កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប

  • Home
  • Cambodia
  • Phnom Penh
  • កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប

កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប Prek Leap New Generation School

ពិធីចុះអនុស្សរណ:យោគយល់អន្តរជាតិ ត្រីភាគីនាថ្ងៃអង្គារ ទី១៥ ខែ កញ្ញា  ឆ្នាំ២០២៦  វិទ្យាល័យព្រែកលៀប បានចុះអនុស្សរណ:យោគយល់អន...
17/09/2026

ពិធីចុះអនុស្សរណ:យោគយល់អន្តរជាតិ ត្រីភាគី

នាថ្ងៃអង្គារ ទី១៥ ខែ កញ្ញា ឆ្នាំ២០២៦ វិទ្យាល័យព្រែកលៀប បានចុះអនុស្សរណ:យោគយល់អន្តរជាតិត្រីភាគីជាមួយសាលាChongqing Jing Shi Experimental School និង Chongqing Dongxueji Culture Comunication Co.,Ltd. នៅទីក្រុងឆុងឈីង ប្រទេសចិន។

កិច្ចសហប្រតិបត្តិការនេះផ្ដោតទៅលើគោលបំណងចំនួន៥ជាចម្បង៖
១.ពង្រឹងលើការផ្លាស់ប្ដូរ និងការចែករំលែកលើទស្សនវិជ្ជាអប់រំ វិធីសាស្ត្របង្រៀន និងការរៀបចំកម្មវិធីសិក្សា និងការអភិវឌ្ឍវិស័យអប់រំរបស់សាលា។
២.ការបណ្ដុះបណ្ដាលជំនាញទំនាក់ទំនង វប្បធម៌ និងទស្សនវិស័យអន្តរជាតិទៅវិញទៅមក។
៣.អនុវត្តកម្មវិធីអប់រំរួមគ្នា និងស្រាវជ្រាវប្រតិបត្តិ ដើម្បីស្វែងយល់ពីបញ្ហាអប់រំ ដើម្បីលើកកម្ពស់គុណភាពអប់រំរបស់សាលាទាំងសងខាង។
៤.សម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកធនធានអប់រំ ការបណ្ដុះបណ្ដាលគ្រូបង្រៀន និងការអនុវត្តបច្ចេកវិទ្យាអប់រំ ក្នុងការជំរុញគុណភាពវិស័យអប់រំ។
៥.ការធ្វើសមាហរណកម្មធនធានអប់រំអន្តរជាតិ ការគ្រប់គ្រងគម្រោង និងការជ្រើសរើសសិស្សទៅសិក្សានៅអន្តរជាតិ ដោយផ្ដល់ការសម្របសម្រួល គាំទ្រ និងសេវាកម្មរវាងគ្នាទៅវិញទៅមក។

#កម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប

សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសគ្រូបងៀនចូលបម្រើការងារនៅវិទ្យាល័យព្រែកលៀប កម្មវិធីសាលារៀនជំនាន់ថ្មី លើមុខវិជ្ជា គណិតវិទ្...
13/09/2026

សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសគ្រូបងៀនចូលបម្រើការងារនៅវិទ្យាល័យព្រែកលៀប កម្មវិធីសាលារៀនជំនាន់ថ្មី លើមុខវិជ្ជា គណិតវិទ្យា ភាសាខ្មែរ ព័ត៌មានវិទ្យា ភាសាអង់គ្លេស ភាសាបារាំង ផែនដីវិទ្យា និងសេដ្ឋកិច្ច សម្រាប់ឆ្នាំសិក្សាថ្មី២០២៦-២០២៧។ ហេតុដូចនេះ បេក្ខជនដែលមានបំណងចង់ចូលរួមក្នុងកម្មវិធីនេះអាចទាញយកពាក្យ និងដាក់ពាក្យតាម Email សាលារៀន តាមរយៈQR code និងចូលលីងខាងក្រោមក្នុងសេចក្ដីជូនដំណឹងភ្ជាប់ជូន។

# តេលេក្រាមសម្រាប់ព័ត៌មានបន្ថែម៖ https://t.me/+iKZWzctq31oxZThl

# លីងសម្រាប់ទាញពាក្យចុះឈ្មោះ៖ https://drive.google.com/drive/folders/1cBPbDuIADhbmpe1h6pC7moZHrSwKvifC

# ឆាណែលតេលេក្រាមសាលារៀន៖ https://t.me/+ypZp2LcyTH40YmU1

# page: កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប https://www.facebook.com/share/1AZsWHtdQd/

អាស័យដ្ឋាន៖ ផ្លូវជាតិលេខ6 ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
Location : https://g.co/kgs/iPa5hYB
Email: [email protected]

សូមអរគុណ!!

12/09/2026
គណៈនាយក គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យព្រែកលៀប សូមថ្លែងអំណរគុណ សប្បុរសជន ...
11/09/2026

គណៈនាយក គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យព្រែកលៀប សូមថ្លែងអំណរគុណ សប្បុរសជន ដែលបានជួយឧបត្ថម្ភថវិកា ក្នុងការទិញកៅអីដើម្បីរៀបចំបន្ទប់សិក្សាសម្រាប់ឆ្នាំសិក្សាថ្មី២០២៦-២០២៧។
យើងខ្ញុំសូមប្រសិទ្ធិពរជ័យ សិរីសួស្តី បវរមហាប្រសើរ សិរីមង្គល បានដល់ក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
#កម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប

គណៈនាយក គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យព្រែកលៀប សូមថ្លែងអំណរគុណ លោកស្រីបណ្...
10/09/2026

