Digital Learning Center

Digital Learning Center

Share

Digital Education Transformation!

Photos from Digital Learning Center's post 17/05/2026

ការបើកការប្រកួតបាល់ទាត់ លើកទី១ ឆ្នាំ២០២៦ ក្របខណ្ឌបឋមសិក្សាសន្ធរម៉ុក
—————————————————
កម្រងរូបភាពកូនៗហាត់កីឡាបាល់ទាត់ត្រៀមប្រកួតក្របខណ្ឌសាលាបឋមនៃមជ្ឈមណ្ឌលសិក្សាឌីជីថល រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង 8 ដល់ម៉ោង 10ព្រឹក។
កូនៗពិតជាមានក្តីសប្បាយរីករាយ និងស្រលាញ់វិស័យកីឡា និងត្រៀមខ្លួនចូលរួមប្រកួតផ្សេងៗផងដែរ។
ការបង្វឹកនេះដឹកនាំដោយលោកនាយកមជ្ឈមណ្ឌល និងលោកគ្រូ អ្នកគ្រូនៃមជ្ឈមណ្ឌលសិក្សាឌីជីថល។

#ហាត់សមសប្តាហ៍ទី១
#ថ្នាក់ទី៤ដល់ទី៦

14/05/2026

✨✨✨អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា នៃព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

Photos from Digital Learning Center's post 13/05/2026

“កីឡានាំមកនូវសុខភាព និងសាមគ្គីភាព”
————————————————-
គណៈគ្រប់គ្រងនឹងមានថ្នាក់ហ្វឹកហាត់បាល់ទាត់សីដក់ ហាត់សម និងឈានដល់ការប្រកួតផ្លូវការ នៅមជ្ឈមណ្ឌលសិក្សាឌីជីថលនៃសាលាបឋម.សន្ធរម៉ុក ក្នុងខែសីហា 2026 ដណ្តើមពាន និងមេដាយ។
ការប្រកួតនេះ យើងមាន៩ក្រុម ចែកជា៣ពូលA ពូល B និង ពូល C។

សកម្មភាពប្រជុំណែនាំពីលោកនាយកផ្ទាល់ ដើម្បីដឹងពីសុវត្ថិភាព និងវិន័យក្នុងពេលលេង។

ការហ្វឹកហាត់ចាប់ផ្តើមពីអាទិត្យនេះតទៅ ១៧ ឧសភា ២០២៦។
🥇🥇🥇

Photos from Digital Learning Center's post 13/05/2026

កិច្ចប្រជុំប្រចាំខែមេសា ២០២៦
---------------————-
លោកនាយកមជ្ឈមណ្ឌលបានជួបប្រជុំជាមួយសិស្សានុសិស្សពីថ្នាក់ទី៣ ដល់ទី៦ក្រោមរបៀបវារៈដូចខាងក្រោម៖
1. ការរៀបចំខ្លួនសម្រាប់ការប្រកួតប្រជែង Think Think Completion, KLAC, ELAC, CLAC (ការប្រកួតខ្មែរ អង់គ្លេស ចិន)
2. ដំណើរការរៀនប្រចាំថ្ងៃ ការបំពេញកិច្ចការផ្ទះ និងម៉ោងចេញលេង
3. ការងារប្រចាំថ្ងៃរបស់កូនៗ ទម្លាប់ល្អរបស់កូនល្អ សិស្សល្អ និងមិត្តល្អ
4. ការលេង ការនិយាយស្តី និងឥរិយាបថរបស់កូនៗប្រចាំថ្ងៃទាំងនៅសាលា និងនៅផ្ទះ ។ល។
5. ការត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗរបស់មជ្ឈមណ្ឌល មានដូចជា ពិពរណ៍អប់រំលើកទី១ និងពិធីចែកវិញ្ញាបនបត្របញ្ចប់ថ្នាក់មត្តេយ្យ ទី៦ និងបណ្ណសរសើរសិស្សឆ្នើមប្រចាំឆ្នាំ។
5. បញ្ហាប្រឈមផ្សេងៗ

12/05/2026

កម្រងសកម្មភាព Play and Learn សម្រាប់កូនៗមត្តេយ្យ អំពី
ការផ្គូផ្គងលេខជាមួយកែវក្រដាស 🔢🥤

🎯 គោលបំណង៖
• អភិវឌ្ឍការស្គាល់លេខ
• អនុវត្តការរាប់លេខ
• បង្កើនការសម្របសម្រួលរវាងភ្នែក និងដៃ
• ពង្រឹងជំនាញចលនាតូចៗនៃដៃ
• លើកទឹកចិត្តការផ្តោតអារម្មណ៍ និងការយកចិត្តទុកដាក់
—————————————-
An activity for our Kinder kids about Play and learn:
Paper Cups Number Match

🎯 Objectives: Develop number recognition Practice counting skills Improve hand-eye coordination Strengthen fine motor skills
Encourage focus and concentration.

