កំណាព្យ Kay Kimheng

កំណាព្យ Kay Kimheng អ្នកចេះប្រឹងរៀនព្រោះខ្លាចខ្លៅ អ្នកប្រាជ្ញប្រឹងដៅព្រោះខ្លាចភ្លេច

មិនឆ្អែតដូចសមុទ្ទស្រលាញ់ក៉ំឲ្យអស់ បើអត់សោះក៏មិនបានទុកចិត្តក៉ំទុកប្រាណ ប្រយ័ត្នខានខកខូចការ ។ឃើញមុខទុកជាស្គាល់ ក៉ំទាន់ពាល់...
19/05/2025

មិនឆ្អែតដូចសមុទ្ទ

ស្រលាញ់ក៉ំឲ្យអស់ បើអត់សោះក៏មិនបាន
ទុកចិត្តក៉ំទុកប្រាណ ប្រយ័ត្នខានខកខូចការ ។

ឃើញមុខទុកជាស្គាល់ ក៉ំទាន់ពាល់ហ៊ានស្នេហា
ចួបជាក់ជាងគេថា សឹមតវ៉ាតាមចិត្តចង់ ។

ខ្លួនព្រានត្រេកត្រអាល ចិត្តស្រើបស្រាលកើតចំណង់
ឃើញស្រីតែងខ្លួនខ្ញង់ ឥតអៀនអង្គខ្មាសគេឯង ។

រត់ទៅស្ទុះចាន់ឱប ហើយក្រសោបលែងខ្លាចក្រែង
ថើបថែលេងប្រលែង ខ្លួនក្ដៅហែងដួចគេដុត ។

លុយកាក់វានឹងអស់ កាយគង់ខ្សោះរលត់ផុត
មិនឆ្អែតដូចសមុទ្ទ គង់ស្រយុតស្រយង់កាយ ៕

បទព្រហ្មគីតិ
កាយ គឹមហេង
១៩ ឧសភា ២០២៥

ថ្ងៃនេះលើកកែវទឹកថ្ងៃនេះលើកកែវទឹក ផឹកមួយក្អឹកជំនួសស្រាអបអរថ្ងៃរៀបការ កត់ចាំចារតទៅមុខ ។ជីវិតប្រពន្ធប្ដី ថ្នមសម្ដីទើបបានសុខ...
11/05/2025

ថ្ងៃនេះលើកកែវទឹក

ថ្ងៃនេះលើកកែវទឹក ផឹកមួយក្អឹកជំនួសស្រា
អបអរថ្ងៃរៀបការ កត់ចាំចារតទៅមុខ ។

ជីវិតប្រពន្ធប្ដី ថ្នមសម្ដីទើបបានសុខ
ក៉ំជឿរឿងចាក់រុក បើមានទុក្ខយើងអ្នកដោះ ។

ភ្លើងក្រៅនាំឲ្យក្ដៅ ចិត្តប្រដៅក៉ំឡេះឡោះ
រឿងនាំសោះកក្រោះ បិទឲ្យអស់ក៉ំចង់ដឹង ។

ភ្លើងក្នុងត្រូវចេះលាក់ ហើយជឿជាក់យើងត្រូវប្រឹង
បើខ្លួនមិនរឹងប៉ឹង គ្មានលំនឹងតទៅបាន ។

ពាក្យចាស់លោកតែងពោល ជាព៉ំនោលស្ដាប់ក៉ំខាន
ប្រុសស្រីកូនគ្រប់ប្រាណ ទាំងប៉ុន្មានចេះរិះគិត ៕

លោកតែងតែប្រដៅ ខ្លាចកូនខ្លៅផ្ដល់គំនិត
រស់រានមានជីវិត ញាតិឆ្ងាយជិតដូចបងប្អូន ។

ប្រពន្ធគោរពប្ដី មានសិរីមិនសាបសូន្យ
ដូចបងស្រលាញ់អូន កើតជាកូនតដល់ចៅ ៕

បទព្រហ្មគីតិ
កាយ គឹមហេង
១១ ឧសភា ២០២៥

គង់ក្លាយជាសពយើងគង់គេកប់ គង់ក្លាយជាសពថ្ងៃមួយដូចគ្នា ជីវិតខ្លីណាស់រស់ឲ្យសមជា រឿងណានាំពៀរចៀសចេញឲ្យឆ្ងាយ ។យើងគង់គេដុត រលាយសូ...
30/03/2025

