យុវជនដើម្បីកុមារ_yfc

យុវជនដើម្បីកុមារ_yfc

Share

បញ្ឈប់អំពើហិង្សាដើម្បីស្នាមញញឹមកុមារ

06/01/2025

គម្រោងសប្បុរសធម៌​ "កម្លាំងយុវជនដេីម្បីការអភិវឌ្ឍន៍"​
===========================

ការផ្តល់ឱ្យកុមារនូវបង្គន់អនាម័យសមស្រប និងអប់រំពួកគេឲ្យយល់ពីភាពចាំបាច់នៃការលាងសម្អាតដៃជាមួយនឹងសាប៊ូជាមួយទឹក គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុត ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ពួកគេ និងធានាយ៉ាងណាឲ្យពួកគេក្លាយជាមនុស្សពេញវ័យដែលមានសុខភាព​ល្អ។

គម្រោងនេះរៀបចំឡេីងក្នុងគោលបំណងជួយធ្វេីការជួសជុល​ និងកែលម្អបន្ទប់ទឹកបង្គន់អនាម័យ​ នៅសាលាបឋមសិក្សាកោះដាច់។

លោកអ្នកអាចចូលរួមចំណែកជាមួតគម្រោងនេះតាមរយៈ​ ការបរិច្ចាក​ និងការចែករំលែក។

Photos from យុវជនដើម្បីកុមារ_yfc's post 16/11/2023

ភ្នំពេញ[២៩-តុលា-២០២៣]កម្មភាពខាងក្រោមនេះ គឺជាសកម្មភាពទី៧របស់ក្រុមយុវជនដើម្បីកុមារដេលបានអនុវត្តន៍គម្រោង៖ “បញ្ឈប់អំពើហិង្សាដើម្បីស្នាមញញឹមកុមារ” ក្នុងសកម្មភាពទី៨ ៖ បទបង្ហាញលទ្ធផល និងបិទបញ្ចប់គម្រោង ជាមួយក្រុមគោលដៅ និងអំណរគុណយ៉ាងជ្រៀលជ្រៅដល់លោកមេភូមិ #កំរៀង &លោកប្រធានសហគមន៍ #សហគមន៍ញញឹម បានសហការយ៉ាងកក់ក្តៅជាមួយក្រុមយុវជន នៅភូមិកំរៀង សង្កាត់ព្រៃវែង ( #សហគមន៍ញញឹម) ស្ថិតនៅខណ្ឌដង្កោល ភ្នំពេញ។
ក្នុងគោលបំណង៖
-ដើម្បីធ្វើបទបង្ហាញលទ្ធផលគម្រោងកន្លងមក
-លើកទឹកចិត្តសហគមន៍បន្តរប្រើពាក្យសម្តី និងឥរិយាបទរបស់អាណាព្យាបាលក្នុងគម្រូភាពអហិង្សាចំពោះកុមារ

ដែលចូលរួមឧបត្ថម្ភដោយអង្គការយុវសន្តិភាព Youth For Peace-CAMBODIA នៅក្នុងគម្រោងការកសាងខ្លួនឯងនិងភាពជាអ្នកដឹកនាំ។

សូមអរគុណដល់អាជ្ញាធរថ្នាក់មូលដ្ឋាន និងប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានដែលបានចូលរួមយ៉ាងសកម្ម និងសូមថ្លែងអំណរគុណដល់ការស្ម័គ្រចិត្តរបស់យុវតីទាំង 5 រូបដែលបានចុះធ្វើសកម្មភាពបានយ៉ាងល្អ។

Photos from យុវជនដើម្បីកុមារ_yfc's post 16/11/2023

ភ្នំពេញ[២២-តុលា-២០២៣]សកម្មភាពខាងក្រោមនេះ គឺជាសកម្មភាពទី៧របស់ក្រុមយុវជនដើម្បីកុមារដេលបានអនុវត្តន៍គម្រោង៖ “បញ្ឈប់អំពើហិង្សាដើម្បីស្នាមញញឹមកុមារ” ក្នុងសកម្មភាពទី៧ ៖ ចុះវាយតម្លៃបញ្ចប់គម្រោង ជាមួយក្រុមគោលដៅ នៅភូមិកំរៀង សង្កាត់ព្រៃវែង ( #សហគមនញញឹម) ស្ថិតនៅខណ្ឌដង្កោល ភ្នំពេញ។
ក្នុងគោលបំណង៖ ដើម្បីធ្វើការវាយតម្លៃទៅលើការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបទរបស់អាណាព្យាបាលនិងកុមារ អំពី អំពើហិង្សាលើកុមារកំទ្បុងពេលអនុវត្តន៍គម្រោងរយៈពេលបីខែ។