គណៈនាយក គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យព្រែកលៀប សូមថ្លែងអំណរគុណ លោកស្រីបណ្ឌិត ពុត និស្ស័យ ប្រធាននាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមគ្រួសារដែលបានជួយឧបត្ថម្ភថវិកាចំនួន ១៣៥ដុល្លាអាមេរិក ក្នុងការទិញកៅអីដើម្បីរៀបចំបន្ទប់សិក្សាសម្រាប់ឆ្នាំសិក្សាថ្មី២០២៦-២០២៧។
យើងខ្ញុំសូមប្រសិទ្ធិពរជ័យ សិរីសួស្តី បវរមហាប្រសើរ សិរីមង្គល បានដល់ក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
#កម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប

គណៈនាយក គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យព្រែកលៀប សូមថ្លែងអំណរគុណ លោកស្រី ជុ...
10/09/2026

គណៈនាយក គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យព្រែកលៀប សូមថ្លែងអំណរគុណ លោកស្រី ជុំ សេខខេង ព្រមទាំងក្រុមគ្រួសារដែលបានជួយឧបត្ថម្ភថវិកាចំនួន ២៧២ ០០០ រៀល ក្នុងការទិញកៅអីដើម្បីរៀបចំបន្ទប់សិក្សាសម្រាប់ឆ្នាំសិក្សាថ្មី២០២៦-២០២៧។
យើងខ្ញុំសូមប្រសិទ្ធិពរជ័យ សិរីសួស្តី បវរមហាប្រសើរ សិរីមង្គល បានដល់ក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
#កម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប

10/09/2026

ជំនួបមាតា​ បិតា​ អាណាព្យាបាលសិស្ស​ និងសិស្សានុសិស្ស
ស្ដីពី៖ការតម្រង់ទិសសម្រាប់ឆ្នាំសិក្សាថ្មី២០២៦-២០២៧

នៅថ្ងៃព្រហស្បតិ៍ ទី១០​ ខែកញ្ញា​ ឆ្នាំ២០២៦​ វិទ្យាល័យព្រែកលៀប កម្មវិធីសាលារៀនជំនាន់ថ្មី បានបង្កេីតកម្មវិធី​ជំនួប មាតា​ បិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សថ្មី កម្រិតថ្នាក់ទី៨​ ទី៩​ ទី១០​ ទី១១​ និងថ្នាក់ទី១២​ (ថ្មី)​ ដែលបានប្រឡងជាប់ចូលរៀនក្នុងឆ្នាំសិក្សាថ្មី ដេីម្បីតម្រង់ទិស និងផ្តល់ព័ត៌មាន ស្តីពីការចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

ទីកន្លែង៖ សាលប្រជុំសាលារៀនជំនាន់ថ្មី


#កម្មវិធីសាលារៀនជំនាន់ថ្មី

ការតម្រង់ទិសសិស្សថ្នាក់ទី៨​ ទី៩​ ទី១០​ ទី១១​ និងថ្នាក់ទី១២​ (ថ្មី)​ប្រឡងជាប់ចូលរៀនក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័...
10/09/2026

ការតម្រង់ទិសសិស្សថ្នាក់ទី៨​ ទី៩​ ទី១០​ ទី១១​ និងថ្នាក់ទី១២​ (ថ្មី)​ប្រឡងជាប់ចូលរៀនក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប សម្រាប់ឆ្នាំសិក្សា២០២៦~២០២៧

នាថ្ងៃទី១០​ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាល័យព្រែកលៀប កម្មវិធីសាលារៀនជំនាន់ថ្មី បានរៀបចំការតម្រង់ទិសសិស្សថ្នាក់ទី៨​ ថ្នាក់ទី៩​ ថ្នាក់ទី១០​ ថ្នាក់ទី១១​ និងថ្នាក់ទី១២​ (ថ្មី)​ ប្រឡងជាប់ចូលរៀនក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប សម្រាប់ឆ្នាំសិក្សា២០២៦~២០២៧ ដោយមានការចូលរួមពីគណៈនាយក គណៈកម្មការគ្រប់គ្រងសាលារៀន មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សថ្មី ដែលបានប្រឡងជាប់ចូលរៀនថ្នាក់ទី៧។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីតម្រង់ទិសដល់ប្អូនៗសិស្សានុសិស្ស និងមាតាបិតាស្តីពី៖
-ការផ្សព្វផ្សាយពីបទបញ្ជាផ្ទៃក្នុង និងគោលការវិន័យរបស់សាលារៀន
-កិច្ចសន្យា និងការចូលរួមគាំទ្ររបស់មាតា អ្នកអាណាព្យាបាល
-និងការផ្តល់ព័ត៌មាន ស្តីពីការចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

#កម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប

គណៈនាយក គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យព្រែកលៀប សូមថ្លែងអំណរគុណ សប្បុរសជន ...
09/09/2026

គណៈនាយក គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យព្រែកលៀប សូមថ្លែងអំណរគុណ សប្បុរសជន ឃុន ភារម្យ ព្រមទាំងក្រុមគ្រួសារដែលបានជួយឧបត្ថម្ភថវិកាចំនួន ៦០ ០០០ រៀល ក្នុងការទិញកៅអីដើម្បីរៀបចំបន្ទប់សិក្សាសម្រាប់ឆ្នាំសិក្សាថ្មី២០២៦-២០២៧។
យើងខ្ញុំសូមប្រសិទ្ធិពរជ័យ សិរីសួស្តី បវរមហាប្រសើរ សិរីមង្គល បានដល់ក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
#កម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប

Address

National Road 6A, Sangat Prek Leap, Khan Chroy Chongva
Phnom Penh
121002

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 11:00

Telephone

+85589322400

Alerts

Be the first to know and let us send you an email when កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប:

Shortcuts

Share

Category