ផ្នត់គំនិត-Mindset

ផ្នត់គំនិត-Mindset Knowledge will give you power, but good character will give you respect.

A mistake that makes you humble is better than an achievement that makes you arrogant.
17/11/2023

A mistake that makes you humble is better than an achievement that makes you arrogant.

ច្រើនឆ្នាំកន្លងមកនេះ កូនមិនដែលបានឮម៉ែប្រាប់កូនថា "ម៉ែស្រលាញ់កូន" ទេ តែនោះដោយសារតែទម្ងន់នៃក្ដីស្រលាញ់របស់ម៉ែដែលមានចំពោះកូ...
13/05/2023

ច្រើនឆ្នាំកន្លងមកនេះ កូនមិនដែលបានឮម៉ែប្រាប់កូនថា "ម៉ែស្រលាញ់កូន" ទេ តែនោះដោយសារតែទម្ងន់នៃក្ដីស្រលាញ់របស់ម៉ែដែលមានចំពោះកូនវាធ្ងន់ពេក វាធំធេងពេក។ មែនហើយ! ក្ដីស្រលាញ់របស់ម៉ែធំធេងណាស់ គឺធំរហូតដល់កូនមិនអាចមើលឃើញអស់គ្រប់ជ្រុងជ្រោយ។ ម៉ែបង្រៀនកូន ប្រដៅកូនឱ្យធ្វើជាមនុស្សល្អ ឱ្យប្រកាន់ភាពជាមនុស្សមានសេចក្ដីស្មោះត្រង់ ប៉ុន្តែតាមពិត ម៉ែបានកុហកកូនច្រើនបំផុត។ ម៉ែមិនដឹងទេឬ ថាម៉ែតែងតែកុហកថា "ម៉ែមិនអីទេ! ទោះបីជាម៉ែហត់នឿយ ម៉ែលំបាក ម៉ែមានជំងឺ"។ ដោយសារតែវត្តមានរបស់ម៉ែ ទើបផ្ទះយើងក្លាយជាកន្លែងដែលគួរឱ្យចង់រស់នៅបំផុត។
​ពាក្យ "ម៉ែ" ជាពាក្យដែលកូនចេះហៅមុនគេ ហើយពេលមានភ័យ អ្នកដែលកូននឹកដល់មុនគេក៏គឺជា "ម៉ែ"។ ទឹកចិត្តម៉ែចំពោះកូនធំធេងណាស់ តែកូនកម្របានស្ដាប់ឮពាក្យពេចន៍ពីរោះចេញពីមាត់ម៉ែ។ ម៉ែមិនដែលប្រាប់កូនថា "ម៉ែនឹកកូន" ទេ គឺមិនដែលសោះ កូនមិនដែលបានឮផ្ទាល់ត្រចៀកទេ តែដោយពេលវេលារសាត់ទៅមុខឥតឈប់ វ័យរបស់កូនក៏ធំធាត់ឡើង ហើយវត្តមានរបស់កូនក៏មិនសូវបានបង្ហាញនូវចំពោះមុខម៉ែ។ កូនរវល់រៀន រវល់ធ្វើការងារ ហើយយូរៗទើបមានពេលបានជុំម៉ែម្ដង។ ម៉ែផ្ដល់ឱ្យកូនច្រើនពេកហើយ ហើយអ្វីដែលម៉ែបានផ្ដល់ឱ្យគឺរាប់តាំងពីរឿងតូចតាចបំផុត។ កូនបានទទួលតាំងពីកូននៅក្នុងផ្ទៃរបស់ម៉ែ ហើយពេលដែលកូនបានចេញចាកផ្ទៃរបស់ម៉ែកាលណា ម៉ែក៏បានបង្រៀនកូនឱ្យចេះនិយាយ ចេះដើរ។ ពេលកូនដួលម៉ែលើកកូនឡើង ម៉ែលួងលោមកូន ហើយម៉ែនៅតែបង្រៀនកូនដោយមិននឿយណាយ។
