ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព

ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព

Share

Shape Your City Smarter and Build Your Future Better at Department of SUPD

07/01/2026

សូមចូលរួមអបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍៧មករា (៧មករាឆ្នាំ១៩៧៩ - ៧ មករា ឆ្នាំ២០២៦)។
, , #មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies

Photos from ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព's post 02/01/2026

កម្មវិធីបណ្ដុះបណ្ដាលតម្រង់ទិសដល់និស្សិតឆ្នាំទី១ នៃឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំ ២០២៥-២០២៦
--------------------------------------

សេចក្តីជូនដំណឹង ដល់និស្សិតឆ្នាំទី១ នៃឆ្នាំសិក្សាមូលដ្ឋាន ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ នៃដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ អំពីការបណ្ដុះបណ្ដាលតម្រង់ទិស តាមកាលវិភាគខាងលើ៖
កាលបរិច្ឆេទ៖ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦
- មហាវិទ្យាល័យវិស្វកម្ម
- មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍
- មហាវិទ្យាល័យអប់រំ
ម៉ោងចាប់ផ្តើម៖ ៧:០០-១១:០០ (ព្រឹក)
ទីកន្លែង ៖ អគារដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អាស្រ័យហេតុនេះសូមប្អូនៗទាំងអស់គ្នាចូលរួមកុំបីខកខាន។

, # មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies,

Photos from ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព's post 29/12/2025

សូមចូលរួមអបអរសាទរទីវាសន្តិភាពនៅកម្ពុជា!

Photos from ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព's post 28/12/2025

សួរស្តីប្អូនៗដែលមានឈ្មោះនៅក្នុងតារាង ដែលមិនទាន់បានមកដាក់ពាក្យបង់ថ្លៃសិក្សា សូមមេត្តារួសរាន់ឡើង សកលវិទ្យាល័យនឹងឈប់ទទួលពាក្យនៅថ្ងៃទី៣១ ខែធ្នូ​​ ឆ្នាំ២០២៥ ខាងមុខនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមប្អូនធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ០១៧ ៧០២ ៤៥១ (កញ្ញា ប៉ុក កន្និកា)។​ សូមអរគុណ!

Photos from ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព's post 26/12/2025

សួរស្តីប្អូនៗ!

សម្រាប់ប្អូនៗដែលបានប្រលងជាប់ចូលរៀនជាស្ថាពរ! សូមប្អូនៗ មកបង់ថ្លៃសិក្សាតាមAPPបាន ឬសូមមកយកលេខកូដនៅក្រោមអគារA ក្រុមការងារនឹងជួយណែនាំប្អូនៗ ពីវិធីបង់ថ្លៃសិក្សា
ទីតាំងអគារА (ជាន់ផ្ទាល់ដី) https://maps.app.goo.gl/42fHr1S4GybGRsaN8 ការបង់ប្រាក់ នៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃទី១៥-៣១ ខែឆ្នូ ឆ្នាំ២០២៥។ ប្ងូនៗអាចបង់ថ្លៃសិក្សាតាមរយៈធនាគារ FTB, ABA និង ACLEDA។

, , # មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies

Photos from ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព's post 17/12/2025

និស្សិតចូលរួមរៃអង្គាសជូនដល់ជនភាសសឹក និងកងទ័ពជួរមុខ ក្នុងការកសាងកំលាំងចិត្ត សាមគ្គីជាតិ និងខឿនការពារជាតិ
.................................................
នៅថ្ងៃពុធ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ និស្សិតឆ្នាំទី២ ជំនាន់ទី៣ នៃដេប៉ាតឺម៉ងនគរូបនីយកម្ម និងអភិវឌ្ឍក្រុងដោយចីរភាព មកពីមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ បានរួមសហការគ្នារៃអង្គាស និងបាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកា ចូលរួមជួយដល់ជនភាសសឹក និងវរៈកងទ័ព ជួរមុខដ៏ក្លាហាន តាមរយៈក្រុមយុវជនស្ម័គ្រចិត្តទទួលអំណោយរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានទីតាំងនៅ NICC-RUPP។ នេះជាទង្វើមួយ នៃការបណ្តុះគំនិតសាមគ្គីជាតិ ស្នេហាជាតិ និងកំលាំងចិត្តប្រឆាំងនឹងខ្មាំងឈ្លានពាន ដែលជាគម្រូសម្រាប់យុវជនខ្មែរយើង។
, # មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies, ,

