Sereyboth Clinic - សិរីបុត្រ គ្លីនីក

Sereyboth Clinic - សិរីបុត្រ គ្លីនីក

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sereyboth Clinic - សិរីបុត្រ គ្លីនីក, Street Samdach Chea Sim Street (1928), Kouk Khleang Commune, Sen Sok Districts, Phnom Penh Capital, Phnom Penh.

សិរីបុត្រ ពិគ្រោះ ពិនិត្យ ព្យាបាលជំងឺ
​ ឆ្លុះអេកូសាស្ត្រ ជំងឺទឹកនោមផ្អែម លើសឈាម ពិគ្រោះជំងឺទូទៅសម្ភព រោគស្រ្តី កុមារ វិភាគឈាម ចាក់វ៉ាក់សាំ​ង
វេជ្ជ.យូ ផាណា ទូរសព្ទ 098 478 948 / 012 400 198
វេជ្ជ.អ៊ឹង បញ្ញារិទ្ធ ទូរសព្ទ 098 9999 62 / 099 2222 01 EDUCATIONAL
*1995 - 2007 : Completed Lycée Preh Sihaknouk High School Kampong Cham
*2007 - 2008 : Completed Foundation Year Course at Internat

23/02/2026

🫶🏽 𝒂𝒇𝒕𝒆 𝑳𝒊𝒇𝒆 𝒃𝒆𝒈𝒊𝒏𝒔 🫶🏽

Photos from មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ's post 07/06/2025
01/08/2024

" 𝑳𝒊𝒇𝒆 𝒃𝒆𝒈𝒊𝒏𝒔 𝒂𝒇𝒕𝒆𝒓 ….. "

Photos from Sereyboth Clinic - សិរីបុត្រ គ្លីនីក's post 20/11/2023

អបអរ​សាទរ​ ទិវាជំងឺទឹកនោមផ្អែមពិភពលោក/World Diabetes Day ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់​​ ឯកឧត្ដម​សាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ ក្រោមប្រធានបទ​ “ការទទួលបាននូវការថែរទាំជំងឺទឹកនោមផ្អែម/Access to Diabetes Care”

ឯកឧត្ដម​ប្រធាន​ស្ថាប័ន​ បានផ្តល់​អនុសាសន៍​ និងផ្តោតសំខាន់ទៅលេីកិច្ចការជាច្រេីន​ដូចជា៖

១.​ ខិតខំ​ធ្វេី​យ៉ាង​ណា​ ត្រូវ​ផ្ដល់​សេវា​ បំរើ​សេវា​ បង្ខិត​សេវា​ ឱ្យ​ដល់ថ្នាក់​មូលដ្ឋាន​ ខេត្ត​/ក្រុង​ ស្រុក​/ខណ្ឌ​ ភូមិ​/ឃុំ​ តាមរយៈ​ វិស័យ​សុខាភិបាល​ ឱ្យ​ស្រប​ជាមួយ​ គោលនយោបាយ​ អាណត្តិ​ទី​៧​ ដោយផ្តោត​អតិភាព​ មណ្ឌលសុខភាព​ មន្ទីរពេទ្យ​ និង​គាំទ្រ​ដោយអង្គការ​ដៃគូ​។

២.​ យេីងទាំងអស់គ្នា​ត្រូវ​ ចូល​រួម​ទប់ស្កាត់​ កាត់​បន្ថយ​ ជំងឺ​ទឹកនោមផ្អែម​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យ​ស្ថិត​នៅក្នុង​កម្រិត​ទាបបំផុត​ ដែលអាចធ្វេីទៅបាន។

៣.​ ឱ្យ​ចេះ​ស្រឡាញ់​
- ឱ្យ​ស្រឡាញ់​ “ជញ្ជឹង​“ មានន័យ​ថា​ រក្សា​ទំងន់​កុំឱ្យ​លេីស
​ - ឱ្យ​ស្រឡាញ់​ “កីឡា​“ មានន័យ​ថា​ ឧស្សាហ៍​ធ្វេីចលនា​រាងកាយ
​ - ឱ្យ​ស្រឡាញ់​ “ហូបចុក”​ មានន័យ​ថា​ ជៀសវាង​ អាហារ​ ភេសជ្ជៈ​ ដែល​បណ្ដាល​ឱ្យ​ ជាតិ​ស្ករច្រេីន ជាពិសេស​កុមារ​ៗ
​ - ឱ្យ​ស្រឡាញ់​ “ធ្វេី​តេស្ត​ឈាម”​ មានន័យ​ថា​ ចូលរួម​ ក្នុង​ការ​ថែទាំ​ សុខភាព​ដោយ​ទៅពិនិត្យ​សុខភាព​ ដេីម្បី​ធ្វេី​តេស្ត​ឈាម
★ ★

