នីតិ-Niti

នីតិ-Niti Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from នីតិ-Niti, Educational Research Center, St217 Phnom Penh, Phnom Penh.

ការលួច៖មាត្រា៣៥៣ នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ ត...
30/03/2026

ការលួច៖
មាត្រា៣៥៣ នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
មាត្រា៣៥៤ អំពើប្រើប្រាស់ដោយទុច្ចរិតនូវថាមពលដែលនាំឱ្យខូចប្រយោជន៍អ្នកដទៃ ត្រូវចាត់ទុកជាអំពើលួច។

អំពើលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៦លានរៀល នេះបើយោងតាមមាត្រា៣៥៦។ មាត្រា៣៥៧ ចែងពីស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៣ឆ្នាំ ទៅ ១០ឆ្នាំ ក្នុងករណីអំពើលួចប្រព្រឹត្តឡើងមុនពេល ក្នុងពេល ឬក្រោយពេលប្រើហិង្សា ឬដោយការកាប់គាស់ទម្លុះទម្លាយ។

មាត្រា៣៥៨ ចែងពីស្ថានទម្ងន់ទោសដោយសារមានការកាត់អវយវៈ ឬពិការភាព ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ២០ ឆ្នាំ ប្រសិនបើអំពើនេះប្រព្រឹត្តមុនពេល ក្នុងពេល ឬក្រោយពេលប្រើហិង្សា ដែលនាំឱ្យមានការកាត់អវយវៈ ឬពិការភាពជាអចិន្ត្រៃយ៍។

មាត្រា ៣៥៩ ចែងពីស្ថានទម្ងន់ទោសដោយសារការធ្វើទារុណកម្ម ឬអំពើឃោរឃៅ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ ប្រសិនបើអំពើនេះប្រព្រឹត្តមុនពេល ក្នុងពេល ឬក្រោយពេលប្រើទារុណកម្ម ឬអំពើឃោរឃៅ។

មាត្រា៣៦០ ចែងពីស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ ឆ្នាំ ទៅ ៣០ឆ្នាំ ប្រសិនបើអំពើនេះប្រព្រឹត្តមុនពេល ក្នុងពេល ឬក្រោយពេលប្រើហិង្សា ដែលបណ្តាលឱ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់។

ច្បាប់ស្ដីពីការរៀបចំអង្គការតុលាការមាត្រា ៦...មានតែចៅក្រមទេ ដែលមានសិទ្ធិជម្រះក្តី។ ចៅក្រមត្រូវបំពេញភារកិច្ចនេះដោយឯករាជ្យ ...
05/03/2026

ច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ
មាត្រា ៦...
មានតែចៅក្រមទេ ដែលមានសិទ្ធិជម្រះក្តី។ ចៅក្រមត្រូវបំពេញភារកិច្ចនេះដោយឯករាជ្យ ដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងឲ្យអស់ពីដួងចិត្តនិងសម្បជញ្ញៈរបស់ខ្លួន។
ការជម្រះក្តីផ្តល់យុត្តិធម៌ ត្រូវធ្វើក្នុងនាមប្រជារាស្ត្រខ្មែរតាមនីតិវិធី និងច្បាប់ជាធរមាន។
មានតែសាលាជម្រះក្តីប៉ុណ្ណោះ ទើបមានអំណាចកាត់សេចក្តី និងចេញសេចក្តីសម្រេចរបស់ តុលាការបាន។

មាត្រា១០ ក្រមរដ្ឋប្បវេណីអត្ថន័យនៃសិទ្ធិបុគ្គល៖ សិទ្ធិបុគ្គល សំដៅទៅលើសិទ្ធិដែលមានអត្ថន័យពាក់ព័ន្ធនឹងជីវិត រូបកាយ សុខភាព ស...
03/03/2026

មាត្រា១០ ក្រមរដ្ឋប្បវេណី
អត្ថន័យនៃសិទ្ធិបុគ្គល៖ សិទ្ធិបុគ្គល សំដៅទៅលើសិទ្ធិដែលមានអត្ថន័យពាក់ព័ន្ធនឹងជីវិត រូបកាយ សុខភាព សេរីភាព នាម កិត្តិយស ភាពឯកជន ឬ សិទ្ធិផ្សេងទៀតដែលជាផលប្រយោជន៍ទាក់ទង នឹងលក្ខណបុគ្គល។

ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនាការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា គឺជាបទល្មើសព្រហ្មទណ្ឌ ដែលត្...
28/02/2026

ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា

ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា គឺជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសតាមច្បាប់ យោងតាមមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើប្រព្រឹត្តដោយចេតនា ដោយបំផ្លិចបំផ្លាញ ធ្វើឱ្យទ្រុឌទ្រោម ឬធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ចាប់ពី ៦ (ប្រាំមួយ) ខែ ដល់ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ ចាប់ពី ១.០០០.០០០ (មួយលាន) រៀល ដល់ ៤.០០០.០០០ (បួនលាន) រៀល។

បន្ថែមពីនេះ មាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ ជនល្មើសអាចប្រឈមនឹងការដាក់ទោសទណ្ឌធ្ងន់ធ្ងរ ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ២ (ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ ចាប់ពី ៤.០០០.០០០ (បួនលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន) រៀល ប្រសិនបើបទល្មើសត្រូវបានប្រព្រឹត្តក្រោមស្ថានភាពធ្ងន់ធ្ងរដូចជា៖

- ក្នុងករណីដែលបទល្មើសនេះប្រព្រឹត្តដោយមនុស្សច្រើននាក់ ជាចាវី សហចាវី អ្នកផ្ដើមគំនិត ឬអ្នកសមគំនិត
- ប្រព្រឹត្តនៅក្នុងលំនៅឋាន ឬទីកន្លែងសម្រាប់រក្សាទុកមូលនិធិ តម្លៃ ទំនិញ ឬសម្ភារៈ
- បង្កការខូចខាតដល់សំណង់សាធារណៈ ផ្លូវសាធារណៈ ឬគ្រឹះស្ថានសាធារណៈ
- បង្កការខូចខាតដល់ដំណាំ ឬកសិផល
- កាលបើបទល្មើសនេះ បានប្រព្រឹត្តនាំឱ្យខូចបង្គោលព្រំដែនអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។

អញ្ញត្រកម្ម៖ ក្នុងករណីដែលបទល្មើសមានលក្ខណៈស្រាល អាចនឹងមិនទទួលរងទោសដាក់ពន្ធនាគារ ប៉ុន្តែអំពើនេះនៅតែជាអំពើខុសច្បាប់ ហើយជនបង្កត្រូវទទួលខុសត្រូវសងសំណងរដ្ឋប្បវេណីចំពោះការខូចខាតដែលបានបង្កឡើងនោះផងដែរ។

Address

St217 Phnom Penh
Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when នីតិ-Niti posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share