Photos from ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព's post 12/12/2025

សូមចូលរួមអបអរសាទរដល់ប្អូនៗដែលបានប្រលងជាប់ចូលរៀនឆ្នាំមូលដ្ឋានជាមួយដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ដោយចីរភាព ដោយជោគជ័យ។
, # មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies,

Photos from ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព's post 20/11/2025

សម្រាប់ប្អូនៗប្រលងជ្រើសរើសចូលរៀន ក្នុងដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព ត្រូវប្រលងជ្រើសរើសចូលរៀន នៅរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥
សាកល​វិទ្យាល័យភូមិន្ទភ្នំពេញ។ សាលានឹងបិទឈ្មោះ លេខតុ មុនថ្ងៃប្រលង។
សូមសំណាងល្អ ប្អូនៗ🥰👍

20/11/2025

គន្លឹះសម្រាប់ប្អូនៗដែលត្រៀមខ្លួនប្រលងចូល(ថ្ងៃ២៤ ខែវិចិ្ឆកា ឆ្នាំ២០២៥)
តើប្អូនៗគួរត្រៀមអ្វីខ្លះដើម្បីការប្រឡងចូលថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០២៥?
១. រៀបចំសលាកបត្រដាក់នៅក្នុងកាបូបប៊ិចអោយបានរួចរាល់
២. ត្រៀមប៊ិចខៀវ ២ដើម (មិនអាចប្រើប៊ិចស្វឺតបានទេ)
៣.ពាក់នាឡិកាធម្មតាសម្រាប់ផ្ទៀងម៉ោង(មិនអាចពាក់នាឡិកាអេឡិចត្រូនិច)
៤. ត្រៀមឯកសណ្ឋានសិស្សអោយបានត្រឹមត្រូវ
- សំពត់ខៀវ ឬខ្មៅក្រោមជង្គង់ + អាវស ឬផ្ទៃមេឃ
- ខោខៀវ ឬខ្មៅ + អាវស ឬផ្ទៃមេឃ
៥. ទៅដល់មណ្ឌលប្រឡងអោយបានមុន ១ ម៉ោងនៃការប្រលងចាប់ផ្ដើម
៦. គេងឲ្យបានឆ្អែតគ្រប់គ្រាន់

សូមសំណាងល្អប្អូនៗ

Photos from ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព's post 16/11/2025

កម្មសិក្សា ស្តីពី “លំហ ស្ថាបត្យកម្ម និង ការកសាងសហគមន៍ នៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ”
--------------------------------
កាលពីថ្ងៃសុក្រ ៩រោច ខែកក្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ និស្សិតជំនាន់ទី១ ឆ្នាំទី៤ ឆមាសទី១ នៃដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះកម្មសិក្សានៅវិទ្យាល័យស៊ីសុវត្ថិ ជាពិសេសសាលារៀនជំនាន់ថ្មី ក្នុងគោលបំណងផ្ដល់ឱកាសឲ្យនិស្សិតបានសិក្សាស្វែងយល់ និងសង្កេតអំពី លំហ ស្ថាបត្យកម្ម និងការកសាងសហគមន៍ (Space, Architecture and Community Building) ដែលជាផ្នែកដ៏សំខាន់មួយនៃការសិក្សាលើមុខវិជ្ជាការរៀបចំទីក្រុងឡើងវិញ និងការថែរក្សាបេតិកភណ្ឌប្រវត្តិសាស្រ្ដ (Urban Regeneration and Historic Preservation)។ ការសិក្សានេះបានផ្តោតលើ៖ សារៈសំខាន់នៃការចូលរួមពីសាធារណជន ការធ្លាក់ចុះ និងការស្តារឡើងវិញនៃស្ថាបត្យកម្ម ការបង្កើត ឡើងវិញនៃតំបន់ទីក្រុង តំបន់បៃតង ការធ្វើទំនើបកម្ម និងការកែលម្អផ្នែកខាងក្នុង និងផ្នែកខាងក្រៅ នៃអគារ ការបង្កើតក្លឹបសិក្សា ការថែទាំ និងអភិរក្សអគារសិក្សា។

