09/08/2020
💁សេចក្ដីទុក្ខ កើតមក អំពីការគិតខុស, ហើយគ្រោះថ្នាក់ជាទីបំផុត, នៅត្រង់ ការមិនដឹង ថាសេចក្ដីទុក្ខ គឺ កើតមក អំពីខ្លួនឯង គិតខុស ហ្នឹងឯង ។ • កិលេសមារ ក្នុងចិត្ត បានសាងរឿងឱ្យប្រកាន់, ហើយគិតខុសថា សេចក្ដីទុក្ខ មក អំពី មានគេធ្វើឱ្យ ឬ មក អំពីរឿងនេះ រឿងនោះ... 🙏
💁មនុស្សយើង ចង់បានសេចក្ដីសុខ, តែ មិនស្គាល់
សេចក្ដីសុខតាមពិត, ស្គាល់បានត្រឹមតែការបាត់ទុក្ខ
មួយគ្រា ៗ ប៉ុណ្ណោះ ដូចលេបថ្នាំ បំបាត់ការឈឺចាប់🌷ចង់រួចចាកទុក្ខ, ប៉ុន្តែ មិនស្គាល់សេចក្ដីទុក្ខតាមពិត.
ប្រកាន់បញ្ចក្ខន្ធ ថា ជា អត្តា, ហើយ អាស្រ័យតណ្ហា
ស្វែងរកសុខក្នុងលោកនេះ 🌷យើងដឹងថាភ្លើងក្ដៅ
ក៏ មិនចាំបាច់ ប្រាថ្នាឱ្យភ្លើងត្រជាក់ដែរ, ព្រោះ ភ្លើង
មិនមែនជាយើងឡើយ, ហើយយើង ក៏ មិនបាននៅ
ក្នុងភ្លើងនោះដែរ, យ៉ាងណា ទុក្ខសច្ច ដូច្នោះឯង🌷
💁មនុស្សយើងតែងយក វត្ថុខាងក្រៅ មក វាស់សេចក្ដីសុខគ្នា, ហើយក៏ប្រណាំងប្រជែងគ្នា ដោយ វត្ថុ នោះ ៗ, ប៉ុន្តែ តាមពិត សេចក្ដីសុខ នៅនឹងចិត្ត ដែលបាន អប់រំ, រហូតដល់ បរមសុខ ឬ បរមត្ថសុខ គឺ ព្រះនិព្វន🙏ត្រូវនឹងថ្ងៃទី ១០