Sopanha Centre for Education

Sopanha Centre for Education Thanks for your support and constructive feedback.

ក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់ ខ្ញុំមានសេចក្តីរំភើប រីករាយឥតឧបមា និងសូមចូលរួមសម្តែងនូវការអបអរសាទរដោយស្មោះ អស់ពីដួងចិត្ត...
13/08/2026

ក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់ ខ្ញុំមានសេចក្តីរំភើប រីករាយឥតឧបមា និងសូមចូលរួមសម្តែងនូវការអបអរសាទរដោយស្មោះ អស់ពីដួងចិត្ត។

ក្នុងរយៈពេលនៃការបណ្តុះបណ្តាលកន្លងមកនេះ ខ្ញុំបានមើលឃើញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែង ភាពហ្មត់ចត់ ស្មារតីទទួលខុសត្រូវខ្ពស់ និងការតស៊ូជម្នះរាល់ការលំបាករបស់សិក្ខាកាមគ្រប់រូប ក្នុងការក្រេបជញ្ជក់នូវចំណេះដឹង វិធីសាស្ត្រ និងជំនាញគរុកោសល្យថ្មីៗ។ ជោគជ័យដ៏ត្រចះត្រចង់នៅថ្ងៃនេះ គឺពិតជាផ្លែផ្កាដ៏សមគួរបំផុត ចំពោះការលះបង់ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់សិក្ខាកាមទាំងឡាយក្នុងការអភិវឌ្ឍសមត្ថភាពខ្លួន ដើម្បីក្លាយជាអ្នកបន្តវេនដ៏រឹងមាំក្នុងវិស័យអប់រំ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការជូនដល់សិក្ខាកាមវគ្គខ្លីជំនាន់ទី១៤ នៃវិទ្យាស្ថានជាតិអប់រំ (ក្រុមទី១១ បន្ទប់១០៨)ទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងមានប្រាជ្ញាឈ្លាសវៃ។

សូមក្រេបជញ្ជក់ និងនាំយកនូវរាល់ចំណេះដឹង ជំនាញ ព្រមទាំងបទពិសោធន៍ដែលទទួលបានពីការបណ្តុះបណ្តាលនេះ ទៅអនុវត្តក្នុងបេសកកម្មការងារបង្រៀនជាក់ស្តែងឱ្យទទួលបានជោគជ័យត្រចះត្រចង់ ដើម្បីរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាអភិវឌ្ឍសង្គមជាតិយើងឱ្យកាន់តែរីកចម្រើនរុងរឿង។

សូមសិក្ខាកាម ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ដោយក្តីគោរពស្រឡាញ់ និងរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។

គា សុបញ្ញា

ក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់ ខ្ញុំមានសេចក្តីរំភើប រីករាយឥតឧបមា និងសូមចូលរួមសម្តែងនូវការអបអរសាទរដោយស្មោះ អស់ពីដួងចិត្ត...
08/08/2026

ក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់ ខ្ញុំមានសេចក្តីរំភើប រីករាយឥតឧបមា និងសូមចូលរួមសម្តែងនូវការអបអរសាទរដោយស្មោះ អស់ពីដួងចិត្ត។

ក្នុងរយៈពេលនៃការបណ្តុះបណ្តាលកន្លងមកនេះ ខ្ញុំបានមើលឃើញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែង ភាពហ្មត់ចត់ ស្មារតីទទួលខុសត្រូវខ្ពស់ និងការតស៊ូជម្នះរាល់ការលំបាករបស់សិក្ខាកាមគ្រប់រូប ក្នុងការក្រេបជញ្ជក់នូវចំណេះដឹង វិធីសាស្ត្រ និងជំនាញគរុកោសល្យថ្មីៗ។ ជោគជ័យដ៏ត្រចះត្រចង់នៅថ្ងៃនេះ គឺពិតជាផ្លែផ្កាដ៏សមគួរបំផុត ចំពោះការលះបង់ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់សិក្ខាកាមទាំងឡាយក្នុងការអភិវឌ្ឍសមត្ថភាពខ្លួន ដើម្បីក្លាយជាអ្នកបន្តវេនដ៏រឹងមាំក្នុងវិស័យអប់រំ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការជូនដល់សិក្ខាកាមវគ្គខ្លីជំនាន់ទី១៤ នៃវិទ្យាស្ថានជាតិអប់រំ (ក្រុមទី១៨ បន្ទប់២១៦)ទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងមានប្រាជ្ញាឈ្លាសវៃ។

សូមក្រេបជញ្ជក់ និងនាំយកនូវរាល់ចំណេះដឹង ជំនាញ ព្រមទាំងបទពិសោធន៍ដែលទទួលបានពីការបណ្តុះបណ្តាលនេះ ទៅអនុវត្តក្នុងបេសកកម្មការងារបង្រៀនជាក់ស្តែងឱ្យទទួលបានជោគជ័យត្រចះត្រចង់ ដើម្បីរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាអភិវឌ្ឍសង្គមជាតិយើងឱ្យកាន់តែរីកចម្រើនរុងរឿង។

សូមសិក្ខាកាម ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ដោយក្តីគោរពស្រឡាញ់ និងរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។

គា សុបញ្ញា

17/07/2026
14/07/2026

The publication will be available soon.
06/07/2026

The publication will be available soon.

05/07/2026

Bottle Cap Recycling

02/07/2026

Bottle Cap Recycling

កន្លងទៅជាងមួយឆ្នាំហើយ ដែលបានសង្ខេបខ្លី see more…
22/06/2026

កន្លងទៅជាងមួយឆ្នាំហើយ ដែលបានសង្ខេបខ្លី see more…

ថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ព្រះ​រាជ​ពិធី​បុណ្យ​ចម...
18/06/2026

ថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦

ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម (៩០-៩១) សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល
Queen Mother's Birthday

Address

Cement
Phnom Penh
120501

Opening Hours

Monday 07:00 - 22:00
Tuesday 07:00 - 22:00
Wednesday 07:00 - 22:00
Thursday 07:00 - 22:00
Friday 07:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00

Telephone

+855975757479

Alerts

Be the first to know and let us send you an email when Sopanha Centre for Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Sopanha Centre for Education:

Shortcuts

Share