17/06/2026
(English Below)
គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃសាលាអន្តរជាតិប្រាយស្តារ សូមក្រាបថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជឱកាសដ៏មហានក្ខត្តឫក្សឧត្តុងឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៩០ យាងចូល៩១ព្រះវស្សា សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរដើម្បីទ្រង់គង់ជាម្លប់ដ៏ត្រជាក់ត្រជំសុខសាន្តដល់ប្រជានុរាស្រ្តខ្មែរទូទាំងព្រះនគរ។
On the auspicious occasion of Your Majesty Queen Mother's birthday, Brightstar International School community would like to extend our heartfelt wishes for your continued health, happiness, and prosperity.
Long live the Queen Mother!
17/06/2026
(English Below)
ថ្ងៃកីឡាប្រចាំថ្នាក់មត្តេយ្យសិក្សារបស់យើង រំលឹកអំពីការខិតខំរបស់ប្អូនៗ។ ប្អូនៗបានចូលរួមកម្សាន្តជាមួយសកម្មភាពថ្មីៗ និងជួយសហការគ្នាទៅវិញទៅមកដោយភាពសប្បាយរីករាយ។ ជាមួយនឹងលំហាត់ប្រណាំងប្រជែង និងការប្រកួតជាក្រុម យើងឃើញថា ប្អូនៗទាំងអស់គ្នាសុទ្ធតែបានខិតខំអស់ពីសមត្ថភាពរៀងៗខ្លួន។ មុននឹងបញ្ចប់ ប្អូនៗក៏បានចូលរួមចំណាយពេលវេលាសប្បាយជុំគ្នា ដោយការទទួលទានសម្រន់ផ្លែឈើចម្រុះមុខ៕
Our Early Years Sports Day was a great reminder of what this age group does best. The students tried new things, supported each other and had fun along the way. From races to team challenges, they gave every activity their best effort. A shared fruit feast brought the celebrations to a warm and happy close.
15/06/2026
(English Below)
សាលាអន្តរជាតិប្រាយស្តារមិនត្រឹមតែផ្តល់ជូននៅកម្មវិធីសិក្សាអន្តរជាតិដែលទទួលស្គាល់គុណភាពដោយស្ថាប័នអប់រំខេមប្រ៊ីដប៉ុណ្ណោះទេ សាលាបានផ្តល់ជូននូវកម្មវិធីអប់រំខេមរសិក្សា ដើម្បីលើកកម្ពស់ចំណេះដឹង ក៏ដូចជាសមត្ថភាពនៃការប្រើប្រាស់ផ្នែកភាសាខ្មែរ និងការយល់ដឹងអំពីវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរផងដែរ។
At Brightstar, we are proud to promote our national identity through a strong and vibrant Khmer Studies Program.
We are committed to nurturing a new generation that speaks our own language with pride and confidence.
13/06/2026
(English Below)
នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា នេះ សាលាអន្តរជាតិប្រាយស្តារបានរៀបចំជំនួបរវាង មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូ សម្រាប់ដំណាច់ឆ្នាំសិក្សានេះប្រកបដោយភាពស្និតស្នាល និងជោគជ័យក្រៃលែង។
ជំនួបចុងឆ្នាំនេះ បានផ្តល់ឱកាសឱ្យមាតាបិតា អ្នកអាណាព្យាបាលសិស្សបានពិភាក្សាពីការវិវឌ្ឍ និងភាពរីកចម្រើននៃការសិក្សារបស់បុត្រធីតា ស្វែងរកវិធីសាស្ត្រក្នុងការសហការ និងពង្រឹងភាពជាដៃគូដ៏ល្អវាងមាតាបិតា និងសាលាផងដែរដើម្បីជួយជម្រុញភាពជោគជ័យនៃការសិក្សារបស់បុត្រធីតា។
End-of-Year Parent-Teacher Conference
As the school year comes to a close, our parent-teacher conference offers a valuable opportunity to reflect on each child’s progress, celebrate their achievements, and discuss goals for the future.
This meaningful partnership helps ensure that every student is supported both at school and at home.
Together, we build a stronger path to success!
12/06/2026
(English Below)
អំណានគឺជាមូលដ្ឋានគ្រឹះនៃការសិក្សា។ តាមរយៈអំណាន ប្អូនសិស្សានុសិស្សអាចអភិវឌ្ឍនូវចំណេះដឹងពាក្យថ្មីៗ ការយល់ដឹង ការត្រិះរិះ និងស្រមៃ ក៏ដូចជាទំនុកចិត្តក្នុងការស្វែងយល់ពីពិភពលោកនៅជុំវិញពួកគេ។
នៅសាលាអន្តរជាតិប្រាយស្តារ យើងមានជំនឿលើការបណ្តុះបណ្តាលសិស្សឱ្យមានសេចក្តីស្រឡាញ់ចំពោះអំណានតាំងពីវ័យដំបូង ដើម្បីជួយបង្កើតនូវការចង់ចេះចង់ដឹង មានភាពឯករាជ្យ និងក្លាយជាអ្នកសិក្សាជោគជ័យនៅក្នុងឆាកជីវិតរបស់ពួកគេ។
រាល់ទំព័រនីមួយៗដែលបានបើក ឆ្លុះបញ្ចាំងពីការឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងនៃសិស្សានុសិស្សរបស់យើង៕
Reading is the foundation of learning. Through reading, children develop their vocabulary, comprehension, critical thinking, and imagination while building the confidence to explore the world around them.
At Brightstar, we believe that nurturing a love of reading from an early age helps create curious, independent, and successful learners for life.
Every page turned is a step toward a brighter future.