ដែលចូលរួមឧបត្ថម្ភដោយអង្គការយុវសន្តិភាព Youth For Peace-CAMBODIA នៅក្នុងគម្រោងការកសាងខ្លួនឯងនិងភាពជាអ្នកដឹកនាំ។

សូមអរគុណដល់អាជ្ញាធរថ្នាក់មូលដ្ឋាន និងប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានដែលបានចូលរួមយ៉ាងសកម្ម និងសូមថ្លែងអំណរគុណដល់ការស្ម័គ្រចិត្តរបស់យុវតីទាំង 5 រូបដែលបានចុះធ្វើសកម្មភាពបានយ៉ាងល្អ។

#យុវជនដើម្បីកុមារ

03/10/2023

ដំណឹងថ្មី!
ពួកយើងនៅតែបន្តបើកទទួលយករាល់ការបរិច្ចាគរួមមាន
*សម្ភារសិក្សា ខោអាវ ថវិកា* ។

Photos from យុវជនដើម្បីកុមារ_yfc's post 03/10/2023

ភ្នំពេញ(១៧​ កញ្ញា ២០២៣)សកម្មភាពខាងក្រោមនេះគឺជាសកម្មភាពទី៦ របស់ក្រុមយុវជនដើម្បីកុមារដែលបានចុះអនុវត្តន៍គម្រោងអំពី "បញ្ឈប់អំពើហិង្សាដើម្បីស្នាមញញឹមកុមារ។" កក្នុងសកម្មភាពទី៦ នេះមានការបណ្តុះបណ្តាលស្តីពី"ជំនួបរវាងអាណាព្យាបាលនិងកុមារ" ​ដែលស្ថិតនៅ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (សហគមន៍ញញឹម)៕
ក្នុងគោលបំណង៖ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងការយល់ចិត្តគ្នារវាងអាណាព្យាបាលនិងកុមារនៅក្នុងសហគមន៍។

ដែលចូលរួមឧបត្ថម្ភដោយអង្គការយុវសន្តិភាព Youth For Peace-CAMBODIA នៅក្នុងគម្រោងការកសាងខ្លួនឯងនិងភាពជាអ្នកដឹកនាំ។

សូមអរគុណដល់អាជ្ញាធរថ្នាក់មូលដ្ឋាន និងប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានដែលបានចូលរួមយ៉ាងសកម្ម និងសូមថ្លែងអំណរគុណដល់ការស្ម័គ្រចិត្តរបស់យុវតីទាំង 5 រូបដែលបានចុះធ្វើសកម្មភាពបានយ៉ាងល្អ។



Photos from យុវជនដើម្បីកុមារ_yfc's post 19/09/2023

🙏សូមជម្រាបសួរបងប្អូនទាំងអស់គ្នា 🙏

(១៧​ កញ្ញា ២០២៣)

សកម្មភាពខាងក្រោមនេះគឺជាសកម្មភាពទី៥​របស់ក្រុមយុវជនដើម្បីកុមារដែលបានចុះអនុវត្តន៍គម្រោងអំពី "ផលប៉ះពាល់នៃការប្រើប្រាស់អំពើហិង្សារលើកុមារនិង វិធីសាស្រ្តចិញ្ចឹមកូនបែបវិជ្ជមាន" ក្នុងសកម្មភាពទី៥​ នេះមានការបណ្តុះបណ្តាលស្តីពី"ការចុះវាយតម្លៃពាក់កណ្តាលគម្រោង"ដល់អាណាព្យាបាល​ និងកុមារ​ដែលស្ថិតនៅ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (សហគមន៍ភូមិញញឹម)៕
ក្នុងគោលបំណង៖ ដើម្បីធ្វើ​ការស្ទង់ចំណេះដឹងរបស់អាណាព្យាបាល​ និងកុមារបន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលកន្លងមក។

ដែលចូលរួមឧបត្ថម្ភដោយអង្គការយុវសន្តិភាព Youth For Peace-CAMBODIA នៅក្នុងគម្រោងការកសាងខ្លួនឯងនិងភាពជាអ្នកដឹកនាំ។

