30/09/2024
CR-MY Kids
How to improve your child’s smartness?
30/09/2024
18/09/2024
ប្រយោគដ៏វិជ្ជមានទាំង៥ ដែលក្មេងៗចង់ឮពីឪពុកម្ដាយរបស់ខ្លួន៖
- កូនធ្វើឱ្យប៉ាម៉ាក់មានមោទនភាពណាស់
- ប៉ាម៉ាក់ពិតជារីករាយនឹងមើលថែកូន
- កូនគឺជាមនុស្សដែលសំខាន់ណាស់ចំពោះប៉ាម៉ាក់
- គំនិតរបស់កូនក៏ល្អម៉្យាងដែរ
- បើគ្មានកូន គ្រួសាររបស់យើងក៏មិនមានសុភមង្គលដូចរាល់ថ្ងៃនេះដែរ
🥰🥰🥰🥰
14/09/2024
ឈុតអាហារសម្រាប់កូនទៅសាលារៀន 🥰🥰
រឿងទាំង ៧យ៉ាង ដែលឪពុកម្តាយគួរតែបង្រៀនដល់កូនពេលពួកគេឈានចូលដល់វ័យជំទង់!
Youtube Link: https://youtu.be/xficJ_yV0T4
07/09/2024
វិធី 5 យ៉ាងដើម្បីអានសៀវភៅឱ្យកូនតូចរបស់អ្នកចង់ស្តាប់ និងចាប់អារម្មណ៍ការអានសៀវភៅ
- អានសៀវភៅណាដែលកូនតូចរបស់អ្នកចង់ឱ្យអ្នកអាន ទោះបីវាជាសៀវភៅដដែលៗ ដែលអ្នកបានអានជារៀងរាល់ថ្ងៃ/យប់ឱ្យគាត់ស្តាប់រួចហើយក៏ដោយ។
- អានយឺតៗ មួយៗ ដើម្បីឱ្យកូនតូចរបស់អ្នកអាចយល់សាច់រឿងបាន។ - អានដោយមានការលើកដាក់សំឡេងផ្សេងៗគ្នាទៅតាមតួអក្សរ តួអង្គ និងបង្កើនឬបន្ថយសំឡេងរបស់អ្នកតាមសាច់រឿងដែរ។
- ជ្រើសរើសប្រភេទសៀវភៅសន្លឹករឹង ឬសៀវភៅក្រណាត់ ដើម្បីអាចឱ្យកូនតូចរបស់អ្នករៀនកាន់សៀវភៅទាំងនេះដោយមិនចាំបាច់ព្រួយបារម្ភអំពីការរហែក ឬខូច។
- ប្រើតុក្កតាដែលអាចដាក់ម្រាមដៃចូលបាន ហើយលេងច្រៀងចំរៀង ដូចជា "Itsy Bitsy Spider" ឬមានប្រដាប់ប្រដាលេង (Toys) នៅពេលអ្នកអានជាមួយកូនតូច។
- លើកទឹកចិត្តកូនតូចរបស់អ្នកឱ្យទះដៃ ឬច្រៀងតាមនៅពេលអ្នកអានសៀវភៅដែលមានបទចំរៀងកុមារ ឬច្រៀងចម្រៀងជាដើម។
Source: kidsHealth
អត្ថប្រយោជន៍ ៧យ៉ាង នៃការឱ្យកូនរបស់អ្នកលេងជាមួយដីខ្សាច់!
Youtube Link: https://youtu.be/PLT0JPV8Z_c
វីដេអូនេះ ឧបត្ថម្ភដោយខ្លួនឯង 🫶🫶🥰
ចំណេះដឹងទូទៅអំពីសុខភាពកុមារ៖ មូលហេតុដែលធ្វើឱ្យកុមារមិនព្រមឡើងគីឡូ
សូមជួយ SUBCRIBE YOUTUBE ម្នាក់មួយផងបងប្អូន៖
https://www.youtube.com/@-KonKhnhom
#គីឡូកូន #ការមើលថែទាំកូន
29/08/2024
មូលហេតុទាំង ៩ ដែលធ្វើឱ្យកូនៗកាន់តែមិនចូលចិត្តនិយាយជាមួយឪពុកម្តាយ៖
១) ពេលកូនកូររពឹសខ្លាំង
របៀបនិយាយធ្វើឲ្យកូនឈឺចាប់:
- បើមិនស្តាប់បង្គាប់ទេ ម៉ាក់ឈប់ត្រូវការកូនហើយ ឬយកទៅបោះចោល។
របៀបនិយាយបែបលើកទឹកចិត្ត:
- ទោះបីថាម៉ាក់ស្រឡាញ់កូនពិតមែន ប៉ុន្តែបើកូនធ្វើបែបនេះ ម៉ាក់អត់ចូលចិត្តទេ ម៉ាក់ខឹងហើយ។
២) ពេលកូននិយាយមិនស្តាប់
របៀបនិយាយធ្វើឲ្យកូនឈឺចាប់:
- សម្តីម៉ាក់ក៏ឯងហ៊ានមិនស្តាប់ដែរមែនទេ?
