13/05/2026
សូមក្រាបបង្គំថ្វាយព្រះពរព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជវរោកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ជន្មាយុ៧៣ យាងចូល៧៤ ព្រះវស្សា សូមព្រះអង្គប្រកបដោយបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ។
06/05/2026
ដំណឹងជ្រើសរើសបុគ្គលិក| JOB ANNOUNCEMENT
សាលាចំណេះទូទៅប្រាយឡាញត្រូវការបុគ្គលិក បេឡាករ ចំនួន ១ រូប បម្រើការពេញម៉ោង ។
ប្រសិនបើបេក្ខជនមានចំណាប់អារម្មណ៏ សូមធ្វើការទំនាក់ទំនងតាមរយៈ
📞ទូរសព្ទ | Telegram ៖ 078 588 188 / 069 888 648
👉ទីតាំង៖ ស្ថិតនៅក្នុងបុរីប្រាយឡាញ អគារលេខA1-A5 តាមបណ្តោយផ្លូវព្រៃស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
📍Map: https://maps.app.goo.gl/hBQL7weC4SCfXfho8?g_st=ic
27/04/2026
បន្ថែមពីលើការផ្តល់ចំណេះដឹងទូទៅដ៏មានសារៈប្រយោជន៏សម្រាប់កុមារ សាលាចំណេះទូទៅប្រាយឡាញក៏បានបណ្តុះស្មារតីកុមារឱ្យចេះស្រលាញ់ និងថែរក្សាវប្បធម៌ សិល្បៈ និងប្រពៃណីដ៏ស្រស់ផូរផង់របស់ខ្មែរយើងផងដែរ។
(រូបភាពសិស្សានុសិស្សមត្តេយ្យសិក្សា និងបឋមសិក្សានាឱកាសពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ)
09/04/2026
គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកនៃសាលាចំណេះទូទៅប្រាយឡាញ សូមគោរពជូនពរ លោកអគ្គនាយក លឹម ជឺ អគ្គនាយកសាលាអន្តរជាតិប្រាយឡាញ និងសាលាចំណេះទូទៅប្រាយឡាញ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ទទួលបានសិរីសួស្តី ជ័យមង្គ វិបុលសុខ មហាប្រសើរ សុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច ៕
24/02/2026
ដំណឹងជ្រើសរើសបុគ្គលិក | JOB ANNOUNCEMENT
សូមទំនាក់ទំនងតាមលេខទូរសព្ទ | តេឡេក្រាម: 078 588 188 | 093 622 123 | 010 50 76 67
17/01/2026
[ English below...]
កម្មវិធីជំនួបរវាងលោកគ្រូ-អ្នកគ្រូ នឹងមាតាបិតាសិស្សអំពីលទ្ធផលសិក្សាប្រចាំឆមាសទី១ ឆ្នាំសិក្សា២០២៥-២០២៦
កម្មវិធីជំនួបរវាងលោកគ្រូ-អ្នកគ្រូនឹងមាតាបិតាសិស្សមានសារៈសំខាន់ណាស់ក្នុងការជំរុញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពរវាងគ្រូបង្រៀន និងមាតាបិតាសិស្ស ជាពិសេសលើកកម្ពស់ការរៀនសូត្រ និងការអភិវឌ្ឍន៍របស់សិស្ស។ ការប្រជុំនេះបានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់មាតាបិតា ដើម្បីយល់ដឹងកាន់តែច្បាស់អំពីដំណើរការសិក្សា អាកប្បកិរិយា និងទំនាក់ទំនងសង្គមរបស់កូនពួកគាត់នៅក្នុងសាលារៀន។ តាមរយៈការពិភាក្សាអំពីវឌ្ឍនភាពបុគ្គល និងដោះស្រាយបញ្ហានានា ទាំងគ្រូបង្រៀន និងឪពុកម្តាយអាចសហការគ្នាបង្កើតជាវិធីសាស្រ្តល្អៗដើម្បីគាំទ្រដល់ដំណើរនៃការអប់រំទៅកាន់កុមារ។ លើសពីនេះទៀត កម្មវិធីជំនួបនេះបានលើកកម្ពស់ការចូលរួមរបស់មាតាបិតា ដែលផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធទៅនឹងលទ្ធផលសិក្សាសិស្សឱ្យកាន់តែប្រសើរឡើង។ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សានេះ មាតាបិតាបានបង្ហាញការប្តេជ្ញាចិត្តរបស់ពួកគាត់ចំពោះការអប់រំកូន ចំណែកឯគ្រូបង្រៀនទទួលបានព៏ត៌មានបន្ថែមកាន់តែច្បាស់អំពីឥរិយាបថនៅផ្ទះរបស់សិស្សម្នាក់ៗ ដែលអនុញ្ញាតឱ្យគ្រូមានវិធីសាស្រ្តបង្រៀនដែលសមស្រប និងមានប្រសិទ្ធភាពជាងមុន។
Parent-teacher conferences are vital for fostering effective communication between educators and families, ultimately enhancing student learning and development. These meetings serve as an invaluable opportunity for parents to gain insights into their child's academic performance, behavior, and social interactions within the school environment. By discussing individual progress and addressing any concerns, both teachers and parents can collaboratively develop strategies to support the child's educational journey. Additionally, these conferences promote parental involvement, which is closely linked to improved student outcomes. Through active participation in these discussions, parents demonstrate their commitment to their child's education, while teachers gain a deeper understanding of each student's unique circumstances and home environment, allowing for a more tailored and effective teaching approach.
📞ចុះឈ្មោះចូលរៀន សូមទំនាក់ទំនងមកកាន់៖ 078 588 188 / 069 888 648
👉ទីតាំង៖ ស្ថិតនៅក្នុងបុរីប្រាយឡាញ អគារលេខA1-A5 តាមបណ្តោយផ្លូវព្រៃស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
📍Map: https://maps.app.goo.gl/hBQL7weC4SCfXfho8?g_st=ic
📞For more information: 078 588 188 / 069 888 648
👉New Location៖ Borey Bright Line -A5, A long street Prey Sar, Sangkat Dangkao, Khan Dangkao, Phnom Penh
📍Map: https://maps.app.goo.gl/hBQL7weC4SCfXfho8?g_st=ic