កើតនូវ លំហមាឌកាន់តែធំ។ ហេតុនេះហើយបានជាទ្រីនីត្រូគ្លីសេរីនងាយផ្ទុះបំផុតនៅពេលប៉ះនិងអ្វីមួយ។
🔹ចំណាំ: ទ្រីនីត្រូគ្លីសេរីន(TNG)ក្នុងភាពរឹងងាយផ្ទុះបំផុតជាងទ្រីនីត្រូគ្លីសេរីន(TNG)ក្នុងភាពរាវ។
chemistry

Photos from FAT Pro.'s post 21/12/2025
20/12/2025

🔑 ចូរស្រាយថា dA/ខ្យល់ =MA/29 ។
dA=MA/Vm (1)
dខ្យល់=M(Air)/Vm (2)
យកសមីការទី(1)/(2)
• dA/dខ្យល់ =(MA/Vm)/(M(Air)/Vm)=MA/M(Air)
M(Air)=?
យើងបានដឹងហើយថានៅក្នុងខ្យល់មាន CO2(0.03%), N2(78%), O2(21%) និងAr(0.97%)
ដើម្បីរកម៉ាសម៉ូលខ្យល់ M(Air) យើងគណនាដូចខាងក្រោម
M(Air)=M(CO2)+M(N2)+M(O2)+M(Ar)
=(0.03/100)(44)+(78/100)(28)+(21/100)(32)+(0.97/100)(39.9)=28.9≈29
M(Air)=29
នាំឲ្យ: dA/dខ្យល់ =MA/M(Air)=MA/29
ដូចនេះ dA/dខ្យល់ =MA/29
Note: Aគឺជា សន្ទស្សន៍

16/12/2025

ផ្សែងពុលផូស្វ័រ (Phosphorus smoke) គឺជាផ្សែង ឬឧស្ម័នពុល ដែលកើតឡើងពី ផូស្វ័រ (Phosphorus) ជាពិសេស ផូស្វ័រពណ៌ស (White Phosphorus) នៅពេលវាត្រូវប៉ះខ្យល់ ហើយងាយឆេះ ឬរលាកធ្ងន់ធ្ងរ ។

🔬 ផ្សែងពុលផូស្វ័រជាអ្វី?
• ជាផលិតផលងាយឆេះ(ផូស្វ័រ)
• មានសារធាតុដូចជា phosphorus pentoxide (P₂O₅ / P₄O₁₀)
• មានពណ៌ស ស្រដៀងអ័ព្ទក្រាស់
• មានក្លិនខ្លាំង និងបង្ករឲ្យរលាកភ្នែក ច្រមុះ និងសួត

☠️ គ្រោះថ្នាក់ដល់សុខភាព

បើដកដង្ហើមចូល ឬប៉ះពាល់ដោយផ្ទាល់ អាចបង្ក៖
• ការឈឺភ្នែក និងហៀរទឹកភ្នែក
• ឈឺបំពង់ក ក្អក ពិបាកដង្ហើម
• រលាកស្បែកខ្លាំង (អាចឆេះសាច់)
• ប៉ះពាល់ធ្ងន់អាចប៉ះពាល់ដល់ថ្លើម តម្រងនោម និងប្រព័ន្ធដង្ហើម

🧪 បម្រើបម្រាស់
• ការប្រើប្រាស់វិស័យយោធា (គ្រាប់បែកផ្សែងផូស្វ័រ)
• ការផលិតឧបករណ៍ផ្ទុះ ឬគ្រាប់បែកផ្សែង
• ឧស្សាហកម្មគីមី

🚫 ការប្រុងប្រយ័ត្ន
• កុំដកដង្ហើមជិតផ្សែង
• ប្រសិនបើប៉ះពាល់ ត្រូវចាកចេញពីតំបន់ភ្លាមៗ
• លាងភ្នែក និងស្បែកដោយទឹកស្អាតឱ្យច្រើនដង
• ស្វែងរកជំនួយវេជ្ជសាស្ត្រជាបន្ទាន់

