19/04/2024
🔥ថ្នាក់ភាសាចិន ១ឆ្នាំ ២ឆ្នាំ
🔥ថ្នាក់ជំនាញ ៣ឆ្នាំ
🔥ថ្នាក់បរិញ្ញាបត្រ ៤ឆ្នាំ
✅នៅប្រទេសចិន
✅មិនទាន់ចេះចិនសោះក៏អាចដាក់ពាក្យបាន
✅មិនមានការប្រលង។
ចូលរៀនខែ៩ ២០២៤។
សូមរួសរាន់ឡើង ទាក់ទងមកក្រុមការងារយើងឥលូវនេះ!!!
20/12/2023
🔥🔥ឱកាសសិក្សានៅប្រទេសចិន ឆ្នាំ២០២៤🇨🇳
---------------------------------------
✅ សម្រាប់ថ្នាក់ភាសាចិន១ឆ្នាំ និង២ឆ្នាំ
1. លេខ :2024001
2. ទីតាំងសាលា: ខេត្តគួយចូវ និងខេត្តក្វាងស៊ី
3. ការផ្តល់ជូនរួមមាន: ទទួលបានថ្លៃសាលា និងថ្លៃស្នាក់នៅ
4. សម្រាប់: ថ្នាក់ភាសាចិន១ឆ្នាំ និង២ឆ្នាំ
5. លក្ខខណ្ឌក្នុងការដាក់ពាក្យ
(1)មានសញ្ញាបត្របាក់ឌុប មិនទាន់ចេះចិនសោះក៏អាចដាក់ពាក្យបាន (មិនមានការប្រឡង)
(2)អាយុពី១៨ឆ្នាំឡើងទៅ
(3)ផុតកំណត់ដាក់ពាក្យ ថ្ងៃទី១៥ ខែ៤ ឆ្នាំ២០២៤ (ចូលរៀនខែ៩ ឆ្នាំ២០២៤)
————————————-
#𝙎𝙞𝙡𝙠𝙍𝙤𝙖𝙙𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣 មានទទួលប្រឹក្សាយោបល់សម្រាប់ការដាក់ពាក្យទៅសិក្សានៅប្រទេសចិនជារៀងរាល់ឆ្នាំ។ សិស្សានុសិស្សដែលចាប់អារម្មណ៍អាចទាក់ទងមកក្រុមការងារយើងបាន តាមរយៈលេខទំនាក់ទំនងខាងក្រោម។ ទទួលប្រឹក្សាចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ម៉ោង8:30 ដល់ម៉ោង5:00 សូមធ្វើការណាត់ជួបជាមុន។
㊗️㊗️ចង់ដឹងព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំឥលូវនេះ请联系:
📲📲 092 715 215 /070 343 419
📲📲 088 721 2866 ដារ៉ានី
📲📲 0967824055 បុប្ផា
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦: https://t.me/SilkRoadEducation2022
𝐂𝐡𝐚𝐧𝐞𝐥 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 https://t.me/silkroadeducationcambodia
𝐄𝐦𝐚𝐢𝐥: [email protected]
#𝙎𝙞𝙡𝙠𝙍𝙤𝙖𝙙𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣
សូមអរគុណ!🇨🇳✅
15/06/2023
📣📣ឱកាសសិក្សានៅប្រទេសចិន🇨🇳🇨🇳🇨🇳
១. លេខ៖ 20230910
២. ទីតាំងភូមិសាស្រ្ត: Dali, Yunnan
៣. សិស្សនឹងទទូលបាន៖ ថ្លៃសិក្សា ថ្លៃស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែ (ប្រភេទអាហារូបករណ៍ទន្លេឡានឆាង-មេគង្គ)
៤.កម្រិត៖ បរិញ្ញាបត្រ ១+៤ ចូលរៀនខែ៩ ២០២៣
៥. មុខជំនាញ៖ គ្រប់គ្រងពាណិជ្ជកម្ម ភាសាចិន វេជ្ជសាស្ត្រ គ្លីនិក រដ្ឋបាលសាធារណៈ ច្បាប់ ការគ្រប់គ្រងទេសចរណ៍ សេដ្ឋកិច្ច កុំព្យូទ័រ ការអប់រំចិនអន្តរជាតិ សារព័ត៌មាន បច្ចេកវិទ្យាកុំព្យូទ័រ។ល។
៦. លក្ខខណ្ឌនៃការដាក់ពាក្យ៖