11/05/2026

ផ្ញើជូនលោក លោកស្រីនូវវីដេអូខ្លីកូនៗមត្តេយ្យក្នុងម៉ោងភាសាអង់គ្លេស។
🎯 ល្បែងបញ្ចូលអារម្មណ៍ និងការទទួលសញ្ញា (Sensory Integration Game)
បាល់ក្រដាសដាក់ក្នុងកែវ

🤝 គោលបំណង៖ ដើម្បីហ្វឹកហាត់ការផ្តោតអារម្មណ៍របស់កុមារ ការសម្របសម្រួលរវាងដៃ និងភ្នែក ការយកចិត្តទុកដាក់ ជំនាញចលនាតូចៗនៃដៃ និងការគ្រប់គ្រងកម្លាំង។
------------------------
🎯Sensory Integration game.
Paper cup balls

🤝Purpose: To train children's concentration, hands and eyes coordination, attention, fine motor skills of hands and force control.

Photos from Digital Learning Center's post 11/05/2026

👏អបអរសាទរទិវាអ្នកម្តាយ ឆ្នាំ២០២៦!

សូមជូនកម្រងរូបភាពប្រកបក្តីស្រលាញ់ និងភាពកក់ក្តៅពីសំណាក់អ្នកម្តាយគ្រប់រូបចំពោះកូនៗ ជាក្តីស្រលាញ់ដែលមិនចេះរីងស្ងួត និងរស់រវើកគ្រប់ពេលវេលា។
💕💕💕❤️❤️❤️

10/05/2026

រីករាយទិវាអ្នកម្តាយ 10 ឧសភា 2026!
happy Mother’s Day 10 May 2026!

ម្តាយ គឺជាមនុស្សដែលស្រឡាញ់ និងថែរក្សាកូនដោយមិនខ្លាចនឿយហត់។ ម្តាយខិតខំធ្វើការរាល់ថ្ងៃ ដើម្បីឲ្យកូនមានអាហារញ៉ាំ មានសម្លៀកបំពាក់ និងបានរៀនសូត្រ។ ពេលកូនឈឺ ម្តាយតែងនៅក្បែរថែទាំដោយក្តីបារម្ភ។ គុណម្តាយធំធេងណាស់ ដែលកូនគ្រប់រូបត្រូវគោរព ស្រឡាញ់ និងខិតខំរៀនសូត្រ ដើម្បីឲ្យម្តាយសប្បាយចិត្ត។ 🌸

'sDay

សាលាឌីជីថល 09/05/2026

រៀនតាមអនឡាញ! សាលាឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា មានបណ្ដុំមេរៀនពីថ្នាក់ទី១ ដល់ទី១២ វិញ្ញាសាត្រៀមប្រឡង បណ្ណាល័យឌីជីថល ដែលប្រមូលផ្តុំដោយសារឯកសារយ៉ាងសម្បូរបែប សម្រាប់ជំនួយដល់ប្អូនៗសិស្សានុសិស្សធ្វើស្វ័យសិក្សាបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

-ចូលទៅកាន់សាលាឌីជីថល ៖ https://sala.moeys.gov.kh

សាលាឌីជីថល សាលានិម្មិតសម្រាប់សិស្សានុសិស្សគ្រូបង្រៀន និងអ្នកជំនាញធ្វើការចែករំលែកចំណេះដឹងទៅកាន់អ្នកសិក្សាដទៃទៀត។

Photos from Digital Learning Center's post 09/05/2026

💕សូមជូនកម្រងរូបភាពនៃកិច្ចប្រជុំរវាងគណៈគ្រប់គ្រង អ្នកអាណាព្យាបាល និងសិស្សានុសិស្សថ្នាក់ទី៥ ស្តីពី ការតម្រង់ទិសលើការសិក្សានៅឆមាសទី២ ទាំងកម្មវិធីជាតិ និងឌីជីថល ក្រោមអធិបតីភាព លោក ណាំ ទ្រី នាយកមជ្ឈមណ្ឌល និងលោកគ្រូៗកម្មវិធីឌីជីថល។

🙏សូមអរគុណនូវពេលវេលាដ៏មានតម្លៃរបស់អ្នកអាណាព្យាបាលដែលបានអញ្ជើញចូលរួមជាមួយកូនៗ ចំនួន84 នាក់ក្នុងចំនួនសរុប 117នាក់ ស្មើនឹង 72%។ ចំនួននេះបង្ហាញពីការយកចិត្តទុកដាក់របស់បងៗលើការសិក្សារបស់កូនៗ និងជាការលើកទឹកចិត្តដ៏ធំមកកាន់យើងខ្ញុំជាគណៈគ្រប់គ្រងផងដែរ។

🙏សូមគារពជូនពរបងៗអាណាព្យាបាល និងកូនៗទាំងអស់ សូមមានសុខភាពល្អ និងកូនៗមានប្រាជ្ញាវាងវៃ និងសុខសុវត្ថិភាព!

05/05/2026

០៤ ឧសភា ២០២៦: កូនៗមត្តេយ្យ K3A
———————————————
🥇💪🏻🤝វីដេអូសង្ខេបអំពីសកម្មភាពហាត់ប្រាណ នាពេលព្រឹកព្រលឹមជាមួយអ្នកគ្រូបន្ទុកថ្នាក់ អ្នកគ្រូ នុប ថាវី និងអ្នកគ្រូជំនួយការ អ្នកគ្រូ ខា ស្រីមុំ និងអ្នកគ្រូ ហេង មុីសាុំង។
👧👶សកម្មភាពរបស់កូនៗបង្ហាញពីភាពរស់រវើក និងឆ្លាតវាងវៃតាមរយៈការលេងផង រៀនផង បញ្ចេញសកម្មភាពផង ដើម្បីកាយសម្បទារឹងមាំ។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Mao Tse Toung
Phnom Penh