11/11/2022
កម្ពុជានឹងនាំចេញថាមពលអគ្គីសនីដោយផ្ទាល់ទៅកាន់ប្រទេសសឹង្ហបុរី តាមរយៈខ្សែបញ្ជួនតង់ស្សុងខ្ពស់ក្រោមបាតសមុទ្រជាលេីកដំបូងរបស់ខ្លួន។ នាព្រឹកមិញនេះ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង (RGP) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Royal Group ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខ ជាមួយក្រុមហ៊ុនសិង្ហបូរី (KE) អភិវឌ្ឍគម្រោងរួម ផលិតថាមពលកកើតឡើងវិញនៅកម្ពុជា ២៥០០មេហ្កាវ៉ាត់ និង នាំចេញទៅសិង្ហបុរី ចំនួន ១០០០ មេហ្គាវ៉ាត់។
ប្រភពបន្ថែម: http://freshnewsasia.com/index.php/en/localnews/265419-2022-11-11-07-17-19.html
ប្រភពៈ Cambodia Development Project