03/10/2021
✨តើរៀនបឋម - ReanBathom ជានរណា?
ជាកម្មវិធី (app) សិក្សាតាមអ៊ីនធឺណិត ដែលមានការបង្រៀនបែបគំនូរជីវចល ល្បែងកម្សាន្ត និង លំហាត់ សម្រាប់សិស្សថ្នាក់ទី ៤-៦។
លើសពីនេះទៀតពួកយើង មានផ្តល់ជូននូវ វគ្គសិក្សាជំនាញបន្ថែមជាច្រើន និងជាបណ្ណាល័យសម្បូរបែប ជូនដល់ប្អូនៗគ្រប់គ្នា។
✨បេសកកម្ម:
ដើរតួជាអ្នកជួយចូលរួមសកម្មក្នុង ការពង្រឹងវិស័យ E-Learning នៅប្រទេសកម្ពុជា។ សម្រាប់សិស្សានុសិស្ស ដែលប្រកបដោយប្រសិទ្ធិភាព និងការជឿជាក់ ពីសំណាក់ គ្រឹះស្ថានសិក្សា លោកគ្រូអ្នកគ្រូ និងមាតាបិតា ។ល។
✨ចក្ខុវិស័យ:
គឺផ្តោតទៅលើការផ្តល់ឱកាស ឲ្យសិស្សានុសិស្សគ្រប់រូប បានសិក្សាប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធិភាពខ្ពស់ ដើម្បីឆ្ពោះទៅរកចំណេះដឹង បែបអន្តរជាតូបនីយកម្ម ថែមទាំងជួយបំភ្លឺអនាគតកុមារកម្ពុជា។
#រៀនបឋម