គង់ក្លាយជាសព

យើងគង់គេកប់ គង់ក្លាយជាសព
ថ្ងៃមួយដូចគ្នា ជីវិតខ្លីណាស់
រស់ឲ្យសមជា រឿងណានាំពៀរ
ចៀសចេញឲ្យឆ្ងាយ ។

យើងគង់គេដុត រលាយសូន្យផុត
បាត់បង់រូបកាយ ទ្រព្យធនធ្លាប់មាន
ទង្វើទាំងឡាយ សាច់ញាតិជិតឆ្ងាយ
ចាកចេញលែងនៅ ។

ចិត្តក៉ំឃ្លេងឃ្លោង ស្រវាតោងឈោង
រឿងណាមិនត្រូវ អ្នកលួចព្រំដី
ពេលចែកឋានទៅ ធ្ងន់ខ្លួនធ្លាក់ជ្រៅ
នរកផ្ដាសា ។

រឿងគួរខ្វាយខ្វល់ ឈ្មោះនៅបន្សល់
តើរបៀបណា ជាជនអប្រិយ
ឬមានមេត្តា រស់ដោយសុខា
ឬដោយភ័យខ្លាច ។

បើជនស្លូតត្រង់ មិនហត់តម្រង់
ដូចជនកោងកាច មិនខ្វល់លោភលន់
រែកពុនអំណាច រស់ដោយមានប្រាជ្ញ
រុងរឿងឧត្តម ។

ឈ្មោះជាជនពាល គេចាំតែដៀល
ងើបមុខលែងសម ស្លាប់ហើយរឹតស្អុយ
ព្រោះកេងបន្លំ គេមើលមុខចំ
លែងហ៊ានងើយរក ៕

បទកាកគតិ
កាយ គឹមហេង
២៧ មីនា ២០២៥

សល់តែរូបថត «វគ្គ៥ ចប់»21. ចូលក្នុងសង្គម គង់មានថ្ងៃយំគង់មានថ្ងៃសើច បើឃើញគេខុសក៉ំរុញឲ្យខ្លោច បង្ហិនឲ្យខើចនាំឲ្យគេឈឺ ។22. ស...
16/02/2025

សល់តែរូបថត «វគ្គ៥ ចប់»

21. ចូលក្នុងសង្គម គង់មានថ្ងៃយំ
គង់មានថ្ងៃសើច បើឃើញគេខុស
ក៉ំរុញឲ្យខ្លោច បង្ហិនឲ្យខើច
នាំឲ្យគេឈឺ ។

22. សាងភាពលោភលន់ ដោយចិត្តទោរទន់
កើតជាជំងឺ អារម្មណ៍លែងស្វាង
ដោយភាពហាហ៊ឺ ហាមស្ដាប់លែងឮ
លែងចង់ខ្វល់ខ្វាយ ។

23. ចិត្តជាប់អន្ទាក់ អំណាចជាធ្នាក់
ធ្វើឲ្យសប្បាយ ចង់បានធ្វើធំ
មិនខ្វះលុយចាយ បិទបាំងឈូសឆាយ
សាងគ្រឹះមាំមួន ។

24. សង្គមឥឡូវ និយាយមិនត្រូវ
នាំទុក្ខដាក់ខ្លួន បើប៉ះអ្នកកាច
ស៊ូរកផ្លូវពួន ក្រែងតាមគ៉ំកួន
កើតរឿងថ្លោះធ្លោយ ។

25. ប្រឹងលោភដល់ណា ជីវិតដូចផ្កា
គង់តែរុះរោយ សល់តែរូបថត
គ្មានសល់អ្វីឡើយ កម្មអ្នកសាងហើយ
តដល់កូនចៅ ៕

បទកាកគតិ
កាយ គឹមហេង
០១ មករា ២០២៥

15/02/2025

សល់តែរូបថត «វគ្គ៤»

16. អ្នកលក់ចង់មាន អ្នកជក់ស្រែកឃ្លាន
បោកប្រាស់គ្នាឯង បារីទំនើប
បឺតហុយចេញផ្សែង ទិញមកសម្ញែង
មានគ្រប់រសក្លិន ។