🚨 ជំហានសង្គ្រោះបឋមក្នុងករណីបន្ទាន់ភា្លមៗ

1️⃣ ចាកចេញពីតំបន់គ្រោះថ្នាក់ភ្លាមៗ
• នាំជនរងគ្រោះទៅកន្លែង មានខ្យល់បរិសុទ្ធ
• កុំឈរបញ្ច្រាសទិសខ្យល់
• បើអាច ប្រើក្រណាត់សើមគ្របច្រមុះ និងមាត់
2️⃣ បើដកដង្ហើមផ្សែងចូល
• ឱ្យជនរងគ្រោះ អង្គុយ ឬគេងផ្កាប់ខ្នង
• ដោះសម្លៀកបំពាក់តឹងៗចេញ
• បើពិបាកដកដង្ហើម ឬសន្លប់ 👉 ហៅសង្គ្រោះបន្ទាន់ភ្លាម
3️⃣ បើផ្សែង ឬផូស្វ័រប៉ះភ្នែក 👀
• លាងភ្នែកដោយ ទឹកស្អាតច្រើនដង (15–20 នាទី)
• កុំញីរភ្នែក
• កុំដាក់ថ្នាំ ឬថ្នាំបន្តក់ភ្នែកណាមួយដោយខ្លួនឯង
4️⃣ បើប៉ះស្បែក 🔥
⚠️ ផូស្វ័រអាចឆេះឡើងវិញពេលប៉ះខ្យល់
• លាងស្បែកជាមួយទឹកត្រជាក់ច្រើនដង
• ប្រសិនបើឃើញបំណែកផូស្វ័រជាប់លើស្បែក
👉 ប្រើឧបករណ៍ (ដង្កៀប/កន្សែង) យកចេញ
👉 កុំប៉ះដោយដៃទទេ
• បន្ទាប់មក គ្របស្បែកដោយក្រណាត់សើមៗ
5️⃣ កុំធ្វើរឿងទាំងនេះ ❌
• ❌ កុំប្រើប្រេង ឬថ្នាំលើរបួស
• ❌ កុំគ្របរបួស
• ❌ កុំអោយជនរងគ្រោះផឹក ឬញុំាអ្វី ប្រសិនបើសន្លប់
6️⃣ ទៅមន្ទីរពេទ្យភ្លាម 🏥
ប្រសិនរោគសញ្ញាមិនធ្ងន់ ក៏ត្រូវទៅពេទ្យ ព្រោះ៖
• ផលប៉ះពាល់អាចកើតឡើង ក្រោយពេលប៉ះពាល់ច្រើនម៉ោង
• អាចប៉ះពាល់ដល់ សួត ថ្លើម និងតម្រងនោម
#ចំណេះដឹងទូទៅ

30/11/2025

🔺អាលុយមីញ៉ូម (Aluminium)
អាលុយមីញ៉ូមត្រូវបានរកឃើញនូវឆ្នាំ ១៨២៧។ សព្វថ្ងៃក្រៅពីដែកចេញ គេផលិតអាលុយមីញ៉ូមច្រើនជាងលោហៈណាណាទាំងអស់។ បរិមាណអាលុយមីញ៉ូមដែលផលិតកើនឡើងយ៉ាងរហ័សដោយហេតុវាមានគុណភាពយ៉ាងប្រសើរសម្រាប់បច្ចេកទេសទំនើប រ៉ែរបស់វាក៏សម្បូរហើយដោយវិធីអនុវត្តនៃលោហកម្មរបស់វាក៏លូតលាស់។ វាត្រូវបានគេប្រសិទ្ធនាមថាជាលោហៈនៃសតវត្សទី២០។

🔹អាលុយមីញ៉ូមមាននិមិត្តសញ្ញា Al ឋិតនៅក្នុងក្រុមទី៣ នៃប្រព័ន្ធខួបរបស់ធាតុគីមី។
🔹បន្ទុកនុយក្លេអ៊ែរនៃអាតូមរបស់វាស្មើនឹង 13
🔹អេឡិចត្រុងរប់សវារាយជាបីស្រទាប់គឺ: ស្រទាប់ដែលនៅជិតណ្វៃយ៉ូជាងគេមាន 2e- ; ស្រទាប់កណ្តាលមាន 8e- ; ស្រទាប់ក្រៅបង្អស់មាន 3e- ដូចស្រទាប់ក្រៅដទៃទៀតរបស់អាតូមនៃគ្រប់ធាតុក្នុងក្រុម III ដែរ។
✍🏻វាមានម៉ាសអាតូម 27។


Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Address


Phnom Penh