17/05/2026
ការបើកការប្រកួតបាល់ទាត់ លើកទី១ ឆ្នាំ២០២៦ ក្របខណ្ឌបឋមសិក្សាសន្ធរម៉ុក
—————————————————
កម្រងរូបភាពកូនៗហាត់កីឡាបាល់ទាត់ត្រៀមប្រកួតក្របខណ្ឌសាលាបឋមនៃមជ្ឈមណ្ឌលសិក្សាឌីជីថល រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង 8 ដល់ម៉ោង 10ព្រឹក។
កូនៗពិតជាមានក្តីសប្បាយរីករាយ និងស្រលាញ់វិស័យកីឡា និងត្រៀមខ្លួនចូលរួមប្រកួតផ្សេងៗផងដែរ។
ការបង្វឹកនេះដឹកនាំដោយលោកនាយកមជ្ឈមណ្ឌល និងលោកគ្រូ អ្នកគ្រូនៃមជ្ឈមណ្ឌលសិក្សាឌីជីថល។
#ហាត់សមសប្តាហ៍ទី១
#ថ្នាក់ទី៤ដល់ទី៦
14/05/2026
✨✨✨អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា នៃព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
13/05/2026
“កីឡានាំមកនូវសុខភាព និងសាមគ្គីភាព”
————————————————-
គណៈគ្រប់គ្រងនឹងមានថ្នាក់ហ្វឹកហាត់បាល់ទាត់សីដក់ ហាត់សម និងឈានដល់ការប្រកួតផ្លូវការ នៅមជ្ឈមណ្ឌលសិក្សាឌីជីថលនៃសាលាបឋម.សន្ធរម៉ុក ក្នុងខែសីហា 2026 ដណ្តើមពាន និងមេដាយ។
ការប្រកួតនេះ យើងមាន៩ក្រុម ចែកជា៣ពូលA ពូល B និង ពូល C។
សកម្មភាពប្រជុំណែនាំពីលោកនាយកផ្ទាល់ ដើម្បីដឹងពីសុវត្ថិភាព និងវិន័យក្នុងពេលលេង។
ការហ្វឹកហាត់ចាប់ផ្តើមពីអាទិត្យនេះតទៅ ១៧ ឧសភា ២០២៦។
🥇🥇🥇
13/05/2026
កិច្ចប្រជុំប្រចាំខែមេសា ២០២៦
---------------————-
លោកនាយកមជ្ឈមណ្ឌលបានជួបប្រជុំជាមួយសិស្សានុសិស្សពីថ្នាក់ទី៣ ដល់ទី៦ក្រោមរបៀបវារៈដូចខាងក្រោម៖
1. ការរៀបចំខ្លួនសម្រាប់ការប្រកួតប្រជែង Think Think Completion, KLAC, ELAC, CLAC (ការប្រកួតខ្មែរ អង់គ្លេស ចិន)
2. ដំណើរការរៀនប្រចាំថ្ងៃ ការបំពេញកិច្ចការផ្ទះ និងម៉ោងចេញលេង
3. ការងារប្រចាំថ្ងៃរបស់កូនៗ ទម្លាប់ល្អរបស់កូនល្អ សិស្សល្អ និងមិត្តល្អ
4. ការលេង ការនិយាយស្តី និងឥរិយាបថរបស់កូនៗប្រចាំថ្ងៃទាំងនៅសាលា និងនៅផ្ទះ ។ល។
5. ការត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗរបស់មជ្ឈមណ្ឌល មានដូចជា ពិពរណ៍អប់រំលើកទី១ និងពិធីចែកវិញ្ញាបនបត្របញ្ចប់ថ្នាក់មត្តេយ្យ ទី៦ និងបណ្ណសរសើរសិស្សឆ្នើមប្រចាំឆ្នាំ។
5. បញ្ហាប្រឈមផ្សេងៗ
11/05/2026
👏អបអរសាទរទិវាអ្នកម្តាយ ឆ្នាំ២០២៦!