15/11/2023

អ្នកជំងឺទឹកនោមផ្អែមត្រូវការកម្លាំងចិត្ត ការយកចិត្តទុកដាក់ពីគ្រួសារ និងតាមដានជាប្រចាំជាមួយគ្រូពេទ្យ
#ទិវាជំងឺទឹកនោមផ្អែមពិភពលោក

14/11/2023

#អបអរសាទរទិវាជំងឺទឹកនោមផ្អែមពិភពលោក១៤វិច្ឆិកា២០២៣
#ស្វែងយល់អំពីជំងឺទឹកនោមផ្អែម
#អ្វីទៅគឺជាជំងឺទឹកនោមផ្អែម? ជំងឺទឹកនោមផ្អែម គឺសំដៅទៅលើជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ជាងប្រក្រតី ដែលបណ្តាលមកពីសរីរាង្គពុំអាចនាំស្ករក្នុងឈាមដែលបានមកពីអាហារ យកទៅប្រើប្រាស់ជាថាមពលបានតាមធម្មតា ប៉ុន្តែការដែលរាងកាយអាចនាំយកស្ករគ្លុយកូសទៅប្រើជាថាមពលបាន វាចាំបាច់ត្រូវពឹងលើអ័រម៉ូនលំពែ ផលិត អាំស៊ុយលីនដើម្បីទាញយកជាតិស្ករគ្លុយកូសពីសរសៃឈាមចូលទៅក្នុងជាលិការរបស់សរីរាង្គផ្សេងៗ ក៍ប៉ុន្តែប្រសិនបើសរីរាង្គលំពែងមិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ ឬ មិនអាចផលិតបានតែម្តង ឬផលិតបានតែអាំងស៊ុយលីននោះមិនមានប្រសិទ្ធភាព ជាហេតុធ្វើឲ្យស្ករមិនអាចជ្រាបចូលទៅក្នុងជាលិកាសរីរាង្គបាន ធ្វើឲ្យស្ករក្នុងឈាមនៅសេសសល់ក្នុងឈាមច្រើន នៅពេលដែលមរិមាណជាតិស្ករក្នុងសរសៃឈាមមានកម្រិតឡើងខ្ពស់ តម្រងនោមនឹងព្យាយាមទាញយកស្ករឲ្យត្រឡប់ទៅកាន់សរសៃឈាមវិញ ក៏ប៉ុន្តែប្រសិនបើកម្រិតជាតិស្ករឡើងខ្ពស់ខ្លាំង រហូតដល់តម្រងនោមពុំអាចទាញជាតិស្ករឲ្យត្រឡប់មកវិញបានជាហេតុធ្វើឲ្យតម្រងនោមនឹងច្រោះជាតិស្ករចេញមកជាមួយទឹកនោម ធ្វើឲ្យមានស្ករក្នុងទឹកនោម ដែលគេហៅថា ” ជំងឺទឹកនោមផ្អែម”។ (តម្រងនោមនឹងមិនច្រោះជាតិស្ករចេញមកតាមទឹកនោមទេ ក្នុងករណីកម្រិតជាតិស្ករក្នុងឈាមចន្លោះពី ១៤០ ដល់ ១៨០mg/dl)។
ᝰ តាមរយៈការកត់ត្រារបស់ អង្គការសុខភាពពិភពលោក (WHO) ឆ្នាំ២០១៩ បានប្រកាសថានៅទូទាំងពិភពលោកមនុស្សប្រមាណ 422 លាននាក់មានជំងឺទឹកនោមផ្អែម ។ ជាពិសេសអ្នកដែលកំពុងរស់នៅក្នុងប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងមធ្យម។ ជំងឺមិនឆ្លងបានសម្លាប់មនុស្ស 41 លាននាក់ជារៀងរាល់ឆ្នាំ ស្មើនឹង 71% នៃការស្លាប់ទាំងអស់នៅទូទាំងពិភពលោក និងជំងឺទឹកនោមផ្អែម 1.6 លាននាក់ ។

