Department of Law,PSBU

Department of Law,PSBU

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Department of Law,PSBU, Education, Phnom Penh.

Photos from Department of Law,PSBU's post 19/01/2026

ពិធីបិទវគ្គបណ្តុះបណ្តាល និងការចែកវិញ្ញាបនបត្រជូនសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្រ្តីរាជការ” និង “សុក្រឹត្យការគរុកោសល្យ និងវិធីសាស្រ្តបង្រៀន” នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

នារសៀលថ្ងៃអាទិត្យ ១៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំ ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្រ្តីរាជការ” និង “សុក្រឹត្យការគរុកោសល្យ និងវិធីសាស្រ្តបង្រៀន” ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួង ធម្មការ និងសាសនា ទទួលបន្ទុក ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។

ថ្លែងក្នុងអង្គពិធី ឯកឧត្តម ងួន ស្តេចភក្តី បានថ្លែងនូវរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្តុះបណ្តាល ដែលបានប្រព្រឹត្តឡើងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីរួមមានគណៈគ្រប់គ្រង មន្ត្រីរាជការ ព្រះមន្ត្រីសង្ឃ សាស្រ្តាចារ្យ និងបុគ្គលិក ២១៦ អង្គ/នាក់។ ឯកឧត្តមបានបន្តទៀតថា ចំពោះវគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ និងបានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ពីសំណាក់គ្រូឧទ្ទេស លើគោលការណ៍មុខងារសាធារណៈ គរុកោសល្យ វិធីសាស្ត្របង្រៀន ក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូបង្រៀន ដែលជាមូលដ្ឋានសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងសីលធម៌វិជ្ជាជីវៈក្នុងសង្គម។

ឯកឧត្តមបណ្ឌិត ជួន ជីវិន បានថ្លែងនូវការកោតសរសើរ និងលើកឡើងអំពីទឹកព្រះទ័យយកចិត្តទុកដាក់ និងការដឹកនាំដោយផ្ទាល់របស់សម្តេចព្រះសាកលវិទ្យាធិការ ព្រមទាំងការចូលរួមសហការយ៉ាងសកម្មពីថ្នាក់ដឹកនាំ គណៈគ្រប់គ្រង មន្ត្រីរាជការ និងសាស្រ្តាចារ្យទាំងអស់ ដែលជាកត្តាដ៏សំខាន់ធ្វើឱ្យវិស័យអប់រំនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានការរីកចម្រើនជាបន្តបន្ទាប់ ស្របតាមទិសដៅកំណែទម្រង់អប់រំជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមនឹងយកចំណេះដឹងដែលទទួលបានទៅអនុវត្តជាក់ស្តែងក្នុងការងារ ដើម្បីបង្កើតលទ្ធផលល្អ និងប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះ ឯកឧត្តមក៏បានថ្វាយនូវសៀវភៅចំណងជើង «អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី» ភាគទី២ និងទី៣ ថ្វាយសម្តេចជាអម្ចាស់សម្រាប់តម្កល់ទុកក្នុងបណ្ណាល័យតេជោសន្តិភាព ដើម្បីជាប្រយោជន៍ដល់សមណនិស្សិត និស្សិត និងអ្នកស្រាវជ្រាវ ព្រមទាំងបានជូនសៀវភៅដល់សិក្ខាកាមទាំងអស់ផងដែរ។

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាអម្ចាស់ទ្រង់ថ្លែងនូវព្រះរាជបន្ទូលដ៏មានអត្ថន័យថា វគ្គបណ្តុះបណ្តាលនេះបានផ្តោតលើការរួមបញ្ចូលគ្នារវាងចំណេះដឹង និងគុណធម៌ ដោយលើកស្ទួយតួនាទីគ្រូឧទ្ទេស និងអ្នកដឹកនាំអប់រំឱ្យក្លាយជាគំរូ សីលធម៌ វិន័យ និងឥរិយាបថថ្លៃថ្នូរ។ តាមរយៈការចែករំលែកបទពិសោធន៍ និងការតម្រង់ទិសពីវាគ្មិនជំនាញ សិក្ខាកាមត្រូវបានជំរុញឱ្យពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងក្លាយជាកម្លាំងស្នូលក្នុងការអភិវឌ្ឍពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រមទាំងបម្រើបុព្វហេតុព្រះពុទ្ធសាសនា និងជាតិមាតុភូមិ។ សម្តេចជាអម្ចាស់ ទ្រង់បានលើកទឹកចិត្តសូមឲ្យយកចំណេះដឹងដែលទទួលបានទៅអនុវត្តស្របតាមគោលការណ៍ព្រះពុទ្ធសាសនា បរិយត្តិ បដិបត្តិ និងបដិវេធ ដើម្បីបង្កើតលទ្ធផលជាក់ស្តែងក្នុងការបង្រៀន ការអប់រំ និងការអភិវឌ្ឍសិស្សនិស្សិត។ សម្តេចជាអម្ចាស់ទ្រង់បានចាត់ទុកវត្តមានរបស់ឯកឧត្តមបណ្ឌិត ជួន ជីវិន ជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំក្រសួងអប់រំ ក្នុងការជំរុញគុណភាពអប់រំ និងការធ្វើទំនើបកម្មប្រព័ន្ធគរុកោសល្យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រោយពីថ្លែងនូវព្រះរាជបន្ទូលរួច សម្តេចជាអម្ចាស់ទ្រង់សព្វព្រះរាជហឬទ័យយាងប្រទានលិខិតថ្លែងអំណងគុណដល់គ្រូឧទ្ទេស និងវិញ្ញាបនបត្រជូនដល់សិក្ខាកាមទាំងអស់ និងថតរូបទុកជាអនុស្សាវរីយ៍។

