20/02/2026
[ English below ]
💫 បន្ទាប់ពីសម្ភោធដាក់ឱ្យដំណើរការសាលាបឋមសិក្សាទេពនិមិត្តដែលមានទីតាំងស្ថិតស្រុកកោះញែក ខេត្តមណ្ឌលគិរី អង្គការ UWS កម្ពុជា មានសេចក្តីរំភើបដែលបានឃើញសិស្សានុសិស្សសប្បាយរីករាយក្នុងការសិក្សានៅសាលារៀនថ្មីរបស់ពួកគាត់។
ជាក់ស្ដែងមានសិស្សម្នាក់ឈ្មោះ ចិត្រា* ដែលជាកុមារីរៀនថ្នាក់ទី២ នៅសាលាបឋមសិក្សាទេពនិមិត្ត ដោយនាងមានអារម្មណ៍រីករាយចំពោះអគារសិក្សាថ្មីរបស់នាងដែលមានទឹកផឹកស្អាត។ នាងចូលចិត្តថ្នាក់រៀនរបស់នាងជាពិសេស ដែលពោរពេញទៅដោយរូបភាពចម្រុះ។ សាលារៀននេះមានបរិយាកាសសិក្សាដែលប្រកបដោយសុវត្ថិភាព ភាពទាក់ទាញ និងការបំផុសគំនិត ដែលយើងមានបំណងបង្កើតសម្រាប់កុមារគ្រប់រូប។
រឿងរ៉ាវរបស់ចិត្រាបង្ហាញពីឥទ្ធិពលពិតប្រាកដនៃការងាររបស់យើង ចាប់ពីការសាងសង់សាលារៀន និងការផ្តល់សម្ភារៈអនាម័យ និងទឹកស្អាត រហូតដល់ការគាំទ្រសហគមន៍ ដោយធានាថា កុមារអាចរៀនដោយមានទំនុកចិត្ត រក្សាសុខភាព និងទទួលបានការគាំទ្រក្នុងការបន្តការសិក្សារបស់ពួកគេ។
—
✨ Following the inauguration of Tep Nimith Primary School in Koh Nhek district, Mondulkiri province, UWS Cambodia is excited to see students enjoying learning in their new school.
One student, Chetra*, a Grade 2 girl at Tep Nimith Primary School, shared her joy about her new classroom, which has access to clean drinking water. She especially loves her classroom, filled with colorful and inspiring visuals. The school provides a safe, engaging, and motivating learning environment, exactly what we aim to create for every child.
Chetra’s story highlights the real impact of our work; from building schools and providing hygiene materials and clean water to supporting communities, ensuring that children can learn with confidence, stay healthy, and receive the support they need to continue their education.