លុះពេលកូនអាចដើរបានដោយខ្លួនឯងហើយ កូនបែរជាមិនសូវមានពេលបាននៅមើលថែម៉ែ ពេលកូនចេះនិយាយហើយ កូនបែរជាមិនសូវមានពេលបាននិយាយជាមួយម៉ែ។ ម៉ែបង្រៀនកូនឱ្យនិយាយស្ដីពីរោះ តែពេលកូននិយាយជាមួយម៉ែ ពេលខ្លះកូនក៏ទ្រគោះសម្ដីឆ្គាំឆ្គងលើម៉ែ។ ប៉ុណ្ណឹងហើយម៉ែនៅតែមានក្ដីមេត្តា ករុណាឥតដាច់។ ទោះម៉ែស្ដីថាអាក្រក់យ៉ាងណា តែម៉ែនៅតែរង់ចាំកូនគ្រប់ពេល នៅតែមមៃគិតពីកូនគ្រប់ដង្ហើម។ កាលកូននៅតូចរាងកាយម៉ែនៅរឹងប៉ឹង មានកម្លាំងពលំមាំមួន លុះដល់ពេលកូនធំពេញរូបពេញរាង ដឹងក្ដីហើយ វ័យរបស់ម៉ែក៏ជ្រេទៅម្ដងបន្តិចៗ។ ថ្ងៃខ្លះកូនពិតជាភ័យណាស់ កូនភ័យខ្លាចម៉ែចាកចេញចោលកូនទៅ។ ម៉ែដឹងទេ? មានយប់ខ្លះកូនបានគេងសុបិន្តអាក្រក់ ហើយកូនខំប្រឹងស្រែកឱ្យម៉ែជួយ កូនស្រែក ហើយរត់សំដៅទៅរកម៉ែ រត់ផង ស្រែកផង រហូតដល់កូនភ្ញាក់ដឹងខ្លួន។ ទឹកភ្នែកជោកដាបថ្ពាល់ ទោះវាគ្រាន់តែភាពភ័យខ្លាចក្នុងសុបិន្តក៏ដោយ។
នៅលើលោកនេះកូនរកមិនបានក្ដីស្រលាញ់ពីនរណាក៏មិនបានដូចម៉ែទេ។ ទោះដល់សព្វថ្ងៃ កូនមានអាយុច្រើនណាស់ទៅហើយ ក៏ក្នុងអារម្មណ៍ម៉ែ កូននៅតែជាកូនក្មេងម្នាក់ដដែល។ ម៉ែនៅតែលះបង់ឱ្យកូន នៅតែតាមរក្សាការពារកូន នៅតែបារម្ភខ្វល់ខ្វាយគិតពីកូន។ ម៉ែ! កូនដឹងថាម៉ែស្រលាញ់កូនណាស់ ទោះបីម៉ែមិនធ្លាប់បានប្រាប់កូនដោយផ្ទាល់នូវពាក្យថា "ស្រលាញ់" តែកាយវិការ និងទង្វើគ្រប់យ៉ាងរបស់ម៉ែ ទឹកចិត្តដែលពេញដោយការអភ័យ និងក្ដីមេត្តាករុណារបស់ម៉ែ កូនមិនអាចស្វែងរកបានពីនរណាម្នាក់ឡើយនៅលើលោកនេះ។ អរគុណម៉ែ...ដែលធ្វើជាម្លប់ដ៏ត្រជាក់ និងជាជម្រកដ៏កក់ក្ដៅសម្រាប់កូនគ្រប់គ្នា។ ម៉ែ! ឱ្យកូនសុំទោសផងណាដែលកន្លងទៅ កូនតែងតែតបតមាត់ ស្ដីទ្រគោះបោះបោក និងសម្លក់ម៉ែដោយអារម្មណ៍ខឹង អន់ចិត្ត។ កូនមានសំណាងដែលកើតមកជាកូនរបស់ម៉ែ។ ទោះបីម៉ែគ្មានទ្រព្យសម្បត្តិហូរហៀរ តែម៉ែបានប្រឹងប្រែងគ្រប់យ៉ាងដើម្បីផ្ដល់ឱ្យកូន។ ថ្វីបើកូនមិនទទួលបានច្រើនដូចកូនគេ ប៉ុន្តែកូនបានដឹងថាកូនបានទទួលគ្រប់យ៉ាងពីម៉ែ។ ម៉ែបានឱ្យអ្វីៗគ្រប់យ៉ាងដល់កូន ហើយសូម្បីតែជីវិតម៉ែផ្ទាល់ក៏ម៉ែមិនខ្លាចនឹងលះបង់ដើម្បីចិញ្ចឹមកូន ទម្រាំតែអាចរស់បានមកដល់សព្វថ្ងៃនេះ៕
»ដកស្រង់ពី សៀវភៅ”ផ្ដើមពីក្ដីសុបិន”
#ទិវាគុណម្ដាយ ្នត់គំនិត

វិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយ ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​កម្ពុជា បាន​ចាត់ទុកជា​បុណ្យជាតិ​។ ជាងនេះទៀត ប្រទេស​ជិត​២០...
04/05/2023

វិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយ ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​កម្ពុជា បាន​ចាត់ទុកជា​បុណ្យជាតិ​។ ជាងនេះទៀត ប្រទេស​ជិត​២០០ ដែលជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ បានអនុម័ត​និង​ទទួលស្គាល់ វិសាខបូជា ជា​បុណ្យ​អន្តរជាតិ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ​ឆ្នាំ​ ១៩៩៩ ។

ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា គឺ​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស​ចំនួន​៣ ដែល​ទាក់ទង​នឹង​ព្រះ​ស​មា្ម​សម្ពុទ្ធ​។ ព្រឹត្តិការណ៍​ទាំងនោះ គឺ
•ការប្រសូត
•ការត្រាស់ដឹង
•ការចូលនិពាន្វ។

ព្រះពុទ្ធ មាន​ព្រះនាម​ដើម​ថា សិទ្ធត្ថ (​អាន​ថា សិត​-​ធ័​ត​) ដែលជា​ព្រះរាជ​បុត្រា​របស់​ព្រះ​នាង សិរិ​មហាមាយា និង​ព្រះបាទ សុទ្ធោទនៈ​។ ព្រះអង្គ ត្រូវបាន​គេ​ហៅ​ព្រះនាម​ជាច្រើន​ទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ​, ព្រះសមណគោតម​, ព្រះ​ជិនស្រី​, ព្រះ​សក្យមុនី​, ព្រះ​បរមគ្រូ​, ព្រះ​សាស្តា ជាដើម​។​

•​ព្រះអង្គ ទ្រង់​ប្រសូត នៅ​ថ្ងៃ​សុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច មុន​គ្រិស្តសករាជ​ចំនួន ៦២៣ ឆ្នាំ​។ នៅពេល​មាន​ព្រះជន្ម ២៩​ព្រះវស្សា ព្រះ​សិទ្ធត្ថ បាន​យាង​ទៅ​សាង​ផ្នួស​។
•ព្រះអង្គទ្រង់ត្រាស់ដឹង ក្រោយពី​ក្លាយខ្លួនជា​អ្នកបួស​អស់​រយៈពេល ៦​ឆ្នាំ ព្រះអង្គ​ក៏បាន​ត្រាស់ដឹង កា្ល​យ​ជា​ព្រះពុទ្ធ នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នា​វេលា​ទៀបភ្លឺ​។
•ព្រះ​បរមគ្រូ​នៃ​យើង ទ្រង់​ចូល​បរិនិព្វាន នៅ​ថ្ងៃ​អង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅពេលដែល​ព្រះអង្គ​មាន​ព្រះជន្ម ៨០ ព្រះវស្សា​។ រហូតមកដល់​ពេលនេះ ព្រះ​សក្យមុនី បាន​រលត់​សង្ខារ​អស់​រយៈពេល ២៥៦១​ឆ្នាំ​ហើយ​។
​យើង​សង្កេតឃើញថា ព្រះ​សាស្តា ទ្រង់​ប្រសូត ត្រាស់ដឹង និង​បរិនិព្វាន ក្នុង​ថ្ងៃ​១៥​កើត ពេញបូណ៌មី ខែវិសាខ ដូចគ្នា គឺ​ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ​។ ដូច្នេះ បុណ្យ​វិសាខបូជា គឺ​តំណាង​ឲ្យ «​ថ្ងៃ​ទាំងបី​» នេះ​ឯ​ឯ​៕
#វិសាខបូជា #សូមអនុមោទនា
្នត់គំនិត