ᝰ ឆ្នាំ២០២១ ការបោះពុម្ពលើកទី ១០ របស់សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ បញ្ជាក់ថាជំងឺទឹកនោមផ្អែមនៅទូទាំងពិភពលោក ចំនួនប្រជាជនពិភពលោកនៅពេលនេះ កើនដល់ ៥៣៧ លាននាក់ មនុស្សពេញវ័យច្រើនជាង ១ នាក់ក្នុងចំណោម ១០ នាក់កំពុងរស់នៅជាមួយ ជំងឺទឹកនោមផ្អែម នឹងព្យាករណ៍ថាមនុស្ស ៦៤៣ លាននាក់នឹងមានជំងឺទឹកនោមផ្អែមនៅឆ្នាំ ២០៣០ នឹងកើនឡើងដល់ ៧៨៣ លាននាក់ នៅឆ្នាំ ២០៤៥.
ᝰ សមាគមជំងឺទឹកនោមផ្អែមអាមេរិកបាន (ADA) ចាត់ថ្នាក់ជំងឺទឹកនោមផ្អែមជាក្រុមហានិភ័យខ្ពស់ដែលមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ជាងធម្មតា ដោយបែងចែកទៅតាមចំណាត់ថ្នាក់ និងប្រភេទនៃជំងឺទឹកនោមផ្អែម។

#កត្តាអ្វីដែលជំរុញឱ្យអ្នកកើតជំងឺទឺកនោមផ្អែម?
ᝰ ទី១គឺកត្តាពូជ: ម្តាយកើតទឹកនោមផ្អែម កូនអាចមានចន្លោះពី ២ ទៅ ៤% បើឪពុកកើតវិញ កូនអាចមានចន្លោះពី ៥ ទៅ ៨% បើបងប្អូនបង្កើតកើតវិញមាន ៥%។
ᝰ ទី២គឺកត្តាបរិយាកាស: លើសទម្ងន់ ដោយសារតែភាពធាត់ ទើបធ្វើឲ្យជាលិការផ្សេងៗនៅក្នុងសពាង្គកាយមិនសូវសកម្ម អាយុច្រើន អាយុចាប់ពី៤០ឆ្នាំឡើងទៅ លំពែងនឹងសំយោគបញ្ចេញអ័រម៉ូន អាំងស៊ុយលីនបានកាន់តែតិច ការឆ្លងវីរុសប្រភេទខ្លះដូចជា ស្រឡាទែន កញ្ជ្រឹល…

#តើមានលក្ខ័ខ័ណ្ឌអ្វីខ្លះដែលហៅថាត្រៀមចូលជាជំងឺទឹកនោមផ្អែមហើយកើតមានជំងឺទឹកនោមផ្អែម?
ᝰ បើយើងយោងទៅតាម សមាគមជំងឺទឹកនោមផ្អែមអាមេរិកបាន (ADA Standards of Medical Care in Diabetes. Classification and diagnosis of diabetes. Diabetes Care 2017:40 (suppl.1): S11-S24) និង “សៀវភៅជំនួយស្មារតី សំរាប់អ្នកជំងឺទឹកនោមផ្អែម” ដែលបានបោះពុម្ភលើកទី២ឆ្នាំ២០២០.
#លក្ខ័ខ័ណ្ឌត្រៀមចូលជាជំងឺទឹកនោមផ្អែម
_Glycemia normal (FPG): 70 -115mg/dl or A1C ≤ 5.7% (A1C ជាមធ្យមភាគនៃជាតិស្ករក្នុងឈាម៣ខែចុងក្រោយ)
_ជាតិស្ករមុនបាយ(FPG) ≥ 100-125mg/dl
_ជាតិស្ករក្រោយបាយ ២ម៉ោង ≥ 140 -199mg/dl
_ឬ ជាតិស្ករនៅក្នុងឈាម: 5.7 – 6.4%
_រោគសញ្ញាមិនទាន់មាន
#លក្ខ័ខ័ណ្ឌដែលហៅថាកើតមានជំងឺទឹកនោមផ្អែម
_ជាតិស្ករមុនបាយ(FPG) ≥ 126mg/dl
_ជាតិស្ករក្រោយបាយ ២ម៉ោង ≥ 200mg/dl
_ឬ ជាតិស្ករនៅក្នុងឈាម (A1C) ≥ 6.5%
_មានរោគសញ្ញាជំងឺទឹកនោមផ្អែម ឬមិនទាន់មាន