17. ឱម្ដាយអ្នកក្រ យំឡើងស្អកក
ព្រោះកូនបង្ហិន សាកជក់កញ្ឆា
យូរទៅក៏ប៉ិន ល្បែងចេះឆ្អៅឆ្អិន
ចិត្តជាប់ធ្លាប់ញៀន ។

18. សាកអ្វីក៏បាន តែក៉ំយកប្រាណ
ទៅសាកអាភៀន រឿងល្បែងស៊ីសង
ចេះកាន់តែហ៊ាន ចុងក្រោយគឺគ្មាន
នៅសល់អ្វីសោះ ។

19. ចេះឲ្យមានបទ រៀនឲ្យប្រាកដ
ក៉ំចេះឡេះឡោះ បើរៀនលំៗ
គង់ស្ដាយស្រណោះ ដូចទឹកហូរច្រោះ
បង់ខាតឥតការ ។

20. អ្នកខ្លះរៀនចេះ ពូកែប្រើលេស
យកមកដោះសា គួរស្ដាយវេលា
រៀននៅសាលា ទន្ទិញចាំចារ
មិនបង់ហិនហោច ។

បទកាកគតិ
កាយ គឹមហេង
០១ មករា ២០២៥

ប្រឹងលោភទៅណាមិនស្ដាយកេរ្តិ៍ឈ្មោះ  ទោះបីខំរស់គ្មានន័យតម្លៃ ប្រឹងលោភទៅណាដីស្ទឹងបឹងព្រៃ ទោះយូរខែថ្ងៃគង់បាត់ទៅវិញ ។អាណិតមនុស...
12/02/2025

ប្រឹងលោភទៅណា

មិនស្ដាយកេរ្តិ៍ឈ្មោះ ទោះបីខំរស់
គ្មានន័យតម្លៃ ប្រឹងលោភទៅណា
ដីស្ទឹងបឹងព្រៃ ទោះយូរខែថ្ងៃ
គង់បាត់ទៅវិញ ។

អាណិតមនុស្សលោក មានចិត្តស្មោកគ្រោក
គិតតែចំណេញ លក់កិត្តិយស
ដើម្បីបំពេញ តណ្ហាប្រដេញ
តាមចាប់សប្បាយ ។

មិនយូរមិនឆាប់ គង់តែនឹងស្លាប់
ចោលទ្រព្យទាំងឡាយ គួរបន្សល់ឈ្មោះ
ក៉ំឲ្យគេណាយ ឮហើយគេស្ដាយ
ស្រណោះដល់ខ្លួន ៕

បទកាកគតិ
កាយ គឹមហេង
១២ កុម្ភៈ ២០២៥

ធ្លាប់តែសាហាវតោធ្លាប់តែកាច ពេលអស់អំណាចសំងំលាក់ខ្លួន ធ្លាប់តែសាហាវបែរជារត់ពួន ខ្លាចការគ៉ំកួនគេចរកក្ដីសុខ ។ចង្កូមក៏បាក់  គ...
07/02/2025

ធ្លាប់តែសាហាវ

តោធ្លាប់តែកាច ពេលអស់អំណាច
សំងំលាក់ខ្លួន ធ្លាប់តែសាហាវ
បែរជារត់ពួន ខ្លាចការគ៉ំកួន
គេចរកក្ដីសុខ ។

ចង្កូមក៏បាក់ គេលែងជឿជាក់
រស់មិនស្រណុក ធ្លាប់តែសាហាវ
ខាំហែកស៊ីចុក ពេលនេះសំកុក
ក្នុងទ្រុងងងឹត ។

តោធ្លាប់តែខ្លាំង ពេលខ្សោយកម្លាំង
គេរោមជំរិត ធ្លាប់តែសាហាវ
ពេលខ្សោយគំនិត អ្នកធ្លាប់តែស្និទ្ធ
ក៏បាត់បង់អស់ ៕

បទកាកគតិ
កាយ គឹមហេង
២៦ មករា ២០២៥

សៀវភៅគុណធម៌ជីវិតកំណាព្យ «សល់តែរូបថត» វគ្គ៣11. ស្រីក៉ំស្លៀកខើច នាំប្រុសព្រានសើចមាត់មិនសំចៃ ឃើញហើយលែបខាយប៉ះជើងប៉ះដៃ ទាំងកណ...
25/01/2025