សូមអរគុណដល់អាជ្ញាធរថ្នាក់មូលដ្ឋាន និងប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានដែលបានចូលរួមយ៉ាងសកម្ម និងសូមថ្លែងអំណរគុណដល់ការស្ម័គ្រចិត្តរបស់យុវតីទាំង 5 រូបដែលបានចុះធ្វើសកម្មភាពបានយ៉ាងល្អ។



Photos from យុវជនដើម្បីកុមារ_yfc's post 13/09/2023

🙏សូមជម្រាបសួរបងប្អូនទាំងអស់គ្នា 🙏

(១០ កញ្ញា ២០២៣)

សកម្មភាពខាងក្រោមនេះគឺជាសកម្មភាពទី៤របស់ក្រុមយុវជនដើម្បីកុមារដែលបានចុះអនុវត្តន៍គម្រោងអំពី "ផលប៉ះពាល់នៃការប្រើប្រាស់អំពើហិង្សារលើកុមារនិង វិធីសាស្រ្តចិញ្ចឹមកូនបែបវិជ្ជមាន" ក្នុងសកម្មភាពទី៤ នេះមានការបណ្តុះបណ្តាលស្តីពី" វិធីសាស្ត្រក្នុងការគ្រប់គ្រងអារម្មណ៍&កំហឹង"ដល់អាណាព្យាបាល ដែលស្ថិតនៅ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (សហគមន៍ភូមិញញឹម)៕
ក្នុងគោលបំណង៖ ដើម្បីបង្កើនការយល់ដឹងដល់អាណាព្យាបាលអំពីវិធីសាស្រ្តក្នុងការគ្រប់គ្រងអារម្មណ៍&កំហឹង និងរបៀបចិញ្ចឹមកូនបែបវិជ្ជមាន។

ដែលចូលរួមឧបត្ថម្ភដោយអង្គការយុវសន្តិភាព Youth For Peace-CAMBODIA នៅក្នុងគម្រោងការកសាងខ្លួនឯងនិងភាពជាអ្នកដឹកនាំ។

សូមអរគុណដល់អាជ្ញាធរថ្នាក់មូលដ្ឋាន និងប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានដែលបានចូលរួមយ៉ាងសកម្ម និងសូមថ្លែងអំណរគុណពីការស្ម័គ្រចិត្តរបស់យុវតីទាំង 5 រូបដែលបានចុះធ្វើសកម្មភាពបានយ៉ាងល្អ។



04/09/2023

[English below]
“ចូលរួមបង្កើតស្នាមញញឹមជាមួយពួកយើងទាំងអស់គ្នា 😊”
💡គម្រោង “ មូលនិធិស្នាមញញឹម” ត្រូវបានបង្កើតឡើងដោយក្រុមយុវជនដើម្បីកុមារ ដែលបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងចែករំលែកចំណេះដឹងទាក់ទងនឹងអំពើហិង្សា ដើម្បីចូលរួមចំណែកក្នុងការ “បញ្ឈប់អំពើហិង្សាលើកុមារ”។
ក្នុងនោះដែរក្រុមរបស់ពួកយើង បានជ្រើសរើសទីតាំងនៅក្នុងសហគមន៍ភូមិញញឹម ដែលស្ថិតនៅ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។❤️✨

លោកអ្នកអាចចូលរួមបរិច្ចាគជាសម្ភារៈសិក្សាកុមាររួមមាន សៀវភៅ កាតាប ខ្មៅដៃ ប៊ិច ធ្នើរដាក់សៀវភៅ ហើយពួកយើងក៏អាចទទួលជាសម្លៀកបំពាក់ថ្មីឬរបស់ឈប់ប្រើ ក្នុងនោះក៏មានទទួលជាថវិកាតាមរយៈ
ABA: ឈ្មោះគណនី (PHAT Saksin)
005 760 920 - គណនីដុល្លារ ($)
005 760 921 - គណនីខ្មែរ (៛)
នេះគឺជាលីងគណនីABA-----> https://pay.ababank.com/spEj5BSZBZF3wtJx5