ជាលទ្ធផលបន្ទាប់ពីបញ្ចប់ការចុះកម្មសិក្សា និស្សិតបានសិក្សាស្វែងយល់បន្ថែមទៅលើរបៀប ដែលសិស្សា នុសិស្ស បុគ្គលិកអប់រំ និងសាធារណជនប្រើប្រាស់លំហនៅក្នុងបរិវេណសាលា និងស្មារតីចូលរួមចំណែក ថែរក្សាការពារសំណង់បេតិកភណ្ឌប្រវត្តិសាស្រ្ដរបស់អ្នកជំនាន់មុន រហូតមកដល់មនុស្សជំនាន់ថ្មី។ លើសពីនេះ និស្សិតបានផ្សារភ្ជាប់នូវប្រធានបទសិក្សាស្រាវជ្រាវរបស់ខ្លួនជាមួយនឹងការសង្កេត ការសាកសួរ និងការឆ្លុះបញ្ចាំងកំឡុងពេលដែលក្រុមតំណាងសិស្សរបស់វិទ្យាល័យបានដឹកនាំបង្ហាញ និងពន្យល់ បន្ថែមពីចរិតលក្ខណៈ មុខងារ និងសារៈសំខាន់នៃអគារនីមួយៗ ដែលស្ថិតក្នុងបរិវេណសាលា។ មួយវិញ ទៀតនិស្សិតមានឱកាសបង្កើតទំនាក់ទំនង និងបង្កើនភាពស្និទ្ធស្នាលជាមួយថ្នាក់ដឹកនាំវិទ្យាល័យ និង ប្អូនៗនិស្សិតដែលកំពុងសិក្សានៅទីនេះផ្ទាល់។

យើងខ្ញុំសូមថ្លែងអំណរគុណដល់លោកនាយកសាលា លោកគ្រូ-អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ក្នុងការ ចំណាយពេលដឹកនាំក្រុមនិស្សិតទស្សនកិច្ចសិក្សា ពន្យល់ និងបកស្រាយនូវប្រវត្តិអគារ ទាំងមុខងារ និងការចូលរួមពីសាធារណជន ដំណើរការកែលម្អឡើងវិញ។
, # មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies,

Photos from ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព's post 13/11/2025

កិច្ចពិភាក្សា ស្តីពីសក្តានុពលកិច្ចសហការជាមួយបណ្ឌិតសភាខេត្តយូណាន នៃវិទ្យាសាស្ត្រសង្គម (YASS)
-------------------------------
កាលពីថ្ងៃអង្គារ ៦រោច ខែកក្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២៥ ថ្នាក់ដឹកនាំដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព នៃមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ បានជួបពិភាក្សាជាមួយ គណប្រតិភូបណ្ឌិតសភាខេត្តយូណាន នៃវិទ្យាសាស្ត្រសង្គម Yunnan Academy of Social Sciences (YASS) ដឹកនាំដោយសាស្រ្តាចារ្យ Jing Yang នាយកវិទ្យាសា្ថនសង្គមវិទ្យា Sociology Institute (SI) ដែលជាស្ថាប័នស្រាវជ្រាវមួយក្នុងចំនោមស្ថាប័នទាំង១៧ នៃYASS។ វិទ្យាស្ថាន បានបង្កើតឡើងនៅឆ្នាំ១៩៨៨ ដោយផ្តោតលើការសិក្សាស្រាវជ្រាវផ្នែកសង្គមវិទ្យាអនុវត្ត (ទាំងទ្រឹស្តី និងអនុវត្ត) ទាក់ទងការអភិវឌ្ឍ គោលនយោបាយអភិវឌ្ឍន៍សង្គម និងជីវិតរស់នៅរបស់ប្រជាជននៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ នេះជាលើកទី១ ដែលគណប្រតិភូវិទ្យាស្ថាន បានមកទស្សនកិច្ចសិក្សានៅកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីសក្តានុពលសហការស្រាវជ្រាវផ្តោតលើគោលនយាបាយអភិវឌ្ឍ អភិបាលកិច្ចសហគមន៍មូលដ្ឋាន អប់រំជំនាញ អភិវឌ្ឍន៍ស្ត្រី និងគ្រួសារ នគរូបនីយកម្ម និងការអភិវឌ្ឍទីក្រុង និងកម្មវិធីកិច្ចផ្តួចផ្តើមអភិវឌ្ឍន៍ផ្លូវ និងខ្សែក្រវាត់ Belt & Road Initiative (BRI) របស់រដ្ឋាភិបាលចិននៅកម្ពុជា។ គណប្រតិភូ ក៍បានពិភាក្សាផងដែរនូវបទពិសោធន៍នៃការបង្កើតកម្មវិធីសិក្សា និងកិច្ចសហការតាមរយៈជំនួយអភិវឌ្ឍន៍ឥតសំណងផ្លូវការនៅកម្ពុជា Official Development Assistance។
, # មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies,