#វិធីសាស្រ្តអ្វីដើម្បីអាចការពារកុំឲ្យកើតជាជំងឺទឹកនោមផ្អែមប្រភេទទី២
ᝰ ទី១គឺ: វិធីសាស្រ្ត Screening :
បុគ្គលដែលត្រូវស្វែងរកមើលជំងឺទឹកនោមផ្អែម: អ្នកលើសទម្ងន់ BMI≥ 23kg/m2, បុគ្គលដែលមានអាយុលើសពី ៣៥ឆ្នាំ, ក្នុងគ្រួសារមានអ្នកកើតជំងឺទឹកនោមផ្អែម, លើសឈាម បញ្ហាជាតិខ្លាញ់ក្នុងឈាម, ស្រ្តីធ្លាប់កើតជំងឺទឹកនោមផ្អែម ពេលមានទម្ងន់ពីមុនមក, ស្រ្តីធ្លាប់មានកូនកើតលើសទម្ងន់ 3.5kg

ᝰ ទី២គឺ: វិធីសាស្រ្តតមអាហារបណ្តោះអាសន្ន (Intermittent fasting models) តើអ្វីទៅជាការតមអាហារបណ្តោះអាសន្ន? ការតមអាហារបណ្តោះអាសន្នគឺជា ការមិនទទួលទានអាហារទាំងឡាយណាដែលមានកាឡូរី ក្នុងចន្លោះពេលវេលាណាមួយ ត្រឹមតែអាចផឹកទឹក ឬកាហ្វេ និងភេសជ្ជៈគ្មានកាឡូរីផ្សេងទៀតត្រូវបានអនុញ្ញាតក្នុងអំឡុងពេលតមអាហារ។តើវាដំណើរការយ៉ាងដូចម្តេច? ប្រភេទនៃការតមអាហារបណ្តោះអាសន្ន
- 16/8: តមអាហារ 16 ម៉ោងជារៀងរាល់ថ្ងៃ និងការញ៉ាំអាហារ 8 ម៉ោង ដែលអ្នកអាចញ៉ាំអាហារ
(ញ៉ាំតែចន្លោះម៉ោង 10 ព្រឹកដល់ម៉ោង 6 ល្ងាច)
- 14/10: តមអាហារ 14 ម៉ោងជារៀងរាល់ថ្ងៃ និងការញ៉ាំអាហារ 10 ម៉ោង ដែលអ្នកអាចញ៉ាំអាហារ
(ញ៉ាំតែចន្លោះម៉ោង 9 ព្រឹកដល់ម៉ោង 7 យប់ប៉ុណ្ណោះ)
- 5: 2: ញ៉ាំអាហារដូចធម្មតាធ 5 ថ្ងៃនៃសប្តាហ៍ ហើយដាក់កម្រិតការទទួលទានកាឡូរីរបស់អ្នកទៅ 500-600 ក្នុងរយៈពេល 2 ថ្ងៃដែលនៅសល់។
ᝰ មានមានអត្ថបទកាសែតមួយដែលចុះផ្សាយដោយលោកស្រីវេជ្ជបណ្ឌិតឈ្មោះថា Cate Collings ដែលមានចំណងជើងថា “របៀរបបអាហារអាចការពារកុំឲ្យកើតជាជំងឺទឹកនោមផ្អែម” និងអត្ថបទមួយដែលចុះផ្សាយដោយ “American College of Lifestyle Medicine” ដែលត្រូវបានអនុម័តដោយសមាគមអាមេរិចនៃគ្លីនិច Endocrinology គាំទ្រដោយបណ្ឌិត្យសភាអាហារូបត្ថម្ភ សិក្សាអំពីរបបអាហារ អាចការពារ និងការគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន។
ᝰ ការធ្វើរបបអាហា ទទួលទានអាហារបន្លែផ្លែឈើ ដែលមានប្រយោជន៏ដល់សុខភាព រក្សាទម្ងន់កុំឱ្យលើស និងធ្វើសកម្មភាពរាងកាយដោយលំហាត់ប្រាណឱ្យបានទៀងទាតអាចការពារកុំឲ្យកើតជា ជំងឺទឹកនោមផ្អែប្រភេទ ទី២ បានដល់ទៅ 66%។