សូមជូនកម្រងរូបភាពប្រកបក្តីស្រលាញ់ និងភាពកក់ក្តៅពីសំណាក់អ្នកម្តាយគ្រប់រូបចំពោះកូនៗ ជាក្តីស្រលាញ់ដែលមិនចេះរីងស្ងួត និងរស់រវើកគ្រប់ពេលវេលា។
💕💕💕❤️❤️❤️
10/05/2026
រីករាយទិវាអ្នកម្តាយ 10 ឧសភា 2026!
happy Mother’s Day 10 May 2026!
ម្តាយ គឺជាមនុស្សដែលស្រឡាញ់ និងថែរក្សាកូនដោយមិនខ្លាចនឿយហត់។ ម្តាយខិតខំធ្វើការរាល់ថ្ងៃ ដើម្បីឲ្យកូនមានអាហារញ៉ាំ មានសម្លៀកបំពាក់ និងបានរៀនសូត្រ។ ពេលកូនឈឺ ម្តាយតែងនៅក្បែរថែទាំដោយក្តីបារម្ភ។ គុណម្តាយធំធេងណាស់ ដែលកូនគ្រប់រូបត្រូវគោរព ស្រឡាញ់ និងខិតខំរៀនសូត្រ ដើម្បីឲ្យម្តាយសប្បាយចិត្ត។ 🌸
'sDay
09/05/2026
រៀនតាមអនឡាញ! សាលាឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា មានបណ្ដុំមេរៀនពីថ្នាក់ទី១ ដល់ទី១២ វិញ្ញាសាត្រៀមប្រឡង បណ្ណាល័យឌីជីថល ដែលប្រមូលផ្តុំដោយសារឯកសារយ៉ាងសម្បូរបែប សម្រាប់ជំនួយដល់ប្អូនៗសិស្សានុសិស្សធ្វើស្វ័យសិក្សាបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
-ចូលទៅកាន់សាលាឌីជីថល ៖ https://sala.moeys.gov.kh
សាលាឌីជីថល
សាលានិម្មិតសម្រាប់សិស្សានុសិស្សគ្រូបង្រៀន និងអ្នកជំនាញធ្វើការចែករំលែកចំណេះដឹងទៅកាន់អ្នកសិក្សាដទៃទៀត។
09/05/2026
💕សូមជូនកម្រងរូបភាពនៃកិច្ចប្រជុំរវាងគណៈគ្រប់គ្រង អ្នកអាណាព្យាបាល និងសិស្សានុសិស្សថ្នាក់ទី៥ ស្តីពី ការតម្រង់ទិសលើការសិក្សានៅឆមាសទី២ ទាំងកម្មវិធីជាតិ និងឌីជីថល ក្រោមអធិបតីភាព លោក ណាំ ទ្រី នាយកមជ្ឈមណ្ឌល និងលោកគ្រូៗកម្មវិធីឌីជីថល។
🙏សូមអរគុណនូវពេលវេលាដ៏មានតម្លៃរបស់អ្នកអាណាព្យាបាលដែលបានអញ្ជើញចូលរួមជាមួយកូនៗ ចំនួន84 នាក់ក្នុងចំនួនសរុប 117នាក់ ស្មើនឹង 72%។ ចំនួននេះបង្ហាញពីការយកចិត្តទុកដាក់របស់បងៗលើការសិក្សារបស់កូនៗ និងជាការលើកទឹកចិត្តដ៏ធំមកកាន់យើងខ្ញុំជាគណៈគ្រប់គ្រងផងដែរ។
🙏សូមគារពជូនពរបងៗអាណាព្យាបាល និងកូនៗទាំងអស់ សូមមានសុខភាពល្អ និងកូនៗមានប្រាជ្ញាវាងវៃ និងសុខសុវត្ថិភាព!