26/01/2022
មិនចាំបាច់ដឹងគ្រប់រឿងនោះទេ ប៉ុន្តែត្រូវដឹងថាអ្វីសំខាន់សម្រាប់អ្នក
ចែករំលែកចំណេះដឹង ក្តីរីករាយ និងសេច?
26/01/2022
មិនចាំបាច់ដឹងគ្រប់រឿងនោះទេ ប៉ុន្តែត្រូវដឹងថាអ្វីសំខាន់សម្រាប់អ្នក
18/01/2022
តើអាជីវកម្ម ឬចំណេះដឹងរកលុយឲ្យអ្នក?
៚(ពេលវេលា=ជីវិត)
៚មុនសម្រេចចិត្តដើរតាម
ឫសេពគប់- #គិតឲ្យល្អិតល្អន់
12/01/2022
អ្នកជាមនុស្សតែម្នាក់គត់ដែលធ្វើឱ្យអ្នក
ចាញ់ឫឈ្នះមិនទាក់ទងជាមួយអ្នកដ៏ទៃ
23/09/2021
រឿង៖ ជប់លៀងជោគជ័យ
មានបុរសម្នាក់បានសំលាប់គោដ៏ធំមួយក្បាលដើម្បីធ្វើជាម្ហូប ហើយប្រាប់កូនស្រីរបស់គាត់ថា៖ "ចូរកូនហៅមិត្តភក្តិនិងអ្នកជិតខាងមកញ៉ាំអារហារដើម្បីអបអរជាមួយយើង"
កូនស្រីក៏បានរត់តាមផ្លូវហើយចាប់ផ្តើមស្រែក៖ “ជួយផងៗ…ភ្លើងឆេះផ្ទះខ្ញុំហើយ ជួយពន្លត់ភ្លើងផង!”
មួយសន្ទុះក្រោយមក មនុស្សមួយក្រុមតូចបានរត់ចេញពីផ្ទះរបស់ពួកគេ ក្នុងគោលបំណងជួយពន្លត់ភ្លើង ហើយអ្នកផ្សេងទៀតបានធ្វើដូចជាពួកគេមិនបានឭ សំឡេងសុំឲ្យជួយនោះទេ។ អ្នកដែលបានមកក៏អង្គុយញ៉ាំអារហារជុំគ្នារហូតដល់យប់ជ្រៅ។
ឪពុកស្រឡាំងកាំង បានងាកមករកកូនស្រីហើយនិយាយទៅកាន់នាងថា៖
“មនុស្សដែលកូនហៅមក ប៉ាមិនដែលស្គាល់ហើយក៏មិនធ្លាប់ឃើញពួកគេពីមុនទេដូច្នេះតើមិត្តភក្តិនិងអ្នកជិតខាងរបស់យើងនៅឯណា?”
កូនស្រីឆ្លើយ៖ “អ្នកដែលបានរត់ចេញពីផ្ទះរបស់ពួកគេយ៉ាងប្រញាប់ប្រញាល់មកដល់ផ្ទះរបស់យើងនៅពេលនេះ គឺពួកគេមកដើម្បីជួយយើងពន្លត់ភ្លើងនៅក្នុងផ្ទះរបស់យើង មិនមែនសម្រាប់ពិធីជប់លៀងនោះទេ។
មនុស្សទាំងអស់នេះហើយ គឺជាអ្នកដែលសមនឹងទទួលបាននូវភាពសប្បុរសនិងភាពរាក់ទាក់ពីយើងណាប៉ា” ។
គតិអបរំ៖
មនុស្សដែលមិនជួយអ្នកពេលដែលអ្នកជួបការលំបាក មិនគួរចូលរួមក្នុងពិធីជប់លៀងនៃភាពជោគជ័យរបស់អ្នកនោះទេ!!
ដឹងគុណមនុស្សដែលធ្លាប់ជួយអ្នក និងចេះជួយមនុស្សក្នុងគ្រាក្រលំបាក
ប្រែសម្រួលដោយ៖ Albert MAO