21/09/2025
នៅក្នុងឪកាសបុណ្យភ្ជុំបិណ្ឌនេះក៏ស្របពេលដែលប្រទេសយើងកំពុងត្រូវបានឈ្លានពានដោយចោរសៀម ខ្ញុំសំនូមពរបងប្អូនប្រជាជនខ្មែរទាំងអស់មេត្តាកុំថតរូបឬវីដេអូសកម្មភាពផឹកស៊ីរាំច្រៀងផុសលើបណ្តាញសង្គមនាៗពីព្រោះ
ទី១-មិនបានបង្ហាញថាប្រទេសយើងជាអ្នករងគ្រោះតែអាចបញ្ច្រាសមកវិញទៀតផង ត្បិតអីមានស្ថាប័នជាតិនិងអន្តរជាតិជាច្រើនកំពុងឃ្លាំមើលយើងយ៉ាងយកចិត្តទុកដាក់។
ទី២-បង្ហាញថាយើងខ្វះសាមគ្គីភាព ភាតរភាពគ្នា ស្របពេលដែលដែលមនុស្សជាច្រើនកំពុងភៀសសឹកហើយកងទ័ពក៏កំពុងការពារនៅជួរមុខ។
ទី៣-បំបាក់ទឹកចិត្តដល់វរៈកងទ័ពនិងប្រជាពលរដ្ឋដែលកំពុងបូជាសាច់ស្រស់ឈាមស្រស់កាពារបូរណជាតិនិងទ្រព្យសម្បត្តិរបស់ពួកគាត់។
ទី៤-អន្តរជាតិអាចនឹងប្តូរការគិតពីការចង់ជួយទៅជាឈរអោបដៃមើលឬឈប់គាំទ្រ។
នៅមានហេតុជាច្រើនទៀតដែសខ្ញុំមិនបានរៀបរាប់អស់។
#ខ្មែរស្រលាញ់ខ្មែរ