សៀវភៅគុណធម៌ជីវិត
កំណាព្យ «សល់តែរូបថត» វគ្គ៣

11. ស្រីក៉ំស្លៀកខើច នាំប្រុសព្រានសើច
មាត់មិនសំចៃ ឃើញហើយលែបខាយ
ប៉ះជើងប៉ះដៃ ទាំងកណ្ដាលថ្ងៃ
ដេញញ៉ែពេញផ្លូវ ។

12. ឯយុវជន ក៉ំភ្លាត់ជោរជន់
យកខុសជាត្រូវ វក់ល្បែងស្រីស្រា
នាំល្ងឹតល្ងង់ខ្លៅ ផុងខ្លួនធ្លាក់ជ្រៅ
បកក្រោយលែងរួច ។

13. យុវប្រុសស្រី ធំរូបដឹងក្ដី
ក៉ំលាក់កំណួច ស្មោះត្រង់ជឿជាក់
ក៉ំលបលាក់លួច ទោះទ្រព្យស្ដើងស្ដួច
ក៏រាប់គ្នាទៅ ។

14. សង្គមបងតូច អ្នកកាចខិលខូច
គង់តែមិននៅ ទោះតាមជនបទ
ស្រុកស្រែព្រៃជ្រៅ ក៏គង់អស់ផ្លូវ
ដើរមិនខានទេ ។

15. សង្គមបងធំ ឮល្បីរងំ
ខ្ទរដល់ស្រុកគេ អាភៀនកញ្ឆា
ជំរិតហូរហែ នៅកៀកក្បែរៗ
គ្រប់ទីកន្លែង ។

បទកាកគតិ
កាយ គឹមហេង
២៥ មករា ២០២៥

សៀវភៅគុណធម៌ជីវិតកំណាព្យ «សល់តែរូបថត» វគ្គ២6. មើលឲ្យសព្វគ្រប់ ចូរក៉ំសេពគប់ក៉ំយកធ្វើក្លើ ជនអួតក្អេងក្អាងមិនច្បាស់ដំណើរ រាក...
18/01/2025

សៀវភៅគុណធម៌ជីវិត
កំណាព្យ «សល់តែរូបថត» វគ្គ២

6. មើលឲ្យសព្វគ្រប់ ចូរក៉ំសេពគប់
ក៉ំយកធ្វើក្លើ ជនអួតក្អេងក្អាង
មិនច្បាស់ដំណើរ រាក់ទាក់សើៗ
មិនបាច់ជាប់លាប់ ។

7. បើកបរបញ្ច្រាស ប្រុសស្រីក្មេងចាស់
ខ្លាចយូរទៅធ្លាប់ ច្បាប់គេមានស្រាប់
ប្រកាន់ឲ្យខ្ជាប់ គោរពឲ្យជាប់
ហើយក៉ំមានះ ។

8. បើកបរតាមក្រឹត្យ ច្បាប់បានកម្រិត
ទើបផ្លូវមិនស្ទះ ក៉ំខំប្រឹងជែង
ដើម្បីតែឈ្នះ ប៉ះពារបុករះ
ខាតបង់រាងខ្លួន ។

9. នាងអើយនាងស្រី បើជក់បារី
បាត់ឫកសមសួន បបូរមាត់ខ្មៅ
ប្រឹងលាបក្រមួន ទោះប្រឹងថែថួន
កែកុនលែងបាន ។

10. ស្រីស្លៀកសំយេះ ចេញខ្សែចង្កេះ
គេឃើញទាំងប្រាណ លាក់បាំងកេរខ្មាស
មានទាំងប៉ុន្មាន សន្សំសុខសាន្ត
មានឈ្មោះថ្លាថ្លៃ ។

បទកាកគតិ
កាយ គឹមហេង
១៨ មករា ២០២៥

ស្លាប់បាត់ម្ដងបី!ជីវិតមានបួន ភ្ញាក់ឡើងដឹងខ្លួនស្លាប់បាត់ម្ដងបី កូនសម្លាញ់ម្ដាយព្រមទាំងលោកប្ដី តើឲ្យរូបស្រីទ្រាំរស់ម្ដេចប...
15/01/2025

ស្លាប់បាត់ម្ដងបី!