Photos from ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព's post 13/11/2025

និស្សិតចូលរួមសិក្ខាសាលាស្តីពី បណ្ណសារ និងការចងចាំជាតិ៖ ឆ្ពោះទៅខួប១០០ឆ្នាំ នៃបណ្ណសារជាតិកម្ពុជា
---------------------------------------
កាលពីថ្ងៃពុធ ៧រោច ខែកក្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២៥ និស្សិតចំនួន១៦នាក់ មកពីដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានដឹកនាំដោយសាស្ត្រាចារ្យ ប្រធានបណ្ណាល័យ ហ៊ុន សែន និងតំណាងសាស្ត្រាចារ្យ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទៅចូលរួមសិក្ខាសាលាស្តីពី បណ្ណសារ និងការចងចាំជាតិ៖ ឆ្ពោះទៅខួប១០០ឆ្នាំ នៃបណ្ណសារជាតិកម្ពុជា ដែលរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ (ក.ស.វ) និងអគ្គនាយកដ្ឋានរាជកិច្ច និងបណ្ណសារ នៃទីស្តីការគណៈរដ្ឋមន្រ្តី។ សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។

ក្នុងអំឡុងពេលសិក្ខាសាលា និស្សិតយើង បានស្វែងយល់ពីប្រវត្តិនៃការបង្កើតបណ្ណសារជាតិ មុខងារ និងតួនាទី ប្រភេទឯកសារដែលបានប្រមូល ចងក្រង និងថែរក្សា ជាពិសេសការតម្កល់ឯកសារប្រភពដើម ដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងគតិយុត្ត សម្រាប់អភិរក្សដល់មនុស្សសម័យបច្ចុប្បន្ន និងអនាគតប្រើប្រាស់ និងបញ្ហាប្រឈម បទពិសោធន៍ពីពិភពលោក និងតម្រូវការចាំបាច់ក្នុងការរៀបចំក្របខណ្ឌទស្សនាទានសម្រាប់ការធ្វើទំនើបកម្ម និងអភិវឌ្ឍន៍បណ្ណសារ សម្រាប់រយៈពេល ១៥ ឆ្នាំ ដើម្បីបង្កើតជាប្រព័ន្ធអេកូឡូស៊ីរួមមួយ និងផែនទីចង្អុលផ្លូវសម្រាប់អភិវឌ្ឍន៍វិស័យបណ្ណសារនៅកម្ពុជា ទាំងបណ្ណសារសាធារណៈ និងបណ្ណសារឯកជន និងភ្ជាប់ការគិតគូរលើគ្រប់ទិដ្ឋភាព ទាំងការរៀបចំស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ប្រព័ន្ធអភិបាលកិច្ច និងច្បាប់លិខិតបទដ្ឋានគតិយុត្ត។

, # មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies,

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


101B, BuildingB, RUPP(Campus1), Russian Federation Boulevard (110)
Phnom Penh
120404