ACLEDA: 097 860 4222 (Kong Chhichhi )
នេះគឺជាលីងគណនីACLEDA----->https://acledabank.com.kh/acleda?payment_data=qWY5B2SAUfIhLblxzOtfuw47udzmGygaljo5Jttm2qSQji288w53WngB2b1QKVEozYWjJE/7gES/hvj3ZOhYQ97Ez641ynRuqkjKl8cDzDXafblGsAIjpA/3UacdH3ilXnlIbgPIqszaCLanweWSWKgsEI8stdIdRj+W0WN0lnVfU5/YI1BbosV6R6YGfgFgKAH33dksJRciwzdpiieUTKcdFKsiMlInbYy+8qbLsf4=&key=khqr

WING: 096 871 4571

ទំនាក់ទំនងព័ត៌មានបន្ថែម៖
លេខទូរស័ព្ទ៖ 090 702 645/ 097 860 4222 / 017 391 427/ 087 427 029

Join us to create a smile 😊 ”
“The Smile Foundation "project was established by the team of Youth for Children , which aims to disseminate and share knowledge related to violence that contribute to" stopping violence against children ".
Our team chose a location in the community of Smile village, located in Kamrieng village, Sangkat Prey Veng, Khan Dangkor, Phnom Penh. ❤️✨

You can donate material or budget through :
ABA account name: (PHAT Saksin)
005 760 920 - Dollar Account ($)
005 760 921 - Khmer Account (៛)
tap on link below to send payment:
https://pay.ababank.com/spEj5BSZBZF3wtJx5

ACLEDA: 097 860 4222 (Kong Chhichhi)
https://acledabank.com.kh/acleda?payment_data=qWY5B2SAUfIhLblxzOtfuw47udzmGygaljo5Jttm2qSQji288w53WngB2b1QKVEozYWjJE/7gES/hvj3ZOhYQ97Ez641ynRuqkjKl8cDzDXafblGsAIjpA/3UacdH3ilXnlIbgPIqszaCLanweWSWKgsEI8stdIdRj+W0WN0lnVfU5/YI1BbosV6R6YGfgFgKAH33dksJRciwzdpiieUTKcdFKsiMlInbYy+8qbLsf4=&key=khqr

WING: 096 871 4571

Contact for more information:
Telephone number: 090 702 645/097 860 4222/017 391 427/087 427 029





Photos from យុវជនដើម្បីកុមារ_yfc's post 29/08/2023

🙏សូមជម្រាបសួរបងប្អូនទាំងអស់គ្នា 🙏

(២៧ សីហា ២០២៣)

សកម្មភាពខាងក្រោមនេះគឺជាសកម្មភាពទី៣របស់ក្រុមយុវជនដើម្បីកុមារដែលបានចុះអនុវត្តន៍គម្រោងអំពី "ផលប៉ះពាល់នៃការប្រើប្រាស់អំពើហិង្សារលើកុមារនិង វិធីសាស្រ្តចិញ្ចឹមកូនបែបវិជ្ជមាន" ក្នុងសកម្មភាពទី៣ នេះមានវគ្គបណ្ដុះបណ្ដាលស្តីពី៖"កូនល្អ សិស្សល្អ និងមិត្តល្អ"ដល់កុមារ ដែលស្ថិតនៅ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (សហគមន៍ភូមិញញឹម) ក្នុងគោលបំណង៖ ដើម្បីបង្កើនការយល់ដឹងដល់កុមារអំពីសិទ្ធការពារ ការធ្វើខ្លួនអោយក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងវិធីសាស្រ្តស្វែងរកទីទួលសុវត្ថិភាពសម្រាប់ខ្លួនឯង។

ដែលចូលរួមឧបត្ថម្ភដោយអង្គការយុវសន្តិភាព Youth For Peace-CAMBODIA នៅក្នុងគម្រោងការកសាងខ្លួនឯងនិងភាពជាអ្នកដឹកនាំ។

សូមអរគុណដល់អាជ្ញាធរថ្នាក់មូលដ្ឋាន និងប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានដែលបានចូលរួមយ៉ាងសកម្ម និងសូមថ្លែងអំណរគុណពីការស្ម័គ្រចិត្តរបស់យុវតីទាំង 5 រូបដែលបានចុះធ្វើសកម្មភាពបានយ៉ាងល្អ។




Photos from យុវជនដើម្បីកុមារ_yfc's post 22/08/2023

[English Below]

🙏សូមជម្រាបសួរបងប្អូនទាំងអស់គ្នា 🙏

(២០ សីហា ២០២៣)