ᝰ ទី៣គឺ: ការមានផ្ទៃពោះ ក្នុងកំឡុងពេលមានស្ត្រីមានផ្ទៃពោះបណ្តាលអ័រម៉ូនជាច្រើនប្រភេទដែលទងសុក សំយោគឡើងអាចទប់ស្កាត់ដំណើរការរបស់អាំស៊ុយលីន បូករូមផ្សុំនឹងការកើនឡើងនូវរបបអាហាផង ដែលជាហេតុធ្វើអោយមានការកើនឡើងជាតិស្ករក្នុងឈាមខ្ពស់ នូវពេលដែលគាត់សំរាល់កូនហើយ ជាតិស្ករនឹងវិវត្តន៏មកកម្រិតធម្មតាវិញ តែ៥ឆ្នាំក្រោយគាត់អាចនិងប្រឆមនិងកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ដូចច្នេះគ្រូពេទ្យឯកទេសជំនាញអាចព្យាបាលជា មិនឲ្យកើតជំងឺទឹកនោមផ្អែមវិញ

ᝰទី៤គឺ: ថ្នាំពេទ្យ: ថ្នាំប្រភេទខ្លះ ជាពិសេសប្រភេទ បញ្ចុះទឹកនោម, Corticoid…ដែលធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ នូវពេលដឹងថាជាតិស្ករឡើងដោយសារថ្នាំ ចាប់ផ្តើមបញ្ឈប់ការប្រើថ្នាំទាំនោះ ហើយចាប់ផ្តើមព្យាបាល នោះការកើនឡើងកម្រិតជាតិស្ករក្នុងឈាមនឹងវិលមកធម្មតាវិញ

ᝰ ទី៥គឺ: ការរកឃើញដោយចែកដន់ ប្រសិនបើការកើនឡើងជាតិស្ករក្នុងឈាម ត្រូវបានរកឃើញពីគ្រូពេទ្យដោយចែកដន់ ដូចច្នេះការប្រើប្រាស់ថ្នាំគ្រាប់មួយរយៈទៅអាចអោយអ្នកដែលឡើងជាតិស្ករក្នុងឈាមមួយចំនួនអាចវិលត្រឡប់មកធម្មតាវិញបាន

#បើនិយាយអំពីការព្យាបាលជំងឺទឹកនោមផ្អែមដោយប្រើថ្នាំគ្រាប់ ឬថ្នាំចាក់ក្តី យើងត្រូវគិតអំពី សុវត្ថិភាព និង គុណភាពរបស់ថ្នាំ (Safety & Efficacy) ពីព្រោះថ្នាំដែលយើងប្រើសំរាប់អ្នកជំងឺទឹកនោមផ្អែម មិនមែនយើងលេប ១ខែ ឬ២ខែជាទេគឺត្រូវប្រើរយៈពេលយូរ ៖

ᝰ ទី១គឺ ការព្យាបាលជំងឺទឹកនោមផ្អែមតាមរយៈការអប់រំ (information about his/her disease)

ᝰ ទី២គឺ ការព្យាបាលជំងឺទឹកនោមផ្អែមដោយមិនប្រើប្រាស់ថ្នាំគ្រាប់ ឬថ្នាំចាក់ (Diet, lifestyle changes, food…)

ᝰ ទី៣គឺ ការព្យាបាលជំងឺទឹកនោមផ្អែមដោយការប្រើប្រាស់ថ្នាំគ្រាប់ និងថ្នាំចាក់ (oral anti diabetic drugs, insulin therapy)