ជីវិតមានបួន ភ្ញាក់ឡើងដឹងខ្លួន
ស្លាប់បាត់ម្ដងបី កូនសម្លាញ់ម្ដាយ
ព្រមទាំងលោកប្ដី តើឲ្យរូបស្រី
ទ្រាំរស់ម្ដេចបាន ។

ម្ដាយយំស្រណោះ ទន់ខ្លួនឡើងខ្សោះ
ដូចបាត់ទាំងប្រាណ ចិត្តនិងរូបកាយ
មានទាំងប៉ុន្មាន លែងស្គាល់សុខសាន្ត
ពីនេះទៅហើយ ។

ឃាតករសុរា ផឹកហើយហានក្លា
មិនខ្លាចអ្វីឡើយ ក៉ំថាម៉ូតូ
ទ្រូងថ្នល់ក៏ដោយ បុកគ្មានទុកឲ្យ
នៅសល់ទំនេរ ។

ឃាតករនៅរស់ ឯជនរងគ្រោះ
ស្លាប់បាត់ទទេ សល់តែរូបថត
កូនម្ដាយទាំងទ្វេ ឱប្ដីម្ចាស់ស្នហ៍
អូននៅកំព្រា ។

មួយពព្រិចភ្នែក សំឡេងយំយែក
ទៅដោយមិនលា សពដេកតាមផ្លូវ
សឹងគ្រប់វេលា តើជាកម្មពៀរ
ឬជាវាសនា ? ៕

បទកាកគតិ
កាយ គឹមហេង
១៥ មករា ២០២៥

សៀវភៅគុណធម៌ជីវិតកំណាព្យ « សល់តែរូបថត » - វគ្គ១០១ មករា ២០២៥1. ជីវិតគឺខ្លី ត្រូវរៀបសម្ដី ពីនេះតទៅ អណ្ដាតគ្រលាស់ឲ្យបានត្រឹម...
10/01/2025

សៀវភៅគុណធម៌ជីវិត
កំណាព្យ « សល់តែរូបថត » - វគ្គ១
០១ មករា ២០២៥

1. ជីវិតគឺខ្លី ត្រូវរៀបសម្ដី
ពីនេះតទៅ អណ្ដាតគ្រលាស់
ឲ្យបានត្រឹមត្រូវ ខ្លាចរឿងអាស្រូវ
កើតលើខ្លួនឯង ។

2. រឿងណាមិនគួរ គប្បីក៉ំសួរ
ត្រូវចេះខ្លាចក្រែង រឿងខ្លះសួរហើយ
បែកដូចអំបែង មិត្តក្លាយជាផ្សែង
លែងមូលជួបជិត ។

3. រកពេលជួបជ៉ំ ព្រោកប្រាជ្ញជំន៉ំ
មិត្តភក្តិស្នាលស្និទ្ធ បង្កើនមិត្តភាព
នៅរស់ជ៉ំជិត នោះទើបជីវិត
យើងរស់មានន័យ ។

4. ក៉ំគេចសាលា ខិតខំសិក្សា
ទាំងក្មួយប្រុសស្រី អាណិតឪម៉ែ
រកព្រឹកយប់ថ្ងៃ គាត់ខំសំចៃ
ដើម្បីតែកូន ។

5. គោរពឲ្យជាប់ ក្លាយជាទម្លាប់
ល្អមិនសាបសូន្យ ដឹងគុណម៉ែឪ
រួមទាំងបងប្អូន ជីតាជីដូន
ទើបញាតិសរសើរ ។

ជីវិតត្រូវការការតុបតែងដោយ ចំណេះវិជ្ជា គ្រឿងអលង្ការ ផ្នត់គំនិតប្រកបដោយគុណធម៌។រីករាយថ្ងៃអាទិត្យ ១៥ ធ្នូ ២០២៤កាយ គឹមហេង
15/12/2024

ជីវិតត្រូវការការតុបតែងដោយ ចំណេះវិជ្ជា គ្រឿងអលង្ការ ផ្នត់គំនិតប្រកបដោយគុណធម៌។

រីករាយថ្ងៃអាទិត្យ ១៥ ធ្នូ ២០២៤
កាយ គឹមហេង

Address

62
Phnom Penh

Telephone

+85570606065

Website

Alerts

Be the first to know and let us send you an email when កំណាព្យ Kay Kimheng posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to កំណាព្យ Kay Kimheng:

Shortcuts

Share

Category