👉 បានបញ្ចប់ការសិក្សានៅវិទ្យាល័យដោយមានពិន្ទុល្អ មានអាយុក្រោម ២៥ឆ្នាំ។
👉 មិនទាន់ចេះចិនក៏អាចដាក់ពាក្យបាន (ដាក់ពាក្យដោយមិនមានការប្រឡង)។
📲📲តេលេក្រាម៖ https://t.me/SilkRoadEducation2022
07/11/2022
ប្រវត្តិ និងអត្ថន័យនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ 🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭❤️❤️❤️❤️
————————————
ពិធីបុណ្យប្រណាំងទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅព្រះរាជាណាចក្រកម្ពុជា។ ការប្រណាំងទូក មានរយះពេល ៣ថ្ងៃតែម្តង គឺចាប់ពី ថ្ងៃ១៤ និង១៥កើត ដល់ថ្ងៃ ១រោច ខែកក្តិក ហើយពេលយប់ ក៏មានការបណ្តែតប្រទីបផងដែរ។ ចំណែកឯពិធីបុណ្យអកអំបុក សំពះព្រះខែវិញ ប្រារព្ធឡើងនៅថ្ងៃទី២ តែប៉ុណ្ណោះ ពោលគឺ នៅពាក់កណ្តាលរាត្រី នៃថ្ងៃ១៥កើត ខែកក្តិក។
ពិធីបុណ្យអុំទូក មានដើមកំណើតតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧មកម្លេះ។ ក្នុងអំឡុងឆ្នាំ ១១៧៧ ពួកចាមបានលើកទ័ពមកធ្វើការលុកលុយ និងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៤ឆ្នាំ។ គ្រានោះព្រះបាទជ័យវរ្ម័នទី៧ បានបង្រួបបង្រួមជាតិ និងចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងចំពោះពួកចាម រហូតទទួលបានជ័យជម្នះ ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិដឹកនាំប្រទេសជាតិ នៅឆ្នាំ១១៨១ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន រុងរឿងដល់កម្រិតកំពូលថែមទៀត។

ប្រវត្តិសាស្ត្រត្រង់នេះហើយ ទើបនាំឲ្យប្រជាពលរដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹករបស់ខ្មែរ ដែលបានរំដោះទឹកដី ឲ្យរួចផុតពីការជិះជាន់របស់ពួកចាម ដែលជាខ្មាំងសត្រូវរបស់ខ្មែរនាសម័យនោះ។
ពិធីនេះបានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយតែងនាំគ្នាប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី។ ពិធីបុណ្យអុំទូកនេះ ក៏បានភ្ជាប់នឹងពិធីផ្សេងៗទៀតផងដែរ គឺការបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាការឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។ ក្នុងឱកាសបុណ្យអុំទូក ប្រជាពលរដ្ឋតាមបណ្ដាខេត្ត ក្រុងមួយចំនួន បានយកទូកមកប្រណាំងនៅទន្លេសាបមុខព្រះបរមរាជវាំង ដើម្បីដណ្ដើមយកជ័យជម្នះ ឱ្យខេត្តរបស់ខ្លួនទៀតផង។