_ការព្យាបាលតាមរយៈយុទ្ធការ អរម៉ូន Incrétines (IN: intestine, CRE: Secretion, TIN: Insulin) ដែលជាការរួមបញ្ចូលគ្នារវាង GIP (Gastric inhibitory polypeptide) និង GLP-1 (Glucagon-like peptide1) មានន័យថា ពោះវៀនតូច បញ្ចេញអរម៉ូន Incrétines ដើម្បីទៅរំញោចឲ្យ កោសិការ លំពែង (Cellule-β) ឲ្យបញ្ចេញ អរម៉ូនអាំងស៊ុយលីន ដើម្បីបន្ថយជាតិស្ករក្នុងសរសៃឈាម ហើយអរម៉ូន Incrétines នេះពិសេសត្រង់ថាវាបញ្ចេញតែនូវពេលដែលស្ករឡើងខ្ពស់តែប៉ុណ្ណោះ ហើយកាន់តែពិសេសនូវពេលស្ករចុះមកធម្មតា នោះ អរម៉ូន Incrétines និងផ្តាច់ Récepteur វិញ។

ᝰ ទី៤គឺ ការព្យាបាលជំងឺទឹកនោមផ្អែមដែលមានកត្តាប្រឈមនិងផលវិបាក: តាមរយៈការកត់ត្រានិងសិក្សារបស់ UKPDS ឆ្នាំ២០០០ ជាការសិក្សារគន្លឹះ មួយដែលជាកាសិក្សាធំជាងគេ និយាយពីការបញ្ជុះភាគរយរបស់ HbA1C ចំនួន១% (8%មកត្រឹម7%) មានន័យថាយើងជួយកាត់បន្ថយហានិភ័យ សរសៃឈាមបាតភ្នែក ការខ្សោយតំរង់នោម ប្រព័ន្ធសរសៃវិញ្ញាណ សរសៃឈាមបេះដួង បានរហូតដល់ ៣៧% និងអាចជួយកាត់បន្ថយបាន ១៤%ទៅលើផលវិបាកសរសៃឈាមធំៗហើយរ៉ាំរ៉ៃ។

ᝰ ទី៥គឺ ការព្យាបាលជំងឺទឹកនោមផ្អែមតាមរយៈការឃ្លាំមើល (ការបូមឈាមយកទៅត្រួតពិនិត្យ, កំណត់ត្រា ទឹកនោមផ្អែមតាមរយៈ App CarnetDia ដោយអាចទាញយកកម្មវិធីដោយឥតគិតថ្លៃ!

iOS: https://apps.apple.com/kh/app/carnetdia/id1435695534

Android: https://play.google.com/store/apps/details?id=kh.info.carnetdia

Home message: ថ្វីត្បិតតែប្រាក់អាចទិញបានអ្វីៗច្រើនយ៉ាង តែក្នុងករណីខ្លះដូចជាបញ្ហាសុខភាព កាលបើយើងបណ្តែតបណ្តោយឲ្យហួសពេលហើយទោះជាមានប្រាក់ច្រើនប៉ុណ្ណាក៏ក៏មិនអាចជួយបានដែរ វិធីដ៏ប្រសើរបំផុតគឺការដឹងជាមុននេះឯង។

វេជ្ជបណ្ឌិត​ អុឹង​ បញ្ញារិទ្ធ

Photos from Thmey Thmey's post 06/06/2023
Photos from Sereyboth Clinic - សិរីបុត្រ គ្លីនីក's post 18/04/2023

បញ្ជ្រាបនិងបង្កើនការយល់ដឹងអំពីជំងឺទឹកនោមផ្អែមនិងបច្ចេកវិទ្យាជាកិច្ចការចំបងមួយរបស់ពួកយើងទាំងអស់គ្នា!

App CarnetDia ជួយលើកកម្ពស់ចំណេះដឹងផ្នែកជំងឺទឹកនោមផ្អែមនៅកម្ពុជា

ទាញយក App កំណត់ត្រាទឹកនោមផ្អែមឈ្មោះថា«CarnetDia» ពី App
Storeតាមតំណ https://apps.apple.com/kh/app/carnetdia/id1435695534 និងពី Play Store តាមរយៈតំណ https://play.google.com/store/apps/details?id=kh.info.carnetdia

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


Street Samdach Chea Sim Street (1928), Kouk Khleang Commune, Sen Sok Districts, Phnom Penh Capital
Phnom Penh