I have reached 100 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉
25/04/2023

I have reached 100 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉

ចូរផ្តល់ដំបូន្មានល្អៗ ផ្ដល់ការអប់រំដល់ពួកគេពីក្មេងទៅ បើមិនចង់មានការស្តាយក្រោយ។ ពាក្យចាស់លោកថា «ដំដែកឲ្យទាន់នៅក្តៅ ប្រដៅក...
20/02/2023

ចូរផ្តល់ដំបូន្មានល្អៗ ផ្ដល់ការអប់រំដល់ពួកគេពីក្មេងទៅ បើមិនចង់មានការស្តាយក្រោយ។ ពាក្យចាស់លោកថា «ដំដែកឲ្យទាន់នៅក្តៅ ប្រដៅកូនចៅឲ្យទាន់នៅក្មេង»!
ក៉ំចំណាយទៅតាមចំណង់ពួកគេ ព្រោះថាការចំណាយតាមចំណង់គឺខ្ជះខ្ជាយខ្លាំងណាស់។
ការចំណាយមានពីរគឺ ចំណាយតាមការចង់បាន(ចំណង់) និងចំណាយទៅតាមតម្រូវការ។

ប្រធាន: មានទស្សនៈមួយចែងថា ។ ចូរពន្យល់។
21/10/2022

ប្រធាន: មានទស្សនៈមួយចែងថា ។ ចូរពន្យល់។

ប្រធាន៖ ទស្សនៈមួយបានពោលថា “រឿងទុំទាវបានបង្ហាញឲ្យឃើញពីជីវភាពរាស្ត្រខ្មែរ នាសម័យលង្វែក”។
29/08/2022

ប្រធាន៖ ទស្សនៈមួយបានពោលថា “រឿងទុំទាវបានបង្ហាញឲ្យឃើញពីជីវភាពរាស្ត្រខ្មែរ នាសម័យលង្វែក”។

 #ត្រូវជម្នះគ្រប់ឧបសគ្គដើម្បីបន្តដំណើរទៅមុខជានិច្ច       មិនថាឧបសគ្គអ្វីក៏ដោយ យើងត្រូវបន្តដំណើរទៅមុខជានិច្ច។❤️💪 ការមិនព្...
05/07/2022

#ត្រូវជម្នះគ្រប់ឧបសគ្គដើម្បីបន្តដំណើរទៅមុខជានិច្ច
មិនថាឧបសគ្គអ្វីក៏ដោយ យើងត្រូវបន្តដំណើរទៅមុខជានិច្ច។❤️💪 ការមិនព្រមបោះបង់ចោលនូវសេចក្តីព្យាយាម តស៊ូ អត់ធ្មត់ និងដួលហើយក្រោកឈរឡើងវិញ គឺជាមធ្យោបាយដ៏ប្រសើរបំផុតដែលអាចដឹកនាំយើងទៅរកឧត្តមភាព និងជោគជ័យដ៏ធំធេងមហាសាល។ ដើម្បីទទួលបានជោគជ័យ និងអាចបន្តដំណើរឆ្ពោះទៅរកទីដែលយើងបានដៅទុក ដាច់ខាតយើងត្រូវតែហ៊ានប្រឈមមុខ និងហ៊ានប្រកួតប្រជែងជាមួយនឹងឧបសគ្គចំពោះមុខភ្លាមៗ ដោយមិនគេចវេះ ឬបោះបង់ទេ។ បើយើងគេចវេះ ឬបាក់ស្បាតនៅពេលបរាជ័យលើកទី១ នោះយើងប្រាកដជាពុំអាចស្គាល់ជោគជ័យឡើយ។

Address

217
Phnom Penh

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00

Telephone

+855963599693

Website

Alerts

Be the first to know and let us send you an email when ផ្នត់គំនិត-Mindset posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category