របៀបនិយាយបែបលើកទឹកចិត្ត:
- ប្រាប់ម៉ាក់បានទេ ឯងមានគំនិតបែបណា?
៣) នៅពេលអ្នកកំពុងនិយាយទូរស័ព្ទ
របៀបនិយាយបែបធ្វើឲ្យកូនឈឺចាប់:
- ចេញ ចេញ ចេញ អត់មើលឃើញម៉ាក់កំពុងនិយាយទូរស័ព្ទទេ!
របៀបនិយាយបែបលើកទឹកចិត្ត:
- កូនចង់និយាយជាមួយម៉ាក់មែនទេ?
ប៉ុន្តែពេលនេះម៉ាក់និយាយទូរស័ព្ទសិន ចាំម៉ាក់និយាយរួចហើយចាំកូនមកនិយាយប្រាប់ម៉ាក់ ok!
៤) ពេលកូនមិនចង់ចែករំលែរបស់លេងឬអ្វីផ្សេងដែលជាកម្មសិទ្ធិរបស់គាត់
របៀបនិយាយបែបធ្វើឲ្យកូនឈឺចាប់:
- ហែងអីក៏ចិត្តចង្អៀតម្លេះ ប៉ុនហ្នឹងក៏មិនចេះចែករំលែកដែរ! ប្អូនតូចជាង! ឲ្យទៅប្អូនភ្លាម!
របៀបនិយាយបែបលើកទឹកចិត្ត:
- កូនមើលអូនគាត់ចាប់អារម្មណ៍និងរបស់លេងរបស់កូនដែរ អូនគាត់អត់ធ្លាប់បានលេងទេ កូនបង្រៀនប្អូនលេងផងបានទេ?
៥) នៅពេលអ្នកកំពុងខឹងខ្លាំង
របៀបនិយាយធ្វើឲ្យកូនឈឺចាប់:
- កុំតែមានហែងទេ កុំអីអញ.......។ល។
របៀបនិយាយបែបលើកទឹកចិត្ត:
- ម៉ាក់កំពុងពិបាកចិត្ត អារម្មណ៍មិនល្អ ប៉ុន្តែវាមិនពាក់ព័ន្ធនឹងកូនទេ។ អរគុណដែលកូននៅក្បែរម៉ាក់រហូត ម៉ាក់ស្រឡាញ់កូន កូនជាកម្លាំងចិត្តរបស់ម៉ាក់។
៦) នៅពេលដែលអ្នកកំពុងតែរវល់ខ្លាំង
របៀបនិយាយធ្វើឲ្យកូនឈឺចាប់:
- កុំរញ៉េរញ៉ៃ អត់បើកភ្នែកឃើញម៉ាក់រវល់ទេ?
របៀបនិយាយបែបលើកទឹកចិត្ត:
- កូនមានការអីចង់និយាយជាមួយម៉ាក់មែនទេ?
ម៉ាក់នៅរវល់ ចាំរួចដៃចាំម៉ាក់ស្តាប់កូននិយាយតើបានទេ?
៧) នៅពេលដែលកូនរអ៊ូអត់ឈប់មាត់
របៀបនិយាយបែបធ្វើឲ្យកូនឈឺចាប់:
- បិទមាត់! ឈប់និយាយភ្លាម!
របៀបនិយាយបែបលើកទឹកចិត្ត:
- និយាយបង្វែរសាច់រឿង
មោះយើងមកស្តាប់ចម្រៀង ស្តាប់រឿងនិទានម្តង!
៨) កូនអត់ចង់ហៅគេជំរាបសួរចាស់ទុំ
របៀបនិយាយធ្វើឲ្យកូនឈឺចាប់:
- ហេតុអីកំសាកយ៉ាងនេះ អត់ចេះហៅគេ ក្មេងឈ្លើយ។
របៀបនិយាយបែបលើកទឹកចិត្ត:
- មើលអ៊ីៗស្រឡាញ់កូនណាស់ បើកូនជំរាបសួរ ទៅសួស្តី អ៊ីៗគាត់នឹងសប្បាយចិត្តណាស់។ លើកក្រោយយើងសាកល្បងហៅអ៊ីៗបានទេ?
៩) កូនអត់ចេះធ្វើលំហាត់
របៀបនិយាយធ្វើឲ្យកូនឈឺចាប់ :
- ហែងនេះល្ងង់ណាស់ លំហាត់ស្រួលចង់ងាប់ អត់ចេះធ្វើ!
របៀបនិយាយបែបលើកទឹកចិត្ត:
- មិនអីទេ ម៉ាក់ពីតូចក៏អត់ចេះដែរ យើងមកសាកល្បងគិតទាំងអស់គ្នាតើយើងអាចធ្វើបានទេ?
បកប្រែ សុខ គឹមទៀវ
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
46
Phnom Penh
120904