Photos from Department of Law,PSBU's post 13/01/2026

#គ្រប់យ៉ាង​ គឺដេីម្បីវឌ្ឍនភាពPSBU ដែលជាការចូលរួមក្នុងការបណ្តុះអ្នកបន្តវេនជូនជាតិសាសនា

ថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦

Photos from Department of Law,PSBU's post 28/12/2025

ពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា​
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​
ឯកទេស​ រដ្ឋបាល​សាធារណៈ​
មុខវិជ្ជា​ ទ្រឹស្ដី​រដ្ឋនិងច្បាប់

ថ្ងៃអាទិត្យ ៩កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥

Photos from Department of Law,PSBU's post 02/12/2025

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា សាសនា និងនីតិសាស្ត្រ
ថ្នាក់បរិញ្ញាបត្រ
ជំនាន់ទី១៩ ឆ្នាំទី២ ឆមាសទី២
ឯកទេស ៖ នីតិសាស្ត្រ
មុខវិជ្ជា៖ នីតិគ្រួសារ
បង្រៀនដោយ៖ លោកគ្រូ អៀង សំណាង
>ថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០២ខែធ្នូ ឆ្នាំ២០២៥

Photos from Department of Law,PSBU's post 01/12/2025

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា សាសនា និងនីតិសាស្ត្រ
ថ្នាក់បរិញ្ញាបត្រ
ជំនាន់ទី១៩ ឆ្នាំទី២ ឆមាសទី២
ឯកទេស ៖ នីតិសាស្ត្រ
មុខវិជ្ជា៖ នីតិអន្តរជាតិសាធារណៈ
បង្រៀនដោយ៖ លោកគ្រូ រុាំ សារឿន
>ថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០១ខែឆ្នូ ឆ្នាំ២០២៥

Photos from Department of Law,PSBU's post 27/11/2025

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា សាសនា និងនីតិសាស្ត្រ
ថ្នាក់បរិញ្ញាបត្រ
ជំនាន់ទី១៩ ឆ្នាំទី២ ឆមាសទី២
ឯកទេស ៖ នីតិសាស្ត្រ
មុខវិជ្ជា៖ នីតិព្រហ្មទណ្ឌពិសេស
បង្រៀនដោយ៖ លោកសាស្ត្រាចារ្យបណ្ឌិត៖ អ៊ាន សំអាត
>ថ្ងៃពុធ ០៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២៥

Photos from Department of Law,PSBU's post 26/11/2025

ពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា​
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​
មុខវិជ្ជា​ នីតិ​សេវាសាធារណៈ​ (វេនយប់)
សិក្សា​តាមប្រព័ន្ធអនឡាញ

ថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥

Photos from Department of Law,PSBU's post 02/11/2025

ពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា​
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​

មុខវិជ្ជា​ ទ្រឹស្ដី​រដ្ឋនិងច្បាប់

ថ្ងៃអាទិត្យ ១២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥

Photos from Department of Law,PSBU's post 31/10/2025
Photos from Department of Law,PSBU's post 31/10/2025

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា សាសនា និងនីតិសាស្ត្រ
ថ្នាក់បរិញ្ញាបត្រ
ជំនាន់ទី១៩ ឆ្នាំទី២ ឆមាសទី២
ឯកទេស ៖ នីតិសាស្ត្រ
មុខវិជ្ជា៖ នីតិអន្តរជាតិសាធារណៈ
បង្រៀនដោយ៖ លោកគ្រូ រុាំ សារឿន
>ថ្ងៃចន្ទ ០៦កើត ខែកក្ដិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី27 ខែតុលា ឆ្នាំ២០២៥

Photos from Department of Law,PSBU's post 27/10/2025

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា សាសនា និងនីតិសាស្ត្រ
ថ្នាក់បរិញ្ញាបត្រ
ជំនាន់ទី១៩ ឆ្នាំទី២ ឆមាសទី២
ឯកទេស ៖ នីតិសាស្ត្រ
មុខវិជ្ជា៖ នីតិព្រហ្មទណ្ឌពិសេស
បង្រៀនដោយ លោកសាស្ត្រាចារ្យបណ្ឌិត៖ អ៊ាន សំអាត

>ថ្ងៃពុធ ១កើត ខែកក្ដិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី22 ខែតុលា ឆ្នាំ២០២៥

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Phnom Penh