សកម្មភាពខាងក្រោមនេះគឺជាសកម្មភាពទី២របស់ក្រុមយុវជនដើម្បីកុមារដែលបានអញ្ជើញវាគ្មិនដែលមានពិសោធន៍ការងារទាក់ទងទៅនឹងស្រ្តីនឹងកុមារហើយបានចូលរួមស្ម័គ្រចិត្តចែករំលែកចំណេះដឹងដល់អាណាព្យាបាលអំពី "ផលប៉ះពាល់នៃការប្រើប្រាស់អំពើហិង្សារលើកុមារនិង វិធីសាស្រ្តចិញ្ចឹមកូនបែបវិជ្ជមាន" ដែលស្ថិតនៅ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (សហគមន៍ភូមិញញឹម) ក្នុងគោលបំណង៖ ដើម្បីបង្កើនការយល់ដឹងដល់អាណាព្យាបាលអំពីផលប៉ះពាល់នៃការប្រើប្រាស់អំពើហិង្សា និងរបៀបចិញ្ចឹមកូនបែបវិជ្ជមាន។

ដែលចូលរួមឧបត្ថម្ភដោយអង្គការយុវសន្តិភាព Youth For Peace-CAMBODIA នៅក្នុងគម្រោងការកសាងខ្លួនឯងនិងភាពជាអ្នកដឹកនាំ។

សូមអរគុណដល់អាជ្ញាធរថ្នាក់មូលដ្ឋាន និងប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានដែលបានចូលរួមយ៉ាងសកម្ម និងសូមថ្លែងអំណរគុណពីការស្ម័គ្រចិត្តរបស់យុវតីទាំង 5 រូបដែលបានចុះធ្វើសកម្មភាពបានយ៉ាងល្អ។

..

🙏Hello, ladies and gentlemen🙏

(20 August 2023)

This is our second activity of Youth for Children (YFC) in our project. We have also invited our special speaker, who has plenty of experience in social work relevant to women and children, to share knowledge related to the disadvantages of violence against children and positive parenting with the community. The training activities for parents located in Kamrieng Village, Sangkat Prey Veng, Khan Dangkor, and Phnom Penh (Smile Village Community) in order for parents to understand:The disadvantage of violence against children to the community

Sponsored by Youth For Peace-CAMBODIA in the Self-Building and Leadership Project.

Thank you to the local authorities and the people at the local level for their active participation and thank you for the volunteerism of the five young women who have done so well.

Best, sincerely from youth for children 💞




Photos from យុវជនដើម្បីកុមារ_yfc's post 12/08/2023

[English Below]

🙏សូមជម្រាបសួរបងប្អូនទាំងអស់គ្នា 🙏

(០៦ សីហា ២០២៣)

សកម្មភាពខាងក្រោមនេះគឺជាសកម្មភាពចុះបណ្តុះបណ្តាលកុមារដែលស្ថិតនៅ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (សហគមន៍ភូមិញញឹម) ក្នុងគោលបំណងអោយកុមារបានយល់ដឹងពី៖
១. អំពើហិង្សា និងប្រភេទនៃអំពើហិង្សា
២. ផលប៉ះពាល់ និងវិធីសាស្រ្តរកជំនួយ
ដែលចូលរួមឧបត្ថម្ភដោយអង្គការយុវសន្តិភាព Youth For Peace-CAMBODIA នៅក្នុងគម្រោងការកសាងខ្លួនឯងនិងភាពជាអ្នកដឹកនាំ។

សូមអរគុណដល់អាជ្ញាធរថ្នាក់មូលដ្ឋាន និងប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានដែលបានចូលរួមយ៉ាងសកម្ម និងសូមថ្លែងអំណរគុណពីការស្ម័គ្រចិត្តរបស់យុវតីទាំង 5 រូបដែលបានចុះធ្វើសកម្មភាពបានយ៉ាងល្អ។

..

🙏Hello, ladies and gentlemen🙏

(06 August 2023)

The following activity is the training activities for children located in Kamrieng Village, Sangkat Prey Veng, Khan Dangkor, Phnom Penh (Smile Village Community) in order for children to understand:
1. Violence and types of violence
2. Impact and how to seek help
Sponsored by Youth For Peace-CAMBODIA in the Self-Building and Leadership Project.

Thank you to the local authorities and the people at the local level for their active participation and thank you for the volunteerism of the five young women who have done so well.

Best, sincerely from youth for children 💞




Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 11:00