ក្នុងពិធីនេះ ក៏មានការបណ្តែតប្រទីបផងដែរ។ អត្ថន័យនៃការបណ្តែតប្រទីបនេះ គឺដើម្បី សម្តែងការរឭកដល់គុណនៃព្រះគង្គា និងព្រះធរណីដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់ប្រជាកសិករ។ ក្រៅពីបណ្តែតប្រទីប ក៏មានការបាញ់កាំជ្រួចព្រោងព្រាតថែមទៀត ដែលមានមនុស្សម្នាចូលរួមទស្សនាយ៉ាងច្រើនកុះករ និងញ៉ាំងឲ្យពិធីនេះកាន់តែអ៊ូអរ និងអធិកអធម។
ឈានដល់ថ្ងៃទី២ គឺថ្ងៃ១៥ ខែកក្តិក នឹងមានពិធីមួយទៀត ហៅថាពិធីអកអំបុក សំពះព្រះខែ។ ពិធីអកអំបុក និងសំពះព្រះខែនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើង ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដែលយោងយកកំណើតជាទន្សាយ ដោយគ្រានោះ ព្រះអង្គបានលះបង់អាយុសង្ខារដល់ព្រះឥន្ទ្រាធិរាជ ដើម្បីបំពេញទានបារមី។
បើតាមជំនឿរបស់ដូនតាខ្មែរ ប្រជាពលរដ្ឋយល់ថាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ធ្លាប់កើតជាសត្វទន្សាយ កាលពីព្រះអង្គមិនទាន់ត្រាស់ដឹង (ការក្លាយជាព្រះពុទ្ធ)។ គ្រាមួយ ព្រះឥន្ទ្រ បានយាងចុះមក ហើយនិមិតខ្លួន ជាតាព្រាហ្មណ៍ម្នាក់នៅចំពោះមុខទន្សាយនោះ ហើយក៏ពោលពាក្យឡើងថា៖ «ជីវិតខ្ញុំនឹងក្ស័យជាមិនខាន បើគ្មានអាហារបរិភោគនាពេលនេះ»។ ពេលនោះឯង ទន្សាយជាតួអង្គព្រះពោធិសត្វនៃយើង បានពោលវាចាតបយ៉ាងនេះថា៖ «ខ្ញុំមានតែសាច់ និងឈាមប៉ុណ្ណោះ បើអ្នកចង់បាន ចូរអ្នករកអុសមកបង្កាត់ភ្លើងទៅចុះ ខ្ញុំនឹងលោតចូលក្នុងភ្លើងឲ្យបានជាអាហារបរិភោគ»។
គ្រាន់តែឮដូច្នេះ ព្រះឥន្ទ្រក៏ទៅបង្កាត់ភ្លើងភ្លាម។ ចំណែកឯទន្សាយ ក៏លោតចូលភ្លើងភ្លាមៗតែម្តងដោយមិនបង្អង់យូរ ប៉ុន្តែ ដោយអំណាចនៃសេចក្ដីជ្រះថ្លា និងការបរិច្ចាគដ៏អស្ចារ្យរបស់ទន្សាយ ព្រះឥន្ទ្រក៏ហោះទៅទ្រមិនឲ្យភ្លើងឆេះរោមមួយសរសៃឡើយ ។ លំដាប់នោះ ព្រះឥន្ទ្រក៏ហោះទៅកាន់ស្ថានសួគ៌ ដើម្បីយកថ្មកែវមនោសិលា ទៅគូសរូបទន្សាយនៅក្នុងរង្វង់ព្រះចន្ទ ដែលជាហេតុនាំឲ្យមានរូបទន្សាយជាប់ក្នុងរង្វង់ព្រះចន្តាំងពីកាលនោះរហូតមក ហើយមនុស្សគ្រប់រូបក៏មើលឃើញរូបទន្សាយច្បាស់ នៅថ្ងៃ១៥កើត ពេញបូណ៌មី។
រឿងរ៉ាវនៃព្រះពោធិសត្វនេះហើយ ដែលនាំឲ្យអ្នកស្រុកតែងតែរៀបចំប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ នៅតាមវត្តអារាម ភូមិស្រុក និងទីប្រជុំជននានា ដោយមានចេក អំបុក ទឹកដូង ផ្លែឈើ ជាដើម ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដោយសារតែមានជំនឿបែបនេះឯង៕
07/11/2022
💝💝💝🎉🎉🎉🎉送水节快乐😘😘😘😘
អបអរសាទរព្រះរាជពិធី បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ សូមធ្វេីដំណេីរប្រកបដោយសុវត្ថិភាព និងជួបជុំគ្រួសារ ញាតិមិត្តដោយក្តីរីករាយ ❤🇰🇭🇰🇭
Water Festival 2022 🇰🇭🇰🇭🇰🇭❤️💝
😍😍😍🧡
🇰🇭🇰🇭🇰🇭🇰🇭💝💝💝